សារមន្ទីរជាតិ គឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌​និងប្រវត្តិសាស្ត្រ​ដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុក​រូបសំណាកនិង​ភស្ដុតាងប្រវត្តិសាស្ត្រ​កម្ពុជា ចំនួនជាង​១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិសម័យអង្គរ និង សម័យក្រោយៗមកទៀត។

សារមន្ទីរជាតិកម្ពុជា
ច្រកចូលនៅខាងមុខសារមន្ទីរជាតិ
ប្រភេទសិល្បៈ, បុរាណវិទ្យា, ប្រវត្តិសាស្ត្រ
Location
ទីតាំងវិថីព្រះអង្គអេង,ភ្នំពេញ
Website
cambodiamuseum.info

សារមន្ទីរជាតិ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។ អគារសារមន្ទីរដែលត្រូវបានបំផុសគំនិតដោយស្ថាបត្យកម្មប្រាសាទខ្មែរត្រូវបានសាងសង់នៅចន្លោះឆ្នាំ១៩១៧ និង ១៩២៤ ក្នុងរាជ្យរបស់ ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ សារមន្ទីរនេះត្រូវបានសម្ពោធជាផ្លូវការនៅឆ្នាំ១៩២០ ហើយត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៦៨។ សារមន្ទីរជាតិ ជាសារមន្ទីរប្រវត្តិសាស្ត្រវប្បធម៌ដ៏ចំណាស់និងធំបំផុត ក៏ជាសារមន្ទីរប្រវត្តិសាស្ត្រ បុរាណវត្ថុឈានមុខគេរបស់ប្រទេសផងដែរ។ សារមន្ទីរនេះមានបណ្តុំសិល្បៈខ្មែរដ៏ធំបំផុតមួយរបស់ពិភពលោក រួមទាំងចម្លាក់ វត្ថុមានតម្លៃ លង្ហិន និងស្ថាបត្យកម្មមួយចំនួនត្រូវបានរក្សាទុកនៅឯសារមន្ទីរជាតិនេះ។ []

ប្រវត្តិសាស្ត្រ

កែប្រែ

សារមន្ទីរ​ជាតិ​​ត្រូវ​បាន​កសាង​​នៅ​​ថៃ្ង១៥​សីហា១៩១៧​ តាម​របៀប​ស្ថាបត្យកម្ម ​ប្រពៃណីខ្មែរ ​ហើយ​ត្រូវ​បាន​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០​ ​ដោយ​ព្រះបាទ​ស៊ី​សុវត្ថិ ។​ ​នៅ​ខាងក្នុង​សារមន្ទីរ​ជាតិ​មាន​តំកល់​វត្ថុ​បុរាណ​សល់​តាំងពី​សម័យ​មុន​អង្គរ​ ​និង​សម័យ​អង្គរ ។​ ​វា​ជា​ការ​ប្រមូល​ថែរក្សា​ទុក​ដ៏​ល្អ​សម្រាប់​ពិភពលោក​ធ្វើការ​ស្រាវជ្រាវ​អំពី​វត្ថុ​បុរាណ​ ​សិល្បៈ​ ​សាសនា​បុរាណវិទ្យា​ខ្មែរ​តាំងពី​សតវត្ស​ទី​៤ ​រហូត​ដល់​សតវត្ស​ទី​១៣​។​​

 
លោក ហ្សក ហ្រ្គូសលីយេ ស្ថាបនិកបង្កើតសារមន្នីរជាតិកម្ពុជា

សារមនី្ទរជាតិត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៧ នាសម័យអាណានិគមបារាំងមកលើព្រះរាជាណាចក្រកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករ ជនជាតិបារាំង​ឈ្មោះ ហ្សក ហ្រ្គូសលីយេ ដែលមានបណ្ដោយ៥៤ម៉ែត្រ និង ជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។ ពិធីសម្ភោធបានប្រព្រឹត្តិនិងទៅ ថៃ្ងទី ១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និង ចំពោះ​មុខ​លោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយសារមនី្ទរជាតិនេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយ​ដើម្បី​លើក​កិតិ្តយស​ដល់​លោក​ទេសាភិបាល​បារាំង​ឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។​​

សព្វថៃ្ងមានការតាំងផ្លាកពីរធើ្វអំពីថ្មកែវមួយជា ភាសាខ្មែរ និងមួយទៀតជាភាសាបារាំងដែលគេចារិកតាំងពីជំនាន់នោះ។ ប្លង់សារមនី្ទរត្រូវបានគូរដោយលោក ហ្សក ហ្រ្គូសលីយេ សមូហកម្មនៃក្បាច់​ចម្លាក់របស់វិមាន​សុទ្ធសឹងជាស្នាដៃរបស់វិចិត្រករខែ្មរដែលជា គ្រូ និង ជា សិស្សរបស់សាលានេះ​ដែលមានដូចជារឿងនាងកាកី ឬ រៀមកេរ្ដិ៍ជាដើម ( កាលពីសម័យ នោះអាគារនោះជាសារមនី្ទរផងនិង ជា​សាលា​បណ្តុះបណ្តាលផង) ។ អ្នកទាំងនោះបានតុបតែងក្បាច់ចមា្លក់ដ៏រស់រវើកនៅលើបង្អួចទាំងដប់ពីរ និងទៅលើទ្វារធំទាំងបី ដែល​បាន​គូរផ្ទាំង​គំនូរ​ផេ្សងៗ​តាម​រឿង​ព្រេងនិទាន​ខែ្មរបុរាណ​តាម​សន្លឹក​បង្អួច​ជួរខាងលិច (ពីខាងក្នុង)។

សារមនី្ទរជាតិសិ្ថតនៅក្នុងមណ្ឌលតែមួយរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខាងត្បូង (សង់ក្នុងឆ្នាំ១៩១៧) ប្រជាជនខែ្មរមានទម្លាប់ ហៅ មណ្ឌលនេះថា សាលារចនា។ សារមនី្ទរ​ត្រូវបាន​គ្រប់គ្រង​ដោយអភិរក្សជនជាតិបារាំងមានជាអាទិ លោក ហ្សកហ្រ្គូសលីយេ ជាអភិរក្ស ទីមួយ ពែ្យរឌុយប៉ុង (Pierre Dupont) ហើយ បន្តមក​ទៀត​ការគ្រប់គ្រង​សារមនី្ទរ​ក៏ត្រូវបាន​ប្រគល់​ជូនទៅ​លោក សូឡង់ ជែរីប៊ែរណា (Solange Thierry Bernard) ធ្វើជាចាងហ្វាង រហូតដល់ឆ្នាំ១៩៤៩។

បន្តបន្ទាប់មកទៀតក្នុងឆ្នាំ១៩៥០សារមនី្ទរ កាន់កាប់ដោយលោក Jean Boesselier ដែលជាអភិរក្សរងនៅអង្គរ ក៏បានទទួលការងារដឹកនាំនៅសារមនី្ទរវិញ។ លោកបាន រៀបចំ​ការផេ្ទរ​អំណាច​គ្រប់គ្រង​សារមនី្ទរពីសាលាបារាំងចុងបូព៌ា‌មកជូនរាជរដ្ឋាភិបាលវិញ។ ពេលនោះហើយដែលសារមនី្ទរត្រូវបូ្តរឈ្មោះមកជា សារមនី្ទរជាតិ នៃ កម្ពុជា។ បន្ទាប់ពីលោក Jean Boesselier មក​កញ្ញា​ម៉ាដឺឡែន ហ្ស៊ីតូ (Madeleine Giteau) (១៩៥៦-១៩៦៦) បានមកធើ្វជាអភិរក្សបន្ត ។

ចាប់តាំងពីឆ្នាំ ១៩៦៦ កិច្ចសន្យាដប់ឆ្នាំរវាងសាលាបារាំងចុងបូព៌ា‌ និង រាជរដ្ឋាភិបាលកម្ពុជាត្រូវដល់កំណត់បញ្ចប់។ ការងារដឹកនាំគ្រប់គ្រងសារមនី្ទរជាតិ ត្រូវបានផេ្ទរ មក​ជូន​អភិរក្សខែ្មរ​ដំបូង​បំផុត គឺលោកជា ថៃសេង (Chea Thay Seng) ដែលលោកធ្លាប់ទៅសិក្សានៅ(Ecole du Louvre) និងនៅសកលវិទ្យាល័យក្រុងប៉ារីសនា ប្រទេសបារាំង ។ លោក ជា ថែសេង បាន​ដឹកនាំ​សារមនី្ទរ​ក្នុងឋានៈ ជាអភិរក្ស (ចាងហ្វាង) រហូតដល់១៩៧១ ។ បន្ទាប់មកលោក Ly Vouong ត្រូវបានតែងតាំងជា អភិរក្សបន្ត លោកទាំង ពីរនាក់ ត្រូវបានគេសម្លាប់ក្នុងរបបខែ្មរក្រហម។

