ភូមិកោះខ្លូត គឺជាភូមិមួយដែលស្ថិតនៅ នៅឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។ ភូមិនេះស្ថិតនៅភូមិភាគឥសាន្ដ នៃខេត្តកំពត ហើយភូមិកោះខ្លូតមានផ្ទៃដីប្រម៉ាន ៤០០០ ម៉ែតការេ​ ។​ ហើយមានប្រជាជនប្រម៉ាន 1430 នាក់ ។​​ ស្រីចំនួន ៧០០ នាក់។ ប្រុសចំនួន ៧៣០ នាក់។ ក្នុងនោះមានក្មេងចាប់ពីអាយុមួយខួប រហូតដល់​ ប្រាំខួប ចំនួន ១៥០ នាក់។ ក្មេងប្រុសចំនួន ៧០នាក់។ក្នុងនោះបានបែងចែកជា១២ក្រុម ហើយក្រុមនីមួយៗមានប្រជាជនជាច្រើនគ្រួសារ។ សេដ្ឋកិច្ចក្នុងភូមិនេះពឹងផ្អែកទៅលើវិស័យកសិកម្មរបស់ប្រជាជននៅភូមិកោះខ្លូត ដែលមានផ្ទៃដីសរុបប្រមាណ ៣៥៣០០ហិចតា សំរាប់កសិកម្មដាំដុះ ចំណែកឯពានិជ្ជកម្មវិញ មានភាពជឿនលឿនគឺដោយសារ រដ្ឋាភិបាលនៃប្រទេសកម្ពុជា។ ភូមិកោះខ្លូតនៅជិតផ្សារ ប្រសិនបើប្រជាជនចង់ទៅផ្សារដើម្បីទិញ ម្ហូប ឬ របស់របរផ្សេងៗត្រូវចំណាយរយះពេលយូរគឺដោយសារប្រជាជនខ្លះមានជីវភាពខ្សាយដូចេ្នះគឺមានតែកង់ទេដែលជាយន្តជំនេះ។ ហើយប្រជាជនក្នុងភូមិនោះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា និងទៅប្រទេសជិតខាង ។ នៅក្នុងភូមិនេះសំបូរទៅដោយ ការស្ថាបនានូវផ្លូវថ្មីមួយហើយភូមិរបស់ខ្ញុំសំបូរទៅដោយដំណាំច្រើនដូចជា ដំឡូងនិងបន្លែជាដើម។ ជាពិសេសនៅភូមិរបស់ខ្ញុំប្រកបមុខរបរកសិកម្ម ធ្វើអាជីកម្ម​​​​តាមផ្ទះ ហើយខ្លះទៀតទៅធ្វើការនៅប្រទេសគេព្រោះនៅប្រទេសគេអាចរកលុយបានច្រើនជាងនៅប្រទេសកម្ពុជាហើយខ្លះទៀតធ្វើការនៅតាមរោងចក្រ។​​​​​ ភូមិរបស់ខ្ញុំ​​ គឺមានសាលារៀនមួយនៅជិតផ្ទះហើយសាលារៀននោះមានឈ្មោះថា អនុវិទ្យាល័យហ៊ុនសែនសិស្សល្អ។

ព្រំប្រទល់​

កែប្រែ

ខាងជើងជាប់អង់សុភី​​​​​ ខាងត្បូងជាប់វៀតណាម ខាងកើតជាប់តន់ហន់ ខាងលិចជាប់ដំណាក់ចង្អីរ។

ទេសចរណ៍

កែប្រែ

​​ភ្នំកំពង់ត្រាច គឺជាភ្នំមួយដែលមានទីតាំងនៅស្រុកកំពង់ត្រាចបច្ចុប្បន្នប្រែក្លាយជារមណីយដ្ឌាន ដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និងជាកន្លែងដែលគួឱ្យចាប់អារម្មណ៍បំផុត របស់ប្រជាពលរដ្ឋនៅស្រុកកំពង់ត្រាចហើយក៍បានដិងឮគ្រប់ខេត្ត គ្រប់ស្រុក ព្រមទាំងមានភ្ញៀវទេសចរណ៍បរទេសជាច្រើន បានមកទស្សនាភ្នំកំពង់ត្រាច យ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រជាពលរដ្ឋ និងប្រធានសហគមន៍មូលដ្ឋានក៍បានឱ្យដិងថា នៅក្នុងរ៉ូងភ្នំ មានរូមចម្លាក់ និង សិលាចរិកផ្សេងៗ ដូចជា៖ មានស្រែមួយរយ រូបចំលាក់ សត្វអណ្តើក និងជើងរបស់មេទ័ពម្ខាង ដែលបានជាប់ទើរនៅក្នុងរ៉ូងនោះ ហើយមានសំឡេងសត្វយំ ទឹកធ្លាក់ និង មានកន្លែងជាច្រើនទៀត ដែលមិនបានរៀបរាប់អស់។ តំបន់នេះ មានចំនុចសំខាន់ៗជាច្រើនទៀត ដែលជាការទាក់ទាញភ្ញៀវទេសចរណ៍។ ហើយគេក៍សង្ឃឹមថា ភ្នំកំពង់ត្រច គឺជាកន្លែងដែលមានប្រជាប្រិយភាពសម្រាប់ភ្ញៀវទាំងអស់គ្នា។

 
រូបថតភ្នំកំពង់ត្រាច

រមណីយដ្ឋានភ្នំកំពង់ត្រាច ជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយ ស្ថិតក្នុងទឹកដីខេត្តកំពត ភូមិឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ដោយអ្នកខ្លះហៅ “ភ្នំកំពង់ត្រាច” ឯខ្លះទៀតហៅ “ភ្នំបាក់” ដែលនៅកណ្តាលភ្នំមានបរិវេណវាលល្ហល្ហេវ ជាទីស្ថានពោរពេញដោយភាពសុខដុមគ្មានពីរ បើយើងចោលភ្នែកសម្លឹងទៅលើនឹង ឃើញផ្ទៃមេឃគ្របជិតបង្កើយជារង្វង់មូល អាស្រ័យតាមរាងរៅនៃចន្លោះផ្ទាំងថ្មបាញ់ចេញពីបាតភ្នំនោះ។ ប្រសិនបើងាកមកខាងមុខផ្លូវចូលទៅក្នុងភ្នំវិញ មានវត្តមួយឈ្មោះថា វត្តគិរីសីលា ដែលតាជីយាយជី និងព្រះសង្ឃកំពុងគង់នៅដូចបណ្តាទីអារាមដទៃៗទៀតដែរ។ ក្នុងភ្នំមានល្អាងជាច្រើនព័ទ្ធជុំវិញទីវាលមួយ ដែលទទួលពន្លឺព្រះអាទិត្យដ៏ភ្លឺចិញ្ចាច ហើយពេលភ្ញៀវទាំងឡាយងើបសម្លឹងមើលទៅលើឃើញផ្ទៃមេឃនៅកៀកបង្កើយ គ្របពីលើរាងជារង្វង់មូលដូចខ្ទះ ដែលធ្វើឱ្យអារម្មណ៍ហាក់នៅទីស្ថានមួយ ពោរពេញដោយភាពសុខដុមគ្មានពីរ។ នៅតាមល្អាងនីមួយៗមានសំណាកជារូប ឬឧបករណ៍ប្រើប្រាស់ផ្សេងៗ ដែលរូប និងឧបករណ៍ទាំងនោះពេលភ្ញៀវចូលទស្សនានឹងមានមគ្គុទេសក៍ ពន្យល់ប្រាប់តាមលំដាប់លំដោយយ៉ាងស្ទាត់ជំនាញ។ ដូច្នេះ ក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយ ត្រូវជួយថែរក្សាភ្នំកំពង់ត្រាច ឱ្យនៅបានគង់វង្សយូរអង្វេង ដើម្បីសម្រស់ធម្មជាតិភ្នំររៀងរហូតតទៅ៕។។

ការអភិវឌ្ឍណ៍រ

កែប្រែ

ផ្លូវអន្ដរជាតិ ប្រវែងប្រមាណ ១២គីឡូម៉ែត្រ កំពុងចាប់កសាងឡើង នាចុងឆ្នាំ២០១១នេះ ចាប់ពីព្រំប្រទល់ប្ររទេសវៀតណាម រហូតមកដល់ ស្រុកកំពង់ត្រាច។ ការចាប់កសាងផ្លួវនេះ មានផលប៉ៈពាល់ចំពោះ​ផ្ទះរបស់ប្រជាជន​ ប៉ុន្ដែដំណោះស្រាយជាច្រើន ត្រូវបានសំរួល ហើយការកសាងចាប់ធ្វើបន្ដ។ គំរោងកសាងជាច្រើន កំពុងតែចាប់ផ្ដើមបន្ដិចម្ដងៗនៅក្នុងសហគមន៍ ដែលជាផ្នែកមួយដែលធ្វើ ឲ្យប្រជាជនមាន ជាភាពធូរធា។

ការអប់់រំ

កែប្រែ

ចំពោះវិស័យអប់រំក្នុងភូមិកោះខ្លូតមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។

សន្តិសុខ

កែប្រែ

ចំពោះផ្នែកសន្ដិសុខក្នុងភូមិវិញ មានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់​ គ្នានការជួរដូរក្រឿងញៀន គ្នានក្នេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ។

