ប្រាសាទមហាធាតុ
ប្រាសាទមហាធាតុ ជាប្រាសាទខ្មែរដែលបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នាសម័យនោះដែនដីខ្មែរមានវិសាលភាពទូលំទូលាយរហូតដល់ ខាងជើងយូណាន(ចិន) ខាងលិច មន(ភូមា) ខាងកើត សមុទ្រចិន ខាងត្បូង ម៉ាឡ៉ាយូ(ម៉ាឡេស៊ី) សព្វថ្ងៃ និង ឈូងសមុទ្រខ្មែរ។ ដែលមានទីតាំងស្ថិតនៅ ខេត្តរាជបុរី មានចម្លាក់ព្រះពុទ្ធអង្គ ស្ថិតក្នុងឥរិយាបថសម្មាធិ ដូចនៅមន្ទីរពេទ្យ ឬអរោគ្យសាលាផ្សេងៗ និង មានចម្លាក់បុរាណគ្រុឌជិះនាគ ផងដែរ
ប្រាសាទនេះត្រូវបានថៃផ្ដូរឈ្មោះទៅជា វត្តមហាតាត។
ដោយតាមខ្មែរថា
- ប្រាសាទ(ជាភាសាខ្មែរ) = វត្ត(ជាភាសាថៃ)
- មហា ប្រើដូចគ្នា
- ធាតុ(ជាភាសាខ្មែរ) = តាត(ជាភាសាថៃ)។
អយុធ្យា (ស.វទី១៥ និងទី១៨ នៃគ.ស) ប្រាសាទមហាធាតុ នៅខេត្តរាជបុរី ដែលជាខេត្តចាស់របស់ខ្មែរមានប្លង់ដូចប្រាសាទនាសម័យអង្គរ ជាពិសេសសម័យបាយ័ន។ ការសិក្សាប្រៀបធៀបផ្នែកស្ថាបត្យកម្មបានបញ្ជាក់ថា ឥទ្ធិពលរបស់ខ្មែរទៅលើស្ថាបត្យកម្មថៃ គឺមានលក្ខណៈពុទ្ធនិយម។ ប្រាសាទមហាធាតុត្រូវបានសាងសង់ឡើងនៅលើមូលដ្ឋានចាស់ នៃប្រាសាទថ្មីមួយក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដូចជាកំពែងថ្មបាយក្រៀម ដែលមានកំពូលលំអដោយសន្លឹកសីមាដែលមានចម្លាក់ព្រះពុទ្ធអង្គ ស្ថិតក្នុងឥរិយាបថសម្មាធិ ដូចនៅមន្ទីរពេទ្យ ឬអរោគ្យសាលាផ្សេងៗឯទៀតក្នុងសម័យវប្បធម៌បាយ័ន ជាភស្តុតាងស្រាប់។ ក្រៅពីនេះ គេឃើញមានចម្លាក់បុរាណគ្រុឌជិះនាគ ព្រមទាំងបំណែកពុទ្ធបដិមាមួយចំនួនថែមទៀតផង។ គួរបញ្ជាក់ថា នេះគឺជាការឯកភាពផ្នែកសិល្បៈវប្បធម៌រវាងខេត្តរាជបុរី និងខេត្តសៀមរាបអង្គរដែលជាមជ្ឈមណ្ឌលនយោបាយកណ្តាល។
ការស្រាវជ្រាវរបស់យើង ដែលសំអាងលើស្ថាបត្យកម្មខាងលើបានបញ្ជាក់ថា ប្រាសាទអង្គរវត្តនាសម័យមហានគរពិតជាមានសញ្ញាត្រីសូល៌ ធ្វើអំពីទង់ដែងនៅលើកំពូលនៅលើប្រាង្គនីមួយៗមិនខាន ក៏ប៉ុន្តែត្រីសូល៌ទាំងនោះត្រូវធ្លាក់មកដី ហើយបានវិនាសសាបសូន្យទៅ។ គួរបញ្ជាក់ដែរថា គ្រប់សកម្មភាពជនជាតិថៃបានជ្រើសរើសយកគ្រប់ប្រភេទនៃវប្បធម៌ខ្មែរ ដែលមានលក្ខណៈល្អធ្វើវប្បធម៌របស់ខ្លួន។ ក៏ប៉ុន្តែនេះជាទង្វើទូទៅរបស់សង្គមមនុស្សលើសកលលោក។ ដូច្នេះហើយបានជាជនជាតិអ៊ឺរ៉ុបបាននិយាយថា ជនជាតិថៃបានថែរក្សាទម្រង់វប្បធម៌អារ្យធម៌ខ្មែរយ៉ាងខ្ជាប់ខ្ជួន ហើយវប្បធម៌អង្គរនេះបានធ្វើឲ្យថៃរុងរឿងត្រចះត្រចង់។ ខុសពីតំបន់ស្ថិតក្រោមនៃជួរភ្នំដងរែក (ខ្មែរក្រោម) គ្មានការដាប់រូបព្រះពុទ្ធអង្គចោលទេ គ្មានការបំផ្លិចបំផ្លាញ អំណាចកណ្តាលអង្គររបស់ព្រះបាទជ័យវរ្ម័នទី៨ ពុំបានមកដល់តំបន់នេះឡើងយ៕