មន្ត្រសេន
ភិក្ខុមន្ត្រសេន (ប្រហែលសតវត្សទី៦) ព្រះអង្គជា ព្រះសង្ឃនៃនគរវ្នំបានសំណាក់នៅនិវេសនដ្ឋាន[នៅចិនអស់រយៈពេល ១៦ ឆ្នាំរួមជាមួយព្រះតេជគុណសង្ឃបាល ហើយធ្វើការប្រាំការិយាល័យក្នុងសតវត្សទី៥ដល់ទី៦ និងបកប្រែគម្ពីរព្រះសូត្រពុទ្ធសាសនាពីសំស្ក្រឹត (រឺ ប្រាក្រឹត) ទៅភាសាចិន។ ព្រះអង្គបានការស្ងើចសរសើរពីព្រះចៅក្រុងចិន ហើយបានចាត់ទុកព្រះអង្គជាព្រះគ្រូទៀតផង។ ក្នុងចំណោមអត្ថបទជាច្រើនទាំងនោះគឺជា សប្តសតិកាប្រាជ្ញាបារមីតសូត្រ មហាយាន (តៃស្ឆុត្រៃបិដក ២៣២)។ អត្ថបទនេះត្រូវបានបកប្រែផ្សេងពីគ្នាដោយព្រះសង្ឃទាំងពីរអង្គ។ ព្រះពោធិសត្វមញ្ជុស្រីកុមារភូត (Mañjuśrī) គឺជាតួអង្គលេចធ្លោមួយអង្គក្នុងអត្ថបទនេះ។
ប្រវត្តិ
កែប្រែសម័យនគរវ្នំការសិក្សាចំរើនហើយ។ ភិក្ខុសាមណេរបានទទួលការសិក្សារហូតដល់វិជ្ជាជាន់ខ្ពស់។ កាលនោះមានព្រះថេរអង្គខ្លះមានភូមិសិក្សាខ្ពង់ខ្ពស់ចេះវិជ្ជាច្រើនប្រការមានភាសាសាស្ត្រជាដើមដូចជាព្រះមហាថេរមន្ត្រសេន។ ព្រះមហាថេរអង្គនេះក្នុងរជ្ជកាលព្រះបាទជយកៅណ្ឌិនវម៌្ម គ្រឹស្គសតវត្សទី៥ បាននិមន្តទៅកាន់ប្រទេសចិន ព្រះចៅក្រុងចិនទ្រង់ប្រោសប្រណីណាស់។ ព្រះមហាថេរមន្ត្រសេន និងសង្ឃបាលបានចូលរួមប្រែព្រះត្រៃបិដកទៅជាភាសាចិន និងគម្ពីរវិមុត្តិមគ្គទៅជាភាសាចិនទៀតនៅការិយាល័យនគរវ្នំ (FounanQuang) នាប្រទេសចិន។ ស្នាព្រះហស្ថជាភាសាចិនមានសេចក្តីវិសេសវិសាលណាស់ មិនមានអ្នកណាអាចស្គាល់បានថាជាស្នាដៃខ្មែរឡើយបានព្រះចៅក្រុងចិនសព្វព្រះរាជហឬទ័យ ហើយថ្វាយព្រះអង្គជាសិស្សកសាង វត្តប្រគេនសំរាប់អោយគង់នៅ ដោយក្តីក្សេមក្សាន្ត។ កេរ្តិ៍ឈ្មោះ ប្រទេសកម្ពុជាអណ្តែតខ្ពង់ខ្ពស់ត្រឡុងត្រឡាយ ដោយព្រះមហាថេរទាំងពីរអង្គនេះរហូតដល់សព្វថ្ងៃ។ [១]