ភូមិគោកមន(ឃុំគោកមន)
ភូមិគោកមនគោកមន គឺជាភូមិមួយដែលស្ថិតនៅក្នុង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ទីតាំងភូមិសាស្ត្រ
កែប្រែហេដ្ឋារចនាសម្ព័ន្ធភូមិ
កែប្រែបច្ចុប្បន្នថ្មីៗនេះ (១៣/ឧសភា/២០១៣) ភូមិត្រូវបានគេកំពុងអភិវឌ្ឍផ្លូវលំដីក្រហមរៀងហុយបន្តិច ប៉ុន្តែមិនហួសពីឆ្នាំ ២០១៦ ទេផ្លូវនេះនឹងកសាងចាក់បេតុងកៅស៊ូជាស្ថាពរ។ រឿងដែលពិបាកមួយទៀតនោះគឺនៅទីនោះមិនទាន់មានភ្លើងអគ្គីសនី តភ្ជាប់ប្រើប្រាស់ទូលំទូលាយនៅឡើយទេ ដូច្នេះអ្នករស់នៅទីនោះគឺក្នុងមួយផ្ទះយ៉ាងហោចណាស់ក៏ត្រូវមានម៉ាស៊ីនភ្លើងម្នាក់មួយដែរ ប៉ុន្តែក៏មានក្រុមគ្រួសារខ្លះ ក៏មិនបានទិញម៉ាស៊ីនភ្លើងទុកប្រើប្រាស់ខ្លួនឯងដែរ ដូចនេះពួកគាត់គឺត្រូវ តភ្ជាប់ភ្លើងអគ្គីសនីពីផ្ទះលក់ទឹកកក (អាជីវកម្មទឹកកកធំនៅក្នុងភូមិគោកមន) ព្រោះថាកន្លែងផលិតទឹកកកគឺគេមានម៉ាស៊ីនភ្លើងធំ ដូច្នេះងាយស្រួលក្នុងការប្រើប្រាស់ ប៉ុន្តែមិនយូរប៉ុន្មានទេអាចនឹងមានភ្លើងអគ្គសនីតភ្ជាប់ទៅដល់ហើយ ព្រោះថាឥលូវកំពុងមានឯកឧត្តមម្នាក់បាននឹងកំពុងរៀបចំ តបង្គោលភ្លើងចេញពីខេត្តបន្ទាយមានជ័យមកដល់ភូមិគោកមននេះក្នុងពេលឆាប់ៗ។