ស្រុកព្រៃកប្បាស
ទីតាំងភូមិសាស្រ្ត
កែប្រែស្រុកព្រៃកប្បាសជាស្រុកមួយ ដែលស្ថិតនៅប៉ែកខាងកើតឆៀងខាងជើងនៃទីរួមខេត្តតាកែវ។ ប្រជាជនក្នុងស្រុកប្រកបមុខរបចឹញ្ចឹមជីវិតដូចជាកាត្បាញហូល ដាំបន្លែ ចឺញ្ចឹមសត្វ ធ្វើស្រែប្រាំង ធ្វើការរោងចក្រ ហើយខ្លះទៀតចំណាកស្រុកដើម្បីទៅធ្វើការងារនៅក្នុងខេត្តនានាជាពិសេសទៅធ្វើការនៅភ្នំពេញ។ ស្រុកព្រៃកប្បាសសំបូរទៅដោយផ្សារជាច្រើនសំរាប់អោយភ្ញៀវទេសចរណ៏ចូលមកទិញសម្ភារៈគ្រប់ប្រភេទបាន។ ហើយនៅស្រុកនេះមានបង្កើតជាសាលារៀន ជាច្រើនសំរាប់ក្មេងៗដែលរស់នៅទីនោះ ។ ដោយឡែកនៅក្នុងចំនោមឃុំទាំងនោះមានភូមិមួយគឺមានសាលាសំណាក់សំរាប់ធ្វើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារបស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។ ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិដែលរៀបរាប់ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។ ស្រុកព្រៃកប្បាសមានព្រំប្រទល់ជាប់នឹង៖
- ខាងជើងមានព្រំប្រទល់ជាប់និង ស្រុកបាទី
- ខាងត្បូងមានព្រំប្រទល់ជាប់និង ស្រុកអង្គរបូរី
- ខាងលិចមានព្រំប្រទល់ជាប់និង ស្រុកសំរោង
- ខាងកើតមានព្រំប្រទល់ជាប់និង ស្រុកកោះធំ ខេត្តកណ្តាល។
រដ្ឋបាល
កែប្រែស្រុកព្រៃកប្បាស (អង់គ្លេស: Prey Kabbas District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តតាកែវ ដែលមានរដ្ឋបាល ១៣ឃុំ និង ១១០ភូមិ៖
ស្រុកព្រៃកប្បាស | |||
---|---|---|---|
លេខកូដ | ឃុំ | ឃុំជាឡាតាំង | ចំនួនភូមិ |
២១០៦០១ | ឃុំអង្កាញ់ | Angkanh Commune | ៦ |
២១០៦០២ | ឃុំបានកាម | Ban Kam Commune | ៧ |
២១០៦០៣ | ឃុំចំប៉ា | Champa Commune | ៩ |
២១០៦០៤ | ឃុំចារ | Char Commune | ៩ |
២១០៦០៥ | ឃុំកំពែង | Kampeaeng Commune | ៩ |
២១០៦០៦ | ឃុំកំពង់រាប | Kampong Reab Commune | ៧ |
២១០៦០៧ | ឃុំក្តាញ់ | Kdanh Commune | ៧ |
២១០៦០៨ | ឃុំពោធិ៍រំចាក | Pou Rumchak Commune | ១១ |
២១០៦០៩ | ឃុំព្រៃកប្បាស | Prey Kabbas Commune | ១០ |
២១០៦០១០ | ឃុំព្រៃល្វា | Prey Lvea Commune | ៦ |
២១០៦០១១ | ឃុំព្រៃផ្តៅ | Prey Phdau Commune | ១១ |
២១០៦០១២ | ឃុំស្នោ | Snao Commune | ៧ |
២១០៦០១៣ | ឃុំតាំងយ៉ាប | Tang Yab Commune | ១២ |
ចំនួនភូមិសរុប | ១១០ |
ការអភិវឌ្ឍន៏
កែប្រែចំពោះការអភិវឌ្ឈន៍វិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវជាតិ ផ្លូលំសាលារៀន មន្ទីរពេទ្យ ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អគ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបររបស់ប្រជាជនឡើយ។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០០ ប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេ ពីព្រោះមានអ្នកចេះដឹងតិចតួច។ សព្វថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតដែលបានសាងសង់សាលារៀនគឺ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាច្រើនដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងស្រុកដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃកប្បាសនឹងបានកាត់បន្ថយការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ។ នេះគឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិក្នុងការជួយអភិវត្តន៏ប្រទេសលើគ្រប់វិស័យ។
ទេសចរណ៏
