ព្រះថាភូពេក
ព្រះធាតុភូពេក ឬ ព្រះថាភូពេក ឬ ប្រាសាទភូពេក ( ថៃ : พระธาตุภูเพ็ก) គឺជាប្រាសាទបុរាណមួយនៅក្នុង ខេត្តសកលនគរ ក្នុងតំបន់ ឥសាន នៃ ប្រទេសថៃ ។ ប្រាសាទបុរាណខ្មែរនេះ សង់ពីថ្មភក់ ឈរលើថ្មបាយក្រៀម។ ប្រាសាទនេះជាប្រាសាទ ព្រះពុទ្ធសាសនា ដែលមានដើមកំណើតខ្មែរ ក្នុងទម្រង់ជាចេតិយ ដែលត្រូវបានកសាងឡើងនៅក្នុងសតវត្សទី ១៦-១៧ នៃព្រះពុទ្ធសករាជ។ ប្រាសាទនេះមានលក្ខណៈពិសេស ដោយសារវាមានប្រតិទិនព្រះអាទិត្យ ដែលជាថ្មរាងជាគូបនៅក្នុងចេតិយរបស់វា។ បុរាណបានប្រើវាសម្រាប់ចង្អុលបង្ហាញទីតាំងរបស់ព្រះអាទិត្យ មានសារៈសំខាន់សម្រាប់ពិធីសាសនា។
ព្រះថាភូពេក | |
---|---|
ឈ្មោះ: | ព្រះថាភូពេក |
ស្ថាបត្យកម្ម: | ខ្មែរ |
កូអរដោនេ: | 17°11′31″N 103°56′14″E / 17.192068°N 103.937294°ECoordinates: 17°11′31″N 103°56′14″E / 17.192068°N 103.937294°E |
ព្រះធាតុភូពេក ស្ថិតនៅក្នុង តំបល់ណាហួបូ ស្រុកផាន់ណានិគមខេត្តសកលនគរ ភាគឦសាននៃប្រទេសថៃ ប្រមាណជា៣៧ គីឡូម៉ែត្រ ខាងលិចក្រុង សកលនគរ ។ ប្រាសាទនេះស្ថិតនៅក្នុង ឧទ្យានជាតិភូផាន នៅ ជួរភ្នំភូផាន ។ ដើម្បីទៅដល់ទីនោះ ប្រើផ្លូវសកលនគរឧប៊ុនធានី ចម្ងាយ ២២ គីឡូម៉ែត្រ ហើយដើរតាមផ្លូវខាងឆ្វេង ១៤ គីឡូម៉ែត្រ បន្ទាប់មកឡើង ៤៩១ ជំហាន។ វត្តថ្មបាយក្រៀមស្ថិតនៅលើមូលដ្ឋានរាងការ៉េ ហាក់ដូចជាមិនទាន់សាងសង់រួចទេ ព្រោះមិនមានដំបូល ឬកំពូលវត្ត។