ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ (១៨៦០ – ១៩៣៤) ក្សត្រាដ៏ក្លាហានហ៊ានទៅប្តឹងអាជ្ញាធរបារាំងដែលជាម្ចាស់អាណានិគមន៍ ដល់ទីក្រុងប៉ារីស នាឆ្នាំ១៩០០។ ព្រះនាមពេញ ហៅថាព្រះអង្គម្ចាស់ នរោត្ដម អរុណ យុគន្ធរ ជ័យព្រះរាជឱរសបុត្រាចន្ទ្រ គឺជាព្រះរាជបុត្រារបស់ ព្រះនាងចៅផល្លាទេវីសុទ្ធចន្ទ្រា ពោះ និងព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម បរមរាមាទេវាវតារ ព្រះចៅក្រុងកម្ពុជាធិបតី។

ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ
ព្រះអង្គម្ចាស់ នរោត្ដម អរុណ យុគន្ធរ ជ័យព្រះរាជឱរសបុត្រាចន្ទ្រ គឺជាព្រះរាជបុត្រារបស់ ព្រះនាងចៅផល្លាទេវីសុទ្ធចន្ទ្រា ពោះ និងព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម បរមរាមាទេវាវតារ ព្រះចៅក្រុងកម្ពុជាធិបតី
ប្រសូត១៨៦០
ភ្នំពេញ, ប្រទេសកម្ពុជា
សុគតថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ១៩៣៤ (ទាំងមានអាយុ ៧៤ ឆ្នាំ)
បាងកក, សៀម

ជីវប្រវត្តិ

កែប្រែ

ជាព្រះរាជបុត្រច្បងរបស់ព្រះមហាក្សត្រ នរោត្តម នៃព្រះរាជបុត្រទាំង ៦ព្រះអង្គ។ ទ្រង់ប្រសូតនាឆ្នាំ១៨៦០ (ឯកសារខ្លះថា១៨៥៨) នាព្រះរាជធានីឧត្តុង្គ។ ព្រះអង្គ គឺជាអ្នកដែលត្រូវគេមើលឃើញច្បាស់ថាជាអ្នកបន្តស្នងរាជពីហ្លួង នរោត្ដម ។

នៅក្នុងឆ្នាំ១៩០០ ក្នុងឋានៈជាព្រះរាជតំណាងនៃព្រះមហាក្សត្រខ្មែរ ព្រះអង្គម្ចាស់យុគន្ធរ រួមជាមួយប្រតិភូខ្មែរ ចំនួន ៦នាក់ និងព្រះអានុជព្រះអង្គមួយអង្គទៀត បានធ្វើដំណើរតាមកប៉ាល់បារាំងឆ្ពោះទៅប្រទេសបារាំង ដើម្បីចូលរួមក្នុងពិធីតាំងពិពណ៌ពិភពលោក ដែលរៀបចំដោយប្រទេសបារាំង នៅទីក្រុងប៉ារីស។ ប៉ុន្តែនៅទីនោះព្រះអង្គ បែរជាចេញសកម្មភាពប្រឆាំងតវ៉ានឹងនយោបាយរដ្ឋការអាណានិគមន៍នៅកម្ពុជា លើទំព័រសារព័ត៌មានរបស់បារាំងទៅវិញ។ នេះជាព្រឹត្តិការណ៍មួយដ៏កម្រមាន ដែលអ្នកនៅក្រោមអាណានិគមន៍ ហ៊ានប្តឹងតវ៉ាអ្នកដែលតាំងអាណានិគមន៍។ តាមពិតរឿងរបស់ព្រះអង្គម្ចាស់ យុគន្ធរ ច្បាស់ជាមិនអាចផ្ទុះបែកធ្លាយ ធ្វើឲ្យផ្អើលដល់សាធារណៈមតិនោះឡើយ បើគ្មានការជួយអន្តរាគមន៍ពីអ្នកការសែតបារាំងម្នាក់ឈ្មោះហ្សង់ហេស (Jean Hess) ដែលបានវិលត្រឡប់ពីប្រទេសកម្ពុជា ទៅប្រទេសបារាំងវិញ ជាមួយព្រះអង្គម្ចាស់យុគន្ធរដែរនោះ។

