ភូមិអង្គជ្រូក គឺជាភូមិ១នៃភូមិទាំង៩ នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា។ ភូមិអង្គជ្រូកនេះ ជាភូមិថ្មី១ ហើយស្ថិតនៅភាគខាងកើតនៃឃុំកំពែងភូមិអង្គជ្រូក ស្ថិតនៅដាច់តែឯងពីភូមិនានា ភូមិនេះនៅឆ្ងាយពីសាលាឃុំ ដោយត្រូវឆ្លងកាត់វាលស្រែល្វឹងល្វើយច្រើនហិចតា ទើបទៅដល់ភូមិចំណោម ឬកាត់តាមភូមិថ្មីភូមិកំពែងធំតែម្តងទើបទៅដល់សាលាឃុំ។ ប្រជាពលរដ្ឋនៅក្នុងឃុំនេះ មានការពិបាកបន្តិចក្នុងការប្រើប្រាស់សេវា នានារបស់ឃុំ ដូចជា សេវារដ្ឋបាល(ធ្វើលិខិតស្នាម) សេវាសុខាភិបាល(ឆ្ងាយពីមណ្ឌលសុខភាព) សេវាអប់រំ និងសាសនា គឺប្រើប្រាស់ជាមួយឃុំផ្សេង។ ភាគច្រើនពលរដ្ឋបញ្ជូនកូនទៅរៀននៅសាលាបឋមសិក្សាតាកាហាស៊ីសមរមេត្រី នៃឃុំពោធិ៍រំចាក ព្រោះជិតជាងនៅសាលាបឋមសិក្សាចំណោមសាលាកំពែង។ ទោះយ៉ាងណាក្តី ប្រជាពលរដ្ឋត្រូវបោះឆ្នោតនៅមណ្ឌលសាលាបឋមសិក្សាចំណោម នៅពេលបោះឆ្នោតម្តងៗ ។

ផែនទីភូមិអង្គជ្រូក

ផែនទី ផ្ទៃដីភូមិអង្គជ្រូក