ខេត្តស្វាយរៀង

ស្រីម៉ៅ

ខេត្តស្វាយរៀង គឺជាខេត្តមួយដែលស្ថិតនៅអាគ្នេយ៍ (ខាងត្បូងឈៀងខាងកើត) នៃប្រទេសកម្ពុជា។ ហើយទីក្រុងខេត្តស្វាយរៀង មានឈ្មោះថា ទីក្រុងស្វាយរៀង ។ ខេត្តស្វាយរៀងមានព្រំប្រទល់ជាប់ប្រទេសវៀតណាមខាងកើតនឹងខាងត្បូង និងខេត្តព្រៃវែងខាងលិចនឹងខាងជើង។ តាមលក្ខណៈភូមិសាស្ត្រខេត្តស្វាយរៀង។ តំបន់​នេះ​ជា​ផ្នែកមួយនៃកសិកម្មរបស់កម្ពុជាជាចម្បង ដោយ​ការ​ធ្វើ​កសិកម្ម​ជា​សកម្មភាព​សេដ្ឋកិច្ច​សំខាន់។ ការដាំដុះស្រូវគឺជាការអនុវត្តកសិកម្មលេចធ្លោរួមជាមួយនឹងដំណាំផ្សេងទៀតដូចជាពោត ដំឡូងមី និងកៅស៊ូ។

ខេត្តស្វាយរៀង
ខេត្ត
ទិដ្ឋភាពច្រកព្រំដែនអន្តរជាតិបាវិត
ទិដ្ឋភាពច្រកព្រំដែនអន្តរជាតិបាវិត
ផែនទីកម្ពុជាបានផ្ដិតពណ៌ក្រហមជាខេត្តស្វាយរៀង
ផែនទីកម្ពុជាបានផ្ដិតពណ៌ក្រហមជាខេត្តស្វាយរៀង
កូអរដោនេ: 11°4′N 105°49′E / 11.067°N 105.817°E / 11.067; 105.817Coordinates: 11°4′N 105°49′E / 11.067°N 105.817°E / 11.067; 105.817
ប្រទេស កម្ពុជា
ទីរួមខេត្តក្រុងស្វាយរៀង
រដ្ឋាភិបាល
 • អភិបាលម៉ែន វិបុល (គបជ)
ផ្ទៃក្រឡា
 • សរុប២៩៦៦ គម2 (១១៤៥ ម៉ាយ ការ)
ប្រជាជន (២០១៩)[]
 • សរុប៥២៥ ៤៩៧
ល្វែងម៉ោងUTC+០៧
លេខកូដហៅទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-២០
ស្រុក
ឃុំ៨០
ភូមិ៦៩០
គេហទំព័រhttps://rady.kampot.city/svay-rieng

ខេត្តស្វាយរៀង មានប្រវត្តិដ៏យូរលង់នឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប។ ខេត្តស្វាយរៀងត្រូវបានគេស្គាល់ថាសម្រាប់តួនាទីដ៏សំខាន់របស់ខ្លួនក្នុងអំឡុងសង្គ្រាមវៀតណាម ជាពិសេសសមរភូមិស្វាយរៀងក្នុងឆ្នាំ១៩៧១។ ខេត្តនេះក៏មានវត្តអារាម និងកន្លែងប្រវត្តិសាស្ត្រជាច្រើនដែលទាក់ទាញភ្ញៀវទេសចរផងដែរ។ ស្វាយរៀងបានឆ្លងកាត់ការអភិវឌ្ឍន៍មួយចំនួន រួមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ផ្លូវគមនាគមន៍ផងដែរ។ សាកលវិទ្យាល័យស្វាយរៀង បង្កើតឡើងក្នុងឆ្នាំ២០០៧ ផ្តល់ឱកាសសិក្សាថ្នាក់ឧត្តមសិក្សាដល់និស្សិតក្នុងស្រុក។ ខេត្តស្វាយរៀង ផ្តល់នូវទិដ្ឋភាពនៃជីវភាពរស់នៅបែបជនបទរបស់ខ្មែរ ជាមួយនឹងទេសភាពកសិកម្ម និងសារៈសំខាន់ជាប្រវត្តិសាស្ត្រ។ ខេត្តស្វាយរៀងជាកន្លែងមួយដែលភ្ញៀវទេសចរអាចស្វែងយល់ពីជនបទ ស្វែងយល់​ពី​វប្បធម៌​ក្នុង​តំបន់ និង​ទទួល​បាន​បទពិសោធន៍​ពី​សម្រស់​ធម្មជាតិ​នៃ​តំបន់។

អំពីឈ្មោះ

កែប្រែ

រឿងព្រេងដែលមានទាក់ទងនឹងខេត្តនេះដោយនាម “ស្វាយអង្គ” មានដូចតទៅ ៖ មានសេចក្ដីដំណាលថា កាលពីរាជធានីនៅលង្វែក មានបុរសម្នាក់ឈ្មោះ “សំរិទ្ធ” ជាអ្នកខ្លាំងពូកែអង់អាចណាស់ និងមានផ្ទះនៅលើទីទួលនេះ ។ កាលដែលស្រុក កើតមានចម្បាំងជាមួយសៀម ព្រះរាជាក៏ទ្រង់អំពាវនាវដល់អាណាប្រជានុរាស្រ្ដគ្រប់ខេត្ដ ខណ្ឌ បើនរណាខ្លាំងពូកែអង់អាចនោះ សូមឱ្យចូលខ្លួនទៅបម្រើក្នុងកងទ័ព ដើម្បី បង្ក្រាបខ្មាំងសៀម ដែលចូលមករាតត្បាតអាណាខេត្ដខ្មែរ នៅតំបន់ប្រទល់ដែនក្នុងខេត្ដបាត់ដំបង និងសៀមរាប ។ បុរសសំរិទ្ធ ក៏ស្ម័គ្រចិត្ដចូលខ្លួនទៅតាមព្រះរាជតម្រាស់អំពាវនាវនោះ ។ គាត់បានប្រុងប្រៀបរៀបចំខ្លួន និងប្រដាប់ប្រដា មានគ្រឿងសាស្រ្ដាវុធ និងអាវតេជៈជាដើមរួចស្រេច លាប្រពន្ធកូនធ្វើដំណើរ ឆ្ពោះទៅកាន់រាជធានីលង្វែក ដោយថ្មើរជើង ។ លុះទៅដល់លង្វែកហើយ គាត់បានទៅរកជួបមេទ័ព ដើម្បីប្រគល់ខ្លួនគាត់តាមរដ្ឋត្រូវការ ។ ឯលោកមេទ័ព កាលបើបានពលរេហ៏ល្មមគ្រប់គ្រាន់ហើយ ក៏តាំងបុរសសំរិទ្ធ ជាមេទ័ពធំ ឱ្យលើកព្យុយាត្រាឆ្ពោះទៅបាត់ដំបង ដើម្បីកំចាត់ពួកសត្រូវ ។ លុះទៅដល់សមរភូមិ បុរសសំរិទ្ធ ក៏ចាប់ប្រយុទ្ធយ៉ាងស្វាហាប់ លុះត្រាតែទ័ពសៀមបរាជ័យរត់ខ្ចាត់ខ្ចាយអស់ ។ដោយឬទ្ធីតេជៈរបស់បុរសសំរិទ្ធ ទ័ពសៀមក៏បាក់បបខ្លបខ្លាច លែងហ៊ានចូលមករុករាតត្បាតទឹកដីខ្មែរ តទៅទៀត ស្រុកក៏បានសាន្ដត្រាណ ។ បុរសសំរិទ្ធ ក៏លើកទ័ពមករាជធានីលង្វែកវិញ ហើយបានទូលព្រះរាជាតាមដំណើរដែលខ្លួនបានទទួលជ័យជំនះលើទ័ពសៀម ហើយសុំព្រះរាជានុញ្ញាតក្រាបទូល ត្រឡប់ទៅស្រុកកំណើតវិញ ។ ព្រះរាជាទ្រង់ព្រះរាជានុញ្ញាតតាមការសុំ ។ បុរសសំរិទ្ធ បានធ្វើដំណើរត្រឡប់ឆ្ពោះទៅស្រុកវិញ មកដល់ភូមិដូនពេញក៏ឈប់សម្រាកនៅទីនោះ១យប់ ទើបធ្វើដំណើរ តទៅទៀត ទៅដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់ស្រាយសំពាយរបស់គាត់មើល ។ បានទៅដល់ហើយ ប្រពន្ធគាត់បានយកគ្រាប់ស្វាយ ដែលទុំរលួយសាច់អស់នៅក្នុងបង្វេចគាត់ ទៅកប់ដាំនៅជាយរបង មិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមែកធាង មានផ្កាផ្លែជាហូរហែររៀងមក ។ ស្វាយនេះអ្នកស្រុកនាំគ្នាហៅថា “ស្វាយអង្គរ” ព្រោះជាពូជស្វាយបានមកពីអង្គរ ប៉ុនែ្ដតៗមកពាក្យ “អង្គរ ” ហៅកាត់ ខ្លីមកនៅត្រឹម “អង្គ” បានជាជាប់ពាក្យថា ស្វាយអង្គ ដល់សព្វថ្ងៃ ។ ក្រោយមកបុរសសំរិទ្ធ និងភរិយា ក៏ស្លាប់បាត់ទៅ នៅតែតំណកូនចៅរបស់គាត់ ។ កូនចៅនេះ ខ្លះក៏ទៅនៅឯនោះ ខ្លះក៏ទៅនៅឯនេះ បែកគ្នាទៅនៅតាមប្ដីតាមប្រពន្ធ លុះយូរៗទៅ ទីភូមិរបស់គាត់នេះ ក៏លែងមានមនុស្សនៅ ។ អ្នកស្រុកក៏នាំគ្នាសាងជាវត្ដអារាមមួយឡើង ដាក់នាមថា «វត្ដស្វាយអង្គ» ដោយមានលោកគ្រូចៅអធិការមួយអង្គ ជាអ្នកគ្រប់គ្រង ព្រមទាំងមានភិក្ខុសាមណេរ គង់នៅជាច្រើន។ កន្លងមកទៀត ដោយមានការទទើសទទែងក្នុងទីវត្ដផង មានសត្វស្លាបផ្សេងៗ ទំនៅលើដើមស្វាយនោះផង នាំឱ្យមិនស្អាតផង មានការខ្វះខាតគ្រឿងសេនាសនៈផង លោកគ្រូ ចៅអធិការ បានឲ្យភិក្ខុសាមណេរ កាប់រលំដើមស្វាយនោះ តែដោយរិទ្ធីដើមស្វាយធំនោះ ភិក្ខុសាមណេរកាប់មួយថ្ងៃ បានតែពាក់កណ្ដាលដើម នៅសល់ប៉ុន្មាននឹងកាប់នៅថ្ងៃខាងមុខទៀត លុះព្រឹកឡើងស្រាប់តែស្នាមកាប់ទាំងប៉ុន្មាន ដែលបានកាប់ខ្លះទៅហើយនោះក៏ដុះសាច់ ដុះសំបកគ្របជិតដើមវិញ។ គួរឱ្យអស្ចារ្យណាស់ លោកគ្រូ ក៏ឲ្យភិក្ខុសាមណេរកាប់ទៀត ពីថ្ងៃទល់ល្ងាច តែទោះជាខំកាប់យ៉ាងណា ក៏បានត្រឹមតែពាក់កណ្ដាលដើម លុះព្រឹកឡើង ឃើញដុះសាច់ ដុះសំបកដើមដដែលទៀត ។ ថ្ងៃមួយបានឱ្យភិក្ខុសាមណេរជាច្រើនអង្គ ដោយមានពូថៅគ្រប់ដៃ ហើយលោកប្រាប់ថា នាំគ្នាកាប់ឱ្យរលំក្នុងថ្ងៃនេះ ឱ្យហើយស្រេចតែម្ដង ។ ដើមស្វាយ ទ្រំាមិនបាននឹងពូថៅច្រើនពេក ក៏រលំ ប៉ុន្ដែស្លឹកវាមិនបានស្រពោនឡើយ បែរទៅជាដុះមែកខ្នែងចេញផ្លែផ្កាដូចធម្មតា ។ នៅពេលយប់គេឮតែសូរស័ព្ទភ្លេងពិណពាទ្យ ប្រគំយ៉ាងលន្លង់លន្លោច ធ្វើឱ្យអ្នកស្រុកស្ងើចអស្ចារ្យ មិនយូរប៉ុន្មាន លោកគ្រូចៅអធិការក៏កើតជំងឺឈឺជាខ្លាំង រវើរវាយ រហូតដល់ក្លាយទៅជាឆ្កួតវង្វេង ។ ចំណែកភិក្ខុសាមណេរ កាលបើឃើញហេតុអស្ចារ្យ ដូច្នេះ ក៏រត់ចោលអារាមនោះអស់ទៅ ។ ឧបាសក ឧបាសិកា ក៏នាំគ្នាទៅកសាង វត្ដថ្មីទៀត នៅចម្ងាយប្រមាណជា ១គ.ម អំពីវត្ដស្វាយអង្គចាស់នេះ ដែលសព្វថ្ងៃ គេឲ្យឈ្មោះថា វត្ដស្វាយផ្អែម វិញ ។ ប្រជាពលរដ្ឋបាននិទានតៗគ្នាអំពីព្រឹត្ដិការណ៍ដែលបានកើតឡើង ជុំវិញរឿងហេតុនិងហេតុភេទអស្ចារ្យ អំពីដើមស្វាយ ។ []

ប្រវត្តិសាស្ត្រ

កែប្រែ

ខេត្តស្វាយរៀង បង្កើតឡើងដោយពួកអាណានិគមបារាំង ក្នុងគោលបំណងចង់អោយមានងាយស្រួល គ្រប់គ្រង រដ្ឋបាលខេត្ត និង ប្រមូលពន្ធអាករពីបណ្តាលប្រជារាស្ត្រខ្មែរ ។ យោងតាមឯកសារប្រវត្តិសាស្ត្រមួយចំនួន និងឯកសារមហាបុរសខ្មែរ បានបញ្ជាក់ថាក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ បានរៀបចំភូមិស្រុកមួយចំនួនសម្រាប់ជាការគ្រប់គ្រងដឹកនាំលើវិស័យដឹកនាំរដ្ឋបាល ។ នៅអំឡុងឆ្នាំ១៩២២ ពួកបារាំងបានយកខេត្តស្វាយទាប ខេត្តរំដួល ខេត្តរមាសហែក និងផ្នែកមួយនៃខេត្តរោងដំរី និង ខេត្តបាភ្នំ មកបង្កើតខេត្តស្វាយរៀងបច្ចុប្បន្ន។ អ្នកប្រវត្តិសាស្ត្រជាច្រើនបានបញ្ជាក់ពី ការកកើតខេត្តមួយចំនួននៃដែនដីអាណាចក្រមហានគរខ្មែរ ខេត្តរោងដំរីមានភ្នំមួយឈ្មោះថា « ភ្នំជើមីដែង » ឬ « ភ្នំតៃនិញ » បច្ចុប្បន្នភ្នំនេះគ្រប់គ្រងដោយប្រទេសវៀតណាម(ដែនដីកម្ពុជាក្រោម) ហើយបានរៀបចំទៅជាតំបន់ទេសចរណ៍។ តាមប្រវត្តិសាស្ត្រនៅក្នុងសតវត្សទី១៣ ក្នុងរាជ្យព្រះបាទពញាយ៉ាត ខេត្តមួយចំនួនត្រូវបានបង្កើតឡើងនិងក្នុងសតវត្សទី១៤ ក៏ឃើញមានការ រៀបចំបង្កើតខេត្តមួយចំនួនបន្ថែមទៀត ដូចជា ខេត្តរំដួល ខេត្តស្វាយទាប ខេត្តរមាសហែក ដែលបានផ្តាច់ចេញពីខេត្តរោងដំរី ព្រៃនគរ ខេត្តបាភ្នំ និង ខេត្តត្បូងឃ្មុំ ។ ខេត្តស្វាយទាប និង ខេត្តរំដួល ភាគខាងត្បូងលាតសន្ធឹងដល់ខេត្តទួលតាមោគ និង ខេត្តគោកសណ្តែក ឬ កំពង់គោ ( បច្ចុប្បន្ន ខេត្តឡុងអាងប្រទេសវៀតណាម ) ។ ខេត្តបង្កើតថ្មីទាំងបី ត្រូវកំណត់បង់ពន្ធប្រមូលពន្ធដាក់ឃ្លាំងព្រះរាជទ្រព្យនៅខេត្តបាភ្នំ ។ បារាំងបានចាប់ផ្តើមមក ត្រួតត្រាធ្វើអាណនិគម និង គ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា ក្នុងរាជ្យព្រះបាទនរោត្តម អំឡុងឆ្នាំ១៨៦៣-១៨៨៤ មានរ៉េស៊ីដង់បារាំង ប្រចាំនៅប៉ុស្តិ៍ខេត្តរំដួលគ្រប់គ្រងខេត្តស្វាយទាប និង ខេត្តរមាសហែក ។ បារាំងបានយកខេត្តទាំងបីនេះបង្កើតខេត្តតែមួយ ដើម្បីងាយស្រួលគ្រប់គ្រង ។ ឆ្នាំ១៨៨៩  បារាំងបានបង្កើតប៉ុស្តិ៍រដ្ឋបាលថ្មី សម្រាប់ជាជំនួយដល់ការប្រមូលពន្ធ ជូនរាជការបារាំង ព្រះមហាក្សត្រខ្មែរបានរៀបចំព្រះរាជ្យប្រកាស ដើម្បីរៀបចំរាជការខ្មែរ និង រៀបចំបែងចែក រដ្ឋបាលដែនដីតាមបែបបារាំង ដោយចែកចេញជា ភូមិ ឃុំ ចំណុះឲ្យរាជការ ខណ្ឌ ស្រុក ខេត្ត ។ អំឡុងឆ្នាំ ១៩២០-១៩២១ អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន បានរៀបចំខេត្តខ្មែរមួយចំនួនឡើងវិញ ។ បន្ទាប់មក នៅឆ្នាំ ១៨៩៧  ដោយមានជំនួយផ្នែករៀបចំរាជការ ពីអាណាព្យាបាលបារាំង ព្រះមហាក្សត្រខ្មែរបានរៀបចំ ព្រះរាជ ប្រកាសដើម្បីរៀបចំរាជការខ្មែរ និង រៀបចំ បែងចែក រដ្ឋបាលដែនដីតាមបែបបារាំង ដោយចែកជា ភូមិ ឃុំ ចំណុះ ឲ្យរាជការ ខណ្ឌ ស្រុក ខេត្ត ។ []

ទីតាំង​ភូមិសាស្ត្រ

កែប្រែ
 
 
ខេត្តស្វាយរៀង
ប្លង់នៃខេត្តស្វាយរៀង

ខេត្ដស្វាយរៀង ឋិត​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំប្រទល់​ជាមួយប្រទេស​វៀតណាម ដែល​មាន​ច្រកព្រំដែនអន្ដរជាតិ​មួយ​ល្បីឈ្មោះ​គឺ​ច្រកព្រំដែន​បា​វិត ឋិត​នៅ​ចម្ងាយ​ប្រមាណ​ ៤៨​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​ស្វាយ​រៀង​។ ធ្វើ​ដំណើរតាម​ផ្លូវជាតិ​លេខ​១​ចម្ងាយ​ប្រមាណ​១២២​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញបា​វិត​ជាច្រក​ដ៏​សំខាន់​សម្រាប់​ចរាចរ​ផ្លូវគោក ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរគឺ​កម្ពុជានិង​វៀតណាម ជា​ពិសេស​គឺ​ទីក្រុងភ្នំពេញ និង​ទីក្រុង​ហូ​ជី​មិ​ញ​។ ក្រៅពី​ការ​បង្កើត​ជា​តំបន់​កំសាន្ដ​ហើយ តំបន់​នេះ​នៅ​មាន​ផ្សារណាត់​ដែល​មាន​ទំនិញ​គ្រប់ប្រភេទ​ជា​ផលិតផល​ក្នុងស្រុក និង​ផលិតផល​ពី​ប្រទេស​វៀតណាម​។ ច្រកព្រំដែន​បា​វិត​គឺជា​មជ្ឈមណ្ឌល​ទេសចរ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន​ជាងគេ​ក្នុង​ចំណោម​តំបន់​កំសាន្ដ​ក្នុងខេត្ដ​នេះ​។

បំណែងចែករដ្ឋបាលខេត្ត

កែប្រែ
 
ខេត្ត​ស្វាយរៀង

ខេត្ដស្វាយរៀង​មានស្រុក​ ក្រុងទាំងអស់​ចំនួន​៨ គឺ​ស្រុកច​ន្ទ្រា ស្រុក​កំពង់​រោ​ទិ៍ ស្រុក​រំដួល ស្រុក​រមាស​ហែក ស្រុក​ស្វាយ​ជ្រំ ក្រុង​ស្វាយ​រៀង ស្រុក​ស្វាយ​ទាប និង ក្រុងបាវិត(បានបំបែកចេញពីស្រុកចន្ទ្រា) រួម​ទាំង​ឃុំទាំងអស់​ចំនួន​៨០ និង​៦៩០​ភូមិ​។ ខេត្តស្វាយរៀង រួមមាន ៨ស្រុក ក្រុង ៖

កូដស្រុក/ក្រុង ស្រុក/ក្រុង ឈ្មោះស្រុក/ក្រុងជាអក្សរឡាតាំង ចំនួនឃុំ/សង្កាត់
២០០១ ស្រុកចន្រ្ទា Chanthrea District
២០០២ ស្រុកកំពង់រោទិ៍ Kampong Rou District ១១
២០០៣ ស្រុករំដួល Romdoul District ១០
២០០៤ ស្រុករមាសហែក Romeas Haek District ១៦
២០០៥ ស្រុកស្វាយជ្រំ Svay Chrom District ១៦
២០០៦ ក្រុងស្វាយរៀង Svay Rieng Municipality
២០០៧ ស្រុកស្វាយទាប Svay Theab District
២០០៨ ក្រុងបាវិត Bavet Municipality

សេដ្ឋកិច្ច

កែប្រែ

ផ្សារ៖ កំពង់ចក កំពង់ត្រាច ក្របៅ ជីភូ ថ្នល់បែក បាវិត ប្រសូត្រ ពោធិ៍តាហោ ព្រីសស្ទិក រមាសហែក រំដួល វាលយន្ត ស្វាយជ្រំ ស្វាយទាប អន្តរជាតិបាវិត អូសំដី

ឯកសារពិគ្រោះ

កែប្រែ

តំណភ្ជាប់ក្រៅ

កែប្រែ
  1. "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
  2. https://www.svayrieng.gov.kh/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%94%E1%9E%B6%E1%9E%8F%E1%9F%8B%E1%9E%8A%E1%9F%86%E1%9E%94%E1%9E%84
  3. "មូល​ហេតុ​ដែល​ដាក់​ឈ្មោះ​ខេត្តស្វាយរៀង និង​ប្រវត្តិ​កំណើតខេត្ត​នេះ". Koh Santepheap Daily. 2018-07-06. Retrieved 2023-07-27. {{cite web}}: zero width space character in |title= at position 4 (help)