លានស្តេចគំលង់
លានស្តេចគំលង់ ឬព្រះលានស្តេចគំលង់ ស្ថិតនៅចន្លោះផ្លូវពីប្រាសាទបាយ័នទៅទ្វារដីឆ្នាំង នៅខាងធ្វេងដៃជាប់ខាងជើងលានជល់ដំរី។ លាននេះត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ មានគ្រឹះប្រវែង ២៥ម៉ែត្រ និង មានកំពស់ ៦ម៉ែត្រ។ ឈ្មោះនៃលាននេះគឺយោងទៅតាមរូបសំណាក់ស្តេចគំលង់ដែលគង់នៅលើរានហាលនៃលាន។ រូបសំណាក់នោះអង្គុយលុតជង្គង់ខាងស្តាំ។ រូបសំណាក់សព្វថ្ងៃនេះជារូបចំលងទេ រីឯរូបពិតគឺត្រូវបានដាក់តាំងនៅក្នុងសារមន្ទីរជាតិនៅទីក្រុងភ្នំពេញ។លានស្តេចគំលង់ ឬព្រះលានស្តេចគំលង់បានជាគេហៅបែបនេះក៏មកពីរូបចម្លាក់និងរឿងព្រេង។