ប្រាសាទបាសាក់
ប្រាសាទបាសាក់ | |
---|---|
ឈ្មោះ: | ប្រាសាទបាសាក់ |
អ្នកកសាង: | ព្រះបាទយសោវរ្ម័នទី១(?) |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១០ |
ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
ស្ថាបត្យកម្ម: | រចនាបថបាខែង |
ទីតាំង: | ភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង |
ទីតាំងភូមិសាស្រ្ត
កែប្រែរមណីយដ្ឋានប្រាសាទបាសាក់ មានទីតាំងស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងខាងកើតឈាងខាងត្បូងនៃទីរួមខេត្តស្វាយរៀង។ រមណីយដ្ឋាននេះ មានចម្ងាយប្រហែល៨គីឡូម៉ែត្រ ពីទីរួមខេត្តស្វាយរៀង ហើយមានផ្ទៃក្រឡា១២ហិកតា ស្ថិតនៅខាងជើង និងខាងកើតទល់នឹងទន្លេវ៉ៃកូ ខាងលិច និងខាងត្បូង ទល់នឹងភូមិប្រជាពលរដ្ឋ។ បច្ចុប្បន្ននេះ រមណីយដ្ឋានប្រាសាទបាសាក់ បានស្រូបទាញភ្ញៀវទេសចរមកទស្សនា និងកម្សាន្តសប្បាយជាបន្តបន្ទាប់ផងដែរ។ ចំពោះទីតាំងភូមិសាស្ត្រប្រាសាទបាសាក់នេះ គឺជាដីទួលដ៏ចំណាស់មួយមានព្រៃឈើជាច្រើនព័ទ្ធជុំវិញ។ក្រោយពីបញ្ចប់ពិធីដង្ហែរកឋិនទាននៅវត្តសង្កែ ភូមិតាជោ ឃុំសង្កែនាស្រុករំដួលរួចមក យើងក៏ត្រឡប់មកក្រោយវិញដើម្បីមើលប្រាសាទបាសាក់ដែលស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ ប្រាសាទបាសាក់នាថ្ងៃនេះគឺមានរូបភាពត្រឹមតែជាទីទួលបុរាណស្ថានដ៏ធំ ដែលដុះហ៊ុំពទ័្ធព្រៃតូចធំស្ទើតែទំាងស្រុង បើទោះជាមានផ្លូវបេតុងចាក់ពទ្ធ័ជុំវិញយ៉ាងស្អាតក៏ដោយ ។
ប្រវត្តិប្រាសាទ
កែប្រែតាមការសិក្សាស្រាវជ្រាវរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀងបញ្ជាក់ថា រមណីយដ្ឋាននេះមានចាប់ពីសម័យបុព្វកាលមកហើយ ក៏បានបន្សល់ទុកនូវប្រាសាទបុរាណមួយផង ដែលគេគ្រប់គ្នាតែងតែហៅថាប្រាសាទព្រៃបាសាក់។ ប៉ុន្តែអ្វីគួរឱ្យសោកស្តាយ ប្រាសាទបុរាណនេះ ត្រូវបានបាក់បែកខ្ទេចខ្ទី នៅសល់តែគ្រឹះឥដ្ឋប្រាសាទ ធ្លាក់រាយប៉ាយ និងគ្រោងជញ្ជាំងនៅសល់បន្តិចបន្តួចប៉ុណ្ណោះ។ ប្រាសាទព្រៃបាសាក់ ស្ថិតនៅក្នុងរចនាបទបាខែង ដែលកសាងក្នុងអំឡុងឆ្នាំ៩១៥ ដល់៩២៥ នៃគ្រិស្តសករាជ។ នៅពេលចុះពិនិត្យទីតាំងរៀបចំរមណីយដ្ឋាននេះ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង មានប្រសាសន៍ថា បច្ចុប្បន្នរដ្ឋបាលខេត្តស្វាយរៀង បាន និងកំពុងពិនិត្យរៀបចំដើម្បីអភិវឌ្ឍន៍រមណីយដ្ឋាន ប្រាសាទបាសាក់ ឲ្យក្លាយទៅជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា កម្សាន្ត ក្នុងនោះបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងប្រវែង៤គីឡូម៉ែត្រ ដែលកំពុងតែដំណើរការសាងសង់[១]។ ប៉ុន្តែប្រាសាទនេះមិននៅឯកោតែឯងដោយគ្មានគេរាប់រកនោះទេ។ចូលក្នុងបន្ដិចយើងឃើញមានឥដ្ឋដែលសាងពីដីដុតជាសំណល់នៃជញ្ជាំងប្រាសាទតែបន្តិចប៉ុណ្ណោះដែលទំនងជាជញ្ជំាងប្រាង្គធំ ។ ធៀបជាមួយនឹងសៀវភៅ [២] ដែលលោក សុជាតិ មាននៅក្នុងដៃគឺខុសគ្នាហើយចិត្ដយើងក្តុកក្តួលណាស់ តែវាបានរំលេចឡើងវិញនូវភាពស្តុកស្តម្ភនៃប្រាសាទនេះនាអតីតកាល ដែលនំាអោយយើងគឹតស្រមៃបានថា ប្រាសាទបាសាក់ពិតជារុងរឿងនិងរឹងមាំទំាងខាង សាសនា សេដ្ឋកិច្ច និង នយោបាយ ដែលជាស្ថាបត្យកម្មបន្តវេនពីការរីកសាយភាយនៃរដ្ឋនគរភ្នំនិងចេនឡា។ចាប់តំាងពីឆ្លងស្ពានកាត់ទន្លេវ៉ៃកូចេញពីខេត្តម្លេះ យើងមានអារម្មណ៏ថាទន្លេមួយនេះមានវិសាលភាពដូចជាកូនបឹងទន្លេរសាប បើទោះជាចំណុចជាច្រើនត្រូវបានលប់ដានបំបាត់ដោយហេដ្ឋារចនាសម្ព័ន្ធក៏ដោយ ហើយសំណង់ប្រាសាទបាសាក់ហាក់ដូចជាឈរត្រដែតបែរមុខទៅទឹសបូព៌មុខកំពង់ទឹកដែលជាកំពង់ផែរដ៏សំខាន់មួយបំរើអោយវិស័យសេដ្ឋកិច្ចនិងនយោបាយឬអាចប្រៀបដូចជាប្រាសាទដែលស្ថិតលើកោះមួយនារដូវវស្សា ដូចគ្នានឹងប្រាសាទមេបុណ្យខាងលិចដូច្នោះដែរ។ តែនេះជាការសន្និដ្ឋានដែលមិនមានការសិក្សាបែបជំនាញវិទ្យាសាស្រ្តនោះទេ។សូមជំរាបដែរថាភាគច្រើននៃបឹងដ៏ធំមួយនេះ ត្រូវបានអ្នកស្រុកអោយឈ្មោះថាជាព្រែក សូម្បីតែលំហរទឹកនៅជុំវិញប្រាសាទនេះក៏ដោយ។ ចូរមើលរូបភាពខ្លះដែលបានមកសៀវភៅនេះ អំពីគ្រឿងលម្អតុបតែងមួយចំនួនមានជាអាទិ ផ្តែរ សសរពេជ្រ និង រូបនានា....រហូតដល់សិលាចារឹក គឺជាស្ថាបត្យកម្មបន្តវេនដូចប្រាសាទដទៃទៀតដែលធ្លាប់ជួបប្រទះដូច្នោះដែរ ពោលគឺចាប់តំាងពីស.វទី៧ ដល់ស.វទី១១នៃគ.ស ប៉ុន្តែវាមិនមែនបានសេចក្តីថាវាជាឆ្នំាដែលទើបតែចាប់ផ្តើមឬបញ្ចប់ទំាងស្រុងដោយគ្មានការបន្តទៀតនោះទេ។សសរពេជ្រស្ថិតក្នុងស.វទី១០និងផ្តែរមួយដែលស្ថិតក្នុងរចនាបថសំបូរព្រៃគុកដែលបង្ហាញពីសត្វមករបែរក្បាលនិងប្រមោយវាចេញក្រៅគឺជាផ្តែរដ៏កម្រដែលសិល្បករបានរចនាម៉ូតដ៏ពិសេសក្នុងហេតុផលសាសនាឬទេវកថា ធ្វើអោយយើងនឹកគិតដល់ផ្តែរកម្រៗនានាដែលមាននៅខេត្តក្រចេះ ស្ទឹងត្រែង ជាពិសេសប្រាសាទប្រាំបួនល្វែងជាដើម។ក្រៅតែពីតឹកតាងដ៏សំខាន់នៃគ្រឿងលម្អទំាងនេះ។
ប្រាសាទប់បានបង្អួតខ្លួនជាមួយនឹងសិលាចារឹកផងដែរ។ បើតាមសៀវភៅបញ្ជីសិលាចារឹកវិញ យើងក៏អានរូបថតនោះទេ។ យើងក៏មិនមានសមត្ថភាពបកស្រាយពីខ្លឹមសារនៃសិលាចារឹកទំាងប៉ុន្មាននោះក៏ទេដែរ ។ តែជាភ័ព្វសំណាងរបស់យើង ដែលយើងទទួលបានសេចក្តីបរិយាយដែលថតនិងរុញចេញតាមសារអេឡិចត្រូនិកពីលោកហ៊ុនឈុនតេង។ រូបភាពនោះបានបង្ហាញនូវចំណាប់អារម្មណ៏មួយរបស់លោកសាស្រ្តាចារ្យវង់សុធារ៉ាទៅលើខ្លឹមសារខ្លះនៃសិលាចារឹកនាសម័យអង្គរ ដែលចំណាប់អារម្មណ៏និងសេចក្តីបកស្រាយនោះទំនងជាលោកយកចេញពីសិលាចារឹកនៅប្រាសាទបាសាក់ K-70B នេះតែម្តង ។ ត្រង់នេះយើងក៏សូមច្បុចបញ្ជាក់ដែរថា សិលាចារឹកខ្លះក្នុងចំណោមសិលាចារឹកទំាងនោះត្រូវបានរក្សាទុកនៅឯអភិរក្សដ្ឋានខេត្តសៀមរាប ហើយរូបចម្លាក់ខ្លះក៏ឃើញមានដាក់តំាងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញផងដែរ ដូចជារូបព្រះគោ និង ព្រះឥសូរជាដើម។ ក្នុងដំណើរកំសាន្តដ៏ខ្លីនេះលោកសុជាតិបានចាប់អារម្មណ៏ខ្លាំងទៅលើពំនូកដីធំវែងមួយដែលសណ្តូកខ្លួនពីជើងទៅត្បូងប្រមាណបីរយម៉ែត្រនាមាត់ទឹកនាទឹសខាងកើតប្រាសាទ ។ត