ជ័យវរ្ម័នទី៧

ព្រះមហាក្សត្រមួយអង្គនៃចក្រភពអង្គរ

ជ័យវរ្ម័នទី៧ (អង់គ្លេស: Jeyvaraman VII) (សំស្ក្រឹត: Jayavarman VII) (ប្រ.ស|គ.ស ១១២៥-១២១៩) រជ្ជកាលគ្រងរាជ (គ.ស ១១៨១-១២១៥) ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្ស ចាម ដែលមកពីភាគកើតកម្ពុជា គឺ អាណាចក្រចាម្ប៉ា ហើយព្រះអង្គដែលជាស្ដេចសឹកខ្លាំងពូកែ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ និងបានរៀបអភិសេក មហេសី ២អង្គ គឺ ព្រះនាង ឥន្ទ្រទេវី និង ជ័យរាជទេវី ហើយទ្រង់មានបុត្រ ៤អង្គ ព្រះនាម ឥន្ទ្រវរ្ម័នទី២ និង ៣អង្គផ្សេងទៀតបានសុគត និង​មិនមានកំណត់ត្រា ។ ក្រោយពេលរំដោះក្រុងអង្គរពីចាមបានក្នុងឆ្នាំ ១១៨១ ព្រះអង្គបានក៏សាងរាជធានីអង្គរទី៣ត្រង់ ប្រាសាទបាយ័ន ហើយព្រះអង្គក៏បាននាំយក ពុទ្ធសាសនា មហាយាន មកគោរពបូជាផងដែរ ។[២]

ជ័យវរ្ម័នទី៧

Jayavarman VII Guimet 90508 1.jpg
Jayavarman VII At Paris Guimet Museum of France
រជ្ជកាល ១១៨១-១២១៥​ (ចក្រភពខ្មែរ)
មហេសី ឥន្ទ្រទេវី​ និង​ ជ័យរាជទេវី
គ្រងរាជ ​ ១១៨២ [១]
ព្រះនាមពេញ ជ័យវរ្ម័ន អវតារ លោកកេរ្ត៍ស្វារៈ
(ជ័យវរធន់)
មរណៈនាម ព្រះបរមសៅសុគតបទ
ក្សត្រមុន ត្រីភូវនាទិត្យវរ្ម័ន
រាជបន្ត ឥន្ទ្រវរ្ម័នទី២
ប្រសូត្រ ១១២៥
ចូលទីវង្គត់ ១២១៩ (ជន្មាយុ ៩៤)
ជំនឿសាសនា ព្រហ្មញ្ញសាសនា លិទ្ធិ ព្រះព្រហ្ម និង ព្រះពុទ្ធសាសនា មហាយាន

ការរំដោះប្រទេសពីពួកចាម្ប៉ាកែប្រែ

 
ចម្លាក់នៃ ចម្បាំងលើបឹងទន្លេសាប រវាងកងទ័ពខ្មែរ និង កងទ័ពចាម ក្នុងការដណ្ដើមក្រុងអង្គរ នាស.វទី១២ នាប្រាសាទបាយ័ន

