ប្រាសាទជប់ពល
ប្រាសាទជប់ពលស្ថិតនៅក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ចំងាយ៣,៥គីឡូម៉ែត្រភាគឦសានពីទីរួមខេត្តតាកែវ។ រមណីដ្ឋាននេះគឺជាបុរាណដ្ឋានដែលគួរជាទីចាប់អារម្មណ៍ ដែលមានគួទឹក ទន្លេអ៊ុំ បារាយណ៍ជាដើម។ សព្វថ្ងៃនេះ ខេត្តតាកែវនៅសល់ប្រាសាទបុរាណមួយចំនួនតូច។ ប្រាសាទជប់ពលនេះមានរាងការ៉េ ជ្រុងនីមួយៗមានកំពស់ប្រមាណ១៣ម៉ែត្រ ធ្វើអំពីឥដ្ឋដែលសព្វថ្ងៃនេះ គេឃើញមាននៅសល់តែតួប្រាសាទផ្នែកខាងក្រោមប៉ុណ្ណោះ។ នៅជុំវិញប្រាសាទមានគូទឹកព័ទ្ធជុំវិញដែលមានទំហំ ១៣០ម × ១៥០ម ប្រកបដោយទឹកថ្លាធ្វេង។ នៅក្នុងតំបន់នេះមានបុរាណដ្ឋានជាច្រើន ជាពិសេសប្រព័ន្ធធារាសាស្រ្តដែលបុព្វបុរសខ្មែរបានគិតគូដល់ការងារកសិកម្មជាចម្បង ក្នុងនោះមានស្រះស្រង់មួយមានទំហំ ៧ម × ១០០ម ដែលអ្នកស្រុកនិយមហៅថាទន្លេអ៊ុំ។
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |