ផាយថុន
ផាយថុន ( អង់គ្លេស: Python ) ជាភាសាសរសេរកម្មវិធីកូដបើកចំហ (open source programming language) ដែលត្រូវបានបង្កើតឡើងឲ្យមានភាពល្អ និងងាយស្រួលក្នុងការអាន ។ វាត្រូវបានបង្កើតឡើងដោយអ្នកសរសេរកម្មវិធីម្នាក់សញ្ជាតិហូឡង់ដែលមានឈ្មោះថា ហ្គីដូ វ៉ាន រ៉ូសសឹម (Guido van Rossum) ក្នុងឆ្នាំ ១៩៩១ ។ ភាសានេះត្រូវបានដាក់ឈ្មោះតាមកម្មវិធីទូរទស្សន៍ Monty Python's Flying Circus ( មនធីផាយថុនស៍ហ្វឡាយអ៊ីងសឺកខឹស៍ ) រួមទាំងឧទាហរណ៍ និងមេរៀនដែលមានភាពកំប្លែងពីកម្មវិធីនេះ ។
បរាទិស | Multi-paradigm: object-oriented, imperative, functional, procedural, reflective |
---|---|
រចនាដោយ | Guido van Rossum |
អភិវឌ្ឍនករ | Python Software Foundation |
ចេញដំបូង | 1991 |
ផ្សាយថេរ | 3.12.4 / 6 មិថុនា 2024[១] 2.7.18 / 20 មេសា 2020[២] |
ក្បួនកំណត់ប្រភេទ | duck, dynamic, strong |
ប.ក. | Cross-platform |
អាជ្ញាបណ្ណ | Python Software Foundation License |
កន្ទុយឈ្មោះសំណុំសារ | .py, .pyw, .pyc, .pyo, .pyd |
ស្ថានីយ៍បណ្ដាញ | គេហទំព័រផ្លូវការ |
Major implementations | |
CPython, PyPy, IronPython, Jython | |
Dialects | |
Cython, RPython, Stackless Python | |
Influenced by | |
ABC,[៣] ALGOL 68,[៤] C,[៥] C++,[៦] Dylan,[៧] Haskell,[៨] Icon,[៩] Java,[១០] Lisp,[១១] Modula-3,[៦] Perl | |
Influenced | |
Boo, Cobra, D, F#, Falcon, Go, Groovy, JavaScript[ត្រូវការអំណះអំណាង], Julia,[១២] Ruby,[១៣] Swift[១៤] | |
ផាយថុន គឺជាប្រភេទភាសាបកស្រាយ ។ ភាសាបកស្រាយ (interpreted language) អនុញ្ញាតឲ្យអ្នកសរសេរកម្មវិធីផ្ដល់កូដទៅកុំព្យូទ័រ ហើយកុំព្យូទ័ររត់កូដនោះបានភ្លាមៗ ។ នេះមានន័យថា ប្រសិនបើអ្នកសរសេរកម្មវិធីត្រូវផ្លាស់ប្តូរកូដ ពួកគេអាចមើលឃើញការផ្លាស់ប្តូរណាមួយបានយ៉ាងឆាប់រហ័ស ។ នេះធ្វើឲ្យផាយថុនក្លាយជាភាសាសរសេរកម្មវិធីមួយដ៏ល្អសម្រាប់អ្នកចាប់ផ្តើមដំបូង និងសម្រាប់បង្កើតកម្មវិធីមួយយ៉ាងលឿន ព្រោះអ្នកមិនចាំបាច់ផ្សំផ្គុំ (compile) ដើម្បីឲ្យវាដើរឡើយ ហើយការផ្សំផ្គុំនោះទៀតសោត ក៏ត្រូវការពេលវេលាច្រើន ។
ផាយថុនក៏ជាភាសាសរសេរកម្មវិធីកម្រិតខ្ពស់ដែរ ។ ភាសាកម្រិតខ្ពស់មានលក្ខណៈពិសេសដែលអនុញ្ញាតឲ្យអ្នកសរសេរកម្មវិធីប្រាប់ទៅកុំព្យូទ័រនូវអ្វីដែលត្រូវធ្វើ ដោយមិនបាច់ខ្វល់ច្រើនទៅលើផ្នែករឹងដូចភាសាកម្រិតទាបឡើយ ។ នេះធ្វើឱ្យការសរសេរកម្មវិធីកាន់-
វាក្យសម្ព័ន្ធ
កែប្រែចំពោះផាយថុន វាមានភាពងាយស្រួលណាស់សម្រាប់យើងក្នុងការអានវាក្យសម្ពន្ធ (syntax)[១៥] ។ វាក្យសម្ពន្ធខ្លះត្រូវបានយកចេញពីភាសាស៊ី ព្រោះផាយថុនត្រូវបានបង្កើតឡើងដោយប្រើភាសាស៊ី ។ ការផ្លាស់ប្តូរដ៏ធំមួយជាមួយនឹងផាយថុនគឺ ការប្រើចន្លោះទំនេរ (whitespace) ដើម្បីកំណត់ព្រំដែនកូដ ៖ ដំណកឃ្លា ឬ ការខិតចូល (tab) ត្រូវបានប្រើ ដើម្បីរៀបចំកូដតាមចំនួនដំណកឃ្លា ឬការខិតចូល។ នេះមានន័យថា នៅចុងបន្ទាត់នីមួយៗមិនមានសញ្ញាចុចក្បៀស (;) ហើយដង្កៀប ({}) ក៏មិនត្រូវបានប្រើដើម្បីចងកូដជាក្រុមដែរ ។ ការផ្សំបញ្ចូលនេះបានធ្វើឲ្យ ផាយថុនក្លាយជាភាសាដែលងាយស្រួលអាន ។
