ប្រាសាទភ្នំដី

ឈ្មោះ: ប្រាសាទភ្នំដី
អ្នកកសាង: ព្រះបាទយសោវរ្ម័នទី១
កាលបរិច្ឆេទកសាង: ចុងសតវត្សទី៩
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថបាខែង
ទីតាំង: ស្រុកបន្ទាយស្រី ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

កែប្រែ

ប្រាសាទភ្នំដីមានទីតាំងស្ថិតនៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។ ប្រាសាទនេះជាប្រាសាទស្ថិតនៅខាងជើងនៃតំបន់អង្គរ អ្នកទេសចរអាចទៅទស្សនាប្រាសាទនេះ ដោយធ្វើដំណើរពីប្រាសាទខ័ន ឆ្ពោះទៅកាន់វិទ្យាល័យអង្គរធំ រួចបត់ឆ្វេងដៃតាមផ្លូវក្រហម ដែលមានចម្ងាយប្រហែល ៣គីឡូម៉ែត្រ។ មុននឹងចូលប្រាសាទមានព្រៃជុំវិញ ដែលត្រូវធ្វើដំណើរដោយថ្មើរជើង។ ប្រាសាទនេះត្រូវបានកសាងនៅលើកូនភ្នំជាសំណង់ឥដ្ឋលាយជាមួយថ្មភក់។ ប្រាសាទនេះមានប្រាង្គចំនួ៣ ដែលសាងអំពីឥដ្ឋ និងប្រាង្គទាំងអស់បែរមុខទៅទិសខាងកើត។ មុននឹងចូលទៅក្នុងប្រាសាទយើងនឹងឃើញរូបចម្លាក់មួយដែលមានសភាពឆ្លាក់មិនទាន់រួច។ ប្រាសាទនេះត្រូវបានកសាងអំពីឥដ្ឋ ដែលមានលក្ខណៈល្អខ្លាំង។ នៅប្រាង្គប្រាសាទកណ្តាល ប្រហែលមានមណ្ឌរជាសំណង់ឈើ ដោយសារមានស្លាកស្នាមនៅខាងមុខ។

រូបភាព

កែប្រែ

ឯកសារយោង

កែប្រែ