វត្តរាជបូព៌
វត្តរាជបូណ៌ ឬ វត្តបូព៌ គឺជាបូជនីយដ្ឋាន និងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប ដែលបានកសាងឡើងក្នុងរវាងឆ្នាំ១៦៥០ បើគិតមកដល់ពេលនេះមានអាយុកាលជាង ៤០០ ឆ្នាំ។ វត្តរាជបូណ៌ មានទីតាំងស្ថិតនៅភូមិវត្តបូព៌ ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប។[១] ព្រះវិហារវត្តបូណ៍ គឺជាមរតកវប្បធម៌ដ៏ល្អឯកមួយ ដែលមានក្បូរក្បាច់រចនា និងស្នាដៃសិល្បៈខ្មែរពិតៗ ទាំង ដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែជាទីចាប់អារម្មណ៍សម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ។ នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រ និងមានគំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងល្បីល្បាញក្នុងផ្នែកវប្បធម៌ខ្មែរ។ ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀនយ៉ាងរស់រវើកនៅលើទ្វារ និងបង្អួច ។
វត្តរាជបូណ៌ | |
---|---|
ទិដ្ឋភាពនៃវត្តបូព៌ | |
សាសនា | |
សាសនា | ព្រះពុទ្ធសាសនាថេរវាទ |
Location | |
ទីតាំង | ស្រុកសៀមរាប ខេត្តសៀមរាប |
ប្រទេស | ប្រទេសកម្ពុជា |
វត្តបូព៌ដែលកសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយព្រះវិហារកសាងនាសម័យកាលក្រោយក្នុងរជ្ជកាលសម្តេចព្រះបាទនរោត្តម។ វត្តបូព៌ជាបូជនីយដ្ឋានដ៏ល្បីមួយ ដែលសម្បូរទៅដោយអ្នកប្រាជ្ញ និងមន្រ្តីសង្ឈ ដែលមានឋានានុក្រមខ្ពស់ៗគង់នៅ។ និយាយអំពីការអប់រំក្នុងវត្តរាជបូណ៌ មានសាលាពុទ្ធកវិទ្យាល័យដែលផ្តល់ឲ្យព្រះសង្ឃក្នុងខេត្តដ៏ដូចជាព្រះសង្ឃមកពីបណ្តាខេត្តនានា មានឱកាសរៀននូវចំណេះដឹង ទាំងខាងពុទ្ធចក្រនិងអាណាចក្រ រួមទាំងមានស្ថានីយវិទ្យុពុទ្ធសាសនា នៅក្នុងវត្តនេះទៀតផង។ ជាមួយគ្នានេះផងដែរ វត្ត រាជបូណ៌ ក៏មានមជ្ឈមណ្ឌលវប្បធម៌និងសិល្បៈ ដែលមាន បង្រៀននូវចំណេះដឹងខាងផ្នែករបាំ ផ្នែកដាប់ឆ្លាក់ ផ្នែកគំនូរ ផ្នែកភ្លេងបូរាណ មានទាំងស្បែក តូច ស្បែកធំ ភ្លេងពិណពាទ្យ ភ្លែងប្រពៃណ ជាពិសេសក៏មានវត្តុបុរាណរាប់រយមុខដែលតាំងក្នុង កុដិ ប្រៀបដូចជាសារៈមន្ទីរតូចមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនា និងស្វែងយល់ញ៉ាំងចិត្តឱ្យជ្រះថ្លាពន់ពេក៕[២] ភាពអស្ចារ្យនៃក្បូរក្បាច់រចនាដ៏ល្អវិចិត្រនៃព្រះវិហារបុរាណអាយុកាលប្រមាណជិត៤០០ឆ្នាំនេះ ទាំង សំណង់ ចម្លាក់ គំនូរទាំងនោះ ត្រូវបានខូចខាតនិងបាត់បង់សោភ័ណដើមដោយអន្លើនៅកន្លែងខ្លះដោយសារអាកាសធាតុ អាយុកាល ការធ្វើថ្មី ការប្រេះស្រាំ ធូលី និងផ្សែងធូបទៀនរុំ ការលាបពណ៌ថ្មី និងការជួសជុលផ្សេងៗពីមួយជំនាន់ទៅមួយជំនាន់ជាដើម។ ប៉ុន្តែសម្បត្តិបេតកភណ្ឌខេត្តសៀមរាបមួយនេះ ត្រូវបានគេយកចិត្តទុកដាក់ក្នុងគោលដៅសង្គ្រោះ និងអភិរក្ស ដោយអាជ្ញាធរជាតិអប្សរាបានសហការជាមួយអ្នកជំនាញអ៊ីតាលីដើម្បីជួសជុលព្រះវិហារនេះក្នុងបំណងអភិរក្សនិងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរនាបុរាណកាលឱ្យរស់រវើកនាពេលបច្ចុប្បន្នឡើងវិញ។ នៅតាមជញ្ជាំង សសរ រូបចម្លាក់លើស៊ុមបង្អួច មានស្រទាប់ថ្នាំខុសៗគ្នា ចន្លោះពី៧ទៅ៣ស្រទាប់ ហើយរាល់ការសម្អាត ជួសជុល ទាមទារខ្លាំងណាស់នូវការអត់ធ្មត់និងប្រិតព្រៀងបំផុត ពិសេសត្រូវមានជំនាញលាយគ្រឿងផ្សំឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីកុំឱ្យមានប្រតិកម្មនឹងថ្នាំចាស់។ រយៈពេល២ឆ្នាំមកនេះ ក្រុមការងារសម្រេចបានការសម្អាតជើងសសរ ពុទ្ធបដិមាធំ បល្ល័ង្ក រូបចម្លាក់មួយចំនួន សន្លឹកបង្អួច៩ផ្ទាំង រូបគំនូរ៣ផ្ទាំងក្នុងចំណោម១៥៧ផ្ទាំង ខ្លះគូរត្រេលើរូបដែលបាត់មុខ ហើយបិទម្នាងសិលាលើកន្លែងចន្លោះប្រហោងធំៗជាដើម។ នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រគឺគំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងល្បីល្បាញនៅអាស៊ីអាគ្នេយ៍ គូរនៅរវាងឆ្នាំ១៩២០-១៩២៤ ដោយជាងឈ្មោះ ប៉ិល និងក្មួយរបស់គាត់ឈ្មោះ ឌិត។ ជាងគំនូរទាំង២នាក់នេះ គឺជាជាងធ្វើណាំងសម្រាប់ល្ខោនស្បែកធំ ទើបគំនូរមានទម្រង់កាយវិការបែបដូចស្បែកធំ។ ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀនយ៉ាងរស់រវើកនៅលើទ្វារ និងបង្អួច ដោយលោកកុសលបានបញ្ជាក់ថា ព្រះវិហារដ៏ចំណាស់មួយនេះធ្លាប់មានការជួសជុលតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ។ [៣]
ឯកសារយោង
កែប្រែ- ↑ Bunnara, Dy. "កូនខ្មែរគួរដឹង! វត្តរាជបូណ៌មានអាយុកាលជាង ៤០០ ឆ្នាំ អ្នកប្រាជ្ញ និងមន្រ្តីសង្ឈខ្ពស់ៗធ្លាប់គង់នៅ" (in American English). Retrieved 2023-09-22.
{{cite web}}
: zero width space character in|title=
at position 9 (help) - ↑ "SBM News". sbm.news. Retrieved 2023-09-22.
- ↑ "ដំណែល និងដំណាល "រាជបូណ៌" អារាមហ្លួង សៀមរាប រជ្ជកាល ព្រះបាទនរោត្តម". KAMPUCHEERS (in អង់គ្លេស). 2019-12-27. Retrieved 2023-09-22.