វិស័យសុខាភិបាល

កែប្រែ

ចំពេោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំអី និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើនយ៉ាងច្រើននៅក្នុងភូមិ។

សេដ្ផកិច្ចនៅភូមិកោះខ្លូត​

កែប្រែ

ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី​ ម្រេច ...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារកំពង់ត្រាច ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

វប្បធម៌

កែប្រែ

ប្រជាជនភូមិអូរតូចភាគច្រើនកាន់សាសនាព្រះពុទ្ធសាសនា ។ ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់គ្នាជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងផ្ទះ បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )មានកន្លែងកំសាន្តជាច្រើន។

ប្រវត្តិសាស្រ្ត

កែប្រែ

កាលពីដើមឡើយស្រុកកំពង់ត្រាច គ្រានតែជាស្រុកមួយដែលមានភ្នំ ៣ ទៅ ៤កន្លែង តែផ្លូ​វនៅជុំវិញភូមិ ហើយទាំងស្រុកផងដែរគឹពុំមានផ្លូវដូចបច្ចប្បន្ននោះទេ គឹលំបាក់ណាស់ក្នងការធ្វើដំណើរហើយនៅក្នុងស្រុក ហើយជាស្រុកដែលនៅេះជាប់និងព្រំប្រទល់វៀតំណាម ហើយប្រជាជនទាំងអសស់នៅក្នងភូមិប្រកបរបរធ្វើស្រែចំការ និងធ្វើកសិកម្ម។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ​ ដំណាំ្រស្រូវ ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។

សីតុណ្ហភាព

កែប្រែ

សីតុណ្ហភាពជាធម្មតានៅចន្លោះចាប់ពី ២២ ដល់ ៣៥ °C (៧២ ដល់៩៥ °F) និងធាតុអាកាសគឺស្ថិតនៅក្រោមឥទ្ធិពលមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលដីគោកនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា ពីខែឧសភា ដល់ តុលា។ មូសុងឦសានបក់នាំរដូវប្រាំងមក ឱ្យបន្តពីខែ វិច្ឆិកា ដល់ មីនា។ ភូមិនេះរងនូវការធ្លាក់ភ្លៀងខ្លាំងបំផុតចាប់ពីខែកញ្ញា ដល់ តុលា ដែលមានរយៈកាលក្ដៅហែងក្នុងខែមករា និង កុម្ភៈ​ មិនា​ មេសា។

បើនិយាយពីរដូវវិញបែងចែកជាពីគឺ។ រដូវវស្សាដែលមានចាប់ពីខែឧសភា ដល់ ខែ តុលា បង្ហាញឱ្យឃើញសីតុណ្ហភាពខ្ពស់នាំមកនូវដោយសំណើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកា ដល់ មេសា នៅពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់ ៣០ °C (៩៨ °F)។ ប៉ុន្តែសីតុណ្ហភាពអាចឈានមកដល់ ៤០ °C (១០៤ °F)ក្នុងខែមេសា។ ខែល្អបំផុតដើម្បីមកទស្សនា​និងស្រូបយកខ្យល់បរិសុទ្ធនេះគឺខែវិច្ឆិកា ដល់ កុម្ភៈនៅពេលសីតុណ្ហភាពមានសំណើម និង ភ្លៀងធ្លាក់មានកំរិតទាបជាងគេ។អាកាសបែបនេះ​ដែលវាមានភាពងាយស្រូលដល់ការធ្វើស្រែរបស់ប្រជាកសិក។ពីព្រោះប្រទេសកម្ពុជាជាប្រទេសដែលទទូលរបបខ្យល់មូសុងក្តៅហើយសើម។

ការអប់រំ

កែប្រែ

ចំពោះវិស័យអប់រំក្នុងភូមិកោះខ្លូតនេះមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ ​អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។សាកលវិទ្យាល័យបី ត្រូវបានបើកឲ្យដំណើរការនៅខេត្តកំពត រួមជាមួយនឹងមហាវិទ្យាល័យគរុកោសល្យពីរ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសាបួន។ ជំនាញក្នុងតំបន់បានអភិវឌ្ឍ ជាពិសេសនៅតំបន់ដែលទទួលបាន ទេសចរណ៍ច្រើនបំផុត ដោយភាសាអង់គ្លេសត្រូវបានគេផ្តោតអារម្មណ៍យ៉ាងខ្លាំង។ការចំណាយលើការអប់រំនៅបឋមសិក្សា ដែលជាចំណែកមួយនៃផ.ស.ស. បានកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជាកាលពីប៉ុន្មានឆ្នាំនេះ ហើយឥឡូវនេះកំពុងតែចាប់ដៃគូជាមួយប្រទេសថៃ​​។