ក្នុងឆ្នាំ ១១៧៧ នៃគ.ស កងទ័ពចម្ប៉ាបានលើកទ័ពយ៉ាងធំ តាមផ្លូវទឹកនៃទន្លេមេគង្គក្រោម ដោយបរសំពៅចម្បាំងមកាត់តាមផ្លូវទឹក ទៅបឹងទន្លេសាប រួចវាយចូលដុតបំផ្លាញក្រុងអង្គរ ដើម្បីកាន់កាប់ក្រុងអង្គរ នៅទីបំផុតកងទ័ពចម្ប៉ាក៏ទទួលបានជ័យជំនះ និងបានសម្លាប់ស្ដេច "ត្រីភូវនាទិត្យវរ្ម័ន" និងបានប្រមូលយកមាសប្រាក់ជាច្រើនក្នុងក្រុងអង្គរ រួចដឹកជញ្ជូនទៅកាន់ ប្រទេសចាម្ប៉ា ហើយការគ្រប់គ្រងរបស់ពួកចាម មកលើក្រុងអង្គរមានរយៈពេលពេញ ៤ឆ្នាំ ។ នៅក្នុងអំឡុងពេលនោះមាន រាជវង្សខ្មែរមួយអង្គព្រះនាម "ជ័យវរធន់" ដែលគង់នៅ រាជធានី ខេត្តតាកែវ ដែលព្រះអង្គបានកសាង បាសាទតាព្រហ្ម ឬ ហៅថា ប្រាសាទព្រហ្មមនៈ ក្នុងតំបន់ទន្លេបាទី សព្វថ្ងៃនេះ ។ ក្នុងឆ្នាំ ១១៨១ នៃគ.ស "ជ័យវរធន់" បានបើកការប្រយុទ្ធនៅស្រមោលភូមិអង្គរយ៉ាងខ្លាំងក្លានៃចម្បាំងលើបឹងទន្លេសាប នៅទីបំផុតទ្រង់ក៏យកជ័យជំនះពីពួកចាម្ប៉ាបាន និងបានប្រកាសគ្រងរាជក្នុងឆ្នាំ ១១៨២ នៃគ.ស ដែលមានព្រះនាមក្នុងរាជ្យថា "ជ័យវរ្ម័ន អវតារ លោកកេរ្ត៍ស្វារៈ" ។[៣]

ការកសាងក្រុងអង្គរធំកែប្រែ

 
Map of Angkor Thom City

ទីក្រុងអង្គរធំនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ដោយព្រះបាទជ័យវរ្ម័នទី៧ ដែលរាជធានីនេះគ្របដណ្តប់លើផ្ទៃដីដែលមានទំហំ ៩ គម² មានបូជនីយដ្ឋាន ប្រាសាទបុរាណជាច្រើនបន្សល់ទុកនៅទីនេះ ដូចជា៖ ប្រាសាទបាយ័ន ជាប្រាសាទ ឧទ្ទិសរួមបញ្ចូលគ្នា នៃព្រហ្មញ្ញសាសនា និង ពុទ្ធសាសនា មហាយ៉ានៈ ដែលមានគូបរៈចំនួន ៥៤ ដោយស្មើ និង ព្រះភ័ក្ត្រព្រះបាទ ជ័យវរ្ម័នទី៧ ចំនួន ២១៦ តំំណាងឲ្យ អវតារ លោកកេរ្ត៍ស្វារៈ ។[៤]

