ភ្នំភ្លើងអ៊ីស៊ាឡឺកធ្វើអោយខកខានការហោះហើរនៅអឺរ៉ុប

ភ្នំភ្លើងអ៊ីស៊ាឡឺកធ្វើអោយខកខានការហោះហើរនៅអឺរ៉ុប នៅពេលភ្នំភ្លើង អ៊ីស៊ាឡឺក នៅ ប្រទេសអាយឡែន បានផ្ទុះ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១០ ដែលនេះជាលើកទី២ ភ្នំនេះបានផ្ទុះ ហើយនិង ផ្សែងរបស់ភ្នំភ្លើង បានគ្រប់ដណ្តប់ស្ទើរតែពាសពេញទ្វីបអឺរ៉ុបទាំងមូល ។[] ចំពោះបញ្ហាដែលព្រួយបារម្មណ៍គឺផេះដែលបានបញ្ចេញមកក្រៅ ដោយសារការផ្ទុះភ្នំភ្លើង ធ្វើអោយមាន ការបំផ្លាញ់ ទៅដល់អាកាសធាតុ នៅលើពិភពលោក។ ជើងហោះហើរទាំងអស់​ត្រូវបាន ផ្អាក់ធ្វើចរាចរ។ ការបិទការធ្ហោះហើរ ធ្វើអោយខកខានការធ្វើដំនើរ របស់អ្នកធ្វើដំនើរជាច្រើននាក់ ដែលប៉ះពាល់មិនត្រឹមតែ ទ្វីបអឺរ៉ុប ទេ សុទ្ឋសឹង ពាសពេញពិភពលោកទាំងមូល។​ ជាមួយការផ្អាក់ការហោះហើរ ជាបញ្ហាយ៉ាងធំ នៅអឺរ៉ុប ហើយ ប្រទេសដ៏ទៃទៀត ក៏មានការអាកខាន និងខាតបង់ការហោះហើរដែរ។ បន្ទាប់ពីមានការអាកខានជាច្រើនថ្ងៃ នៅ ទ្វីបអឺរ៉ុប​ ខាងជើង ចាប់ពីថ្ងៃទី ១៥​ ខែមេសា ដល់ ថ្ងៃទី ២៣ ខែមេសា ជើងហោះហើរទាំងអស់ ត្រូវបានបញ្ឈប់ភ្លាមៗ នៅសប្តាហ៍បន្តបន្ទាប់ ក៏ដូចជាកន្លែងដែល មានផេះ និង​ ផ្សែងគ្រប់ដណ្តប់លើ។ បញ្ហាផេះ និង​ ផ្សែងដែលបានបញ្ចេញមកក្រៅ​ ធ្វើអោយមានការរំខានដល់ ការហោះហើរ នៅ ប្រទេសអាយឡែន ប្រទេសអាយឡែន (ខាងជើង) និង ប្រទេសស្កុតទ្បែន នៅថ្ងៃទី ០៤ ដល់ ថ្ងៃទី ០៥ ខែឧសភា[] ហើយ ក្នុង ប្រទេសអេស្ប៉ាញ ប្រទេសព័រទុយហ្គាល់ ប្រទេសអ៊ីតាលី (ខាងជើង) ប្រទេសអូស្ត្រាលី និង ប្រទេសអាល្លឺម៉ង់ខាងត្បូង នៅថ្ងៃទី ០៩ ខែឧសភា។[]

ពពកខ្មៅនៅថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០១០


សេចក្តីបញ្ជាក់

កែប្រែ
  1. ^ "Volcanic ash spreads more travel misery across Europe". BBC News. 17 April 2010. http://news.bbc.co.uk/2/hi/europe/8627720.stm. Retrieved 17 April 2010.
  2. Scottish, Irish and Northern Irish airports shut by ash, BBC News, ៥ ខែឧសភា ២០១០, http://news.bbc.co.uk/2/hi/uk_news/8661096.stm, បានយកមក 5 May 2010 
  3. Ash closes airports in Spain, Portugal, Italy, Boston Herald, ៩ ខែឧសភា ២០១០, http://www.bostonherald.com/news/international/europe/view.bg?articleid=1253427, បានយកមក 9 May 2010