អំបូរភាសាចាម្ប៍
អំបូរភាសាចាម្ប៍ ឬ អាចេ-ចាម្ប៍ គឺជាក្រុមភាសាមាន ៨ សមាជិក ដែលត្រូវបាននិយាយនៅខេត្តអាចេ (ប្រទេសឥណ្ឌូណេស៊ី) និងតំបន់ខ្លះនៃប្រទេសកម្ពុជា ថៃ វៀតណាម និងកោះហៃណាំ។ ភាសាវិទូនិយមថាភាសាដើមនៃអំបូរនេះ (ប្រូតូ-ចាម្ប៍) មានទំនាក់ទំនងនឹងវប្បធម៌សាហ្វ៊ិញ ព្រមទាំងត្រូវបាននាំយកមកទឹកដីចាម្ប៉ា ដែលសព្វថ្ងៃជាទឹកដីវៀតណាម ពីកោះបរនេអូ ឬ ទៀបកោះម៉ាឡេ។[១] ក្រោយពីភាសាអាចេ ដែលមានអ្នកនិយាយចំនួន ៣,៥ លាននាក់ ភាសាចាម្ប៍និងចារ៉ាយជាភាសានៅក្នុងអំបូរនេះដែលមានចំនួនអ្នកនិយាយច្រើនជាងគេ ចំនួន ២៨០,០០០ នាក់ និង ២៣០,000 នាក់ រៀងៗខ្លួន។ ភាសាត្សាត់គឺជាភាសាភាគខាងជើងបំផុត ព្រមទាំងជាភាសាដែលមានចំនួនអ្នកនិយាយតិចជាងគេបំផុត គឺតែ ៤០០០ នាក់ប៉ុណ្ណោះ។
ចាម្ប៍ | |
---|---|
អាចេ-ចាម្ប៍ | |
ការចែកចាយភូមិសាស្ត្រ | ប្រទេសឥណ្ឌូណេស៊ី (អាចេ) ប្រទេសកម្ពុជា ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសចិន (កោះហៃណាំ) |
ចំណាត់ថ្នាក់ភាសាវិទ្យា | អូស្ត្រូណេស៊ី
|
ផ្នែករង |
|
ISO 639-2 / 5 | cmc |
Glottolog | cham1327 |
ប្រវត្តិសាស្ត្រ
កែប្រែភាសាចាម្ប៍គឺជាភាសានៅក្នុងអំបូរអូស្ត្រូណេស៊ី ដែលមានអក្សរសាស្ត្រចាស់ជាងគេបំផុត។ សិលាចរឹតដុងអៀនចូវត្រូវបានសរសេរជាភាសាចាម្ប៍បុរាណនៅចុងសតវត្សរ៍ទី ៤ គ.ស.។
ការខ្ចីពាក្យយ៉ាងច្រើនទៅវិញទៅមក បានធ្វើឱ្យអំបូរភាសាចាម្ប៍និងអំបូរភាសាបាហ្នារ ដែលជាអំបូរនៅក្នុងអំបូរអូស្ត្រូអាស៊ី មានវាក្យស័ព្ទដែលស្រដៀងគ្នាយ៉ាងច្រើន។[១][២]
ការចាត់ថ្នាក់
កែប្រែភាសាវិទូ Graham Thurgood បានចាត់ថ្នាក់អំបូរភាសាចាម្ប៍ដូចខាងក្រោម។[៣] ភាសានីមួយៗត្រូវបានសម្គាល់ដោយ អក្សរទ្រេត។
កំណត់ចំណាំ
កែប្រែ- ↑ ១,០ ១,១ Thurgood 1999.
- ↑ Sidwell 2009.
- ↑ Thurgood 1999, p. 36.
ឯកសារយោង
កែប្រែ- Sidwell, Paul (2009) (ជាen). Classifying the Austroasiatic Languages: History and State of the Art. LINCOM Europa. https://www.academia.edu/1540105.[តំណភ្ជាប់ខូច]
- Thurgood, Graham (1999) (ជាen). From Ancient Cham to Modern Dialects: Two Thousand Years of Language Contact and Change: With an Appendix of Chamic Reconstructions and Loanwords. Oceanic Linguistics Special Publications. University of Hawai'i Press. pp. i, iii–vii, ix–xiii, xv–xvii, 1–259, 261–275, 277–397, 399–407. ល.ស.ប.អ. 0824821319.