ស្រុកកំពង់ត្រាច
ស្រុកកំពង់ត្រាចគឺជាស្រុកមួយក្នុងចំណោមស្រុក-ក្រុងទាំង៨នៃខេត្តកំពត និង ស្រុកនេះបានតាំងនៅប៉ែកខាងកើតដែលជាប់នឹងព្រំដែនវៀតណាមនៅភាគខាងកើត ស្រុកបន្ទាយមាសនៅភាគខាងជើង ខេត្តកែបនៅភាគខាងលិច និងឈូងសមុទ្រថៃនៅភាគខាងត្បូង។ ហើយវាជាស្រុកមួយដែលស្ថិតនៅក្នុងទីរួមខេត្តកំពត ហើយមានឃុំ១៤។ស្រុកកំពង់ត្រាចសំបូរទៅដោយធនធានជាច្រើនប្រភេទសំរាប់អោយភ្ញៀវទេសចរណ៏ចូលមកលេងកំសាន្តនៅទីនោះកំពង់ត្រាចជា ទីប្រជុំជនដ៏តូចមួយ ប៉ុន្តែមានរមណីយដ្ឋានទេសចរណ៍ជាច្រើន។ នៅទីនោះ លោកអ្នកអាចទស្សនាល្អាងថ្មកំបោរ និងភ្នំមួយនៅក្បែរនោះផងដែរ កាលពីដើមឡើយ ទីនេះធ្លាប់ជាល្អាងមួយយ៉ាងធំនៅចំកណ្តាលភ្នំ ប៉ុន្តែក្រោយមកមានថ្មមួយផ្ទាំងយ៉ាងធំបាក់ហើយបិទកន្លែងនោះបាត់ ទៅ។ នៅក្នុងល្អាងភ្នំនោះ លោកអ្នកអាចឃើញទីសក្ការបូជា ដែលជាទីចាប់អារម្មណ៍បំផុត។ជាងនេះទៅទៀត លោកអ្នកអាចប្រទះភ្នែកឃើញអណ្តូងទឹកតូចៗនៅជើងភ្នំកំពង់ត្រាច។ អណ្តូងទឹកនេះ ជាទីគោរពសក្ការៈពីពលរដ្ឋខ្មែរ ចិននិងវៀតណាមក្នុងមូលដ្ឋាន។ អណ្តូងមួយមានវិជ្ជមាត្រប្រហែលជា៣០ម៉ែត្រ ហើយលោកអ្នកអាចឃើញដីប្រាំពីរពណ៌។ អណ្តូងតូចៗមានថ្ម ដែលមានរាងដូចសត្វផ្សេងៗ។
ស្រុកកំពង់ត្រាច | |
---|---|
កូអរដោនេ: 10°33′N 104°28′E / 10.550°N 104.467°E | |
ប្រទេស | កម្ពុជា |
ខេត្ត | កំពត |
ឃុំ | ១៦ |
ភូមិ | ៦៩ |
ប្រជាជន (១៩៩៨)[១] | |
• សរុប | ៨៣,០៦១ |
ល្វែងម៉ោង | +៧ |
ភូមិក្រម | ០៧០៦ |
បំណែងចែករដ្ឋបាល
កែប្រែCoordinates: 8°41′35″N 106°36′34″E / 8.69306°N 106.60944°E
ស្រុកកំពង់ត្រាច (អង់គ្លេស: Kampong Trach District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពត ដែលមានរដ្ឋបាល ១៤ឃុំ និង ៦៩ភូមិ÷
ស្រុកកំពង់ត្រាច | |||
---|---|---|---|
លេខកូដឃុំ | ឈ្មោះឃុំជាអក្សរខ្មែរ | ឈ្មោះឃុំជាអក្សរអង់គ្លេស | ចំនួនភូមិ |
០៧០៦០១ | ឃុំបឹងសាលាខាងជើង | Boeng Sala Khang Cheung Commune | ០៤ |
០៧០៦០២ | ឃុំបឹងសាលាខាងត្បូង | Boeng Sala Khang Tboung Commune | ០៤ |
០៧០៦០៣ | ឃុំដំណាក់កន្ទួតខាងជើង | Damnak Kantuot Khang Cheung Commune | ០៤ |
០៧០៦០៤ | ឃុំដំណាក់កន្ទួតខាងត្បូង | Damnak Kantuot Khang Tboung Commune | ០៥ |
០៧០៦០៥ | ឃុំកំពង់ត្រាចខាងកើត | Kampong Trach Khang Kaeut Commune | ០៤ |
០៧០៦០៦ | ឃុំកំពង់ត្រាចខាងលិច | Kampong Trach Khang Lech Commune | ០៧ |
០៧០៦០៧ | ឃុំប្រាសាទភ្នំខ្យង | Prasat Phnom Khyang Commune | ០៣ |
០៧០៦០៨ | ឃុំភ្នំប្រាសាទ | Phnom Prasat Commune | ០៧ |