ការប្រើប្រាស់
កែប្រែផាយថុនត្រូវបានប្រើដោយមនុស្សរាប់ពាន់នាក់មកពីគ្រប់ទីកន្លែង ។ ពេលខ្លះ គេប្រើត្រឹមតែកូដផាយថុនដើម្បីសរសេរកម្មវិធីប៉ុណ្ណោះ ប៉ុន្តែស្ទើរតែគ្រប់ពេលវេលា វាត្រូវបានគេប្រើដើម្បីធ្វើការងារសាមញ្ញៗ ខណៈពេលដែលភាសាផ្សេងទៀតមានភាពស្មុគស្មាញក្នុងការដោះស្រាយការងារទាំងនោះ ។ បណ្ណាល័យស្តង់ដាររបស់វាត្រូវបានបង្កើតឡើងជាអនុគមន៍ ឬ មុខងារ ដែលភ្ជាប់មកពេលដំឡើងកម្មវិធីផាយថុន ។ បណ្ណាល័យស្ដង់ដារមានមុខងារជាច្រើន ។ នៅលើអ៊ីនធឺណិតមានបណ្ណាល័យជាច្រើនដែលអាចឲ្យផាយថុនមានសមត្ថភាពធ្វើការងារជាច្រើនថែមទៀត ។ បណ្ណាល័យទាំងនោះធ្វើឲ្យផាយថុនក្លាយជាភាសាមានអនុភាព ព្រោះវាអាចធ្វើការងារជាច្រើនបាន ។
ខាងក្រោមនេះគឺជាផ្នែកខ្លះដែលផាយថុនត្រូវបានគេយកទៅប្រើប្រាស់ជាញឹកញាប់ ៖
- ការអភិវឌ្ឍគេហទំព័រ
- ការសរសេរល្បែងកម្សាន្ត
- ការបង្កើតផ្ទៃប្រើប្រាស់ដោយរូបភាព (GUI) របស់កុំព្យូទ័រ
- កម្មវិធីគណនាបែបវិទ្យាសាស្រ្ត
- ការសរសេរកម្មវិធីបណ្តាញ
- ↑ "Python 3.12.4". Python Software Foundation. Retrieved 03 July 2024.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ "Python 2.7.18 Release". Python Software Foundation. Retrieved 03 July 2024.
{{cite web}}
: Check date values in:|accessdate=
(help) - ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedfaq-created
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs named98-interview
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedAutoNT-1
- ↑ ៦,០ ៦,១ Cite error: Invalid
<ref>
tag; no text was provided for refs namedclassmix
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedAutoNT-2
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedAutoNT-3
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedAutoNT-4
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedAutoNT-5
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedAutoNT-6
- ↑ "Why We Created Julia". Julia website. February 2012. Retrieved 5 June 2014.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedbini
- ↑ Lattner, Chris (2014-06-03). "Chris Lattner's Homepage". Chris Lattner. Retrieved 2014-06-03.
The Swift language is the product of tireless effort from a team of language experts, documentation gurus, compiler optimization ninjas, and an incredibly important internal dogfooding group who provided feedback to help refine and battle-test ideas. Of course, it also greatly benefited from the experiences hard-won by many other languages in the field, drawing ideas from Objective-C, Rust, Haskell, Ruby, Python, C#, CLU, and far too many others to list.
- ↑ https://www.simform.com/blog/nodejs-vs-python/#LearningCurve