ភាសាត្សាត់ ​ឬ ចាម្ប៍ហៃណាំ ជាភាសាដែលត្រូវបាននិយាយដោយជនជាតិអ៊ុត្សាត់ប្រមាណ ៤,៥០០ នាក់នៅភូមិយ៉ាំងឡាន់និងហ៊ុយឈិន​ នៅជិតទីក្រុងសានយ៉ានៃកោះហៃណាំ។

ត្សាត់
ចាម្ប៍ហៃណាំ
ដើមកំណើតនៅប្រទេសចិន
តំបន់កោះហៃណាំ
ជាតិពន្ធុ​
​(ជនជាតិ)
អ៊ុត្សាត់
អ្នកនិយាយដើមកំណើត

៤,០០០ នាក់
អូស្ត្រូណេស៊ី
កូដភាសា
ISO 639-3huq
ហ្គ្រតតូឡកtsat1238
ELPTsat

ប្រវត្តិសាស្ត្រ កែប្រែ

ភាសាត្សាត់មានដើមកំណើតជាភាសានៃក្រុមជនជាតិចាម្ប៍ដែលភៀសខ្លួនទៅកោះហៃណាំ​ ក្រោយពីការដួលរលំរបស់រាជធានីឥន្ទ្របុរៈនាចុងសតវត្សរ៍ទី ១០ និងបន្ថែមតិចតួចក្រោយការដួលរលំរាជធានីវិជ័យនាឆ្នាំ ១៤៧១។ ជាភាពចម្លែកសម្រាប់ភាសានៅក្នុងអំបូរអូស្ត្រូណេស៊ី ភាសាត្សាត់បានក្លាយទៅជាភាសាស្នៀង ដែលទំនងជាលទ្ធផលនៃឥទ្ធិពលពីភាសានៅជិតខាងនៅកោះហៃណាំ ដូចជាភាសាអំបូរចិន​ ហ្លៃ​ និង ហ្មុង-មៀន។[១]

ដើមកំណើតនៃស្នៀង កែប្រែ

ស្នៀងរបស់ភាសាត្សាត់ជាលទ្ធផលនៃការប្រែប្រួលរបស់ព្យញ្ជនៈនៅដើមនិងចុងពាក្យរបស់ភាសាប្រូតូ-ចាម្ប៍។[២]

ដើមកំណើតនៃស្នៀងក្នុងភាសាចាម្ប៍ហៃណាំ
លេខស្នៀង
(ចាម្ប៍ហៃណាំ)
ប្រភេទស្នៀង
(ចាម្ប៍ហៃណាំ)
ព្យញ្ជនៈនៅចុងពាក្យ
(ប្រូតូ-ចាម្ប៍)
55 ខ្ពស់ *-h, *-s
42 ចុះ *-p, *-t, *-k, *-c, *-ʔ; *-ay
ព្យញ្ជនៈនៅដើមពាក្យ៖​ សូរបន្ទុះឃោសៈ
24 ឡើង *-p, *-t, *-k, *-c, *-ʔ; *-ay
ព្យញ្ជនៈនៅដើមពាក្យ៖ មិនមែនសូរបន្ទុះឃោសៈ
11 ទាប ព្យញ្ជនៈខ្យល់ច្រមុះនិងស្រៈ
ព្យញ្ជនៈនៅដើមពាក្យ៖ សូរបន្ទុះឃោសៈ
33 កណ្ដាល ព្យញ្ជនៈខ្យល់ច្រមុះនិងស្រៈ
ព្យញ្ជនៈនៅដើមពាក្យ៖ មិនមែនសូរបន្ទុះឃោសៈ

កំណត់ចំណាំ កែប្រែ

  1. Thurgood, Graham (1999). From Ancient Cham to Modern Dialects: Two Thousand Years of Language Contact and Change: With an Appendix of Chamic Reconstructions and Loanwords. University of Hawaii Press. p. 239. ល.ស.ប.អ. 0-8248-2131-9. https://books.google.com/books?id=MBGYb84A7SAC&q=tsat+li&pg=PA230។ បានយកមក 2011-05-15. 
  2. Thurgood, Graham (1993). "Phan Rang Cham and Utsat: Tonogenetic Themes and Variants". ជា Edmondson, Jerold A. (ជាen). Tonality in Austronesian Languages. Oceanic Linguistics Special Publication, 24. Honolulu: University of Hawaii Press. pp. 91–106. 

ឯកសារយោង កែប្រែ

តំណភ្ជាប់ខាងក្រៅ កែប្រែ

  • Pérez Pereiro, Alberto. "Tonality in Phan Rang Cham and Tsat" (in អង់គ្លេស). Archived from the original on 2006-03-20. Retrieved 2006-12-22. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  • Recent papers on Tsat Archived 2016-03-04 at the វេយប៊ែខ ម៉ាស៊ីន.