នៅទសវត្សឆ្នាំ ១៩៧០ ដោយប្រទេសកម្ពុជាជួបនឹងវិបតិ្តនយោបាយហើយ សនិ្តសុខមិនធានាផងនោះ លោក Bernard Philippe Groslier ដែលជាអ្នកគ្រប់គ្រង ប្រាសាទអង្គរវត្ត ក៏បាន​ដឹកជញ្ជូន​វត្ថុដ៏មានតមៃ្លពីអភិរក្សអង្គរ ខេត្តសៀមរាប មកកាន់សារមនី្ទរជាតិ។ វត្ថុសិល្បៈដ៏មានតមៃ្លពីសារមនី្ទរទាំងពីរនៃខេត្តបាត់ដំបង និង សារមនី្ទរ​ដទៃទៀត​ក៏ត្រូវបានជញ្ជូន​មកទុក​ក្នុង​សារមនី្ទរជាតិដែរ។

ក្រោយពីបិទទ្វារចោលក្នុងរបបខែ្មរក្រហមអស់រយៈពេលជិត ៤ឆ្នាំ សារមនី្ទរក៏បានរៀបចំឲ្យមានសណ្តាប់ធ្នាប់ និងបើកបម្រើជូនភ្ញៀវចូលទស្សនាជាថី្មឡើងវិញនៅថៃ្ងទី ១៣ ខែមេសា ឆ្នំា១៩៨០ អ្នកដែលមានសញ្ញាប័ត្រជាន់ខ្ពស់ចេញពីមហាវិទ្យាល័យត្រូវបានតែងតាំងឲ្យធ្វើជាប្រធាន ដឹកនាំគ្រប់គ្រងជាបន្តបន្ទាប់ដែលមានលោក អ៊ុកជា លោក អ៊ុកស៊ុនហេង។ តមកគឺលោកពេជកែវ (ពី ឆ្នាំ ១៩៩១-១៩៩៦) ។ នៅថៃ្ងទី ២៦ ខែកញ្ញា ឆ្នាំ១៩៩៦ មានពិធីផេ្ទរតំណែងរវាងលោក ពេជ កែវ និង លោក ឃុនសាម៉េន ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្រី្ត​ក្រសួងវប្បធម៌‌​និង​វិចិត្រសិល្បៈ ​នុតណារាំងនៅសារមនី្ទរជាតិ។​ តមកទៀតគឺលោកហាប់ ទូច និងចុងក្រោយគឺលោក គង់ វីរៈ មកដល់បច្ចុប្បន្ន។

កាលពីដំបូងសារមនី្ទរជាតិ ជាអាគារមួយសិ្ថតនៅក្នុងអតីតវិទ្យាល័យព្រះស៊ីសុវតិ្ថ ដែលមានឈ្មោះថា "សារមនី្ទរ ភំ្នពេញ" ។ នៅពេល ដែលសារមនី្ទរជាតិ (សារមនី្ទរ សព្វថៃ្ង) ធ្វើ​ការសាងសង់​រួចហើយ ទើបសារមនី្ទរភំ្នពេញមកតាំងនៅ សារមនី្ទរជាតិសព្វថៃ្ង ដោយប្រែឈ្មោះថា "សារមនី្ទរក្រុងកម្ពុជាធិបតី"។

ក្រោយពីថៃ្ងសម្ពោធក្នុងឆ្នាំ១៩២០ សារមនី្ទរក្រុងកម្ពុជាធិបតី ត្រូវបានប្តូរឈ្មោះជា: "សារមនី្ទរអាល់ប៊ែរសារូត៍"។ ហើយនៅឆ្នាំ១៩៩៦ បានប្តូរឈ្មោះជា "សារមនី្ទរ ជាតិនៃកម្ពុជា" ។ លុះ​មក​ដល់​ឆ្នាំ១៩៧៩ សារមនី្ទរ ត្រូវបានប្តូរឈ្មោះជា : "សារមនី្ទរវត្ថុបុរាណ"។ បន្ទាប់មកក្នុងសម័យលោក ពេជ កែវជា អភិរក្សសារមនី្ទរត្រូវបាន ប្រែឈ្មោះថា "សារមនី្ទរជាតិនៃកម្ពុជា" រហូត​ដល់​សព្វ​ថៃ្ងនេះ។