 
South gate to Angkor Thom

អង្គរធំ មានក្លោងទ្វារចូលចំនួន៥ទិស ទិសនិមួយៗ៖ ទ្វារខ្មោច (នៅទិសខាងកើត) ទ្វារដីឆ្នាំង (នៅទិសខាងជើង) ទ្វារតាកៅ (នៅទិសខាងលិច) ទ្វារទន្លេអ៊ុំ (នៅទិសខាងត្បូង) និងទ្វារជ័យ (នៅទិសខាងកើតចំពីមុខព្រះបរមរាជវាំងក្នុងខេត្តសៀមរាប) គូបរៈនៃទ្វារនិមួយៗមានព្រហ្មមុខបួន តំណាងឲ្យភ្នំមន្ទ្រៈ នៃខ្សែររឿងកូរសមុទ្រទឹកដោះ ។ ទ្វារនៅទិសខាងត្បូងក្រុងអង្គរធំស្ថិតនៅចំងាយ ៧,២គីឡូម៉ែត្រពីខាងជើងក្រុងសៀមរាប និង ១,៧គីឡូម៉ែត្រពីខាងជើងច្រកចូលប្រាសាទអង្គរវត្ត។ កំពែងព័ទ្ធជុំវិញនីមួយៗមានប្រវែង៣គីឡូម៉ែត្របួនជ្រុង និងមានកំពស់៨ម៉ែត្រព័ទ្ធជុំវិញដោយគូទឹក ហ៊ុំព័ទ្ធលើផ្ទៃដី ៩ គម²។[៥] ដើម្បីការពារក្រុងពីការវាយប្រហារពីគូសត្រូវ ជ័យវរ្ម័នទី៧ បាន​កសាង​កំផែង​ថ្ម​ព័ទ្ធ​ជុំវិញ​ក្រុង​ដែល​មាន​ប្រវែង​១២​គីឡូម៉ែត្រ ។ ក្នុង​វិស័យ​សំណង់ នៃសត្ថបត្យកម្ម របស់ព្រះអង្គត្រូវបានគេស្គាល់ថាជារចនាបទ បាយ័ន ដែលរាជវាំងទាំងមូល និងទីស្នាក់នៅសាងសង់ដោយសំណង់ឈើ ដែលប្រើប្រាសកម្លាំងពលកម្មប្រមាណជា ២មុឺននាក់ ជាមួយនិង ប្រព័ន្ធធារាសាស្ត្រឆ្លងកាត់នៃការរំដោះទឹក ដែលមានបួនទិសដែលចាក់បង្ហូរ ទៅកាន់គូទឹកដែលព័ទ្ធជុំវិញ ។ [៦] ព្រអង្គក៏បានកសាងដំណាក់ឃ្លាំងចំនួន២ គឺខាងត្បូង និង ខាងជើង ដែលដំណាក់ឃ្លាំងខាងត្បូងដាក់នៅជង្រុកស្រូវ ដែលប៉ានស្មានប្រមាណជា ១១.១៩២ តោន និង ដំណាក់ឃ្លាំងខាងជើងដាក់នៅក្រណាត់សូត្រសម្លៀកបំពាក់ ប្រមាណជា ៥១២កី ជាមួយនិងឆ័ត្រក្លោះ ៥២៣ ។ នៅតាមប្រាសាទ នីមួយ​ៗមានរន្ធសម្រាប់ដាក់លម្អនូវគ្រឿងត្បូងចំរុះដែលត្រូវបានគេប៉ាន់ស្មានសរុបប្រម៉ាណជា ​៤៨០០០​គ្រាប់ ។[៧] [៨] ក្រៅពីនេះ ព្រះអង្គបានក៏សាងរាជដំណាក់ស្រីរបាំប្រចាំក្រុងអង្គរធំផងដែរ ត្រង់ប្រាសាទ សួរព្រ័ត្យ ត្រូវបានគេប៉ានស្មានថាមានអ្នករបាំប្រហែលជា ១៦០០នាក់ ។[៩]

ការទទួលយកពុទ្ធសាសនា មហាយានកែប្រែ

 
Buddha Mahayana 12th century at Ohio Cleveland Museum of Art.

ក្នុងឆ្នាំ ១១៨៥ ព្រះបាទជ័យវរ្ម័ន៧ បានទទួលយកយកនូវ ពុទ្ធសាសនាមហាយាន តាមរយៈទំនាក់ទំនងខ្មែរ-ចិន ទៅលើមុខជំនួញជួយដូរ ក្រណាត់សូត្រដែលមានកត់ត្រាក្នុងសិលាចឹក នៃប្រាសាទភិមានអាកាស ។ ដោយសារតែព្រះបាទជ័យវរ្ម័ន៧ ទទួលយកពុទ្ធសាសនា មាហាយាន ក៏បានធ្វើឲ្យកើតមានសង្គ្រាមសាសនា នាថ្ងៃអនាគតផងដែរ នៅពេលដែលទ្រង់ចូលទីវង្គត ។[១០] ពុទ្ធសាសនា មហាយាន ត្រូវបានចាត់ទុកជាសាសនា របស់ព្រះរាជា ប៉ុន្តែទោះជាយ៉ាងណាក៏ព្រះអង្គមិនបោះបង់ចោល ព្រហ្មញ្ញសាសនាឡើយដោយរក្សានូវ រឿងព្រេងទេវកថា ហិណ្ឌូជាច្រើននូវតាមចម្លាក់នៃជញ្ជាំងប្រាសាទជាប់ជានិច្ច ដែលទុកជាមរតករបស់ដូនតា ហើយទ្រង់ក៏បានសាងប្រាសាទឧទ្ទិសជូនមាតាបិតារបស់ព្រះអង្គផងដែរគឺ ប្រាសាទតាព្រហ្ម [១១]

ការកសាង ប្រាសាទតាព្រហ្មកែប្រែ

ប្រាសាទតាព្រហ្ម កងសាងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១១៨៦ នៃគ.ស ទ្រង់បានកសាងដើម្បីឧទ្ទិសជូន មាតាបិតា របស់ព្រះអង្គ ដែលប្រាសាទនេះមានឈ្មោះដើមហៅថា ប្រាសាទ "រាជវិហារ" ។[១២] ប្រសាទតាព្រហ្មមានកំពែងព័ទ្ធពីក្រៅទំហំ (១០០០មx៦០០ម) ដោយស្មើនិង ៦០០,០០០ ម៉ែតការ៉េ ។ ប្រាសាទនេះផងដែរ មានភូមិប្រជាជនរស់នៅជុំវិញប្រមាណជា ១២,៦៦០ នាក់ ក្នុងនោះរួមបញ្ចូលទាំងមន្ត្រីធំៗ ចំនួន ៤១៨ នាក់និងមានអ្នកបម្រើកាងារប្រចាំរាជដំណាក់ចំនួន ២៧៤០ នាក់ ក្នុងនោះមានជំនួយការបង្ហាត់របាំចំនួន ២៣២ នាក់ និង មានស្រីរបាំប្រចាំរាជដំណាក់ចំនួន ៦១៥នាក់ ។ រួមទាំងរតនៈវត្ថុក្នុងនោះមួយចំនួនផង ដូជា៖ មាន​ចាន​មាស​សរុប ដែល​មាន​ទម្ងន់​ជាង​ប្រាំ​រយ​គីឡូក្រាម ចាន​ប្រាក់​ចំនួន​៣៥ គ្រាប់​គជ់​ខ្យងចំនួន ៤០៦២០​គ្រាប់ ត្បូង​ចំរុះចំនួន ​៤៥៤០​គ្រាប់ រនាំងដាក់ការពារ ដែលជាតង្វាយពីប្រទេស​ចិន​ ក្នុងរាជវង្សសុង (អង់គ្លេស: Song dynasty) ចំនួន ៨៧៦ ។ ប្រាសាទនេះក៏ត្រូវបានចាត់ទុកផងដែរ ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រី ឥន្ទ្រទេវី[១៣][១៤]

