ពិធីបុណ្យសូត្រមន្ត
អត្ថន័យ
កែប្រែពិធីបុណ្យសូត្រមន្តមានពីរបែបគឺ សូត្រមន្តចំណាប់ផ្ដើមពិធីបុណ្យប្រពៃណីជាតិផ្សេងៗ និងសូត្រមន្តបណ្ដេញឧបទ្រពចង្រៃ ឬរំដោះគ្រោះ យោងគ្រោះ ប្រទាក់ស្មាព្រាហ្ម រួចរៀបចំលើករាសី។
ពិធីសូត្រមន្តធ្វើឡើងដើម្បី៖
- ចម្រើនសិរីសួស្ដី និងជាការបើកកម្មវិធីបុណ្យដើម្បីជាការគោរពបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងប្រកាសចំពោះទេវតា ម្ចាស់ទឹកម្ចាស់ដី ថែរក្សានៅទីកន្លែងនោះ ដូចជា៖ បុណ្យកឋិន បុណ្យផ្កា បុណ្យបច្ច័យបួន បុណ្យបញ្ចុះសីមា ... ។
- ដើម្បីជម្រះឧបទ្រពចង្រៃ លើករាសីឲ្យមានសិរីមង្គលដូចជា៖ ពិធីឡើងផ្ទះ បុណ្យចូលឆ្នាំថ្មី មង្គលការ ពិធីរំដោះគ្រោះ ពិធីយោងគ្រោះ ពិធីប្រទាក់ស្មាព្រាហ្ម ពិធីលើករាសី។
អត្ថន័យចុងក្រោយនេះមានសារៈសំខាន់មួយដែរ ព្រោះនាំឲ្យសាមីជនទទួលបានកម្លាំងចិត្ត មានជំនឿថា ខ្លួនពិតជាបានសុខសប្បាយចៀសផុតពីគ្រោះថ្នាក់ទាំងពួង។ ដូចនេះ ការប្រកបការងារចិញ្ចឹមជីវិតមានលំនឹង រីកចម្រើនទៅមុខជាដរាប។
កាលបរិច្ឆេទ
កែប្រែការរៀបចំពិធី
កែប្រែក. ពិធីសូត្រមន្តជាចំណាប់ផ្ដើមបុណ្យផ្សេងៗ
កែប្រែគេរៀបចំលើរានធំល្មម ចាក់ក្បាច់ដើមចេកលំអ ក្នុងនោះគេរៀប៖
- រូបព្រះពុទ្ធ ឬព្រះបត់
- ទៀន៥ ធូប៥ ផ្កា៥
- ម្លូ៥ ស្លា៥ ថ្នាំជក់បារី៥
- បាយសីបាយឆោម១គូ
- ស្លាធម៌ដៃ១គូ
- ស្លាធម៌ដើមចេកមួយ
- ទឹក១កែវ ឬកូនផ្តិល
- ផ្កា ទៀនធូប១គូ
- ផ្តិលទឹកមន្តស៊ង
ខ. ពិធីសូត្រមន្តរំដោះគ្រោះ លើករាសី
កែប្រែរបៀបរៀបចំធ្វើដូចពិធីសូត្រចំណាប់ផ្ដើមពិធីបុណ្យផ្សេងៗដែរ តែមានទម្រង់តូចជាង ដោយមិនបាច់ចាក់ចេក។ គេច្រើនរៀបនៅលើតុទាបល្មម។
ដោយឡែក បើរំដោះគ្រោះ គេរៀបរណ្ដាប់ទៅតាមក្បួនខ្នាតដែលលោកអាចារ្យតម្រូវ។ ពិធីសូត្រមន្តគេច្រើនប្រារព្ធធ្វើនៅពេលរសៀល៕
ឯកសារពិគ្រោះ
កែប្រែ- សៀវភៅសិក្សាសង្គមថ្នាក់ទី៧ ក្រសួងអប់រំឆ្នាំ១៩៩៧