ការជួសជុលសារមនី្ទរ

កែប្រែ

វិមានដ៏ប្រណិតនៃសារមនី្ទរជាតិ ដែលប្រកបដោយស្ថាបត្យកម្ម និង ជាលក្ខណៈ ជាតិ ខែ្មរពិតៗបានត្រូវកែប្រែពង្រីក ជួសជុល និងរៀបចំសាជាថី្មឡើងវិញជាបន្ត បន្ទាប់នៅ ក្នុងឆ្នាំ១៩៦៩។ តួអាគារខាងកើតផែ្នកកណ្តាលដែលជាផែ្នកចាស់ជាងគេបានត្រូវរុះរើ និងសង់ឡើងវិញ។ ប៉ុនែ្តបានរក្សាទុកទ្រង់ទ្រាយជាលក្ខណៈ ដើមដោយសារ សំណង់ អំពី​បេតុង​អារមេ​បាន​តម្រូវ​ជាបីជាន់​គឺ​បង្កើត លេណគ្រឹះមួយសម្រាប់តម្កល់វត្ថុស្តុកជាន់កណ្តាលនៅដដែលនិងជាន់សម្រាប់ជាការិយាល័យ រដ្ឋបាល កនែ្លងតម្កល់ ឯកសារ ប័ណ្ណសារដ្ឋាន និងបណ្ណាល័យ ។ ដោយ​ការជួយជ្រោមជ្រែង​​ពី​បណ្តាប្រទេតជាមិត្ត និងពីអង្គការនានាពីសប្បុរសជនជាច្រើនសារមនី្ទរជាតិត្រូវបានកែលម្អ និងបំពាក់ សម្ភារៈ បរិក្ខារព្រមទាំងធនធានមនុស្ស។

នៅឆ្នាំ១៩៨៤ សារមនី្ទរត្រូវបានជួសជុលជាថី្មក្រោយពីមានការជួយឧបត្ថម្ភពីរដ្ឋាភិបាល (សាធារណរដ្ឋប្រជាមានិតកម្ពុជា)។ ដោយរូបបដិមាទាំងឡាយទទួលរងនូវ ការខូចខាតតម្រូវឲ្យ មាន​ការជួសជុល​ជាថី្មឡើង វិញ។

ជាបន្តមកទៀតសារមនី្ទរបានទទួលការឧបត្ថម្ភថវិកាពីប្រទេសអូស្រ្តាលី ត្រូវបានជួសជុលកែលម្អឡើងវិញ ។ ដូចជានៅលើដំបូលនៅលើពិដានឈើមានការ ខូតខាតត្រូវបានជួសជុលបនែ្ថម ដើម្បី​ការពារលាមកប្រចៀវ ។ មានការលាបពណ៌‌ជញ្ជាំងខាងក្នុងនិង ខាងក្រៅឲ្យ មានសម្រស់ឡើង វិញ។ សារមនី្ទរត្រូវបានសម្ពោធ នៅ ថៃ្ងទី ២៨ ខែមេសា ឆ្នាំ ១៩៩៥ ក្រោយ​ពី​ការជួសជុល​រួចជាស្ថាពរក្រោមព្រះរាជធិបតីព្រះករុណាព្រះបាទ នរោត្ដម សីហនុ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម បៀលហាយដិន អគ្គទេសាភិបាល​នៃ​ប្រទេសអូស្រ្តាលី ដើម្បីរំលឹកចំពោះការជួសជុលសម្រេចជាស្ថាពរនៃសារមនី្ទរជាតិ ឡើងវិញ។ បច្ចុប្បន្ន​ស្ថានភាព​របស់សារមនី្ទរ​កាន់តែ​មានភាពទ្រុឌទ្រោម​ទៅតាម​អាយុកាល​ដែលអភរិក្ស​កំពុង​អំពាវនាវសែ្វង រកជំនួយជាថវិកានិងបចេ្ចកទេសដើម្បី ដោះស្រាយបញ្ហានិងធ្វើឲ្យសារមនី្ទរមានភាពប្រសើរឡើងវិញ។