០៧០៦០៩ | ឃុំអង្គសុរភី | Ang Sophy Commune | ០៦ |
០៧០៦១២ | ឃុំព្រែកក្រឹស | Preaek Kroes Commune | ០៧ |
០៧០៦១៣ | ឃុំឫស្សីស្រុកខាងកើត | Ruessei Srok Khang Kaeut Commune | ០៤ |
០៧០៦១៤ | ឃុំឫស្សីស្រុកខាងលិច | Ruessei Srok Khang Lech Commune | ០៦ |
០៧០៦១៥ | ឃុំស្វាយទងខាងជើង | Svay Tong Khang Cheung Commune | ០៤ |
០៧០៦១៦ | ឃុំស្វាយទងខាងត្បូង | Svay Tong Khang Tboung Commune | ០៥ |
ចំនួនភូមិសរុប | ៧០ |
អក្សរកាត់នៃរដ្ឋបាលឃុំនីមួយៗក្នុងស្រុកកំពង់ត្រាច
កែប្រែ- ឃុំបឹងសាលាខាងជើង (អក្សរកាត់ៈ ប.ស.ជ)
- ឃុំបឹងសាលាខាងត្បូង (អក្សរកាត់ៈ ប.ស.ត)
- ឃុំដំណាក់កន្ទួតខាងជើង (អក្សរកាត់ៈ ដ.ក.ជ)
- ឃុំដំណាក់កន្ទួតខាងត្បូង (អក្សរកាត់ៈ ដ.ក.ត)
- ឃុំកំពង់ត្រាចខាងកើត (អក្សរកាត់ៈ ក.ត.ក)
- ឃុំកំពង់ត្រាចខាងលិច (អក្សរកាត់ៈ ក.ត.ល)
- ឃុំប្រាសាទភ្នំខ្យង (អក្សរកាត់ៈ ប.ភ.ខ)
- ឃុំភ្នំប្រាសាទ (អក្សរកាត់ៈ ភ.ប.ស.)
- ឃុំអង្គសុរភី (អក្សរកាត់ៈ អ.ស.ភ.)
- ឃុំព្រែកក្រឹស (អក្សរកាត់ៈ ព.ក.)
- ឃុំឫស្សីស្រុកខាងកើត (អក្សរកាត់ៈ ប្ញ.ស.ក.)
- ឃុំឫស្សីស្រុកខាងលិច (អក្សរកាត់ៈ ប្ញ.ស.ល.)
- ឃុំស្វាយទងខាងជើង (អក្សរកាត់ៈ ស.ទ.ជ.)
- ឃុំស្វាយទងខាងត្បូង អក្សរកាត់ៈ ស.ទ.ត.)
បំណែងចែករដ្ឋបាលបច្ចុប្បន្ន
កែប្រែ- ឃុំបឹងសាលាខាងជើង
- ឃុំបឹងសាលាខាងត្បូង
- ឃុំដំណាក់កន្ទួតខាងជើង
- ឃុំដំណាក់កន្ទួតខាងត្បូង
- ឃុំកំពង់ត្រាចខាងកើត
- ឃុំកំពង់ត្រាចខាងលិច
- ឃុំប្រាសាទភ្នំខ្យង (អតីតឈ្មោះ ឃុំកន្ថោរខាងជើង)
- ឃុំភ្នំប្រាសាទ (អតីតឈ្មោះ ឃុំកន្ថោរខាងកើត)
- ឃុំអង្គសុរភី (អតីតឈ្មោះ ឃុំកន្ថោរខាងលិច)
- ឃុំព្រែកក្រឹស
- ឃុំឫស្សីស្រុកខាងកើត
- ឃុំឫស្សីស្រុកខាងលិច
- ឃុំស្វាយទងខាងជើង
- ឃុំស្វាយទងខាងត្បូង
ប្រវិត្តិសាស្រ្ត
កែប្រែកាលពីដើមឡើយស្រុកកំពង់ត្រាច គ្រានតែជាស្រុកមួយដែលមានភ្នំ ៣ ទៅ ៤កន្លែង តែផ្លូវនៅជុំវិញភូមិ ហើយទាំងស្រុកផងដែរគឹពុំមានផ្លូវដូចបច្ចប្បន្ននោះទេ គឹលំបាក់ណាស់ក្នងការធ្វើដំណើរហើយនៅក្នុងស្រុក ហើយជាស្រុកដែលនៅេះជាប់និងព្រំប្រទល់វៀតំណាម ហើយប្រជាជនទាំងអសស់នៅក្នងភូមិប្រកបរបរធ្វើស្រែចំការ និងធ្វើកសិកម្ម។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ ដំណាំ្រស្រូវ ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។
សេដ្ឋកិច្ច
