បំពង់សុញ្ញកាស
បំពង់សុញ្ញកាស ជាបំពង់អេឡិចត្រុងមួយប្រភេទ ដែលផ្នែកខាងក្នុងជាសុញ្ញកាស។ វាជាគ្រឿងអេឡិចត្រូនិច ដែលគេប្រើសំរាប់ តំរឹមភ្លើង យោលភ្លើង ធ្វើម៉ូឌុឡាស្យុង ធ្វើដេម៉ូឌុឡាស្យុង ពង្រីកភ្លើង ជាដើម។ បច្ចុប្បន្ន បំពង់សុញ្ញកាសមិនសូវមានការនិយមប្រើទេ តាំងពីគេរកឃើញត្រង់ស៊ីស្ទ័រមក។
សញ្ញាណ
កែប្រែជាទូទៅ បំពង់សុញ្ញកាសធ្វើពីកែវ លោហៈ ឬ សេរ៉ាមិច ដែលនៅក្នុងនោះជាសុញ្ញកាសឬមានផ្ទុកឧស្ម័នកំរនិងចំហាយបារ៉តតិចតួចក្រោមសំពាធទាប។ នៅក្នុងកែវនោះ គេដាក់អេឡិចត្រូតដែលអាចធ្វើបន្សាយអេឡិចត្រុងពេលគេកំដៅវាទៅសីតុណ្ហភាពខ្ពស់មួយ (ផលអេឌីសុង)។ គេអាចគ្រប់គ្រងចលនាអេឡិចត្រុងនេះដោយប្រើដែនអគ្គីសនី ឬ ដែនម៉ាញេទិចបាន។