ប្រវត្តិសាស្ត្រចាម្ប៉ា
ប្រវត្តិសាស្ត្រចាម្ប៉ាចាប់ផ្ដើមនៅក្នុងសម័យបុរេប្រវត្តិដែលមានទេសន្តប្រវេសន៍នៃពួកបុព្វបុរសនៃជនជាតិចាមមកកាន់អាស៊ីអាគ្នេយ៍ដីគោក និងការបង្កើតឡើងនគរតាមមាត់សមុទ្របែបឥណ្ឌូបនីយកម្មដែលបានតាំងនៅត្រង់អ្វីដែលជាវៀតណាមកណ្ដាលសព្វថ្ងៃនេះ ក្នុងប៉ុន្មានសតវត្សដំបូងនៃគ.ស និងបញ្ចប់នៅពេលការរលំរលាយចុងក្រោយនៃនគរនេះ ហើយនគរត្រូវបានបញ្ចូលនិងលេបត្របាក់បានដោយអណ្ណាមក្នុងឆ្នាំ១៨៣២។
បុរេប្រវត្តិ
កែប្រែពួកចាមជាប់ខ្សែលោហិតពីពួកអ្នកតាំងនិគមថ្មីម៉ាឡេ-ពហុទ្វីបដែលបានលេចឡើងក្នុងអាស៊ីអាគ្នេយ៍ដីគោក ចេញមកពីបណេអូ ប្រហែលជានៅសម័យវប្បធម៌សាហ៊្វីញក្នុងសតវត្សទី២ និងទី១ មុនគ.ស។ មានសិប្បកម្មដីដុត ឧស្សាហកម្ម និងការបញ្ចុះសពជាច្រើនហូរហែដែលគេបានប្រកាសថាត្រូវនឹងស្ថានីយ៍មួយចំនួនដូចជា គុហានៀហនៅសារ៉ាវ៉ាក់ ម៉ាឡេស៊ីខាងកើតដែរ។ ស្ថានីយសាហ៊្វីញសំបូរទៅដោយវត្ថុបុរាណធ្វើពីដែក ខុសស្រឡះពីស្ថានីយ៍វប្បធម៌ដុងសឺនដែលបានរកឃើញនៅវៀតណាមភាគខាងជើង និងកន្លែងផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ដីគោក ដែលគេរកឃើញវត្ថុបុរាណធ្វើពីសំរឹទ្ធយ៉ាងច្រើនលើសលប់។ ភាសាចាមជាចំណែកមួយនៃអំបូរភាសាទក្សិណាស៊ី។ តាមរយៈការសិក្សាមួយ ជនជាតិចាមមានជាប់ពាក់ព័ន្ធយ៉ាងជិតដិតបំផុតទៅនឹងអ្នកអាឆេ។[១]
ព្រេងនិទាននៃការកកើត
កែប្រែចាមបុរាណអះអាងថាស្ថាបនិកនៃរដ្ឋចាមគឺនាងពោនគរ។ នាងមានកំណើតពីខេត្តខាញ់ហ្វា ក្នុងត្រកូលកសិករនៅឯជួរភ្នំដាយអាន។ ពួកអារក្សបានជួយនាងនៅពេលនាងបានចេញក្ដោងលើកំណាត់ឈើខ្លឹមចន្ទន៍ទៅប្រទេសចិន ទៅដល់ទីនោះនាងបានរៀបអភិសេកជាមួយនឹងម្កុដរាជកុមារ ដែលជាបុត្រនៃអធិរាជចិន ជាមួយទ្រង់នាងបានបុត្រពីរអង្គ ហើយក្រោយមកនាងក្លាយជាអង្គក្សត្រីនៃចាម្ប៉ា។[២] នៅពេលនោះព្រះនាងចង់ត្រឡប់ទៅចាម្ប៉ាវិញដើម្បីទៅលេងគ្រួសារព្រះនាង ប៉ុន្តែព្រះអង្គម្ចាស់បានបដិសេធមិនអោយព្រះនាងយាងទៅទាល់តែសោះ តែព្រះនាងបានបោះឈើខ្លឹមចន្ទន៍ចូលទៅក្នុងមហាសាគរ ឈើនោះក៏បានបាត់ទៅព្រមគ្នាជាមួយបុត្ររបស់ព្រះនាងនិងបានផុសចេញនៅញ៉ាត្រាងចំពោះមុខគ្រួសាររបស់ព្រះនាង។ នៅពេលនោះព្រះអង្គម្ចាស់ចិនបានខំដេញតាមយកព្រះនាងពីញ៉ាត្រាងមកវិញ ក្រោយមកព្រះនាង ទ្រង់ក៏បានខ្ញាល់យ៉ាងខ្លាំង និងបានជប់ព្រះអង្គម្ចាស់ និងកងទ័ពសំពៅរបស់ទ្រង់ទៅជាថ្មអស់ទៅ។[៣][៤][៥]
វប្បធម៌សាហ៊្វីញ