កែប្រែ<បើនិយាយពីទេសចរណ៏វិញស្រុកព្រៃកប្បាសក៏មានការអភិវឌ្ឍនមួយចំនួនដែរ ដែលភ្ញៀវទេសចរណ៍អាចទស្សនា វត្តអារាមនៅខែរដូវបុណ្យទានផ្សេងៗបានយ៉ាងសប្បាយរីករាយ ហើយភ្ញៀវក៏អាចទស្សនាភ្នំចំបាប់ដែលជាភ្នំមួយដែលមានវត្តអារាមដែលជាទីគោរពរបស់ប្រជាជននៃ កាលពីដើម រហូតមកដល់បច្ចប្បន្ន។
ប្រវត្តិសាស្រ្ត
កែប្រែស្រុកព្រៃកប្បាសជាស្រុកមួយដែលមានវ័យចំណាស់មួយផងដែលនៅក្នុងខេត្តតាកែវដែលពីដំបូងឡើយស្រុកនេះមានប្រជាជនរស់នៅមិនច្រើនប៉ុន្មានទេពីព្រោះមិនទាន់មាន សាលារៀន ផ្លូវថ្នល់ ដែលងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ជូនកូនអោយទៅរៀន និង ផ្លូវថ្នល់ពិបាកក្នុងការធ្វើដំណើរទើបមិនសូវមានប្រជាជនរស់នៅច្រើន ។
សេដ្ឋកិច្ច
កែប្រែសេដ្ឋកិច្ចស្រុកព្រៃកប្បាសតាំងពីដើមប្រជាជនស្រុកនេះប្រកបរបរធ្វើស្រែចំការ និងត្បាញហូលជាដើម ។ល។ បច្ចុប្បន្ននេះប្រជាជនភូមិនេះមានការបង្កើនមុខរបរបន្ថែមដូចជាត្បាញហូល ធ្វើនំតាមរដូវនិងមានការលក់ដូរ ធ្វើការនៅរោងចក្រផ្សេងៗ ។ បើប្រៀបធៀបប្រជាជនតាំងពីមុនមកបច្ចុប្បន្ននេះមានជីវភាពធូរធារច្រើនណាស់។ កាលពីឹឆ្នាំ ២០១៤ ។ ការប្រមូលផលដំណាំផ្សេងៗគឺមានការមានការកើនឡើងខ្ពស់ជាលំដាប់ រហូតដល់ឆ្នាំ ២០១៦ មានការធ្លាក់ជាលំដាប់ពីព្រោះអាកាសធាតុមិនអំណោយផល ហើយកសិករធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀង ហើយប្រជាជនមួយចំនួនធ្វើស្រែដោយការជីកអណ្ដូងដើម្បីយកទឹកមកធ្វើស្រែអោយបានគ្រប់គ្រាន់ ។
ការអប់រំ
កែប្រែសព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយអាចបង្កើតសាលារៀនគឺសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាច្រើនដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងស្រុកដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃកប្បាសនឹងបានកាត់បន្ថយការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះនេះគឺជាសមិទ្ធផលល្អសម្រាប់ស្រុកព្រៃកប្បាស ។នៅស្រុកព្រៃកប្បាសនេះពុំមានការអប់រំព្រោះគ្រួសារខ្លះមានជីវភាពរីកចម្រើនិងគ្រួសារខ្លះខ្វះខាត់ពុំសូវអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៩ ទី១០ប៉ុនោះហើយត្រូវទៅជួយរកប្រាក់ឪពុកម្ដាយដោយធ្វើការងារផ្សេងៗ។ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់ទៅរៀននៅវិទ្យាល័យខ្លះទៀតបន្តនៅសាកលវិទ្យាល័យ។
អាកាសធាតុ
កែប្រែអាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង[២] ។ ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។ ចាប់ពី វិច្ឆិការដល់ខែកុម្ភះ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា។ នៅថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា។
ទីផ្សារ
កែប្រែនៅស្រុកព្រៃកប្បាសមានផ្សារជាច្រើនដែលនៅពេលដែលមនុស្សសំរាក់ពីរការងារពួកគេនាំក្រុមគ្រួសារទៅដើរទិញអីវ៉ាន់នៅផ្សារ ហើយក៏េការលំហែរកាយផងដែរ។ នៅក្នុងស្រុកព្រៃកប្បាសមានផ្សារជាច្រើនគួរសមដែរដែលប្រជាពលរដ្ខអាច ធ្វើការទិញអីវ៉ាន់តាមតម្រូវការ ។ ហើយនៅក្នុងស្រុកព្រៃកប្បាសមានផ្សារចំនួន ៥ ដែលមានដូចាជា ៖
- ផ្សារអំពិល
- ផ្សារចារ
- ផ្សារព្រៃល្វា
- ផ្សារសៃវា
- ផ្សារជ្រែ
វត្តអារាម
កែប្រែវត្តអារាមដែលស្ថិនៅក្នុងស្រកព្រៃកប្សាសមាន ៖
- វត្តអង្គអណ្ដែត
- ចំណោម
- វត្តស្លែងខ្ពស់
- វត្តឆ្នាត់
- វត្តភ្នំជីសូរ
- វត្តអង្គ
- វត្តអង្គមេត្រី
- វត្តសាបាត
- វត្តឧដុង
- វត្តចារ
- វត្តធម្មវិន័យ
- វត្តពាមមង្គលបូរី
- វត្តឈ្នះ
- វត្តសេដ្ឋី
- វត្តចំប៉ា
- វត្តជ្រយ
- វត្តសមរលាវ
- វត្តសមរមេត្រី
- វត្តគោកកញ្ចាប
- វត្តភ្នំចចក
- វត្តកំពែង
- វត្តពោធិសត្ថារាម (ឃុំព្រៃកប្បាស)