ថែវទាំងបួនរបស់សារមនី្ទរ

កែប្រែ
  1. ថែវខាងកើត ៖​ ខាងជើងបំផុតអ្នកអាចមើលឃើញការតាំងពិពណ៌‌អំពីពុទ្ធបដិមាសម័យក្រោយអង្គរ។ ទូកញ្ចក់តាំងជាពីរជួរ (ខាងឆេ្វង និងខាងស្តាំដៃគ្រុឌ) ពោរពេញ​ទៅ​ដោយ​វត្ថុ​ដែល​ធ្វើ​អំពី​សំរិទិ្ធ ដូចនេះហើយទើបគេហៅថាស្តង់សំរិទិ្ធ។ ស្តង់សំរិទិ្ធត្រូវបានចែកចេញជាពីរ គឺភាគខាងឆេ្វងដៃគ្រុឌគឺស្តង់" A" និងខាងស្តាំដៃ គ្រុនគឺស្តង់ " B"។ បន្ទាប់ពីស្តង់នេះ គឺស្តង់ ផែ្នក​បុរេប្រវតិ្តសាស្រ្ត​ដែលទើបតែរៀបចំថី្ម ។ ខាងត្បូងស្តង់នេះគឺ រោងជួសជុលវត្ថុសិល្បៈ។
  2. ថែវខាងត្បូង ៖ ថែវនេះមានវត្ថុសិល្បៈជាច្រើនធ្វើអំពីភក់ចាប់តាំងពីសតវត្សទី៦ រហូតដល់សតវត្សទី១១ (រចនាបថបាពួន)។
  3. ថែវខាងលិច ៖ មានតែពីររចនាបថប៉ុណ្ណោះគឺរចនាបថអង្គរវត្ត និងរចនាបថបាយ័ន។ ស្តង់សម្រាប់វត្ថុសិល្បៈក្នុងរចនាបថបាយន្ត ត្រូវបានចែកចេញជាពីរគឺស្តង់ " A" ជា ស្តង់ដែលមានព្រះបដិមា ព្រះបាទជ័យវរ្ម័នទី៧ និងស្តង់" B" ដែលមានប្រាជ្ញាបាមិតាលុតជង្គង់។
  4. ថែវខាងជើង ៖ ជាថែវផែ្នកជាតិពន្ធុ ចុងខាងកើតនៃថែវនេះគឺ ជាស្តង់ផែ្នកកុលាលភាជន៍។ អ្នកទស្សនាក្រោយពីបានទស្សនាកុលាភាជន៍ហើយត្រូវចូលទៅស្តង់ព្រះពុទ្ធ បដិមា​រួច​ទើប​ចូល​មក​ទស្សនា​ស្តង់ " A" នៃស្តង់សំរិទិ្ធ។ ចំពោះភ្ញៀវណាដែលចាប់អារម្មណ៍អំពីគឿ្រងលម្អផែ្នកស្ថាបត្យកម្ម អាចចេញតាមទ្វារធំ (ខាងក្រោយគ្រុឌ) ទៅ សិក្សាវត្ថុដែលដាក់តាំងនៅតាមសំយាបថែវ ខាងត្បូង ខាងលិច និងខាងជើងថែមទៀត។ តាមសំយាបថែវនីមួយៗ មានតាំងផែ្តរ និងបដិមាជាច្រើនទៀត។ នៅសំយាបថែវ ខាងជើងភាគខាងកើតមានតាំងផ្ទាំងសិលាចារិក និង​ផ្ទាំង​ក្បាច់​ក្រេឡាត​ទាប បន្ទាយឆ្មារពីរផ្ទាំងធំៗ។

