មហាចក្រពត្តិ

សុត សុភក្រ័្ត នរោត្តម

សុត

ព្រះឌៀររាជា
พระเฑียรราชา
ព្រះមហាក្សត្រនៃរាជអាណាចក្រអយុធ្យា កម្ពុជា
ព្រះមហាក្សត្រសៀម
រជ្ជកាលរជ្ជកាលទីមួយ ១៥៤៨–១៥៦៤
រជ្ជកាលទីពីរ ១៥៦៨–១៥៦៩
អង្គមុនរជ្ជកាលទីមួយ
វរវង្ឝាធិរាជ
រជ្ជកាលទីពីរ
មហិន្ទ្រាធិរាជ
អង្គក្រោយរជ្ជកាលទីមួយ
មហិន្ទ្រាធិរាជ
រជ្ជកាលទីពីរ
មហិន្ទ្រាធិរាជ
ប្រសូត១៥០៩
សុគត១៥៦៩
រាជពន្ធភាពឝ្រីសុរិយោទ័យ
រាជបច្ឆាញាតិព្រះរាមេឝ្វរ
ព្រះមហិន្ទ្រាធិរាជ
ព្រះវិសុទ្ធិក្ឞត្រីយ៍
ព្រះបរមទិលោក
ព្រះទេពក្ឞត្រីយ៍
ព្រះនាម
ព្រះមហាចក្រពត្រាធិរាជ
វង្សរាជវង្ឝសុវណ៌ភូមិ
បិតារាមាធិបតីទី២

ព្រះបាទមហាចក្រពត្រាធិរាជ (ថៃ: มหาจักรพรรดิ) (១៥០៩ - ១៥៦៩) ជាព្រះមហាក្សត្រនៃអាណាចក្រអយុធ្យាចាប់ពីឆ្នាំ១៥៤៨ ដល់ ១៥៦៤ និង ១៥៦៨ ដល់ ១៥៦៩។ ដើមឡើយទ្រង់មានព្រះនាមហៅថា ព្រះឌៀររាជា ព្រះអង្គត្រូវបានបន្តុបឱ្យឡើងសោយរាជ្យដោយឃុនពិរេន្ទ្រទេព និង អ្នកដង្ហែព្រះអង្គនៃព្រះវង្សសុខោទ័យ ដែលបានរៀបចំរាជ្យប្រហារដោយធ្វើគតក្សត្រជ្រែករាជ្យព្រះបាទវរវង្ឝាធិរាជ និងក្សត្រី សុតាចន្ទ្រ[១]:៣៧–៣៩

ព្រះអង្គម្ចាស់នៃអយុធ្យា កែប្រែ

ព្រះឌៀររាជា (พระเฑียรราชา) គឺជាបុត្រានៃព្រះបាទរាមាធិបតីទី២។ ព្រះភាតាបិតាតែមួយរបស់ព្រះអង្គ ព្រះជ័យរាជាធិរាជ[១]:៣៨ ត្រូវបានអភិសេកជាព្រះរាជានៃអយុធ្យានៅឆ្នាំ១៥៣៤ បានតែងតាំងព្រះឌៀររាជាជាឧបរាជ ប៉ុន្តែមិនបានប្រគល់គោរម្យងារជាព្រះចៅនៃសុខោទ័យអោយទ្រង់ឡើយ។ ព្រះឌៀររាជាបានប្រឡូកជាមួយព្រះភាតាទ្រង់ក្នុងយុទ្ធនាការប្រឆាំងនឹងលានស្រែ និងនៅឆ្នាំ១៥៤៦ ឈានដល់ការឡោមព័ទ្ធជើងថ្មី (ឆៀងម៉ៃ) ទៀតផង។

ជ័យរាជាបានសោយទិវង្គតនៅឆ្នាំ១៥៤៦ ហើយព្រះរាជបុត្រទ្រង់ (ហើយក៏ជាព្រះភាគិនេយ្យោរបស់ព្រះឌៀររាជាដែរ) ព្រះកែវហ្វា បានឡើងសោយរាជ្យជាព្រះបាទយតហ្វា ដែលមានព្រះមាតារបស់ទ្រង់ឝ្រីសុតាចន្ទ្រ៍ជារាជានុសិទ្ធិ។ ព្រះនាងពិតជាបានធ្វើគតយតហ្វានៅឆ្នាំ១៥៤៨ មែន និងជាអវសានបានបន្តុបសហាយរបស់ទ្រង់ឱ្យឡើងសោយរាជ្យជាព្រះបាទវរវង្ឝាធិរាជ។ មុនពេលធ្វើដូច្នេះ យ៉ាងណាព្រះឌៀររាជាគឺជាសហរាជានុសិទ្ធិរបស់ព្រះនាង ប៉ុន្តែដើម្បីបំពេញសទ្ធាជ្រះថ្លាចំពោះព្រះមហេសីរបស់ទ្រង់ឝ្រីសុរិយោទ័យ ព្រះអង្គបានបួសជាភិក្ខុដើម្បីសងគុណចំពោះព្រះវររាជមាតារបស់ទ្រង់។[១]:៣៨

"ព្រះភាតាមួយក្រុម" ជាពួកមន្ត្រីចូលនិវត្តន៍រួចហើយត្រូវបានដឹកនាំដោយឃុនពិរេន្ទ្របានរៀបចំឆាកនយោបាយដើម្បីធ្វើរាជ្យប្រហារប្រឆាំងធ្វើគតព្រះបាទវរវង្ឝាធិរាជ និង ម្ចាស់ក្សត្រីឝ្រីសុតាចន្ទ្រ។ ពិរេន្ទ្រទេពក្រោយមកបានលើកព្រះឌៀររាជាឱ្យឡើងសោយរាជ្យជា ព្រះមហាចក្រពត្រាធិរាជ[១]:៣៨–៣៩

ព្រះមហាក្សត្រនៃអយុធ្យា កែប្រែ

មហាចក្រពត្រាធិរាជបានតែងតាំងឃុនពិរេន្ទ្រទេពក្នុងតំណែងជាព្រះចៅពិឝ្ណុលោកមានគោរម្យងារថា មហាធម៌រាជាធិរាជ ហើយទ្រង់បានរាជទាននូវរាជាភិសេកជាមួយព្រះបុត្រីរបស់ទ្រង់ព្រះស្វស្តិរាជធីតា។ (មហាចក្រពត្រាធិរាជបានធ្វើកន្លងប្រវេណីដោយតែងតាំងឃុនពិរេន្ទ្រទេពជំនួសព្រះរាជបុត្រារបស់ទ្រង់ ប៉ុន្តែទ្រង់ នៅពេលជាព្រះឌៀររាជានៅឡើយ ក៏មិនដែលបានទទួលងារជាអ្នកគ្រងពិឝ្ណុលោកនេះដែរ។) ឃុនឥន្ទ្រទេពត្រូវបានទទួលរាជទានជាមួយនិងតំណែងរាជ្យានុសិទ្ធិនៃនគរឝ្រីធម៌រាជ

ការឡោមព័ទ្ធអយុធ្យាលើកទីមួយ (១៥៤៨) កែប្រែ

ក្នុងពេលឡើងសោយរាជ្យរបស់ព្រះបាទមហាចក្រពត្រាធិរាជ ព្រះបាទឌ្បិនឝ្វេធិនៃរាជវង្សតោនងូបានបរពលចូលមកអយុធ្យា ដោយឆ្លៀតឱកាសនៃភាពចលាចលយ៉ាងខ្លាំងជាច្រើនលើកនៅរាជធានីសៀម។[២]:១៥

កងទ័ពភូមាបានឈប់នៅក្បែរអយុធ្យា។ ឌ្បិនឝ្វេធិបានយាងមកជាមួយកំពូលមេទ័ពរបស់ទ្រង់ ឧបរាជ ព្រះរៀមអង្គ ព្រះអនុរាជនៃប្រំម៍ និងចៅហ្វាយស្រុកខែត្រកុសមៈ។ ព្រះបាទមហាចក្រពត្រាធិរាជក៏បានចូលរួមក្នុងសមរភូមិទាំងព្រះត្រកូល រួមមានឝ្រីសុរិយោទ័យ ឧបរាជ ព្រះរាមេឝ្វរ និង ព្រះមហិន្ទ្រាធិរាជ។ នៅឯវាលពូកៅថង មហាចក្រពត្រាធិរាជបានប្រយុទ្ធជាយុទ្ធហត្ថីប្រឆាំងនឹងព្រះអនុរាជនៃប្រំម៍ ប៉ុន្តែដំរីព្រះអង្គត្រូវបានគេយកឈ្នះបានហើយក៏បានរត់ទៅឆ្ងាយ។ ឝ្រីសុរិយោទ័យបន្ទាប់មកបានបរដំរីយ៉ាងលឿនដើម្បីទៅសង្គ្រោះព្រះស្វាមីរបស់ទ្រង់ ប៉ុន្តែត្រូវបានកាប់រហូតដល់មរណាដោយព្រះអនុរាជអង្គនោះបាត់ទៅ។ ព្រះអង្គម្ចាស់ទាំងពីរអង្គក្រោយមកបានបង្ខំព្រះអនុរាជអង្គនោះឱ្យដកទ័ពថយទៅវិញ។[២]:១៨–១៩

ពួកសៀមបន្ទាប់មកបានបំពាក់កាំភ្លើងធំបំពង់វែងលើទូកដឹកឥវ៉ាន់មួយ ហើយចេញក្ដោងតាមដងទន្លេចៅព្រះញាដើម្បីបាញ់ពួកសត្រូវ។ បេសកកម្មនេះបានដំណើរការ កងទ័ពភូមាក៏បានដកថយ ក៏ប៉ុន្តែក្រោយមកទៀតពួកគេបានពួនស្ទាក់កងទ័ពសៀមនៅកំពែងពេជ្រដែលដឹកនាំដោយព្រះរាមេឝ្វរ និង មហាធម៌រាជាធិរាជ។ ពួកភូមាចាប់ព្រះអង្គម្ចាស់ទាំងពីរបានជាឈ្លើយរហូតដល់មហាចក្រពត្រាធិរាជប្រគល់ដំរីសង្គ្រាមឈ្មោលពីរក្បាលដើម្បីដោះដូរយកព្រះរាជបុត្ររបស់ទ្រង់ និង ព្រះមហាធម៌រាជាធិរាជមកវិញ។[២]:២០–២១

សង្គ្រាមដណ្ដើមដំរីស (១៥៦៣-១៥៦៤) កែប្រែ

បន្ទាប់ពីសង្គ្រាមឆ្នាំ១៥៤៨ ព្រះបាទមហាចក្រពត្រាធិរាជបានទទូចចង់ប្រយុទ្ធនឹងកងទ័ពភូមាក្បែរអយុធ្យា ដូច្នេះហើយទ្រង់អាចពង្រឹងក្រុងនេះឱ្យកាន់តែរឹងមាំខ្លាំង និងក្រុងក្បែរបីដែលមានការការពារទន់ខ្សោយរួមមាន សុវណ៌បុរី លពបុរី និង នគរនាយកដើម្បីការពារពួកភូមាពីការដណ្ដើមយកក្រុងទាំងនោះជាមូលដ្ឋានទ័ពរបស់ពួកគេ។ ការកេណ្ឌទ័ពបានកេណ្ឌមនុស្សប្រុសទំនេរៗទាំងអស់ឱ្យចូលធ្វើសង្គ្រាម។ ដំរីព្រៃច្រើនក្បាល (ជាពិសេសដំរីស) ត្រូវបានចាប់បាន និង ប្រមែប្រមូលត្រៀមធ្វើសឹកសង្គ្រាមទ្រង់ទ្រាយធំ។[២]:២២–២៦

ព្រះរៀមអង្គបានក្លាយជាស្ដេចបន្ទាប់ពីការសោយទិវង្គតនៃឌ្បិនឝ្វេធិ និង ដោយលឺថាសៀមមានដំរីសច្រើនក្បាល ព្រះអង្គក៏បានទូលសូមដំរីសពីរក្បាល។ កាលណោះ ព្រះបាទមហាចក្រពត្រាធិរាជបានបដិសេធនូវការសូមនោះ ស្ដេចភូមាក៏បានបរពលចូលមកអយុធ្យាជាមួយកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់។ ផ្លូវរបស់ព្រះអង្គត្រូវឆ្លងកាត់បណ្ដាខែត្រភាគខាងជើង ដោយហេតុនោះហើយព្រះអង្គក៏បានសញ្ជ័យបានលានស្រែក្នុងឆ្នាំ១៥៥៨ និង បានកាន់កាប់ជើងថ្មីព្រះញាសុខោទ័យ និង ព្រះមហាធម៌រាជាបានចុះចាញ់នៅពេលនោះសុខោទ័យ និង ពិឝ្ណុលោកក៏ត្រូវបានគេកាន់កាប់បាន។ ចៅហ្វាយស្រុកសួគ៌លោក និង ពិជ័យបានចុះចូលដោយគ្មានការតស៊ូអ្វីសោះឡើយ។ នៅឯជ័យនាទ ព្រះរៀមអង្គបានប៉ះទង្គិចគ្នាជាមួយកងទ័ពព្រះរាមេឝ្វរ ប៉ុន្តែនៅតែអាចបំបែកកងទ័ពព្រះអង្គម្ចាស់អង្គនេះបានដដែល។ កងទ័ពភូមាក្រោយមកបានចូលមកដល់អយុធ្យា ហើយធ្វើការឡោមព័ទ្ធ ដោយមានការបាញ់ផ្លោងក្រុងយ៉ាងសន្ធឹកសន្ធាប់ផងនោះ ក៏ធ្វើឱ្យមហាចក្រពត្រាធិរាជទ្រង់ "បានយល់ព្រមចងស្ពានមេត្រីមិត្តភាពជាមួយអម្ចាស់ហង្សាវតី។" បន្ថែមពីនោះ ព្រះអង្គបានថ្វាយសួយសារជាដំរីសបួនក្បាល ហើយព្រះរាមេឝ្វរ ព្រះញាចក្រី និង ព្រះសង្គ្រាមត្រូវបាននាំត្រឡប់ទៅបារគូជាចំណាប់ខ្មាំង។[២]:២៧–៤១

នៅបារគូ ព្រះចៅមហាចក្រពត្រាធិរាជបានសាងព្រះផ្នួសជាភិក្ខុ។[៣] ទោះបីយ៉ាងណា តំរងរាជានុភាពអះអាងថាក្សត្រអង្គនេះគ្រាន់ត្រឹមតែចូលវត្តតែប៉ុណ្ណោះក្រោយពីបុត្រីរបស់ទ្រង់ ព្រះទេពក្ឞត្រីយ៍ត្រូវបានចាប់ពង្រាត់ទៅដោយពួកភូមា ដើម្បីឱ្យទ្រង់បោះបង់ចោលរាជបល្លង្កដោយទុយ៌ស។ ព្រះអង្គក៏បានយកអំណាចក្សត្រមកវិញដោយលើកព្រះរាជបុត្រារបស់ទ្រង់ មហិន្ទ្រាធិរាជឱ្យឡើងសោយរាជ្យ។[២]:៤៥–៤៦,៤៩–៥០

រជ្ជកាលទីពីរ កែប្រែ

នៅដើមឆ្នាំ១៥៦៨ ស្ដេចជាប់ទោសបានបញ្ចុះបញ្ចូលព្រះរៀមអង្គបានសំរេចដើម្បីឱ្យព្រះអង្គឯងអាចយាងត្រឡប់មកអយុធ្យាវិញតាមក្បួនធម្មយាត្រា។ ក្នុងពេលមកដល់អយុធ្យាវិញ នៅខែឧសភា ១៥៦៨ ព្រះអង្គបានដោះស្បង់ចេញ ហើយក៏បានធ្វើការបះបោរ។ ព្រះអង្គក៏បានចូលចងសម្ព័ន្ធភាពជាមួយព្រះបាទជេឞ្ឋាធិរាជនៃលានដំរី។ ព្រះអង្គមិនអាចបញ្ចុះបញ្ចូលព្រះចៅមហាធម៌រាជាធិរាជនៃពិឝ្ណុលោកអោយចូលរួមជាមួយព្រះអង្គ និងបុត្ររបស់ទ្រង់បានឡើយក្នុងការបះបោរនេះ។ ធម៌រាជាធិរាជនៅស្មោះស្ម័គ្រនឹងព្រះរៀមអង្គ ហើយនៅរស់រានពីការឡោមព័ទ្ធដោយកងទ័ពអយុធ្យា និង លានដំរីរហូតដល់ខែតុលា នៅពេលនោះកងទ័ពជំនួយពីបារគូក៏បានមកដល់។ កងទ័ពឈ្លានពានបានឡោមព័ទ្ធអយុធ្យាលើកទីបីនៅខែធ្នូ ១៥៦៨។ ព្រះបាទមហាចក្រពត្រាធិរាជបានសោយទិវង្គតក្រោយពីការឡោមព័ទ្ធមួយខែនៅខែមករា ១៥៦៩។[៤] (ប្រភពភូមានិយាយថាព្រះរាជាអង្គនេះបានសោយទិវង្គតនៅថ្ងៃ ១៧ មេសា ១៥៦៩[៥] ប៉ុន្តែនេះទំនងជាកាលបរិច្ឆេទដែលពួកគេបានដឹងពីការចូលទិវង្គតរបស់ព្រះមហាក្សត្រអង្គនេះទៅវិញទេ។)

ឯកសារយោង កែប្រែ

  1. ១,០ ១,១ ១,២ ១,៣ Chakrabongse, C., 1960, Lords of Life, London: Alvin Redman Limited
  2. ២,០ ២,១ ២,២ ២,៣ ២,៤ ២,៥ Rajanubhab, D., 2001, Our Wars With the Burmese, Bangkok: White Lotus Co. Ltd., ISBN 9747534584
  3. Harvey 1925: 168–169
  4. Wyatt 2003: 82
  5. Hmannan Vol. 2 2003: 407

គន្ថនិទ្ទេសន៍ កែប្រែ

អំណានបន្ថែម កែប្រែ

  • Richard D. Cushman (David K. Wyatt Ed.): The Royal Chronicles Of Ayutthaya. The Siam Society, Bangkok 2000, ISBN 974-8298-48-5
មហាចក្រពត្តិ
ប្រសូត/កើត: ១៥០៩ សុគត/ស្លាប់: ១៥៦៩
គោរម្យងារសំរាប់រាជ្យ
មុនដោយ
វរវង្ឝាធិរាជ
ព្រះមហាក្សត្រអយុធ្យា
រជ្ជកាលទីមួយ
១៥៤៨–១៥៦៤
តដោយ
មហិន្ទ្រាធិរាជ
មុនដោយ
មហិន្ទ្រាធិរាជ
ព្រះមហាក្សត្រអយុធ្យា
រជ្ជកាលទីពីរ
១៥៦៨–១៥៦៩
តដោយ
មហិន្ទ្រាធិរាជ