ប្រវត្តិសិល្បៈភាពយន្តខ្មែរ

ភាពយន្តខ្មែរ
ឯកសារ:Khmer film2.jpg

ប្រវត្តិភាពយន្តខ្មែរសង្ខេប

កែប្រែ

សិល្បៈ​ភាពយន្ត​គឺ​ជាសិល្បៈទី​៧​នៃ​ប្រភេទ​សិល្បៈ​ខ្មែរ​។ប្រវត្តិ​នៃ​ការ​ដាក់​បញ្ចាំង​ភាព​យន្ត​នៅ​ក្នុង​ស្រុក​ខ្មែរ​គឺ​មាន​តាំង​ពី​ដើម​ស.វ​ទី​២០មក​ម្ល៉េះ​។ជាក់​ស្ដែង​នៅ​ឆ្នាំ​១៩០៩​មាន​ការ​សម្ភាស​ន៍​រោង​ភាព​យន្ត​មួយ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ឈ្មោះ​ថា​រោង​ភាពយន្ត​ ​Brignon ដែល​មាន​ទីតាំង​ស្ថិត​នៅ​ម្ដុំ​មាត់​ទន្លេ​។​កាលពី​សម័យ​នោះ​គេនិយម​បញ្ចាំង​ភាពយន្ត​បរទេស​ដូចជា​បារាំង​ អាមេរិកាំង​ ចិន​ ឥណ្ឌា​ ជាដើម។​លុះ​មកដល់​ចុង​ទ.វទី​៤០​ សម្ដេច​ព្រះបាទ​នរោត្តម​សីហនុ​បានចាប់​ផ្ដើម​ថតកុន​ខ្លី​ៗ​ដោយ​ប្រើ​ហ្វីល​១៦មីល្លី​ម៉ែត្រ​។​ ក្រោយ​មក​នៅ​ទ.វ​ទី​៥០​ ផលិតករ​ភាព​យន្ត​ក៏​ចាប់​កើត​មានឡើង​​ដែល​គេ​ចែក​ជា​បី​ក្រុម​គឺ​៖

  1. ក្រុមដែល​បាន​​ទៅរៀន​បច្ចេកទេស​ថត​ភាពយន្ត​នៅ​ប្រទេស​បារាំង​មាន​ដូច​ជា​លោករឿម​ សុផុន​​ និង​ លោកអៀវ​ បណ្ណាការ​​​​ ជាដើម​។
  2. ក្រុម​ដែល​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​ការិយាល័យ​ឃោសនាអាមេរិកាំង​(the United States Information Service)ហៅ​កាត់​ថា​អ៊ុយ​ស៊ីស​(USIS) មាន​ដូចជា​លោក ​ស៊ុន​ ប៊ុន​លី​​​ ជា​ដើម​។​
  3. ក្រុម​ដែល​មិន​បាន​ទៅរៀនសូត្រ​នៅ​សាលា​កុន​តែ​ចាប់​អារម្មណ៍​ក្នុង​ការ​សាកល្បង​ថត​ខ្សែ​ភាព​យន្ត​​ដោយ​ខ្លួន​ឯង​មាន​ដូ​ចជា​លោក​លី​​ ប៊ុន​យីម​​​ និង​​លោក​អ៊ី​ វ៉ុង​ហែម​​​​ ជា​ដើម​។​

នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៦០​និង​ដើម​ទសវត្សរ៍​ទី​៧០​ វិស័យ​ភាព​យន្ត​ខ្មែរ​បាន​វិវឌ្ឍរីក​ចំរើន​ឈាន​ដល់​កម្រិត​កំពូល។ ​នា​សម័យ​នោះ​​ ប្រទេស​យើង​សំបូរ​ដោយ​អ្នកដឹកនាំ​ភាពយន្ត​ តារាភាពយន្ត​ពោរ​ពេញ​ដោយ​ទេពកោសល្យ​សិល្បៈ​ហើយ​បាន​រួម​សហការ​គ្នា​ផលិត​ជា​ខ្សែ​ភាពយន្ត​រាប់​រយ​រឿង​បម្រើ​អារម្មណ៍​មហាជន​គ្រប់​ស្រទាប់​ទូទាំង​ប្រទេស​។​

ឯកសារ:Sihanouk's film producing.jpg
ការថតខ្សែភាពយន្តរបស់សម្ដេចនរោត្តម សីហនុ
ឯកសារ:Mr.Ly BunYim.jpg
លោកលី ប៊ុនយីម ផលិតករភាពយន្ត
ឯកសារ:Y Vonghem.jpg
លោកអ៊ី​ វ៉ុងហែម ផលិតករភាពយន្ត
ឯកសារ:Runteah Pich Studio.jpg
អតីតស្ទូឌីយ៉ូភាពយន្តផលិតកម្មរន្ទះពេជ្ររបស់លោកលីប៊ុនយីម នៅផ្លូវកម្ពុជាក្រោមជិតតោពីរ

រោង​ភាព​យន្ត​ខ្មែរ​

កែប្រែ

នៅ​ក្នុងទ.វ​ទី​៦០និង​ដើម​ទ.វទី​៧០ ពេល​ដែល​វិស័យ​ភាព​យន្ត​ខ្មែរ​​កំពុង​មាន​សន្ទុះ​រីក​ចំរើន​ជា​លំដាប់​ រោង​ភាព​យន្តបាន​កើតឡើងរីក​ដុះ​ដាល​ជា​បន្តបន្ទាប់​និងមាន​​ដំ​ណើរ​ការ​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្តជា​ហូរ​ហែ​នៅ​ក្នុង​ទីក្រុង​និង​តាមបណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេសដូចជា​ខេត្តកណ្ដាល​​​,ខេត្តកំព​ង់ចាម​​,​ខេត្ត​បាត់ដំបង​​,ខេត្ត​កំ​ពត​​​ជាដើម​។​​ ដោយ​ឡែក ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​មានចំនួន​រោងភាពយន្ត​រហូត​ដល់ទៅ​៣៣រោង​ ក្នុង​​នោះ​​រួម​មាន​​ជា​អាទិ៍​៖​​ ​​​ ​

  1. រោងភាពយន្តបូកគោ
  2. រោងភាពយន្តលុច្ស
  3. រោងភាពយន្តកាពីតូល
  4. រោងភាពយន្តភ្នំពេជ្រ
  5. រោងភាពយន្តព្រហ្មបាយ័ន
  6. រោងភាពយន្តចេនឡា (រោងភាពយន្ត​រដ្ឋ)
  7. រោងភាពយន្តហេមជាតិ
  8. រោងភាពយន្តសូរិយា
  9. រោងភាពយន្តគិរីរម្យ
  10. រោងភាពយន្តម្កុដពេជ្រ
  11. រោងភាពយន្តអេឌែន
  12. រោងភាពយន្តវិមានទិព្វ
  13. រោងភាពយន្តប្រាសាទពេជ្រ
  14. រោងភាពយន្តកំពូលពេជ្រ
  15. រោងភាពយន្តអង្គរ
  16. រោងភាពយន្តសរព្រហ្មមាស
  17. រោងភាពយន្តមេគង្គ
  18. រោងភាពយន្តមនោរម្យ
  19. រោងភាពយន្តហាវ៉ៃ
  20. រោងភាពយន្តភ្នំពេញ
  21. រោងភាពយន្តឋានសួគ៌
  22. រោងភាពយន្តតារាថ្មី
  23. រោងភាពយន្តម៉ាហ្សេស្ទិច(Majestic)
  24. រោងភាពយន្តតារា(CinéStar)