ការប្រៀបធៀបពីភ្ញៀវទេសចរណ៍ចូលទស្សនាសារមនី្ទរជាតិ

កែប្រែ

នៅក្នុងទសវត្ស ឆ្នាំ១៩៨០ ចំនួនភ្ញៀវទេសចរដែលចូលមកទស្សនាសារមនី្ទរជាតិ នៅមានកម្រិតទាប។ បើប្រៀបធៀបក្នុងទសវត្សបន្តបន្ទាប់ដោយ ហេតុថាស្ថានភាព ក្នុង​ស្រុក​មិនទាន់​មាន​សេ្ថរភាព​គ្រប់គ្រាន់ និងសង្រ្គាមស៊ីវិល មិនទាន់បានបំបាត់ទាំងស្រុង។ ផែ្អកតាមសិ្ថតិភ្ញៀវទស្សនាសារមនី្ទរជាតិក្នុងទសវត្សនោះភ្ញៀវទស្សនា ភាគច្រើនគឺមកតាមរយៈ គណ​ប្រតិភូ​ពី​បណ្តា​ប្រទេស​ផេ្សងៗ ពិសេសបណ្តាប្រទេសជាមិត្ត។ ចំពោះភ្ញៀវក្នុងស្រុកភាគច្រើនជានិស្សិតដែលមក សិក្សាស្រាវជ្រាវ តែប៉ុណ្ណោះ។ តាមរយៈការពិនិត្យទូទៅចំនួនភ្ញៀវបរទេស ដែល​បាន​ចូល​ទស្សនា​សារមនី្ទរជាតិ​មានការប្រែប្រួលទៅតាមរដូវដែលអ្នកទាំងនោះបានទទួលការសម្រាក ពីការងារ។ អត្រាកំណើននៃភ្ញៀវទេសចរ បានកើនឡើងខ្ពស់ពីដើម ខែកញ្ញា រហូត​ដល់​ខែវិចិ្ឆកា​និង ថយចុះ វិញចាប់ពីខែមីនា ភ្ញៀវទេសចរត្រូវ ថយចុះវិញ បន្តិចម្តងៗ។ ដោយឡែកចំនួនភ្ញៀវទេសចរក្នុងស្រុកមិន អាស្រ័យទៅតាមរដូវកាលនេះទេ។

ចាប់ពីឆ្នាំ១៩៩៣ ស្ថានភាព​ក្នុងស្រុក​មានការប្រែប្រួលច្រើនកំណើន​ទេសចរក៏មានសន្ទុះកើនឡើងដែលជំរុញឲ្យវិស័យសិល្បៈ វប្បធម៌‌ រីកលូតលាស់ យ៉ាងឆាប់រហ័ស ហើយ កំណើន​ភ្ញៀវ​ទេសចរ​ទស្សនា​សារមនី្ទរជាតិគួរឲ្យកត់សម្គាល់។ ចំពោះ​ភ្ញៀវទេសចរ​ក្នុងស្រុកក៏បាន​កើនឡើង​ជាបន្តបន្ទាប់ពិសេសក្នុងពិធីបុណ្យប្រពៃណីជាតិអុំទូក បានទាក់ទាញភ្ញៀវក្នុងស្រុកយ៉ាងច្រើនមក ក្រុងភ្នំពេញ ហើយក្នុងឱកាសដ៏កម្រនេះដែរ សារមនី្ទរជាតិបានបើកទ្វារទទួលភ្ញៀវក្នុងស្រុកបានយ៉ាងច្រើន កុះករមកពី បណ្តាខេត្តនានា។ ផែ្អកតាមសិ្ថតិនៃភ្ញៀវក្នុងស្រុកទស្សនា សារមនី្ទរជាតិ​បង្ហាញ​ថាកំណើតភ្ញៀវក្នុងស្រុកចាប់​កើនខ្ពស់ពីឆ្នាំ១៩៩៧មក ហើយកំណើននេះកើនឡើង ខ្ពស់ ជាងភ្ញៀវបរទេស។ សិ្ថតិនេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ប្រជាពលរដ្ឋខែ្មរ​បាន​ចាប់​អារម្មណ៍​កាន់តែ​ច្រើន​ឡើង​ចំពោះវិស័យសិល្បៈ វប្បធម៌‌ខែ្មរ ពិសេសនិស្សិតដែលមកពីបណ្តា ស្ថាប័នអប់រំខេត្តក្រុងនានា។ ក្នុងទិសដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពី សិល្បៈ​វប្បធម៌‌ខែ្មរ​ជាពិសេស​សំដៅ​ចំពោះយុវជនជំនាន់ក្រោយ ដែលជាទំពាំង ស្នងឫស្សី។ សារមនី្ទរបានផ្តល់ឱកាសបម្រើជូនសិស្សនិស្សិតព្រះសង្ឃនិងកងទ័ពចូលទស្សនាដោយឥតគិតថៃ្ល។ ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ត្រូវទិញ​សំបុត្រក្នុងតមៃ្លទាប ប្រាំរយ រៀល បើ បៀ្របធៀប ទៅ នឹង តមៃ្ល សំបុត្រ ចូល ទស្សនា សម្រាប់ជនបរទេសដែលមានតមៃ្លដប់ដុល្លារ។ ក្នុង​ចំណោម​ភ្ញៀវ​ទស្សនា​សារមនី្ទរជាតិ​ក៏​មាន​ភ្ញៀវ​ជា​គ​ណៈប្រតិភូ ក្នុងស្រុក និងបរទេសដែលចូលទស្សនា សារមនី្ទរជាតិជាផ្លូវការដែរ ។

ផែ្អកតាម​តារាង​ស្ថិតិ​នៃភ្ញៀវចូលទស្សនាសារមនី្ទរជាតិក្នុងកំឡុងពេល៨ឆ្នាំកន្លងមកនេះ គឺចាប់ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០០០ បញ្ជាក់ឲ្យឃើញថាពីឆ្នាំ ១៩៩៣ មក ភ្ញៀវ​ក្នុង​ស្រុក​មាន​កម្រិត​ទាប​នៅឡើយប៉ុនែ្ត រហូតដល់ឆ្នាំ១៩៩៧ភ្ញៀវក្នុងស្រុកចាប់ មានកំណើនខ្ពស់ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ។ ដោយឡែកភ្ញៀវបរទេស ចាប់មាន កំណើននៅ ឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ន។ សរុប​សេចកី្ត​ផែ្អក​ទៅតាមតារាងស្ថិតិភ្ញៀវទស្សនាសារមនី្ទរជាតិមានការកើនឡើង ឬថយ ចុះអាស្រ័យទៅតាមស្ថានភាព ប្រែប្រួល នៅក្នុងប្រទេសនិង ការយល់ដឹងពីសិល្បៈ វប្បធម៌‌ របស់​ប្រជាពលរដ្ឋយើង។

វត្ថុមានតម្លៃដាក់បង្ហាញនៅសារមន្ទីរជាតិ

កែប្រែ
 
បដិមា​ព្រះវិស្ណុផ្ទំ​នៃប្រាសាទមេបុណ្យខាងលិច រូបសំណាកធ្វើពីសំរិទ្ធ មានអាយុកាលតាំងពីសតវត្សរ៍ទី១១ ហើយបច្ចុប្បន្នដាក់តាំងបង្ហាញនៅសារមន្ទីរជាតិកម្ពុជា។
 
រូបសំណាក់គ្រុឌចាំទទួលស្វាគមន៍ភ្ញៀវដែលបានមកដល់សារមន្ទីរជាតិ
 
បដិមាក្បាលគ្រុឌនៅស.វទី១៤
 
ព្រះរាម នៅសារមន្ទីរជាតិកម្ពុជា រចនាប័ទ្មសម័យអាណាចក្រភ្នំ រចនាប័ទ្មភ្នំដានាសតវត្សទី៦។
 
ទិដ្ឋភាពសារមន្ទីរជាតិកម្ពុជាមើលពីលើអាកាស

ឯកសារយោង

កែប្រែ
 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:
  • ម៉ក់សោភា :"សមាជ ស្រាវជ្រាវ សង្គម-វប្បធម៌‌ អំពីកម្ពុជា លើកទី៤ "អត្ថបទអត្ថរាគមន៍ក្នុងសមាជ ស្រាវជ្រាវសី្តពី " សារមនី្ទរជាតិ និងវិស័យទេសចរណ៍"រៀបចំដោយ សាកលវិទ្យាល័យភូមិន្ទភំ្នពេញ ថៃ្ងទី៦-៨ ខែវិចិ្ឆកា ឆ្នាំ២០០១។

តំណភ្ជាប់

កែប្រែ
  1. Itoh, Masahiko (2005). "Multispace information visualization framework for the intercomparison of data sets retrieved from web services". Special interest tracks and posters of the 14th international conference on World Wide Web - WWW '05. DOI:10.1145/1062745.1062823.