អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ
អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ (IATA: KOS, ICAO: VDSV) ស្ថិតនៅចំងាយ១៨គ.ម ពីក្រុងព្រះសីហនុ។ វាជាអាកាសយានដ្ឋានអន្តរជាតិទី៣របស់កម្ពុជា។ អាកាសយាន្ដដ្ឋាននេះពីដើមមានឈ្មោះថា ព្រលានយន្ដហោះកងកេង ដែលត្រូវបានសាងសង់ឡើងនៅទសវត្សរ៍ឆ្នាំ៦០ ដោយសហភាពសូវៀត។ អាកាសយានដ្ឋានបានផ្អាកដំនើរការមួយរយៈក្រោយសម័យសង្គ្រាម មុននឹងបើកដំនើរការឡើងវិញនៅថ្ងៃទី១៥ មករា ២០០៧។ ផ្លូវរត់របស់វាត្រូវបានពង្រីកអោយមានប្រវែង ២៥០០ម៉ែត ដើម្បីមានលទ្ឋភាពទទួលយន្តហោះប្រតិកម្មដូចជា Boeing 737 បាន។
អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ Sihanouk International Airport Aéroport international de Sihanouk | |
---|---|
Summary | |
ប្រភេទអាកាសយានដ្ឋាន | សាធារណៈ |
ម្ចាស់ | អាកាសយានដ្ឋានកម្ពុជា |
ប្រតិបត្តិករ | VINCI Airports |
ទីតាំង | ខេត្តព្រះសីហនុ,កម្ពុជា |
បើក | ២០០៧ |
មជ្ឈមណ្ឌល | |
កម្ពស់ AMSL | 39 ft / ១២ m |
កូអរដោនេ | 10°34′48″N 103°38′13″E / 10.58000°N 103.63694°ECoordinates: 10°34′48″N 103°38′13″E / 10.58000°N 103.63694°E |
គេហទំព័រ | kos.cambodia-airports.aero |
Map | |
ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ មានទីតាំងនៅប៉ែកខាងកើតចំងាយ១៨គីឡូម៉ែត្រពីក្រុងព្រះសីហនុ គឺជាព្រលានយន្តហោះអន្តរជាតិទី៣នៅប្រទេសកម្ពុជាយើង។ ព្រលានយន្តហោះនេះត្រូវបានគេដឹងថាជាព្រលានយន្តហោះកងកេង។ក្រុងព្រះសីហនុកាលពីមុនត្រូវបានគេហៅថាកំពង់សោម។
ព្រលានយន្តហោះនេះត្រូវបានបង្កើតឡើងយ៉ាងពិតប្រាកដនៅសតវត្សទី១៩៦០ដោយមានការជួយពីសហភាពសូវៀ ។ នៅក្នុងកំឡុងពេល និងក្រោយពេលរបបខ្មែរក្រហមពុំមាននរណាម្នាក់ប្រើព្រលានយន្តហោះនេះទេ ព្រលានយន្តហោះនេះបានបើកសារជាថ្មីនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៧។ ផ្លូវនៃព្រលានយន្តហោះនេះត្រូវបានគេពង្រីកអោយមានប្រវែង២៥០០ម៉ែត្រ ដែលត្រូវបានអនុញ្ញាតអោយយន្តហោះ ទំហំធំដូចជាយន្តហោះប្រភេទប៉ូអ៊ីញ៧៣៧ចុះចតបាន។
ពត៌មានខ្លះៗអំពីអាកាសយាន្តដ្ឋាន
កែប្រែ- អ្នកប្រតិបត្តិការ៖ Societé Concessionnaire des Aéroports
- ផ្លូវរត់៖ ប្រវែង២៥០០ម៉ែតក្រាលកៅស៊ូ
- ក្រុមហ៊ុនអាកាសចរណ៍បំរើការអោយអាកាសយាន្ដដ្ឋាន៖ ក្រុមហ៊ុនអាកាសចរណ៍បាងកកអ៊ែរវេយស៍ និងក្រុមហ៊ុនអាកាសចរណ៍សៀមរាបអ៊ែរវេយស៍