លោកពញា (ភូមា: လောက်ဖျား រឺ လောက်ဖြား) ព្រះម្ចាស់នៃម្ចោនម្ចាគឺជាតួអង្គគន្លឹះដែលផ្ដើមឱ្យមានសង្គ្រាមសែសិបឆ្នាំ (រ. ១៣៨៥-១៤២៤) រវាងនគរហង្សាវត្តីបាគូនិយាយភាសាមន និង នគរអវៈនិយាយភាសាភូមា។ ជាព្រះភាតាមួយអង្គនៃព្រះបាទពញាឧនៃហង្សាវត្តី[កំណត់ ៣] លោកពញាបានគ្រប់គ្រងដីសណ្ដឥរាវត្តីប្រៀបដូចជាក្សត្រឯករាជ្យមួយអង្គកំឡុងរជ្ជកាលរបស់ព្រះភាតាទ្រង់ ៣៥ ឆ្នាំ។ នៅឆ្នាំ១៣៨៣ នៅពេលនោះព្រះរាជបុត្រច្បងរបស់ពញាឧ រាជាធិរាជបានប្រកាសខ្លួនជាក្សត្របន្ទាប់ពីការសោយទិវង្គតរបស់ពញាឧ លោកពញាមិនព្រមចុះចូលនឹងព្រះភាគិនេយ្យដែលមានព្រះជន្ម ១៦ ព្រះវស្សារបស់ទ្រង់ឡើយ។ នៅឆ្នាំ១៣៨៥ កាលណោះរាជាធិរាជបានត្រៀមបរពលទៅកាន់ដីសណ្ដនោះ លោកពញាក៏បានស្វះស្វែងរកជំនួយពីព្រះបាទស្វាស៊កឺនៃអវៈដោយសន្យានឹងចុះចូលនគរអវៈ។

លោកពញា
လောက်ဖျား
ព្រះម្ចាស់នៃម្ចោនម្ចា
រជ្ជកាលរ.ទសវត្ស១៣៥០-១៣៨៩
ប្រសូតរ.ទសវត្ស១៣២០[កំណត់ ១]
សុគតទសវត្ស១៣៩០?[កំណត់ ២]
រាជបច្ឆាញាតិនព្វរត្ន
ម៉ាព្យិតន្វេ
បិតាចៅជេន
សាសនាពុទ្ធសាសនាថេរវាទ

លោកពញាទ្រង់ព្រះលិខិតទៅកាន់ស្វាស៊កឺ:[១]

ព្រះមហាក្សត្រប្រកបដោយកិត្តិគុណ ព្រះរាជបុត្រអកត្តញ្ញូបានបះបោរនៅពេលព្រះបិតារបស់ខ្លួននៅមានព្រះជន្មនៅឡើយ ហើយឥឡូវថែមទាំងហ៊ានឡើងសោយរាជ្យមហារាជបល្លង្ករបស់ព្រះពញាឧថែមទៀត ដោយយកគោរម្យងារថា "រាជាធិរាជ" ។ មុនពេលក្សត្រអង្គនេះកាន់អំណាចនឹងនរ ទូលព្រះបង្គំសូមព្រះអង្គម្ចាស់ឱ្យលើកទ័ពមកវាយបាគូទាំងដែនទឹក និង ដែនគោក។ ទូលព្រះបង្គំបានគ្រប់គ្រងកុសិមៈ និង ម្ចោនម្ចាហើយ សូមព្រះអង្គវាយលុកបាគូតាមផ្លូវទឹកចុះ។ នៅពេលព្រះអង្គទទួលបានជ័យជំនះទាំងស្រុង សូមព្រះអង្គនាំយករតនសម្បត្តិទាំងអស់នោះទៅ ចំពោះទូលព្រះបង្គំជាខ្ញុំ នឹងទទួលត្រឹមតែភោគផលប្រចាំឆ្នាំតែប៉ុណ្ណេះបានហើយ។

ការទទួលនូវការអញ្ជើញរបស់លោកពញាដោយព្រះបាទស្វាស៊កឺបានបង្កជាសង្គ្រាមសែសិបឆ្នាំរវាងអវៈ និង បាគូ។ ការបើកការលុកលុយហង្សាវត្តីដំបូងរបស់ស្វាស៊កឺនៅឆ្នាំ១៣៨៦ និង​ ១៣៨៧ នោះ មិនអាចបំបែកខ្សែការពាររបស់រាជាធិរាជបានទេ។ នៅឆ្នាំ១៣៨៨/៨៩ រាជាធិរាជបានវាយលុកដែនដីសណ្ដវិញម្ដង។ កងទ័ពរបស់រាជាធិរាជមិនអាចដណ្ដើមកាន់កាប់បានម្ចោនម្ចាឡើយ ដោយមានការរៀបចំខ្សែការពារយ៉ាងមាំមួន ទ្រង់ក៏ត្រូវបានបរាជ័យនៅកុសិមៈ ដែលការពារដោយព្រះរាជបុត្រាទាំងបីអង្គរបស់លោកពញា។ ក្រោយមកលោកពញាប្រថុយចាកចេញពីខ្សែការពាររបស់ខ្លួន ហើយក៏ត្រូវបានវាយកាន់កាប់បានដោយកងទ័ពរបស់រាជាធិរាជយ៉ាងឆាប់រហ័ស។ ម្ចោនម្ចាបានចុះចាញ់នៅឆ្នាំ១៣៩០។ ដែនដីសណ្ដទាំងមូលក៏បានចុះចាញ់ជាបន្តបន្ទាប់។[២] ព្រះរាជបុត្ររបស់លោកពញា នព្វរត្ន និងព្រះរាជសុណិសា ផ្យានឈី ទាំងពីរអង្គបានភៀសព្រះកាយទៅអវៈ។ ស្វាស៊កឺបានស្វាគមព្រះអង្គម្ចាស់ទាំងពីរ ហើយបានតែងតាំងនព្វរត្ន ជាព្រះម្ចាស់នៃសាលីន និង ផ្យានឈី ជាព្រះម្ចាស់នៃប្រមុំ (ព្យី)។[៣]

លោកពញា ទ្រង់មានព្រះមហេសី ១៦ អង្គ និង បុត្រ ៧០ អង្គ។[៤]

កំណត់ កែប្រែ

ឯកសារយោង កែប្រែ

  1. Htin Aung 1967: 88
  2. Phayare 1967: 70
  3. Harvey 1925: 85
  4. Maha Yazawin Vol. 1 2006: 290 in editors' footnote

គន្ថនិទ្ទេសន៍ កែប្រែ

  • Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd. 
  • Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press. 
  • Kala, U (1724) (ជាBurmese). Maha Yazawin. 1–3 (2006, 4th printing រ.រ.). Yangon: Ya-Pyei Publishing. 
  • Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2004 រ.រ.). Yangon: Armanthit Sarpay. 
  • Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta. 
លោកពញា
ប្រសូត/កើត:  ? សុគត/ស្លាប់:  ?
ព្រះរាជគោរម្យងារ
មុនដោយ
ព្រះម្ចាស់នៃម្ចោនម្ចា
ទសវត្ស១៣៥០ – ១៣៩០
តដោយ


Cite error: <ref> tags exist for a group named "កំណត់", but no corresponding <references group="កំណត់"/> tag was found