កែប្រែវប្បធម៌សាហ៊្វីញគឺជាសង្គមយុគលោហៈចុងសម័យបុរេប្រវត្តិនៅត្រង់ឆ្នេរកណ្ដាលនៃប្រទេសវៀតណាម។ ក្នុងឆ្នាំ១៩០៩ ក្រឡកប់ខ្មោចប្រហែល ២០០ ត្រូវបានគេគាស់ឃើញនៅសាហ៊្វីញ ភូមិនៅតាមឆ្នេរមួយស្ថិតនៅភាគខាងត្បូងដាណាង។ ចាប់តាំងពីពេលនោះ កន្លែងកប់សពជាច្រើនទៀតត្រូវបានគេរកឃើញ នៅក្នុងស្ថានីយ៍ចំនួន ៥០។ សាហ៊្វិញបង្ហាញនូវវប្បធម៌យុគសំរឹទ្ធតាមតំបន់ផ្សេងៗ ដែលមានរចនាបថពូថៅ កាំបិតស្នៀត និងគ្រឿងអលង្ការណ៍ផ្ទាល់របស់វា។ ការកំណត់កាលតាមកាបូនបានដាក់ទីតាំងរបស់វប្បធម៌សាហ៊្វិញ ឱ្យស្ថិតក្នុងសម័យកាលប្រហាក់ប្រហែលគ្នានឹងវប្បធម៌ដុងសឺនដែរ ដែលវាមានអាយុកាលប្រហែលជានៅសហវត្សទីមួយម.គ។
ឯកសារយោង
កែប្រែ- ↑ "From Ancient Cham to Modern Dialects". Books.google.com. Retrieved 28 December 2014.
- ↑ Oscar Chapuis (1995). A history of Vietnam: from Hong Bang to Tu Duc. Greenwood Publishing Group. p. 39. ល.ស.ប.អ. 0-313-29622-7. http://books.google.com/books?id=Jskyi00bspcC&pg=PA39&dq=lin+yi+cham+tradition+lady+po+nagar+cham+nation+china+champa#v=onepage&q=lin%20yi%20cham%20tradition%20lady%20po%20nagar%20cham%20nation%20china%20champa&f=false។ បានយកមក 2010-06-28.
- ↑ J. Hackin, Paul Louis Couchoud (2005). Asiatic Mythology 1932. Kessinger Publishing. p. 225. ល.ស.ប.អ. 1-4179-7695-0. http://books.google.com/books?id=0ECwJUcn1_UC&pg=PA225&dq=po+nagar+When+she+was+old+enough+to+marry,+she+told+her+adoptive+parents+that+she+must+leave+them+and+go+to+China#v=onepage&q=po%20nagar%20When%20she%20was%20old%20enough%20to%20marry%2C%20she%20told%20her%20adoptive%20parents%20that%20she%20must%20leave%20them%20and%20go%20to%20China&f=false។ បានយកមក 2010-06-28.[តំណភ្ជាប់ខូច]
- ↑ J. Hackin, Paul Louis Couchoud (2005). Asiatic Mythology 1932. Kessinger Publishing. p. 226. ល.ស.ប.អ. 1-4179-7695-0. http://books.google.com/books?id=0ECwJUcn1_UC&pg=PA226&dq=po+nagar+emperors+son#v=onepage&q&f=false។ បានយកមក 2010-06-28.[តំណភ្ជាប់ខូច]
- ↑ Schultz, George F. "The sandalwood maiden". Vietspring.org. Archived from the original on 2010-11-29. Retrieved 2010-06-28.