ភាសាបាលីសំស្ក្រឹត
ការសម្គាល់ពាក្យកម្ចីពីបាលីសំស្ក្រឹត
កែប្រែនៅក្នុងភាសាខ្មែរ គេអាចសម្គាល់ពាក្យកម្ចីពីបាលីសំស្ក្រឹតបានតាមបែបបទខាងក្រោម៖
- ពាក្យមានប្រើវណ្ណយុត្តិដូចជា ៍ ័ និង ៌។
ឧទាហរណ៍៖ គមនាគមន៍ ពិសោធន៍ ព្រឹត្តិការណ៍ សម័យ សព៌ាង្គកាយ ទុយ៌ស គភ៌ ... ។
- ពាក្យអានមិនប្រើបន្តក់។
ឧទាហរណ៍៖ ជន ធន ... ។
- ពាក្យមិនប្រើសញ្ញាលេខទោ ៗ ។
ឧទាហរណ៍៖ នានា ... ។
- ពាក្យប្រកបនឹងព្យញ្ជនៈ ទ ណ គ ឌ ព ធ។
ឧទាហរណ៍៖ ប្រមាទ ប្រមាណ នាគ ភាគ គ្រុឌ ទ្រុឌ ភាព អាពាធ... ។
- ពាក្យប្រកបនឹងព្យញ្ជនៈត្រួតជើង បូកស្រៈ។
ឧទាហរណ៍៖ សម្បត្តិ ប្រតិបត្តិ ... ។
- ពាក្យប្រកបនឹងព្យញ្ជនៈ បូកស្រៈ។
ឧទាហរណ៍៖ ជាតិ មាតុ ហេតុ ... ។
- ពាក្យប្រកបនឹងព្យញ្ជនៈត្រួតជើង។
ឧទាហរណ៍៖ មិត្ត បរិសុទ្ធ អង្គ ចន្ទ កម្ម បក្ស ... ។
តោងចាំថា '''ត្រួតជើងខ្លួនឯងបាលី ត្រួតជើងអ្នកដទៃសំស្ក្រឹត'''
ឧទាហរណ៍៖
- ពាក្យមិត្តជាបាលី ឯពាក្យមិត្រជាសំស្ក្រឹត