ការកសាង ប្រាសាទព្រះខ័នកែប្រែ

ប្រាសាទព្រះខ័ន កងសាងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងឆ្នាំ ១១៩១ នៃគ.ស ។[១៥] ដើម្បីឧទ្ទិសថ្វាយ ព្រះពិស្ណុការអាវតារលោកកេរ្ត៍ស្វារៈ ប្រាសាទនេះមានទំហំ ៥៦ ហិចតា និងមានបរិមាត្រ (៨០០មx៧០០ម) ប្រាសាទព្រះខ័ន បានឱ្យដឹងថា បដិមានៃរូបព្រះពុទ្ធ ព្រះឥសូរ និងព្រះវិស្ណុ ដែលត្រូវបានតម្កល់នៅក្នុងប្រាសាទនេះមានចំនួនដល់ទៅ ២០,៤០០ ដែលធ្វើអំពីមាស ប្រាក់ សំរិទ្ធ និងថ្ម ចំណែកឯ បដិមាទេវៈផ្សេងៗទៀយមានចំនួន ៤៣០ និងប្រជាជនក្នុងភូមិចំនួន ១៣,៥០០ ដែលមានតួនាទីថែរក្សាផ្គត់ផ្គង់មូលនិធិសាសនាឱ្យមានដំណើរការល្អនៅប្រាសាទនេះ និងស្បៀងអាហារជាច្រើនផ្តល់ដោយឃ្លាំងព្រះរាជទ្រព្យ ឬដោយប្រជាជនក្នុងភូមិចំនួន ៥៣២៥ ដែលមានមនុស្សសរុបចំនួន៨៧,៨៤០នាក់ ។ មានបដិមាចំនួន ២៨៣ ត្រូវបានតម្កល់ជុំវិញបដិមាព្រះពោធិសត្វលោកេស្វរៈ ដែលតំណាងឱ្យដួងវិញាណខ័ន្ឌព្រះបិតារបស់ព្រះរាជា ។ មានសំណង់ប៉មចំនួន ៨៥សម្រាប់តម្កល់ព្រះបដិមាដល់ទៅ ៥២៥អង្គជាចំណុះប្រាសាទដ៏ធំនេះ។ សិលាចារឹកបានបន្តទៀតថា ប្រាសាទនេះសូមឧទ្ទិសកុសលទៅកាន់អតីតព្រះរាជាព្រះនាម ធរណិន្ទ្រវរ្ម័ន ដែលជាព្រះបិតា របស់ព្រះបាទជ័យវរ្ម័នទី៧ និងបួងសួងឱ្យព្រះមហាក្សត្រជំនាន់ក្រោយ ដែលបានជួយថែរក្សាសំណង់ព្រះពុទ្ធសានា ដែលមានទាសាទាសីចំនួន ៣០៦,៣៧២នាក់ សូមឱ្យទទួលផលបុណ្យគ្រប់ៗគ្នា ។ សិលាចារឹកនៃប្រាសាទព្រះខ័នមានការរៀបរាប់ពីទីក្រុងដ៏រីចម្រើនដ៏ជឿនលឿនមួយ ដែលផ្តោតទៅលើសកម្មភាពសាសនា និងសេចក្តិត្រូវការនៃប្រាសាទនេះ ដង្វាយត្រូវបានរៀបចំសម្រាប់អាទិទេពហើយកម្រងផ្កាត្រូវបានលម្អសម្រាប់អាទិទេពទាំងនេះទៀតផង ។ ម្ហូបអាហារត្រូវបានផ្គតផ្គង់ហើយនៅតាមខ្លោងទ្វារតែងមានអ្នកយាម និងមានក្រុមរបាំរាប់ពាន់នាក់សម្រាប់ រាំសម្តែងសម្រាប់ប្រាសាទនេះក្នុងកិច្ចពិធីសាសនាធំៗផងដែង។[១៦]

