ពិធា លិមចម្រើនរ័ត្ន
ពិធា លិមចម្រើនរ័ត្ន (ថៃ: พิธา ลิ้มเจริญรัตน์ អានថា ភិថា លីមចារើនរ៉ាត់) កើតថ្ងៃទី 5 ខែកញ្ញា ព.ស. 2523 (គ.ស. 1980) មានឈ្មោះហៅក្រៅថាធិម [១] គឺជាពាណិជ្ជករ និងជាអ្នកនយោបាយថៃ ជាមេដឹកនាំគណបក្សឆ្ពោះទៅមុខ និងជាអតីតសមាជិកសភាតំណាងរាស្រ្ត។ បញ្ជីឈ្មោះគណបក្សនេះធ្លាប់មានទំនាក់ទំនងជាមួយគណបក្សអនាគតថ្មីពីការបោះឆ្នោតសកលក្នុងឆ្នាំ 2019។ គាត់ត្រូវបានគេស្គាល់នៅក្នុងរង្វង់នយោបាយពីការពិភាក្សាអំពីគោលនយោបាយកសិកម្ម "ទ្រឹស្តីនៃ៥ចំណុច" ក្រោមរដ្ឋាភិបាលរបស់លោក ប្រយុទ្ធ ច័ន្ទ្ឱជា ។
បឋមវ័យ
កែប្រែពិធា កើតនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៨០ គាត់ជា[២]កូនប្រុសច្បងរបស់នាយ ពង្សស័ក្ដិ៍ លិមចម្រើនរ័ត្ន អតីតទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ ជាមួយលោកស្រី លិលដា លិមចម្រើនរ័ត្ន ហើយក៏ជាចៅប្រុសរបស់លោក ផ្ដុង លិមចម្រើនរ័ត្ន អតីតលេខាធិការរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក តាមចៃ ខាំភតោ អតីតនាយកគ្រប់គ្រងធនាគារ ក្រុងថៃ ដែលជាសាច់ញាតិខាងម្តាយ [៣] ជាមួយប្អូនប្រុសម្នាក់ឈ្មោះ ភាសិណ លិមចម្រើនរ័ត្ន [៤]
ពិធា ចូលរៀនថ្នាក់មធ្យមសិក្សានៅសាលាក្រុងទេពគ្រីសស្ទានវិទ្យាល័យ ដោយសារចរិតរប៉ិលរប៉ុចរបស់គាត់ លោកពង្សស័ក្ដិ៍ដែលជាឪពុកបានបញ្ជូនពិធាទៅរៀននៅប្រទេស នូវែលសេឡង់ ពេលគាត់មានអាយុ[៥] 11 ឆ្នាំដោយរស់នៅ Hamilton ជាមួយគ្រួសារចិញ្ចឹមមួយ [៦] ដែលជាហេតុនាំឲ្យពិធាចាប់ផ្តើមចាប់អារម្មណ៍នឹងនយោបាយពីស្ត្រីមេផ្ទះម្នាក់ដែលចូលចិត្តមើលការពិភាក្សារបស់សភារហូត។ ក្រៅពីការសិក្សានៅសាលា លោកពិធាធ្វើការក្រៅម៉ោងដើម្បីរកប្រាក់ដោយការជិះកង់ទៅចែកកាសែត បេះផ្លែស្ត្របឺរី និងទទួលមើលសត្វសុនខឲ្យគេ នៅពេលបញ្ចប់ការសិក្សានៅអនុវិទ្យាល័យ ពិធាបានចូលសិក្សាបន្តនៅឯ មហាវិទ្យាល័យពាណិជ្ជកម្ម និងគណនេយ្យ នៃសាកលវិទ្យាល័យ ធម្មសាស្ត្រ ផ្នែកហិរញ្ញវត្ថុ (កម្មវិធីភាសាអង់គ្លេស) បានបញ្ចប់ការសិក្សាដោយកិត្តិយសថ្នាក់ដំបូង បន្ទាប់មកបន្តទៅសិក្សាថ្នាក់អនុបណ្ឌិតនៅ មហាវិទ្យាល័យនយោបាយ និងអភិបាលកិច្ចនៅ សកលវិទ្យាល័យហារ៍វើដ រួមជាមួយនឹងផ្នែកការគ្រប់គ្រងអាជីវកម្មនៅ វិទ្យាស្ថានបច្ចេកវិទ្យាមែសសាឈូសេត្ត្រ ។
ការងារនយោបាយ
