ផ្វានយ៉ាងម៉ាយទី២

ផ្វានយ៉ាងម៉ាយទី២ រឺ ផាំជឿញម៉ៃទី២ (យួន:Phạm Dương Mại, ចិន:范陽邁, ភិងអ៊ិង:Fànyáng mài) គឺជាស្ដេចចាមសោយរាជ្យពីឆ្នាំ ៤២១ ដល់ប្រហែល ៤៤៦។ នៅឆ្នាំ ៤៣១ ស្ដេចអង្គនេះបដិសេធការជួយពីក្សត្រវ្នំកំឡុងសង្គ្រាមជាមួយចៅហ្វាយខេត្តចិននៅឈាំវចូវ[] នៅឆ្នាំ ៤៣៣ ផ្វានយ៉ាងម៉ាយទី២ បន្ទាប់ពីការបដិសេធមិនព្រមឱ្យទឹកដីទៅចិនហើយ បែរជាប្រឆាំងនឹងខ្មែរវិញ ហើយថែមទាំងដាក់បញ្ចូលស្រុកបណ្ឌុរង្គរបស់ខ្មែរចូលជាទឹកដីរបស់ខ្លួនទៀត។[]

ក្នុងឆ្នាំ ៤៤៦ ចៅហ្វាយខេត្តតុងកឹងចាប់ផ្ដើមវិធានការបង្ក្រាបយ៉ាងខ្លាំងក្លាប្រឆាំងនឹងចាម្ប៉ា។ សមរភូមិបានរំកិលទៅដល់ព្រះអង្គនៅរាជធានី។ ស្ដេចអង្គនេះបានសោយទិវង្គតដោយខូចព្រះហឫទ័យ។[]

មុនដោយ
ផ្វានយ៉ាងម៉ាយទី១
៤២០–៤២១
ព្រះមហាក្សត្រចាម្ប៉ា
៤២១–៤៤៦
តដោយ
ផ្វានឝឹនឆឹង
៤៤៦–៤៨៤

គន្ធនិទ្ទេសន៍

កែប្រែ
  • G.Coedès (1968), The Indianized States of Southeast Asia, Honolulu: University of Hawaii Press 

ឯកសារយោង

កែប្រែ