ផលិតកម្ម​ភាព​យន្ត​

កែប្រែ
  1. ផលិតកម្មរន្ទះពេជ្រភាពយន្ត ចាងហ្វាងផលិតកម្មលោកលី ប៊ុនយីម
  2. ផលិតកម្មបក្សីឋានសួគ៌ភាពយន្ត ចាងហ្វាងផលិតកម្មលោកអ៊ី វ៉ុងហែម
  3. ផលិតកម្មតារារ័ត្នភាពយន្ត ចាងហ្វាងផលិតកម្មលោកទា លឹមគុណ
  4. ផលិតកម្មឥន្ទ្រទេវីភាពយន្ត ចាងហ្វាងផលិតកម្មលោកប៊ីវ ឆៃលាង
  5. ផលិតកម្មវណ្ណច័ន្ទភាពយន្ត ចាងហ្វាងផលិតកម្មអ្នកស្រីវណ្ណច័ន្ទ
  6. ផលិតកម្មហេមពាន្តភាពយន្ត ចាងហ្វាងផលិតកម្មលោកលី យូស្រ៊ាង
  7. ផលិតកម្មព្រះខ័នពេជ្រភាពយន្ត ចាងហ្វាងផលិតកម្មលោកលី វ៉ា
  8. ផលិតកម្មកងចក្រភាពយន្ត ចាងហ្វាងផលិតកម្មលោកអ៊ួង កន្ធន់
  9. ផលិតកម្មប្រាសាទកែវភាពយន្ត ចាងហ្វាងផលិតកម្មលោកឡុង ស៊ីដេត
  10. ផលិតកម្មនាគព័ន្ធភាពយន្ត ចាងហ្វាងផលិតកម្មលោកស៊ុន ប៊ុនលី
  11. ផលិតកម្មសុរិយាភាពយន្ត ចាងហ្វាងផលិតកម្មលោកឡាយ ងួនហេង
  12. ផលិតកម្មសុវណ្ណគិរីភាពយន្ត ចាងហ្វាងផលិតកម្មលោកហ៊ុយ គឹង
  13. ផលិតកម្មកងពេជ្រភាពយន្ត ចាងហ្វាងផលិតកម្មលោកឈា នុក
  14. ផលិតកម្មអប្សរាភាពយន្ត ចាងហ្វាងផលិតកម្មលោកលី សុងហេង
  15. ផលិតកម្មវិមានរដ្ឋភាពយន្ត ចាងហ្វាងផលិតកម្មលោកឈួន ឆៃ
  16. ផលិតកម្មប្រាសាទមាសភាពយន្ត ចាងហ្វាងផលិតកម្មលោកសារ៉ាវុធ
  17. ផលិតកម្មច័ន្ទណារីភាពយន្ត ចាងហ្វាងផលិតកម្មអ្នកស្រីច័ន្ទ ណារី
  18. ផលិតកម្មកណ្ដឹងមាសភាពយន្ត ចាងហ្វាងផលិតកម្មលោកណុប ណែម
  19. ផលិតកម្មពិស្ណុការភាពយន្ត ចាងហ្វាងផលិតកម្មលោកវណ្ណ វណ្ណៈ
  20. ផលិតកម្មអង្គរវត្តភាពយន្ត ចាងហ្វាងផលិតកម្មលោកគង់ សំអឿន
  21. ផលិតកម្មត្រង់ដឺភាពយន្ត ចាងហ្វាងផលិតកម្មលោកយិន បឿន ហៅត្រង់ដឺ
  22. ផលិតកម្មវិជ្ជរ៉ាភាពយន្ត ចាងហ្វាងផលិតកម្មអ្នកស្រីទិត្យ វិជ្ជរ៉ាដានី
ឯកសារ:Tea limkun.jpg
រូបពីឆ្វេងទៅស្ដាំអ្នកស្រីសោម វណ្ណសូដានី,លោកជា យុទ្ធថន,លោកទា លឹមគុណ(ចាងហ្វាងផលិតកម្មតារារ័ត្នភាពយន្ត),អ្នកស្រីឌី សាវ៉េត និងលោក គង់ សំអឿន ពេលទទួលពានរង្វាន់ក្នុងមហោស្រពភាពយន្តនៅប្រទេសសឹង្ហបុរី
ឯកសារ:Biv Chhayleang.jpg
លោកប៊ីវ ឆៃលាង ចាងហ្វាងផលិតកម្មឥន្ទ្រទេវីភាពយន្ត
ឯកសារ:Ly YouSreang1.jpg
លោកលី​ យូស្រ៊ាង ចាងហ្វាងផលិតកម្មហេមពាន្តភាពយន្ត

តារាភាព​យន្ត​ប្រុស

កែប្រែ
  1. លោកគង់ សំអឿន
  2. លោកជា យុទ្ធថន
  3. លោកណុប ណែម
  4. លោកវណ្ណ វណ្ណៈ
  5. លោកន ប្ញទ្ធីយ៉ា
  6. លោកសោម ដូរិន
  7. លោកមាស សំអ៊ែល
  8. លោកយី គីលែន
  9. លោកសូ ហ៊ាន
  10. លោកម៉ៃ យ៉ាសិទ្ធិ
  11. លោកគង់ សំអាត
  12. លោកគង់ ចន្ថា
  13. លោកប៉ិច សាលឿន
  14. លោកជុំ កែម
  15. លោកម៉ក់ ហ៊ូ
  16. លោកលឹម សុផុន
  17. លោកសារ៉ាវុធ
  18. លោកឈួន ឆៃ
  19. លោកឱ​ ឌុំ
  20. លោកហ៊ុយ គឹង
  21. លោកហ៊ុយ សាន់
  22. លោកតាត សំណាង
  23. លោកសាសាគុយនី
  24. លោកយិន បឿន ហៅ នាយត្រង់ ដឺ
  25. នាយម៉ុងដូលីន
  26. លោកសួន ប៊ូ ហៅនាយ ឡូតូ
  27. នាយស៊ុយ
  28. លោកប៊ី​ សាឡួត
ឯកសារ:Khmer actors.jpg
តារាភាពយន្តប្រុសក្នុងទ.វទី៦០និងដើមទ.វទី៧០

តារាភាព​យន្ត​ស្រី​

កែប្រែ
  1. ​​ អ្នកស្រីទិត្យ វិជ្ជរ៉ាដានី
  2. ​​ អ្នកស្រីសោម វណ្ណសូដានី
  3. ​ អ្នកស្រីឌី សាវ៉េត
  4. ​ អ្នកស្រីវីរៈ តារា
  5. អ្នកស្រីគីម ណូវ៉ា
  6. ​​​​ អ្នកស្រីពៅ ទេវី
  7. អ្នកស្រីផ្កា រ៉ូហ្សែត
  8. អ្នកស្រីរ៉ូហ្សា ណារ៉ា
  9. ​ អ្នកស្រីកែវ មន្ថា
  10. ​​​ អ្នកស្រីឈូករតន៍
  11. អ្នកស្រីអ៊ី គឹមសួ
  12. អ្នកស្រីសាក់ ស៊ីស្បោង
  13. អ្នកស្រីរ័ត្ន មុនី
  14. អ្នកស្រីនារី ហែម
  15. ​ អ្នកស្រីណុប យ៉ាដា
  16. អ្នកស្រីភួង ផាវី
  17. អ្នកស្រីភួង ផល្លី
  18. អ្នកស្រីជិន ស៊ីណាត
  19. អ្នកស្រីធ្នូ កែវ
  20. អ្នកស្រីបូ រ៉ាវី
  21. អ្នកស្រីតារា ចោមច័ន្ទ
  22. អ្នកស្រីសោម បុប្ផា
  23. ​ អ្នកស្រីសក្តិ សាកេតមយូរ៉ា
  24. ​​ អ្នកស្រីសេង បុទុម
  25. អ្នកស្រីពៅ ធីតា
  26. ​ អ្នកស្រីសរ កេសរា
  27. ​​ អ្នកស្រីម៉ាប់ ណូយ៉ា
  28. យាយម៉ែ ម៉ឺន
  29. យក្សញ៉ម
ឯកសារ:Khmer actresses .jpg
តារាភាពយន្តស្រីក្នុងទ.វទី៦០និងដើមទ.វទី៧០

ភាព​យន្តដែលនៅសេសសល់ពេលបច្ចុប្បន្ន​

កែប្រែ
  1. រឿងពុទ្ធិសែននាងកង្រី
  2. ​ រឿងសព្វសិទ្ធិ
  3. រឿងអនអើយស្រីអន
  4. រឿងទិព្វសូដាច័ន្ទ
  5. ​ រឿងសុវណ្ណបញ្ចា
  6. រឿងពៅឈូកស
  7. ​ រឿងពស់កេងកង
  8. រឿងអាជ័យនាងរត
  9. ​​​ រឿងក្រៃថោងក្រពើឆារ៉ាវ៉ាន់
  10. រឿងធីតាសក់ពស់
  11. រឿងវិលវិញណាបង(ទឹកភ្នែកនាងរំចង់)
  12. ​​​​ រឿងភក្ដីស្នេហ៍
  13. រឿងពេលដែលត្រូវយំ
  14. រឿងពុះទ្រូងអូនទៅ
  15. ​​​​ រឿងជីវិតអភ័ព្វ
  16. រឿងឆ្អឹងដៃឳពុក
  17. ​​​​ រឿងព្រះធិនវង្ស
  18. រឿងសុវណ្ណហង្ស
  19. ​ រឿងព្រះច័ន្ទគោរព
  20. ​​ រឿងកាកី
  21. រឿងចំប៉ាថោង
  22. រឿងបញ្ចពណ៌ទេវី
  23. រឿងអ៊ីណាវបុស្បា
  24. រឿងអាប៊ុលកាសេម
  25. ​​ រឿងមួយម៉ឺនអាល័យ
  26. ​​​ រឿងថាវរីមាសបង
  27. ​​​ រឿងច័ន្ទគ្រឿហ្វា
  28. រឿងរតនាវង្ស
  29. ​​ រឿងដារ៉ាវិឆ័យម៉ាល័យសុរិយា
  30. រឿងចិត្តម្ដាយ
  31. ​​ រឿងផលកម្មខ្ញុំ
  32. រឿងឆាយាលើអង្គរ
  33. ​​​​ រឿងវាសនាអកុសល
  34. រឿងសន្ធិប្រកាស
  35. រឿងអប្សរា

ឯកសារយោង

កែប្រែ
  1. សៀវភៅខ្មែរប្រឈមមុខនឹងវប្បធម៌​ វិទ្យាស្ថានរៃយំ
  2. Golden Age of Khmer Cinema