ការវាយដណ្ដើមយកចាម្ប៉ាកែប្រែ

នៅក្នុងឆ្នាំ ១១៩០ នៃ គ.ស ស្ដេចចាមព្រះនាម ជ័យឥន្ត្រវរ្ម័នទី៤ បានលើកទ័ពមកវាយអាណាចក្រខ្មែរម្ដងទៀត ការលុកលុយអាណាចក្រខ្មែរមានរយៈពេលពេញ១ឆ្នាំ រហូតដល់ព្រះបាទ ជ័យវរ្ម័នទី៧ បង្ក្រាបការលុកលុយរបស់ពួកចាមបានទាំងស្រុង ក្នុងឆ្នាំ ១១៩១ នៃ គ.ស ។ [១៧] យោងតាមសិលាចរឹកនៅប៉ោនគរ (ញ៉ាត្រាង) បានសរសេរទុកថា ព្រះបាទ ជ័យវរ្ម័នទី៧ វាយយកបានរាជធានីនៃប្រទេសចាម្ប៉ា ដោយទ្រង់បញ្ជាឱ្យវិទ្យានន្តៈ វាយចូលរាជធានី "វិជ័យ" (បិញឌិញ) ហើយចាប់បានស្ដេចចាម ជាឈ្លើយសឹកនិងបានយកស្ដេចអង្គនេះ មកថ្វាយ ព្រះបាទ ជ័យវរ្ម័នទី៧ ។ ហើយព្រះអង្គបានលើកព្រះអនុជថ្លៃ របស់ព្រះអង្គ ព្រះនាម "អុិន" ដែលត្រូវជាប្អូនប្រុសព្រះនាង "ជ័យរាជទេវី" ឱ្យឡើងសោយរាជនៅវិជ័យ ដោយមានព្រះនាមក្នុងរាជថា "សូរ្យវរ្ម័នទេវរាជ" មិនយូរបុ៉ន្មាន ពួកចាមដែលមានមេដឹកនាំឈ្មោះ "រៈសុបតិ" ក៏ងើបលើកបះបោរបណ្ដេញព្រះបាទ សូរ្យវរ្ម័នទេវរាជ ចេញពីរាជធានីវិជ័យ ហើយមាននាមក្នុងរាជថា "ជ័យឥន្ត្រវរ្ម័នទី៥" ។ ពេលនោះ "វិទ្យានន្តៈ" ក៏លើកទ័ពវាយរាជធានីវិជ័យម្ដងទៀត ហើយបានធ្វើឃាតស្ដេចចាម "ជ័យឥន្ត្រវរ្ម័នទី៥" និងបានបង្រួបបង្រួមប្រទេសចម្ប៉ាឱ្យមានឯកភាពឡើងវិញ និងបានប្រកាសសោយរាជនាពេលនោះក្នងឆ្នាំ ១១៩២ នៃគ.ស រហូតដល់ឆ្នាំ ១២០៣ នៃគ.ស ទើបព្រះបាទជ័យវរ្ម័នទី៧ លើកទ័ពធំមកកំចាត់ចាម និងបានវាយយកចាម្ប៉ាមកគ្រប់គ្រងទាំងស្រុងក្នុងឆ្នាំ ១២០៣ នៃគ.ស ។ [១៨]

មើលផងដែរកែប្រែ

កណត់ត្រាកែប្រែ

កំណត់ត្រាប្រវត្តិវិទូកែប្រែ

តំណភ្ជាប់ រជ្ជកាលគ្រងរាជកែប្រែ

ជ័យវរ្ម័នទី៧
(គ.ស ១១២៥-១២១៩)
មុនដោយ
ត្រីភូវនាទិត្យវរ្ម័ន
ចក្រភពខ្មែរ
១១៨១–១២១៥
តដោយ
ឥន្ទ្រវរ្ម័នទី២

ឯកសារយោងកែប្រែ

  1. The Hindu Colony of Cambodia Asian library. Theosophical Publishing House, Original from the University of Michigan. 1927. p. 410. https://books.google.com.kh/books?id=ispOAAAAMAAJ&q=jayavarman+vii+coronation+1182&dq=jayavarman+vii+coronation+1182&hl. 
  2. Transactions of the American Philosophical Society Volume 5 of American culture series. The Society, Original from the University of Michigan. 1951. p. 295. https://www.worldcat.org/title/history-of-american-ornithology-before-audubon/oclc/1662. 
  3. Cambodia: A Country Study. The Division, Original from the University of Virginia. 1990. p. 362. ល.ស.ប.អ. 0160208386. https://www.worldcat.org/title/cambodia-a-country-study/oclc/1057094596. 
  4. The Cultural History of Angkor Great civilizations. London Aurum, Original from the University of Michigan. 1984. p. 94. ល.ស.ប.អ. 0906053676. https://www.worldcat.org/title/cultural-history-of-angkor/oclc/1015084899. 
  5. Scientific American: Supplement, Volume 39. Munn and Company, Original from University of Illinois at Urbana-Champaign. 1895. https://books.google.com.kh/booksid=LW43AQAAMAAJ&dq=Angkor+Thom+has+five+entrances&source=gbs_navlinks_s. 
  6. Encyclopedia of World Architecture, Volume 2. Facts On File, Original from Pennsylvania State University. 1977. p. 499. ល.ស.ប.អ. 0871964058. https://www.worldcat.org/title/encyclopaedia-of-world-architecture/oclc/4493914. 
  7. South-east Asian Archaeology ...: Proceedings of the ... International Conference of the European Association of South-East Asian Archaeologists. Istituto Italiano per l'Africa e l'Oriente, Original from the University of Michigan. 2000. ល.ស.ប.អ. 0903122103. https://www.worldcat.org/title/south-east-asian-archaeology-proceedings-of-the-international-conference-of-the-european-association-of-south-east-asian-archaeologists/oclc/50651897. 
  8. Les Khmers, des origines d'Angkor au Cambodge d'aujourd'hui Collection "L'aventure du passé". Paris,Le Livre contemporain, Original from the University of Virginia. 1960. p. 376. https://www.worldcat.org/title/khmers-des-origines-dangkor-au-cambodges-daujourdhui/oclc/1006412017. 
  9. Cultures of Independence. Reyum institute, Original from the University of Michigan. 2001. https://www.worldcat.org/title/cultures-of-independence-an-introduction-to-cambodian-arts-and-culture-in-the-1950s-and-1960s/oclc/49613043. 
  10. The Journal of Oriental Research, Madras, Volumes 2-3. Madras Law Journal, Original from the University of California. 1929. https://www.worldcat.org/title/journal-of-oriental-research-madras/oclc/213774783. 
  11. The Ideal of World Community: Buddhist Aspiration in View of Sri Aurobindo. Dr. S. Radhakrishnan Institute for Advanced Study in Philosophy, University of Madras, Original from the University of Virginia. 1981. p. 89. https://www.worldcat.org/title/ideal-of-world-community-buddhist-aspiration-in-view-of-sri-aurobindo/oclc/10020497. 
  12. Ancient Civilization and Trade. University of New Mexico Press. 1975. p. 485. ល.ស.ប.អ. 0826303455. https://www.worldcat.org/title/ancient-civilization-and-trade/oclc/1067257011. 
  13. Cambodian Glory: The Mystery of the Deserted Khmer Cities and Their Vanished Splendour; and a Description of Life in Cambodia Today. T. Butterworth, Limited, Original from the University of Michigan. 1938. p. 383. https://www.worldcat.org/title/cambodian-glory-the-mystery-of-the-deserted-khmer-cities-and-their-vanished-splendour-and-a-description-of-life-in-cambodia-today/oclc/68180136. 
  14. Asian Commitment: Travels and Studies in the Indian Sub-continent and South-East Asia. Orchid Press, Original from the University of Michigan. 2000. p. 587. ល.ស.ប.អ. 9748299317. https://www.amazon.com/s?k=9789748299310&i=stripbooks&linkCode=qs. 
  15. The Arts and Civilization of Angkor. Praeger, Original from the University of Michigan. 1957. p. 230. https://www.abebooks.com//servlet/SearchResults?tn=Arts+Civilization+Angkor. 
  16. Qaṃbī Mahāksǎtr muay qaṅg knuṅ Kruṅ Kambūjā Jayavaramǎn dī 7. Braḥrāj Paṇṇālăy Kambujā, Original from the University of Michigan. 1935. p. 56. https://www.worldcat.org/title/qambi-mahaksatr-muay-qang-knun-krun-kambuja-jayavaraman-di-7/oclc/23578422. 
  17. A History of South-East Asia. Macmillan, Original from the University of California. 1961. p. 807. https://books.google.com.kh/books?id=5lV85XuvoZ4C&q=Jayavarman+VII+1190+1191&dq=Jayavarman+VII+1190+1191&hl=en&sa=X&ved=2ahUKEwiF6K_U-vjuAhWTIbcAHQKSDxEQ6AEwBnoECAAQAw. 
  18. André Migot (1960) Les Khmers, des origines d'Angkor au Cambodge d'aujourd'hui Collection "L'aventure du passé", p.376