កែប្រែសេដ្ធកិច្ចនៅក្នុងស្រុកកំពុងត្រាចប្រជាជនប្រកបររបរជាកសិករ និង ធ្វើចំការមួយចំនួនតូច ពុំបានទទួលប្រាក់កំរៃច្រើននោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា ប្រកបរបរអាជីកម្មផ្សេងៗ កម្មករច្រូតកាត់ សំណង់ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ។ចំពោះការអភិវឌ្ឈន៍ស្រុកកំពង់ត្រាចវិញបើនិយាយពីផ្លូវគឹពុំមានភាពងាយស្រួលធ្វើដំណើរនោះទេជាពិសេសនៅតាមភូមិ ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន អណ្ដូង លូ ។ ចំពោះផ្នែកអសន្ដិសុខវិញគឹពុំមានសណ្ដាប់ធ្នាប់ល្អខ្លាំនោះទ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ។
វប្បធម៏
កែប្រែប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាផ្សេងៗគ្នា តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ ដោយមិនរើសអើងទៅលើសាសនាមួយឡើយនិងរាប់អានគ្នាទៀតផង។[២]
ទេសចរណ៏
កែប្រែជាស្រុកមួយដែលមានភ្នំកំពង់ត្រាច[៣] ខេត្តកំពត[៤] ។ ។ជាកន្លែងទេសចរណ៏សំរាប់ភ្ញៀវមកពីគ្រប់ទិសទីចូលកំសាន្តមានដូចជា ល្អាង ចម្លាក់ និងកន្លែងគោរពបូជាយ៉ាងច្រើន។ទេសចរណ៍។[៥]
- ប្រាសាទភ្នំខ្យង ស្ថិតនៅ ស្រុកកំពង់ត្រាច ខេត្តកំពត
ភ្នំ
កែប្រែស្រុកកំពង់ត្រាចមានភ្នំចំនួន១៦គឺ
- ភ្នំរមណីយដ្ឋានកំពង់ ត្រាច ។ ២-ភ្នំថ្កូវ គេកាយយកក្រួស ។ ៣-ភ្នំអង្គរជ័យ គេកាយយកដីក្រួសជិតរលាយហើយ ។ ៤-ភ្នំស្រង៉ាបមានគេកាយក្រួស ។ ៥-ភ្នំលក ។ ៦-ភ្នំដំរី ។ ៧-ភ្នំទឹក ។ ៨-ភ្នំថ្មដា ភ្នំនេះមានគេលួចកាយក្រួសលក់ ។ ៩-ភ្នំតាម៉ុក ។ ១០-ភ្នំប្រាសាទ ។ ១១-ភ្នំសសៀមាន់ ។ ១២-ភ្នំ ខ្យង ។ ១៣-ភ្នំស ។ ១៤-ភ្នំគ្រោលគោ ។ ១៥-ភ្នំបុណ្យ ។ ១៦-ភ្នំទទឹងថ្ងៃ ។
កាអប់រំ
កែប្រែការអប់រំពុំមានការវិវត្តន៏ខ្លាំងនេះទេ ដោយសារនៅទីនោះពុំនូវមានរីកចំរើន ផ្លូវពិបាកក្នុងការធ្វើដំណើរ ជីវភាពមានការខ្វះខាត ។ដោយសារប្រជាជននៅទីនោះមានជីវភាពខ្វះខាតធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។
វិទ្យាល័យ
កែប្រែ- វិទ្យាល័យព្រះបិតាជាតិ
- វិទ្យាល័យសម្ដេចហ៊ុនសែនអង្គសុរភី
- អនុវិឡាល័យហ៊ុនសែនសិស្សល្អ
ឯកសារយោង
កែប្រែ- ↑ ជំរឿនប្រជាជនកម្ពុជាជាសកល១៩៩៨: ភូមានុក្រមភូមិ. វិទ្យាស្ថានជាតិស្ថិតិ. កុម្ភៈ ២០០០. pp. ២១៤–២១៥.
- ↑ [១]
- ↑ National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
- ↑ "តំបន់ទេសចរណ៍ក្នុងខេត្តកំពត". Archived from the original on 2017-01-20. Retrieved 2017-03-22.
{{cite web}}
: zero width space character in|title=
at position 18 (help) - ↑ "តំបន់ទេសចរណ៍ក្នុងខេត្តកំពត". Archived from the original on 2017-01-20. Retrieved 2017-03-22.
{{cite web}}
: zero width space character in|title=
at position 18 (help)
អត្ថបទទីតាំងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |