ប្លុក(វែបសាយ៍)
ប្លុក(វែបសាយ៍)
កែប្រែប្លុក(ភាសាអង់គ្លេសសរសេរថាBlogដែលដំបូងឡើយមកពីអក្សរកាត់ថាវែបឡក Weblog)គឺជាគេហទំព័រមួយដែលកំពុងពេញនិយមនៅក្នុងពិភពលោកដែលគេហៅថាជាប្រភេទ បណ្តាញផ្សព្វផ្សាយពត៍មានផេ្សងៗដែលកើតមានឡើងនៅលើពិភពលោកយើងនេះ។មិនត្រឹមតែបរទេសប៉ុណ្ណោះទេដែលប្រើបា្រស់វា នៅប្រទេសកម្ពុជាក៏មានអ្នកប្រើប្រាស់ច្រើនសន្ធឹកសន្ធាប់ផងដែរ ដែលភាគច្រើននៃអ្នកប្រើប្រាស់ជាសិស្សនិស្សិត ជាបណ្តាក្រុមហ៊ុនធំៗមួយចំនួនដើម្បីធ្វើការផ្សព្វផ្សាយនូវមុខជំនួញរបស់ពួកគេ។
ប្រវត្តិនៃប្លុក
កែប្រែលោក ចន បេហ្គ័រ (John Barger)គឺជាមនុស្សតំបូងដែលបានដាក់ឈ្មោះអោយប្លុក ហើយតំបូងឡើយប្លុកគឺជាកំណត់ហេតុសំរាប់សរសេរអំពីពត៍មានផ្ទាល់ខ្លួនរបស់មនុស្សនីមួយៗប៉ុណ្ណោះ តែដោយមានការវិវឌ្ឍន៍បន្តិចម្ដងៗទើបធ្វើអោយប្លុកក្លាយជាវែបសាយ៍(Website)ដ៏ល្បីល្បាញនៅលើសកលលោក។ លោក ចាស្ទីន ហល៏ (Justin Hall)ជាមនុស្សម្នាក់ដែលបានបង្កើតប្លុកតំបូងគេបង្អស់នៅក្នុងឆ្នាំ ១៩៩៤ ប៉ុន្តែនៅឆ្នាំ ២០០៣ មានមនុស្សជាច្រើនបាននាំគ្នាបង្កើតប្លុកដើម្បីធ្វើជាវែបសាយ៍ផ្ទាល់ខ្លួន។ តាមស្ថិតិបានអោយដឹងថាមានប្លុកចំនួន១៥៦លាននៅក្នុងពិភពលោក ហើយវាបង្កើតឡើងដើម្បីបនែ្ថមកម្មវិធីផ្សេងៗលើប្រពន្ធ័អ៊ីនធឺណិត(Internet) ហើយនរណាក៍អាចបង្កើតប្លុកបានដែរ ព្រោះថាវាជាសេវាកម្មមួយដែលប្រើប្រាស់ដោយឥតគិតថ្លៃ(Free service)។ អ្វីដែលសំខាន់នៅក្នុងប្លកគឹមិនមែនជាការរចនាម៉ូត ឬ រូបភាពអ្វីឡើយតែវាជាបញ្ជីពត៍មានដែលយើងបានសរសេរវានៅលើវែបសាយ៍(Website)។
ពត៍មានឬទិន្ន័យនៃមេតា(Meta information)
កែប្រែមេតា(Meta)គឹជាពត៍មានឬទិន្ន័យបច្ចេកទេសដែលយើងបានដាក់វានៅលើវែបសាយ៍របស់យើងទៅតាមលំដាប់លំដោយដែលត្រូបានបង្ហាញដោយមាស៊ីនស្វែងរកដូចជាហ្គូហ្គល ស៊ើច៍(Google Search)ជាដើម។ ក្នុងមេតានោះមានធាតុសំខាន់បីគឺ៖
- យូ អ័រ អិល(URL=Uniform Resource Locator)គឺជាអាស័យដ្ឋាននៃវែបសាយ៍ដែលស្ថិតនៅលើប្រព័ន្ធអ៊ីនធឺណិត(Internet)។
ឧទាហរណ៏ដូចជា៖www.blogspot.comគឺជា យូ អ័រ អិល របស់ប្លុកជាដើម។
- ជាធម្មតាប្លុកត្រូវបានរក្សាទុកនៅក្នុងបណ្តាញធំមួយ ហើយនៅពេលដែលយើងបង្កើតយូ អ័រ អិលនៃប្លុករបស់យើង វានិងតភ្ជាប់យូ អ័រ អិលដោយស្វ័យប្រវត្តិទៅកាន់បណ្តាញធំនោះ។
- យូ អ័រ អិលត្រូវតែមានលក្ខណៈធម្មតា ដោយងាយស្រួលក្នុងការចាំនិងខ្លី ឧទាហរណ៏ដូចជា៖Learnersc20.blogspot.com។
- ក្នុងលំដាប់នៃការប្រើប្រាស់យូ អ័រ អិលហើយនិងភាពចំបងនៃប្លុករបស់យើង យើងត្រូវតែគិតថាតើប្លុករបស់យើងមានអត្ថបទអ្វី? សរសេរពីអ្វី? នៅឯណា? ពេលណា?
- ពត៍មានដែលមាននៅលើប្លុកត្រូវតែជាពត៍មានដែលមានភាពច្បាស់លាស់ មិនលំអៀងនិងមានកាលបរិច្ឆេទត្រឹមត្រូវ។
ចំណងជើងនៃប្លុក(Title)
កែប្រែចំណងជើងនៃប្លុក(Title)អាចមានភាពផ្សេងគ្នាពី យូ អ័រ អិល ប៉ុន្តែវាក៏មានគោលគំនិតដូច យូ អ័រ អិល (URL)ដែរ ពីព្រោះថានៅពេលដែលយើងចង់ស្វែងរកនូវប្លុកណាមួយ យើងអាចសរសេរជាចំណងជើងក៏បានឬក៏សរសេរជាយូ អ័រ អិលក៏បានដែរតាមរយៈមាស៊ីនស្វែងរក(Google Search)វានិងបង្ហាញនូវប្លុកណាមួយដែលយើងចង់រកដូចគ្នា។ ឧទាហរណ៏ដូចជា៖ ផ្លែឈើនៅខេត្តកំពត (ជាចំណងជើង)និង kompotfruit.blogspot.com (ជា យូ អ័រ អិល)ហើយអ្នកដែលចង់ស្វែងរកនោះនិងបានដឹងអំពីពត៍មាននៃផ្លែឈើនៅខេត្តកំពតដូចគ្នា។
ការពណ៍នារបស់មេតា(Meta Description)
កែប្រែការពណ៍នារបស់មេតាគឺជាអ្វីដែលយើងបានសរសេរនៅលើប្លុក ហើយយើងអាចអានវាបានតាមរយៈម៉ាស៊ីនស្វែងរក(Google Search)ជាដើម ហើយជាធម្មតាវាមានលក្ខណៈ សរសេរបានយ៉ាងក្បោះក្បាយទៅតាមភាសានីមួយៗនិងមានអត្ថន័យច្បាស់លាស់ថាតើចង់និយាយពីអ្វី?