ឃើញនូវការរារាំងរបស់មន្រ្តីជាន់ខ្ពស់បារាំង ក្នុងការមិនអនុញ្ញាតឲ្យព្រះអង្គម្ចាស់អាចយកពាក្យបណ្តឹងទៅជូនលោកឌឺមែរ ប្រធានាធិបតីបារាំង និងការតស៊ូអត់ធ្មត់របស់ព្រះអង្គអំពីបញ្ហានេះ។ ឯការពុះពារ និងលះបង់របស់ព្រះអង្គបានធ្វើឲ្យពួកអាណានិគមបារាំងខឹងសម្បារយ៉ាងខ្លាំង។ ព្រះអង្គម្ចាស់យុគន្ធរ ត្រូវបានប្រមាថ យ៉ាងធ្ងន់ធ្ងរដោយជនជាតិបារាំង។ ពួកបារាំងនិយាយទាំងអស់សំណើចថា ព្រះអង្គយុគន្ធរ មានមាឌតូច កម្ពាស់ប្រហែល មួយម៉ែត្រ៥៨ មានក្បាល(ព្រះកេស)ត្រងាលខាងមុខ និងមុខ ឆ្អឹង សម្បុរខ្មៅជាងគេបន្តិច។ ហើយពួកបារាំងបានបញ្ចុះបញ្ចូលពួកមន្រ្តីខ្មែរដែលលោភលន់លុយកាក់ បុណ្យស័ក្តិ និងញៀនអំណាច ឲ្យស្អប់ព្រះអង្គ ហើយបានទាមទារឲ្យព្រះអង្គសុំទោស រួមទាំងការចាត់វិធានការណ៍នានាដើម្បីដាក់ទោសព្រះអង្គម្ចាស់អោយបានធ្ងន់ធ្ងររហូតដល់ចង់សម្លាប់ព្រះអង្គទៀតផង។ គេពុំដែលឃើញមានការសុំទោសអ្វីទាំងអស់ ដោយសារតែព្រះអង្គម្ចាស់យុគន្ធរ សុខចិត្តឲ្យគេនិរទេសព្រះកាយជាជាងសុំទោស ហើយទីបញ្ចប់នៃជីវភាពនយោបាយពីឆ្នាំ១៨៨៩ ដល់១៩០៤ ដើម្បីសេរីភាពខ្មែររបស់ព្រះអង្គត្រូវបានអាជ្ញាធរបារាំងសម្រេចកាត់ទោសនិរទេសព្រះអង្គ ។

ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ, សិង្ហបុរី និងទីក្រុងបាងកក ប្រទេសថៃក្រោយឆ្នាំ១៩១៣។ ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ សុគតនាទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៣៤ ក្នុងព្រះជន្ម៧៤ឆ្នាំ។

តាមប្រភពឯកសារខ្លះអះអាងថា ពេលអាជ្ញាធរបារាំងចាប់បញ្ជូនព្រះអង្គមកកម្ពុជាវិញ ពេលមកដល់កំពង់ផែសឹង្ហបូរី នាឆ្នាំ១៩០០ ព្រះអង្គបានលួចចាកចេញពីកប៉ាល់ ហើយព្រះអង្គត្រូវបាននិរទេសព្រះកាយទៅរស់នៅប្រទេសបែលហ្សិក និងបានបន្តទៅរស់នៅឯប្រទេសសៀម រហូតដល់ព្រះអង្គ សោយទិវង្គតនៅទីក្រុងបាងកក នាខែមិថុនា ឆ្នាំ១៩៣៤ ក្នុងជន្មាយុ ៧៤វស្សា មុនពេលប្រទេសទទួលបានឯករាជ្យពីប្រទេសបារាំងតាមបំណងព្រះអង្គនៅឆ្នាំ១៩៥៣។ []

រាជបច្ឆាញាតិ

កែប្រែ

ព្រះអង្គបានរៀបអភិសេកចំនួន៤ដងគឺ៖ លើកទី១ អ្នក ស្រអែម, លើកទី២ អ្នក កៀន, លើកទី៣ អ្នក អ៊ឹម, លើកទី៤ ព្រះអង្គម្ចាស់ នរោត្ដម មល្លិកា។

ព្រះអង្គ មានព្រះបុត្រា៤ព្រះអង្គ និងព្រះបុត្រី៥ព្រះអង្គ គឺ៖

  • ១. អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ និមិន្ទ្រវង្ស
  • ២. អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ កន្នារ៉ារក្ស
  • ៣.អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ ហៀន វច្ចរាវង្ស
  • ៤.អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ ក្រអាញ់​
  • ៥.អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ ប៉េងប៉ោះ
  • ៦.អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ យុផាផាន់
  • ៧. អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ របានបាស់
  • ៨.អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ ពង់ពាង
  • ៩.អ្នកអង្គម្ចាស់ នរោត្ដម យុគន្ធរ ទូច។

បិ​តិក​ភណ្ឌ

កែប្រែ

មានតែវិទ្យាល័យនៃទីក្រុងភ្នំពេញមួយទេ ដែលមានចារព្រះនាមព្រះអង្គឲ្យគង់នៅ គឺវិទ្យាល័យព្រះយុគន្ធរ ស្ថិតនៅបណ្តោយមហាវិថីព្រះមុនីវង្ស កែងនឹងមហាវិថីព្រះសីហនុ ទល់មុខនឹងសំណង់ ៤២ជាន់ ក្នុងសង្កាត់បឹងព្រលិត ខ័ណ្ឌ ចំការមន។

តំណភ្ជាប់ក្រៅ

កែប្រែ

គន្ថនីទ្ទេស

កែប្រែ

ឯកសារយោង

កែប្រែ
  1. "ព្យែរ៉េ ឡាម៉ង់, តើអ្នកធ្លាប់ដឹងអំពីប្រវត្តិនិងស្នាព្រះហស្ថរបស់ព្រះអង្គម្ចាស់ នរោត្តម យុគន្ធរពីមុនទេ?, spktliv.com, ១០ ធ្នូ ឆ្នាំ២០១៨". Archived from the original on 2021-08-30. Retrieved 2021-08-30.