កែប្រែពិធា ចូលប្រឡូកក្នុងឆាកនយោបាយក្នុងនាមជាទីប្រឹក្សាទីស្តីការនាយករដ្ឋមន្ត្រីប្រចាំនៅក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ ក្រោយមក ពិធាបានដាក់ពាក្យចូលជាសមាជិក គណបក្សអនាគតថ្មី និងបានឈរឈ្មោះបោះឆ្នោតជាសមាជិកសភាក្នុងបញ្ជីគណបក្សលេខរៀងទី៤ ហើយត្រូវបានជ្រើសតាំងជាសមាជិកសភាជាលើកដំបូង [៧] ដោយពិធាត្រូវបានជ្រើសតាំងជាប្រធានគណៈកម្មាធិការដែនដី ធនធានធម្មជាតិ និងបរិស្ថាន សភាតំណាងទី 25 ក្នុងសមាមាត្រនៃគណបក្សអនាគតថ្មី [៨]
នៅថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2019 ពិធាបានរួមពិភាក្សាជាលើកដំបូងនៅក្រុមប្រឹក្សាគោលនយោបាយកសិកម្មនៃ រដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ជាពិសេស «បញ្ហាទ្រឹស្តីនៃ៥ចំណុច» បានទទួលការសរសើរពីប្រជាជន និងសមាជិកសភាតំណាងរាស្រ្ត ពិធាផ្តល់ជូនដំណោះស្រាយដល់កសិករដោយការភ្ជាប់ជាមួយ ទ្រឹស្តីនៃ៥ចំណុច៖ ដីធ្លី បំណុលកសិកម្ម សារធាតុគីមីនិងការធានារ៉ាប់រងតម្លៃដំណាំ ការកែច្នៃ និងនវត្តកម្ម និងកសិទេសចរណ៍ [៧] ពីការពិភាក្សារបស់គាត់ លោក នាយឧត្តមសេនីយ៍ អនុពង្ស ផោចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានសរសើរការពិភាក្សារបស់ពិធាអំពីការលើកឡើងថាបញ្ហាក្រុមជនជាតិភាគតិច និងបញ្ហាដីធ្លីមានការពាក់ព័ន្ធ [៩] [១០]
បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញក្នុងការរំលាយគណបក្សអនាគតថ្មីនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ បន្ទាប់មកទៀតនៅថ្ងៃទី ៨ ខែមីនា លោកពិធា បានផ្លាស់ទៅ គណបក្សឆ្ពោះទៅមុខ រួមជាមួយនឹងអតីតសមាជិកគណបក្សចំនួន ៥៤ នាក់ផ្សេងទៀត ដែលលោកពិធាបានកាន់តំណែងជាប្រធានគណបក្ស។ [១១]
បន្ទាប់ពី ការបោះឆ្នោតសកលឆ្នាំ 2023 ក្នុងសភាតំណាងរាស្រ្តថៃ កាលពីថ្ងៃទី 15 ឧសភា លោកពិធា បានប្រកាសថាលោកត្រៀមខ្លួនជានាយករដ្ឋមន្ត្រី បន្ទាប់ពីគណបក្សឆ្ពោះទៅមុខទទួលបានសំឡេងភាគច្រើន ហើយបានអញ្ជើញ គណបក្សភឿថៃ រួមជាមួយនឹងគណបក្សមួយចំនួនទៀតបង្កើត រដ្ឋាភិបាលចម្រុះ ។ [១២]
ជីវិតឯកជន
កែប្រែពិធាពីមុនធ្លាប់រៀបការជាមួយតារាសម្ដែង ជុតិមា ទីបៈមាថ(ชุติมา ทีปะนาถ) នៅឆ្នាំ 2012 [១៣] និងបានលែងលះគ្នាក្នុងឆ្នាំ 2018 [១៣] ដោយមានកូនស្រីម្នាក់គឺ ភិភិម [១៤] ដែលអ្នកទាំងពីរមានសិទ្ធិមើលថែស្មើគ្នា។
ឯកសារយោង
កែប្រែ- ↑ "เปิดประวัติ "พิธา ลิ้มเจริญรัตน์" จากกระดุม 5 เม็ด… สู่ดาวฤกษ์ดวงใหม่". workpointTODAY (in ថៃ). Retrieved 6 April 2023.
- ↑ "ประวัติทิม พิธา ลิ้มเจริญรัตน์ หนุ่มนักเรียนทุนฮาร์วาร์ดคนแรกของไทย". Sanook. 2023-04-23. Retrieved 2023-05-16.
- ↑ ทิม พิธา : กระดุม 5 เม็ดของอนาคตใหม่ กับปณิธานใหม่ขอเป็น "พรรคที่เล่นการเมืองน้อยที่สุด"
- ↑ "เปิดประวัติ ทิม พิธา ลิ้มเจริญรัตน์ ส.ส.อนาคตใหม่ รู้จริงเรื่องเกษตรไทย". Thairath. 2019-07-27. Retrieved 2023-05-16.
- ↑ "เลือกตั้ง2566 : รู้จัก (ว่าที่) นายกฯ "พิธา ลิ้มเจริญรัตน์"". ThaiPBS. 2023-05-15. Retrieved 2023-05-15.
- ↑ ""อยากเป็น เลขาฯยูเอ็น " ความฝันสูงสุด "พิธา ลิ้มเจริญรัตน์"". Thai PBS. 2022-05-23. Retrieved 2023-05-16.
- ↑ ៧,០ ៧,១ "เปิดประวัติ พิธา ลิ้มเจริญรัตน์ แคนดิเตตนายกฯ พรรคก้าวไกล เลือกตั้ง 66". ประชาชาติ. 2023-05-15. Retrieved 2023-05-16.
- ↑ "'ทิม พิธา' นั่งแท่น ประธานกมธ.ที่ดินทรัพยากรธรรมชาติและสิ่งแวดล้อม". Siamrath. 2019-09-13. https://siamrath.co.th/n/102889.
- ↑ "ประวัติ พิธา ลิ้มเจริญรัตน์ แคนดิเดตนายกฯ ก้าวไกล เจ้าของวลี มีลุง ไม่มีเรา". Spring News. 2023-04-24. Retrieved 2023-05-16.
- ↑ "เปิดประวัติ "พิธา ลิ้มเจริญรัตน์" จากกระดุม 5 เม็ด… สู่ดาวฤกษ์ดวงใหม่". Workpoint Today. 2021-07-22. Retrieved 2023-05-16.
- ↑ "ก้าวไกล เลือก ทิม พิธา นั่งหัวหน้า ประกาศสานต่ออุดมการณ์อนาคตใหม่ 54 ส.ส. พร้อมเดินเคียงข้างประชาชน". The Standard. 2020-03-14. https://thestandard.co/move-forward-party/.
- ↑ "ประวัติ "พิธา ลิ้มเจริญรัตน์" ว่าที่นายกฯ คนที่ 30 ของประเทศไทย". อมรินทร์ทีวี เอชดี ช่อง 34 - AMARIN TV HD (in ថៃ). 2023-05-15. Retrieved 2023-05-15.
- ↑ ១៣,០ ១៣,១ "สรุปกรณีศึกษา ทิม พิธา เส้นแบ่งนักการเมืองกับเรื่องส่วนตัว" (ជាth). workpointTODAY. https://workpointtoday.com/pita-limjaroenrat/.
- ↑ ""ทิม พิธา" โพสต์ภาพครอบครัว กับอดีตภรรยา "ต่าย ชุติมา" ยังคงเป็นพ่อแม่ของลูก". คมชัดลึก. 2020-12-17. https://www.komchadluek.net/entertainment/thai-entertainment/538956.