ប្រវត្ដិសាស្រ្ដវៀតណាម គេអាចចាប់ផ្ដើមនិយាយពីសតវត្សទី១០ នៅពេលដែលទទួលឯករាជ្យពីចិន ហើយបានបន្ដពង្រីកទឹកដីចុះមកភាគកណ្ដាល ដណ្ដើមទឹកដីចាម ចុះមកភាគខាងត្បូង យក កម្ពុជាក្រោម។ ចំពោះសង្គមអណ្ណាម រឺ ដាយវៀតនៅភាគខាងជើងនោះ គឺទទួលឥទ្ធិពលពីចិន ហើយការរស់នៅមិនប្រកបដោយស្ថិរភាពប៉ុន្មានទេ ដោយជនជាតិនេះ បែងចែកជាច្រើនក្រុម ហើយជាញឹកញយ តែងតែមានជម្លោះផ្លាស់រាជវង្ស ជាបន្ដបន្ទាប់។

ទើបមកដល់សតវត្សទី១៨ គេឃើញមានរបត់ប្រវត្ដិសាស្រ្ដថ្មីកើតឡើង គឺការបះបោររបស់ បងប្អូនត្រកូលង្វៀន(ចលនាតៃសឺន) បានកាន់កាប់ក្រុងវ៉េ របស់អណ្ណាមបានសម្រេច ប៉ុន្ដែចលនានេះមិនបានយូរអង្វែងទេ ដោយសារមានការប្រឆាំងពីក្រុមដទៃទៀត។ ក្រុមសំខាន់ជាងគេ គឺដឹកនាំដោយបុគ្គលម្នាក់ (អនាគតស្ដេចយ៉ាឡុង ) ដោយមានជំនួយពីកងទ័ពបារាំង និងជាអ្នកធ្លាប់បរាជ័យ រត់ភៀសខ្លួនទៅកម្ពុជា និង សៀម បានបង្កើតប្រវត្ដិសាស្រ្ដថ្មីមួយ ដោយបានកំចាត់ចលនាតៃសឺន និងបង្រួបបង្រួមវៀតណាម ជារាជាណាចក្រតែមួយ នៅឆ្នាំ១៨០២ បង្កើតជាសន្ដិវង្ស ង្វៀនថ្មី។

ខុសគ្នាពីរាជវង្សចក្រី របស់សៀម ដែលកើតឡើងនៅឆ្នាំ១៧៩៥ បន្ដមកដល់បច្ចុប្បន្នមានត្រឹមមហាក្សត្រចំនួន១០នោះ រាជាណាចក្រអណ្ណាម បានដួលរលំទាំងស្រុង នៅឆ្នាំ១៩៤៥ ដោយមានស្ដេចចំនួន១៣។ បញ្ជីស្ដេចទាំង១៣អង្គនោះ រួមមាន៖

  • ស្ដេច យ៉ា ឡុង (ឆ្នាំ១៧៦២ ដល់ ១៨២០) គ្រងរាជ្យ ឆ្នាំ១៨២០។ ដែលជាស្ដេចលើកស្ទួយស្ដេចអង្គចន្ទទី3 សោយរាជ្យនៅកម្ពុជា។
  • ស្ដេច ធៀវ ទ្រី (១៨០៧-១ ឫ ១៨៤៧) គ្រងរាជ្យ ឆ្នាំ ១៨៤១ ជាស្ដេចដែលមានគំនិតបោះបង់កម្ពុជា យោងទៅលើបរាជ័យជាមួយកងទ័ពសៀម និងលើកស្ដេចអង្គឌួង។
  • ស្ដេច ទុយ ឌឹក (១៨២៩ – ១៨៨៣) គ្រងរាជ្យ ១៨៤៧ ជាស្ដេចដែលគ្មានបុត្រ និងជាស្ដេចចុងក្រោយ ក្នុងសម័យស្ថិរភាព។
  • ស្ដេច ឌឹក ឌឹក ( ១៨៥២ - ១៨៩៣) គ្រងរាជ្យ ១៨៨៣ បាន3ថ្ងៃត្រូវគេទម្លាក់ និងប្រហារជីវិត។
  • ស្ដេច ហ៊ាប ហោ សោយរាជ្យបាន ៤ខែ មុនពេលចុះហត្ថលេខាទទួលយកអាណានិគមបារាំង ហើយត្រូវគេបង្ខុំអោយធ្វើអត្ដឃាត។
  • ស្ដេច គៀន ហ្វុក ( ១៨៦៩ - ១៨៨៤) សោយរាជ្យបន្ដ បានតែប៉ុន្មានខែក៏ស្លាប់។
  • ស្ដេច ហាម ញី (១៨៧២ - ១៩៤៣) គ្រងរាជ្យពីឆ្នាំ ១៨៨៤ ដល់១៨៨៥ ហើយត្រូវនិរទេស ទៅប្រទេស អាល់ហ្សេរី។
  • ស្ដេច ដាញ់ ខាង (១៨៦៤ - ១៨៨៩) គ្រងរាជ្យ ១៨៨៥ - ១៨៨៩។

គ្រងរាជ្យ ១៨៨៩ ដល់ ១៩០៧ ត្រូវគេនិរទេស ទៅខេត្ដ វង់តាវ កោះ ហាឡុង ហើយត្រូវបានស្លាប់ នៅទីក្រុងព្រៃនគរ

គ្រងរាជ្យពីឆ្នាំ១៩០៧ – ១៩១៦ ក្នុងអាយុ7ឆ្នាំ (តំណាលគ្នា នឹងស្ដេចចុងក្រោយរបស់ចិន) ត្រូវនិរទេសទៅកោះ រេអ៊ុយនីយ៉ុង នៅមហាសមុទ្រឥណ្ឌា និងបានស្លាប់ដោយការធ្លាក់យន្ដហោះឆ្នាំ១៩៤៥ នៅអាហ្វ្រិកកណ្ដាល ក្នុងដំណើរមកវៀតណាមវិញ។

  • ស្ដេច ខៃ ឌិញ (១៨៨៥ – ១៩២៥) គ្រងរាជ្យ ១៩១៦
  • ស្ដេច បាវ ដាយ (១៩១៣ – ១៩៩៧ ) គ្រងរាជ្យ ១៩២៦ -១៩៤៦។ ប្រមុខរដ្ឋ ១៩៤៩ – ២៩៥៥ ជាស្ដេច ដែលបារាំងកាត់ទឹកដីកម្ពុជាក្រោម អោយនៅឆ្នាំ១៩៩ ជាថ្នូរនឹងការឡើងជាប្រមុខរដ្ឋវៀតណាម ប្រឆាំងកំមុយនីស។

ការធ្លាក់ចុះអំណាចស្ដេចទាំងអស់នេះ គឺដោយសារ ៖

    • គំរូការគ្រប់គ្រងរបស់ស្ដេចយ៉ាឡុង ៖ ថ្វីបើស្ដេចយ៉ាឡុង មានជោគជ័យបង្រួបបង្រួមវៀតណាមមែន ប៉ុន្ដែទស្សនៈរបស់លោក ត្រូវបានក្ដោបក្ដាប់ ដោយគំនិតខុងជឺ និងបែបបទនៃចិនបុរាណ។ ការគ្រប់គ្រង គឺមានលក្ខណៈបិទទ្វារប្រទេស ដោយមិនចង់អោយមានការទាក់ទងជាមួយបរទេស ហើយត្រូវស្ដេចដទៃទៀត អនុវត្ដតាម ទាំងដែលស្ដេចយ៉ាឡុង ជាអ្នកយកកងទ័ពបារាំង មកហ្វឹកហ្វឺន។ ចុងក្រោយ កងទ័ពបារាំង បានធ្វើទុក្ខបុកម្នេញ លើរាជវាំង កាន់តែខ្លាំងឡើង។
    • សាសនា ៖ វៀតណាម រឹតត្បិតលើសាសនា គ្រិស្ដ ដោយបានសម្លាប់បេសកជន គ្រិស្ដបរិស័ទដទៃទៀត ធ្វើអោយបារាំង មានមូលហេតុសមរម្យ ដើម្បីចូលមកការពារផលប្រយោជន៍គេ តាមរយៈការវាយចូលដាណាំង និងបង្ខំអោយចុះសន្ធិសញ្ញាផ្សេងៗ។
    • អ្នកដឹកនាំ ៖ ចាប់ពីរាជ្យស្ដេច ធៀវ ទ្រី ទៅ អណ្ណាមបានបាត់បង់ឥទ្ធិពលខ្លួន ដោយសារតែអ្នកដឹកនាំមានភាពចាស់គំរិល មោទនភាពលើកងទ័ព ( ទាំងដែលបរាជ័យយ៉ាងដំណំ) ហើយមានវិបត្ដិរាជវង្ស ជាហូហែ ដោយស្ដេចឡើងក្រោយៗ ត្រូវបារាំង ចាត់ទុកជាតួអង្គគ្រប់គ្រងតែប៉ុណ្ណោះ។
    • សង្គម ៖ ពុករលួយ មន្រ្ដីមានអំណាចជិះជាន់ និងការរិតត្បិតសេរីភាពជនជាតិដើម បានបង្កអោយមនុស្សមួយចំនួន ងាកទៅរកចលនាកំមុយនីស្ដ ហើយតួនាទីរាជវង្ស នៅវៀតណាម ក៏រលាយ អស់តួនាទីទៅ។