សង្គ្រាមលោកលើកទី១៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី៥៖
== បុព្វហេតុ​នៃ​សង្គ្រាម ==
 
ព្រឹត្តិការណ៍ ដែល​គេ​សន្មត​ថា​ជា​បុព្វហេតុ​នាំឲ្យ​ផ្ទុះ​សង្គ្រាមលោក​លើកទី១ គឺ​ការ​ធ្វើឃាត​លើ​ព្រះអង្គម្ចាស់​[[ហ្វ្រង់ ហ្វែរឌីណង់]] រជ្ជទាយាទ នៃ​ចក្រភព​[[អូទ្រីស-ហុងគ្រី]] ដោយ​និស្សិត​ស៊ែប៊ីបូស្នី ហ្កាវរីឡូ ព្រីនស៊ីប (Gavrilo Princip) មកពី​ក្រុម Young Bosnia កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​១៩១៤ នៅ​តាម​ដងវិថី​មួយ​នៃ​ទីក្រុងសារាយេវ៉ូ​។ ជាប្រតិកម្ម​តប​នឹង​ព្រឹត្តិការណ៍​នេះ នៅ​ថ្ងៃទី ២៣ ខែ​កក្កដា ឆ្នាំ​១៩១៤ ប្រទេស​[[អូទ្រីស-ហុងគ្រី]] បាន​ដាក់​ឱសានវាទ បង្ខំ​ឲ្យ​[[រាជាណាចក្រ​ស៊ែប៊ី]] ចាប់​ឃាតករ​ឲ្យបាន ប្រសិនបើ​មិនដូច្នេះទេ សង្គ្រាម​នឹង​ផ្ទុំឡើង​។
 
ទីបំផុត​ទៅ ប្រទេស​[[អូទ្រីស-ហុងគ្រី]] បាន​ប្រកាសសង្គ្រាម​ជាមួយ​ស៊ែបីបាន​ប្រកាសសង្គ្រាម​ជាមួយ​[[ស៊ែបី]] នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​១៩១៤​។ [[ចក្រភពរុស្ស៊ី]] បាន​ប្រកាស​ការពារ​[[ស៊ែប៊ី]]​ទល់នឹង​[[អូទ្រីស-ហុងគ្រី]]​។ ជាការឆ្លើយតបវិញ [[ចក្រភពអាល្លឺម៉ង់]]​បាន​ប្រកាសសង្គ្រាម​ជាមួយ​[[រុស្ស៊ី]] នៅ​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​១៩១៤ និង ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​១៩១៤ ជាមួយ​[[បារាំង]] ហើយ​កងទ័ព​[[អាល្លឺម៉ង់]]​បាន​ចាប់ផ្ដើម​វាយលុកចូល​ប្រទេស​[[បារាំង]]​ដោយ​ឆ្លងកាត់​ប្រទេស​អព្យាក្រឹត​[[បែលហ្សិក]]​។ [[ចក្រភពអង់គ្លេស]] បាន​ទាមទារឲ្យ​[[អាល្លឺម៉ង់]]​គោរព​អព្យាក្រឹតភាព​[[បែលហ្សិក]] តែ​មិន​បាន​ទទួល​ចម្លើយ [[ចក្រភពអង់គ្លេស]]​ក៏​ប្រកាសសង្គ្រាម​ជាមួយ​[[អាល្លឺម៉ង់]] នៅ​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​១៩១៤​។
 
ដំបូងឡើយ សង្គ្រាម​នេះ​មាន​លក្ខណៈ​ជា​សង្គ្រាម​នៅ​[[ទ្វីបអឺរ៉ុប]]​ប៉ុណ្ណោះ តែ​ក្រោយមក​មាន​ប្រទេស​ជាច្រើន​ទៀត​បាន​ចូលរួម​ក្នុង​សង្គ្រាម​ជាបន្តបន្ទាប់ ហេតុ​នេះ​ហើយ​សង្គ្រាម​នេះ​បាន​រាលដាល​ពី​សង្គ្រាម​ទ្វីបអឺរ៉ុប ទៅជា​សង្គ្រាមលោក​តែម្ដង​។
 
== ទិសដៅ​នៃ​ការចូលរួម​សង្គ្រាម ==