ប្រាសាទតោ
ប្រាសាទក្បាលជ្រូកមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទក្បាលជ្រុកកសាងឡើងក្នុងសម័យអង្គរ ដោយព្រះបាទជ័យវរ្ម័នទី២ នៅក្នុងសតវត្សរ៍ទី៨ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា។ ប្រាសាទតោគឺជាក្រុមប្រាសាទ ដែលនៅកណ្តាលក្នុងតំបន់សម្បូរព្រៃគក់។ ប្រាសាទនេះមានកំពែងព័ន្ធជុំវិញចំនួនពីរជាន់។ កំពែងខាងក្រៅមានប្រវែង ២០០មែត្របួនជ្រុងតែត្រូវដួលរលំបាក់បែកមួយផ្នែកធំ។ រីឯកំពែងខាងក្នុងក៏មានស្ថានភាពបាក់បែកផងដែរ ដែលមានប្រវែង ១៥០ម៉ែត្របួនជ្រុង។ ក្រុមប្រាសាទតោទាំងអស់មានតួប៉មចំនួន ៤៣ប្រាសាទ។ ប៉ុន្តែសព្វថ្ងៃនេះមានចំនួនតែមួយប្រាសាទដែលមានរូបរាងគឺប្រាសាទតោនេះតែម្តង។ ក្រៅពីនោះឃើញតែសំណល់ទីទួលដូចដំបូក និងឃើញសល់តួថ្មខ្លះ។ មូលហេតុដែលធ្វើឱ្យប្រាសាទនៅក្នុងក្រុមប្រាសាទតោ ក៏ដូចជាប្រាសាទដទៃទៀតនៅក្នុងតំបន់សម្បូរព្រៃគក់ដោយសារកត្តាចំនួន៣ដូចជា ទីមួយកត្តាធម្មជាតិ ទីពីរគឺកត្តាមនុស្សប៉ផ្លាញនិងទីបីដោយសារកត្តាសង្គ្រាមនៅក្នុងឆ្នាំ១៩៧០។ ក្រុមប្រាសាទនៅតំបន់សម្បូរព្រៃគក់គឺកសាងឡើងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ឆ្នាំ៦១៦-៦៣៥នៃគ.ស ព្រះអង្គបានតាំងរាជធានីនៅឦសានបុរៈ ដែលត្រូវនឹងរមណីយដ្ឋានសម្បូរព្រៃគក់។ ដោយឡែងប្រាសាទតោកសាងឡើងនៅចុងសតវត្សរ៍ទី៨ និងដើមសតវត្សរ៍ទី៦ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដែលព្រះអង្គយាងចុះពីភ្នំគូលែនហើយមកកសាងនិងរៀបចំនៅទីនេះ។ នៅពេលចូលដល់មុខប្រាសាទនិងឃើញមានតោចំនួនពីរឈរអមសង្ខាងកាំជណ្តើរ ដោយរូបតោទាំងពីនេះមានរូបរាងខុសពីរសត្វសីហៈនៃប្រាសាទនានាក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះដោយសារតោនេះមានសក់រួញៗមើលទៅហាក់ទៅដូចជាមានអំណាច នេះមានន័យថាព្រះបាទជ័យវរ្ម័នទី២ចង់បង្ហាញឬទ្ធិចេស្តារបស់ព្រះអង្គក្នុងសម័យកាលនោះ ដែលព្រះអង្គមានស្នាមប្រហត្ថរំដោះប្រជារាស្រ្ត និងទឹកដីឱ្យរួចពីគ្រប់គ្រងរបស់ជ្វា និងធ្វើឱ្យប្រទេសជាតិសន្តិភាពឡើងវិញ។ ប្រាសាទតោសង់ឡើងអំពីឥដ្ធ ថ្មភក់ មានកម្ពស់២០ម៉ែត្រ មានរាងចតុកោណកែង និងកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះសិវៈ។ ប្រាសាទតោមានកាំជណ្តើរចំនួន៧កាំនិងមានកម្រាលជើងជណ្តើរជារាងត្របកផ្កាឈូកមួយសន្លេក។ ជាទូទៅប្រាសាទនៅតំបន់សម្បូរព្រៃគក់នេះ ភាគច្រើនមានកម្រាលនៅកាំជណ្តើរមានរាងជាត្របកផ្កាឈូកមួយសន្លឹកនិងមានកាំជណ្តើរ៣កាំ នេះដោយសារប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា តាមជំនឿព្រះរាជា ដែលយាងមកជាន់កម្រាលនេះ ត្រូវលាងព្រះបាទនិងលាងបាបរួចរាល់ហើយទើបអាចឡើងទៅធ្វើពីធីទឹកមន្តបាន ចំណែកឯប្រជារាស្រ្តមិនអាចឡើងតាមច្រកនេះបានឡើយគឺបានតែត្រឹមតាមស្នាមទ្រនីនៅខាងក្រៅប្រាសាទតែប៉ុណ្ណោះ។ ចំណែកឯកាំជណ្តើរបីកាំវិញមានជំនឿថាតំណាងឱ្យឋានទាំងបី កាំខាងលើតំណាងឱ្យស្ថានលើ កាំកណ្តាលតំណាងឱ្យស្ថានកណ្តាល កាំក្រោមតំណាងឱ្យស្ថានក្រោម។ ដោយឡែកប្រាសាទតោ ដែលមានកាំជណ្តើរប្រាំពីរកាំពីព្រោះប្រាសាទតោជាប្រាសាទកសាងក្នុងសម័យអង្គរ ដែលមានការលាឡំគ្នារវាងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ ចំណែកនៅតាមជញ្ចាំងទាំងអស់ណៃប្រាសាទមានប្រាសាទអណ្តែត ឬប្រាសាទគំរូតាមជញ្ជាំងគ្រប់ទិសទាំងអស់។ បានជាគេនិយាយថាប្រាសាទនៅជញ្ជាំងជាប្រាសាទអណ្តែតដោយសារនៅខាងក្រោមប្រាសាទមានសត្វដែលមានស្លាប់ទ្រប្រាសាទឱ្យផុតពីដី។ ចំនែកប្រាសាទនៅតាមជញ្ជាំងជាប្រាសាទគំរូដោយសារតែប្រាសាទតូចនេះមានស្ថានដូចប្រាសាទធំ ដែលមាផ្តែរ ហោជាង សសរពេជ្រនិងរូបទេពនៅខាងលើ។ សសរដែលទល់ទ្រផ្តែរប្រាសាទថ្មីនេះធ្វើអំពីស៊ីម៉ង់ត៍ ដោយកសាងដោយអភិរក្សអង្គរ អភិរក្សសម្បូរព្រៃគក់ និងសហគមន៍នៅក្នុងតំបន់នៅឆ្នាំ១៩៩៥។ ចំណែកផ្តែរនៅខាងលើជាផ្តែរក្នុងរចនាបថព្រៃក្មេង និងរចនាបថកំពង់ព្រះសម័យមុនអង្គរ[១]។
ប្រាសាទតោ | |
---|---|
ឈ្មោះ: | ប្រាសាទតោ |
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី២ |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី៨ |
ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
ស្ថាបត្យកម្ម: | រចនាបថព្រៃក្មេង រចនាបថកំពង់ព្រះ |
ទីតាំង: | ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ |