រឿង លះបង់ គឺជាប្រភេទរឿងខ្លី ដែលបង្ហាញ ពីការលះបង់របស់ឪពុកចំពោះកូន ដើម្បីចង់ឱ្យកូនសម្រេចនូវក្ដីសុបិនរបស់ខ្លួន ព្រោះថា សេចក្ដីសុខ សុភមង្គលរបស់ឪពុកម្ដាយ គឺចង់ឃើញកូនរបស់ខ្លួន រស់នៅដោយសុខស្រួល មានសុភមង្គល និងមិនលំបាកទៅថ្ងៃអនាគត។

លះបង់
រូបភាពតូច
គ្រប់ការលះបង់សុទ្ធតែមានតម្លៃ ទោះបី តូចធំ តិចតួច ស្ដួចស្ដើងយ៉ាងណាក៏ដោយ។
អ្នកនិពន្ធទីម សុឃៀង(ទិនករ)
ប្រទេសប្រទេសកម្ពុជា
ភាសាខ្មែរ
Genre(s)រឿងខ្លី
គ្រឹះស្ថានបោះពុម្ពផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការ
ឆ្នាំបោះពុម្ព០៨​ កក្ដដា ២០១៩
ប្រភេទមេឌា (ទម្រង់)ឌីជីថល
ទំព័រ១០ទំព័រ

ព័ត៌មានទូទៅ

កែប្រែ
  • ចំណងជើង ៖ លះបង់ (ជាភាសាអង់គ្លេស : Sacrifice)
  • ទីកន្លែង ៖ រាជធានីភ្នំពេញ
  • កាល ៖ សម័យទំនើប
  • កាលបរិច្ឆេទសរសេរចប់ ៖ ថ្ងៃទី១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ (ថ្ងៃចន្ទ ទី០១ ខែកក្ដដា ឆ្នាំ២០១៩)

តួអង្គ

កែប្រែ
  • រិទ្ធ (សិស្សមកពីជនបទ)
  • ធីតា (មិត្តរបស់រិទ្ធ)
  • ចិត្រា (មិត្តរបស់រិទ្ធ)
  • អ៊ំចាន់ (ម្ដាយរិទ្ធ)
  • ឪពុកធីតា
  • អ៊ំវណ្ណ (ឪពុករិទ្ធ)
  • គ្រូពេទ្យ

សង្ខេបរឿង

កែប្រែ

រិទ្ធ គឺជាកូនអ្នកស្រែចម្ការដែលមានឪពុកម្ដាយជាអ្នកធ្វើស្រែ។ បន្តាប់ពីប្រឡងបាក់ឌុបរួច គេក៏បានបន្តកាលសិក្សានៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ដោយគេជួលបន្ទប់ស្នាក់នៅក្នុងសង្កាត់មួយកន្លែង។ កាលមករៀននៅសាកលវិទ្យាល័យដំបូង គេមិនទាន់ស្គាល់អ្នកណាឡើយ លុះដល់ពីរបីខែក្រោយមក គេក៏បានស្គាល់មិត្តភ័ក្ត២នាក់ ដែលមិត្តទាំង២របស់គេនោះ គឺជាមិត្តជិតស្និតបំផុតរបស់គេ។

ថ្ងៃមួយម្ដាយរបស់គេ ក៏បានឡើងមកភ្នំពេញ ដើម្បីមកលេង ក៏ដូចជាសួរសុខទុក្ខកូន។ ឮថាម្ដាយឡើងមកភ្នំពេញបែបនេះ គេសប្បាយចិត្តយ៉ាងខ្លាំង រហូតញញឹមបិទមាត់មិនជិតឡើយ នៅចំពោះមុខមិត្តរួមថ្នាក់។ លុះពេលដល់ម៉ោងចេញពីរៀនវិញ គេក៏បណ្ដើរកង់ចេញទៅ ពេលនោះស្រាប់តែឃើញម្ដាយរបស់គេ ឈរចាំទទួល នៅចំហៀងផ្លូវម្ខាងទៀត។ គេសប្បាយចិត្តយ៉ាងខ្លាំង រួចក៏បក់ដៃស្រែកហៅម្ដាយរបស់គេ បន្ទាប់មកក៏ដើរឆ្លងផ្លូវទៅរកម្ដាយ។ ដោយសារតែសប្បាយចិត្តខ្លាំងពេក ធ្វើឱ្យគេមិនប្រយ័ត្ន ទើបបណ្ដាលឱ្យជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវរថយន្តបុក។ ម្ដាយរបស់គេតក់ស្លត់យ៉ាងខ្លាំង រកថ្លែងពុំត្រូវឡើង។ គាប់ជួនពេលនោះ រថយយន្តរបស់ឪពុកមិត្តគេម្នាក់ បើកកាត់ឃើញបែបនេះ ក៏ប្រញ៉ាប់ប្រញ៉ាល់នាំទៅមន្ទីរពេទ្យដើម្បីព្យាបាល។

ពេលទៅដល់មន្ទីរពេទ្យភ្លាម ពេទ្យក៏ប្រញ៉ាប់នាំគេ ទៅបន្ទប់សង្គ្រោះបន្ទាន់។ ដោយសារតែឃើញពីជីវភាពគ្រួសាររបស់គេ ក្រីក្រ ទើបឪពុកមិត្តរបស់គេ សន្យារនឹងជួយចេញថ្លៃព្យាលឱ្យទាំងស្រង់ រហូតទាល់តែគេអាចត្រឡប់ទៅរៀនវិញបាន។ បន្ទាប់ពីពេទ្យបានព្យាបាលរួច គេក៏មានភាពប្រសើរជាងមុខ តែជាអកុសល ភ្នែករបស់គេមិនអាចមើលឃើញឡើយ ដោយសារតែប៉ះទង្គិចខ្លាំងទៅនិងសរសៃប្រសាទភ្នែក។

នៅពេលមួយស្រាប់តែពេទ្យមកប្រាប់ថា មានជនបរទេសម្នាក់គេយល់ព្រមបរិច្ចាគភ្នែកឱ្យគេ។ពេលឮដំណឹងនេះភ្លាម ក្រុមគ្រូពេទ្យក៏ចាប់ផ្ដើមធ្វើការវះកាត់ឱ្យគេយ៉ាងយកចិត្តទុកដាក់។ បន្ទាប់ពីវះកាត់រួចហើយ ភ្នែករបស់គេក៏អាចមើលឃើញឡើងវិញ។ គេសប្បាយចិត្តយ៉ាងខ្លាំង ព្រោះអាចត្រឡប់ទៅរឿនវិញបានដូចពេលមុខ។ ពេលគេកំពុងរៀបចំឥវ៉ាន់ ម្ដាយរបស់គេ ក៏ប្រាប់ឱ្យគេទៅមើលឪពុករបស់គេ​ ដែលសម្រាកនៅបន្ទប់ជិត បន្ទប់របស់គេ។ ពេលទៅដល់បន្ទប់ដែលឪពុកគេស្នាក់នៅ គេឃើញឪពុករបស់គេកំពុងអង្គុយ បែខ្នងលើគ្រែអ្នកជំងឺ។ ពេលឃើញភ្លាម គេក៏រត់ទៅឱបឪពុក ស្រាប់តែឃើញឪពុករបស់គេពិកាភ្នែក។ គេស្លត់អារម្មណ៍យ៉ាងខ្លាំង ពេលនោះហើយទើបគេដឹងថា ឪពុករបស់គេបានលះបង់ភ្នែកទាំងគូរឱ្យមកគេ។ គេស្លត់ផង យំផង ព្រោះមិននឹងស្មានថា ឪពុកហ៊ានលះបង់ដល់ថ្នាក់នេះសោះ នេះក៏ព្រោះតែឪពុក ចង់ឃើញកូនបន្តការសិក្សា និងសម្រេចក្ដីសុបិនរបស់ខ្លួនទៅថ្ងៃះអនាគត។

៣ឆ្នាំក្រោយមក រិទ្ធពិតជាមិនធ្វើឱ្យការលះបង់របស់ឪពុក ត្រូវអសាបង់ឡើង ដោយពេលនេះ គេបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ហើយក៏ទទួលបានការងារមួយដ៏ល្អ ដែលអាចឱ្យគេរកចំណូលបានច្រើនគួរសមដែរ ចំណែកអ៊ំវណ្ណ​ និង អ៊ំចាន់ ដែលជាឪពុកម្ដាយរបស់រិទ្ធក៏មានការត្រេកអរ រំភើបរីករាយដូចគ្នា។ ចាប់តាំងពីពេលនោះមក ជីវភាពគ្រូសាររបស់រិទ្ធ ក៏បានផ្លាស់ប្ដូរទាំងស្រង់ ពីអ្នកធ្វើស្រែចម្ការ ក្រលំបាក មកជាអ្នកមានធូរធាជាងមុន រីឯ រិទ្ធ គេក៏បានបើកក្រុមហ៊ុនមួយផ្ទាល់ខ្លួន រហូតដល់ទទួលបានជោគជ័យយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ ថ្វីថ្បិតតែ ភ្នែករបស់អ៊ំវណ្ណ មើលមិនឃើញក៏ពិតមែន តែក្នុងចិត្តរបស់គាត់ ពិតជារំភើប រីករាយយ៉ាងក្រៃលែង ព្រោះថា អ្វីដែលគាត់ចង់ឃើញ គឺ ភាពជោគជ័យ និងសេចក្ដីសុខ សុភមង្គលរបស់កូនតែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ។