ក្នុង​វចនានុក្រម​​សម្ដេច​សង្ឃ ជួន ណាត ពាក្យ ថេរវាទ ក៏​មាន ពាក្យ ថេរវាទី ក៏​មាន។ យ៉ាងណាមិញ យើង​គប្បី​ប្រើ​ពាក្យ​ ថេរវាទី ដូច​​មាន​សរសេរ​ក្នុង​ពាក្យ ហីនយាន។

ថេរវាទ

   

ប្រទេស

  ស្រីលង្កា
កម្ពុជា • ឡាវ
ភូមា • ថៃ
 

Texts

 

ព្រះត្រ័យបិដក
Commentaries
Subcommentaries

 

History

 

Pre-sectarian Buddhism
Early schools • Sthavira
Asoka • Third Council
Vibhajjavada
Mahinda • Sanghamitta
Dipavamsa • Mahavamsa
Buddhaghosa

 

Doctrine

 

Saṃsāra • Nibbāṇa
Middle Way
អរិយដ្ឋង្គិកមគ្គ
អរិយសច្ច៤
Enlightenment Stages
Precepts • Three Jewels
Outline of Buddhism

 
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


គន្ថធុរៈ

ប្រពៃណីពុទ្ធសាសនា
ថេរវាទ · មហាយាន

ព្រះធម៌
សង្គាយនា · ឈាន
លោកុត្តរបដិច្ចសមុប្បាទ
លោកិយបដិច្ចសមុប្បាទ១២
ពោធិបក្ខិយធម៌ · អរិយសច្ច៤
បញ្ចក្ខន្ធ · អាយតនៈ
សស្សតទិដ្ឋិ · ឧច្ឆេទទិដ្ឋិ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
ច្បាប់នៃកម្ម · បញ្ញាព្រះពោធិសត្វ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
ពោជ្ឈង្គ៧ · អរិយអដ្ឋង្គិកមគ្គ
សម្បជញ្ញៈ · មហាភូតរូប
ចិត្ត៨៩ · ព្រះនិព្វាន៤ថ្នាក់

វិបស្សនាធុរៈ
អានាបានស្សតិ · សតិប្បដ្ឋាន
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍

ព្រះអភិធម្ម
វីថិចិត្ត

ព្រះពុទ្ធសាសនាថេរវាទី

កែប្រែ

ពុទ្ធសាសនា​និកាយ​ថេរវាទី (ជាភាសាបាលី: थेरवाद theravāda, ស្ថាវិរវាទ ជាភាសាសំស្ក្រឹត: स्थविरवाद sthaviravāda, អង់គ្លេស: Theravada) មានន័យប្រាកដថា ការប្រៀនប្រដៅ របស់ព្រឹទ្ធាចារ្យ ឬការប្រៀនប្រដៅជំនាន់ដើម គឺជាការសិក្សាចាស់បំផុត នៃព្រះពុទ្ធសាសនា ដែលនៅគង់វង់ដល់សព្វថ្ងៃនេះ ។ ថេរវាទីបានចាប់កំណើត នៅ​ប្រទេស​ឥណ្ឌា​សម័យ​បុរាណ ដែល​រក្សាទុក​នូវ​លក្ខណៈ​ដូច​ដើម ហើយជាទូទៅ វា​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នានឹងពុទ្ធសាសនា​សម័យ​ដំបូង ។ ច្រើនសតវត្សរ៍ក្រោយ​មក ពុទ្ធសាសនា​និកាយ​ថេរវាទីជាសាសនាចម្បង​នៅ​ប្រទេស​ ស្រីលង្កា (៧០ ភាគរយ នៃចំនួនប្រជាពលរដ្ឋ) និង មួយផ្នែកធំនៃអាស៊ីភាគអាគ្នេយ៍ (ប្រទេសខ្មែរ, លាវ, ភូមា, និង ថៃ) ។ ប្រពៃណីថេរវាទីនេះ ក៏ត្រូវបានគេប្រតិបត្តិនៅក្នុងប្រទេសចិនផ្នែកអាគ្នេយ៍ ដោយក្រុមសម្ពន្ធ ស្ហាន (Shan) និង តៃ (Tai), នៅ​ប្រទេសវៀតណាម ដោយ​ក្រុម​ជនជាតិ​ខ្មែរក្រោម,ប្រទេសបង់ក្លាដេស (Bangladesh) ដោយក្រុមសម្ពន្ធ ពរុអាស Baruas ឆកមា Chakma និងមឃ Magh),ប្រទេសម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ផងដែរ ។ សព្វថ្ងៃនេះ ពុទ្ធសាសនា​និកាយ​ថេរវាទី​កំពុង​មាន​ប្រជាប្រីយភាព នៅ​ប្រទេស សិង្ហបូរី និង នៅ​​​បស្ចិមប្រទេស ។ សព្វថ្ងៃ អ្នកកាន់ពុទ្ធសាសនា​និកាយ​ថេរវាទី ជុំវិញពិភពលោកមានចំនួនជាង ១២៤ លាននាក់ ហើយក្នុងសតវត្ស៍ថ្មីនេះ ថេរវាទីបានចាក់ឫសក្នុងលោក​ខាងលិច និង រីក​ដុះដាលឡើងវិញនៅក្នុងប្រទេសឥណ្ឌា ។

ប្រវត្តិ

កែប្រែ

ប្រភពនៃការបង្រៀន

កែប្រែ

គ្រឹះនៃការបង្រៀនព្រះពុទ្ធសាសនាថេរវាទីបែកចេញមកអំពី វិភជ្ជវាទ Vibhajjavada (ទ្រឹស្តីនៃការធ្វើវិភាគ) ដែលតមកអំពីស្ថាវិរៈ (ឬការប្រៀនប្រដៅរបស់ព្រឹទ្ធាចារ្យ) ក្នុងជំនាន់ពេលធ្វើសង្គាយនាលើកទី៣ ព.ស២៩៤ ក្នុងរជ្ជកាលមហាអធិរាជអសោក នៃប្រទេសឥណ្ឌា។ វិភជ្ជវាទិន (អ្នកកាន់វិភជ្ជវាទ) សំគាល់ខ្លួនថាជាអ្នកបន្តប្រពៃណីស្ថាវិរៈ ហើយបន្ទាប់ពីសង្គាយនាលើកទី៣មក ក៏នៅតែបន្តហៅការរៀនសូត្រ ថាជាស្ថាវិរថេរៈ (ព្រឹទ្ធាចារ្យ) ។ ទ្រឹស្តីរបស់វិភជ្ជវាទិន ប្រហែលគ្នានឹងស្ថាវិរៈជំនាន់ចាស់ដែរ ប៉ុន្តែមិនដូចគ្នាទាំង ស្រុងទេ ។ ក្រោយពេលធ្វើសង្គាយនាលើកទី៣មក ដោយមកមានពីទីតាំងឆ្ងាយ ៗ ពីគ្នា ជាហេតុបណ្តាលឲ្យវិភជ្ជវាទិន អភិវឌ្ឍន៍បន្តិចម្តងៗជា៤ពួកៈ មហីសាសកៈ១ Mahisasaka កាស្យបីយៈ១ Kasyapiya ធម្មគុប្តកៈ១ Dharmakuptaka និងតាម្របនីយៈ១ Tamraparniya ។ ថេរវាទីចុះមកអំពីតាម្របនីយៈ ដែលមានន័យថា ពូជពង្សជនជាតិស្រីលង្កា ។ ប្រភពខ្លះអះអាងថា មានតែថេរវាទីទេដែលអភិវឌ្ឍន៍មកពីវិភជ្ជវាទិនផ្ទាល់ ។ តាមរយៈអ្នកស្រាវជ្រាវព្រះពុទ្ធសាសនា អា.កា វរដេរ A.K. Warder ថេរវាទីរីកដុះដាលទៅខាងត្បូងទាំងពីអវន្តិ (Avanti) ទៅក្នុងមហារស្រ្ត (Maharastra) និងអន្ធរៈ (Andhra) ដល់ចូឡាប្រទេសកន្ចិ (Kanchi) ហើយនិងសីឡន (Ceylon)។ គេបានរក្សា ទីកន្លែងនៅអវន្តិហើយ និងទឹកដីថ្មីរបស់គេមួយរយៈពេល ប៉ុន្តែគេប្រមូលគ្នាបន្តិចម្តងៗ នៅតំបន់ខាងត្បូង គឺ មហាវិហារ ក្នុងអនុរទ្ធបុរៈធានីរបស់ប្រទេសសីឡន ដែលក្លាយទៅជាមជ្ឈមណ្ឌលសំខាន់ នៃប្រពៃណីរបស់គេ អវន្តិជាមណ្ឌលទី២ ហើយតំបន់ខាងជើង ត្រូវបោះបង់ចោល ទៅឲ្យក្រុមសិក្សាដទៃទៀត ។ មានពត៌មានតិចតួចណាស់ ដែលប្រាប់អំពីព្រះពុទ្ធសាសនាថេរវាទីក្នុងប្រទេសឥណ្ឌា ក្នុងប្រវត្តិសាស្រ្តក្រោយ ហើយគេមិនដឹងថាថេរវាទីត្រូវបាត់បង់ពីប្រទេសដើម តាំងពីពេលណាមកទេ ។

ឈ្មោះតាម្របនីយៈបានដាក់ឲ្យពូជពង្សស្រីលង្កានៅឥណ្ឌា ប៉ុន្តែគ្មានសញ្ញាណាមួយ បង្ហាញថាមានការផ្លាស់ប្តូរទ្រឹស្តី ឬគម្ពីរដីកាអំពីវិភជ្ជវាទិនទេ ដោយហេតុថា ឈ្មោះគ្រាន់តែចង្អុលប្រាប់ ទីកន្លែងតែប៉ុណ្ណោះ។ ដោយយោងទៅតាមប្រភពដើម នៃថេរវាទីរបស់គេ គេរំលឹកថា គេបានទទួលការបង្រៀន ដែលត្រូវបានគេយល់ព្រម នៅពេលប្រជុំសង្គាយនាលើកទី៣ ហើយគេស្គាល់ការបង្រៀននេះថាជាវិភជ្ជវាទ ។ នៅសតវត្សរ៍ទី៧ អ្នកធ្វើដំណើរសាសនាជនជាតិចិន (Xuanzang) និង (Yijing) នៅក្នុងស្រីលង្កា គេស្គាល់ថាជាពួកស្ថាវិរៈ ។នៅក្នុងឥណ្ឌាជំនាន់ចាស់ អ្នកសិក្សា ដែលប្រើភាសាសំស្រ្កឹតសម្រាប់សាសនា គេហៅថាស្ថាវិរៈ ប៉ុន្តែអ្នកដែលប្រើភាសាបាលីវិញ គេហៅថាថេរៈ ។

ស្ថាវិរៈនិងថេរៈមានន័យដូចគ្នាថា ព្រឹទ្ធាចារ្យ។ គេបានប្រើពាក្យថេរវាទីក្នុងការសរសេរ សម្រាប់ការហាត់រៀនរបស់គេ តាំងពីសតវត្សរ៍ទី៤ នៅពេលដែលពាក្យនេះ ឃើញមាននៅក្នុងគម្ពីរទិបវង្ស ។ តាមប្រវត្តិសាស្រ្តមួយផ្នែកធំ នៃព្រះពុទ្ធសាសនានៅស្រីលង្កា ថេរវាទីក្នុងស្រីលង្កាចែកជាចំណែក៣គឺ ពួកភិក្ខុនៃមហាវិហារ, អភយគីរីវិហារ និងជេតវនវិហារ ។ តាមពាក្យរបស់លោកអា.កា វរដេរ A.K Warder ថា និកាយពីឥណ្ឌា មហីសាសកៈ ក៏បានតាំងឡើងនៅស្រី លង្កាទន្ទឹមគ្នានឹងថេរវាទីដែរ ហើយក៏រលាយចូលជាមួយថេរវាទីទៅ ។ ភូមិភាគខាងជើងនៃស្រីលង្កា ហាក់ដូចជាមានការទាក់ទង ជាមួយនឹងនិកាយផ្សេងៗ ពីឥណ្ឌា ក្នុងពេលខ្លះដែរ ។ នៅពេលដែលព្រះសង្ឃចិន (Faxian) បានធ្វើទស្សនកិច្ចនៅកោះនេះក្នុងដើមសតវត្សរ៍ទី៥ ព្រះអង្គកត់សំគាល់ថាមានភិក្ខុ៥,០០០អង្គ នៅអភយគីរី ភិក្ខុ៣,០០០អង្គនៅមហាវិហារ ហើយនិងភិក្ខុ២,០០០អង្គនៅចេតយបព្វតវិហារ ។ អស់ជាច្រើនសតវត្សរ៍ ថេរវាទីិននៃអភយគីរី បានរក្សាមិត្តភាពជិតស្និតជាមួយនឹងអ្នកកាន់ព្រះពុទ្ធសាសនានៅឥណ្ឌា ថែមទាំងទទួលយកការបង្រៀនថ្មីជាច្រើនពីឥណ្ឌា ទៀតផង ដែលមានផ្នែកជាច្រើននៃនិកាយមហាយាន ។ចំណែកឯថេរវាទីិននៃជេតវនៈក៏បានទទួលយកចំណែកនៃមហាយានដែរ ប៉ុន្តែមានចំនួនតិចជាង ។ Xuanzang បានសរសេរថា មានផ្នែកធំ២នៃថេរវាទីនៅក្នុងស្រីលង្កា ថាប្រពៃណីអភយគីរីជាមហាយានស្ថាវិរៈ ហើយប្រពៃណីមហាវិហារជាហីនយានស្ថាវិរៈ ។ Akira Hirakawa សរសេរថា សេចក្តីបរិយាយ ពន្យល់ អដ្ឋកថា នៃនិកាយមហាវិហារ នៅពេលដែលបានពិនិត្យមើលដោយច្បាស់ ឃើញថាមានបញ្ចូលគោលជំហរមួយចំនួន ដែលស្របគ្នានឹងការបង្រៀនផ្នែកមហាយានដែរ ។ ក្នុងសតវត្សរ៍ទី៨ គេដឹងថាមហាយាន និងព្រះពុទ្ធសាសនាប្រចាំ ក្រុមឯកជន (មិនសម្រាប់សាធារណជនទូទៅទេ) ទាំងពីរនេះត្រូវបានគេបតិបត្តិនៅក្នុងស្រីលង្កា ។ ព្រះសង្ឃឥណ្ឌា២អង្គគឺ វជ្រពោធិ (Vajrabodhi) និងអមោឃវជ្រៈ (Amoghavajra) ដែលជាអ្នកបានផ្សាយ ព្រះពុទ្ធសាសនាប្រចាំក្រុមឯកជននេះ នៅប្រទេសចិន បានចូលមកកាន់កោះស្រីលង្កានៅពេលនេះដែរ ។ អ្នកសិក្សាស្រាវជ្រាវមួយចំនួន បានអះអាងថា អ្នកគ្រប់គ្រងស្រីលង្កាលើកតំកើងប្រពៃណីសាសនា ដើម្បីធ្វើឲ្យជាក់ច្បាស់ថាថេរវាទី នៅតែជាទំនៀមប្រពៃណី និងឲ្យមានលក្ខណៈផ្សេងគ្នាពីព្រះពុទ្ធសាសនាឥណ្ឌា ។ ប៉ុន្តែមុនសតវត្សរ៍ទី១២ អ្នកគ្រប់គ្រងស្រីលង្កាផ្សេងទៀត ឧបត្ថម្ភគាំទ្រដល់ថេរវាទីិននៃអភយគីរី ហើយអ្នកដំណើរសាសនាដូចជា Faxian កត់សំគាល់ថាថេរវាទីិននៃអភយគីរី ជាប្រពៃណីសំខាន់ជាងគេ ។ ការផ្លាស់ប្តូរបានកើត ឡើងក្នុងសតវត្សរ៍ទី១២ នៅពេលដែលមហាវិហារទទួលការគាំទ្រអំពីព្រះ រាជា បរក្កមពាហុ Parakkamabahu (1153-1186 CE) ពេលនោះប្រពៃណីអភយគីរី និងជេតវនៈត្រូវបានហាមឃាត់ក្នុងស្រីលង្កា ។ ភិក្ខុថេរវាទីនៃប្រពៃណីទាំង២នេះ ត្រូវសម្រេចចិត្តសឹកពីភាពបុព្វជិត ឬរកការបួសជាថ្មីក្នុងប្រពៃណីមហាវិហារ ។ ចំពោះវិវាទរវាងថេរវាទីិន គម្ពីរចូឡវង្ស (កត់ត្រាប្រវត្តិរបស់ស្តេច) សម្តែងការសោកស្តាយថាៈ “ ពិតមែនតែមានការប្រឹងប្រែង គ្រប់មធ្យោបាយ អំពីព្រះរាជាជំនាន់មុនរហូតដល់សព្វថ្ងៃនេះ ពួកភិក្ខុប្រកាន់អាកប្បកិរិយាបែកបាក់ចេញពីគ្នា ហើយបង្កើតជំលោះទាស់ទែងគ្នាគ្រប់យ៉ាង ។” មុននឹងព្រះពុទ្ធសាសនាថេរវាទីរួបរួមគ្នាក្នុងស្រីលង្កា តំបន់នៃប្រទេស ថៃ ភូមា លាវ និងខ្មែរ ទទួលការដុះដាលដោយ និកាយព្រះពុទ្ធសាសនាផ្សេងៗ ពីឥណ្ឌា រួមទាំង ព្រះពុទ្ធសាសនាមហាយានផង ។ ក្នុងសតវត្សរ៍ទី៧ យីជិង Yijing បានកត់ក្នុងដំណើររបស់គាត់ថា ក្នុងតំបន់ទាំងនេះ និកាយព្រះពុទ្ធសាសនាធំៗពីឥណ្ឌា មានការរីកចម្រើន ។ ពិតមែនតែមានការបកស្រាយពីមុនមកថា ជាថេរវាទីក្នុង ប្រទេសភូមា ឯកសារដែលសេសសល់បានបង្ហាញថា ព្រះពុទ្ធសាសនាភូមាភាគច្រើន រួមបញ្ចូលមហាយានដែរហើយប្រើសំស្រ្កឹតជាងបាលី ។ បន្ទាប់ពីការធ្លាក់ចុះអន់ថយនៃព្រះពុទ្ធសាសនាក្នុង ឥណ្ឌា សមណទូតពីស្រីលង្កា បានកែប្រែបន្តិចម្តងៗព្រះពុទ្ធសាសនាភូមា ទៅជាថេរវាទីហើយ២សតវត្សរ៍បន្ទាប់មក ព្រះពុទ្ធសាសនាថេរវាទីក៏ត្រូវបាននាំចូល ទៅក្នុងតំបន់ប្រទេសថៃ លាវ និងខ្មែរ ដែលប្តូរជំនួសបែបព្រះពុទ្ធសាសនាពីពេលមុន ។

ប្រវត្តិនៃប្រពៃណីសាសនា

កែប្រែ

តាមប្រពៃណីរបស់សិន្ហលី Sinhalese នៃស្រីលង្កា ព្រះពុទ្ធសាសនាបាននាំចូលមកស្រីលង្កាដោយ មហិន្ទ Mahinda ដែលគេជឿថាជាព្រះរាជបុត្ររបស់ ព្រះអធិរាជអាសោក នៃមឧរ្យៈ Maurya (ឥណ្ឌាសម័យបុព្វកាល) ក្នុងសតវត្សរ៍ទី៣មុនគ្រឹស្តសករាជ ជាចំណែកមួយនៃសកម្មភាព របស់សមណទូត ក្នុងជំនាន់អាសោកសម័យ ។ ក្នុងស្រីលង្កា ព្រះមហិន្ទ បានបង្កើតអារាមមហាវិហារនៃអនុរធបុរៈ ។ ក្រោយមកអារាមមហាវិហារ ក៏បានបែកជា៣ក្រុម ដែលគេស្គាល់តាមទីតាំងមណ្ឌល ជាមហាវិហារអភយគីរីវិហារ១ និងជេតវនវិហារ១ ។ ក្នុងគ.ស១,១៦៤ ដោយមានការណែនាំពីថេរៈ២អង្គ ពីសាខាព្រៃ (ប្រហែលជាមានទីតាំងក្នុងព្រៃ) នៃមហាវិហារ, ស្តេចស្រីលង្កាបានបង្រួបបង្រួម ភិក្ខុទាំងអស់ក្នុងស្រីលង្កា ឲ្យចូលទៅក្នុងការហាត់រៀនក្នុងមហាវិហារ ត្រឹមត្រូវតាមប្រពៃណីវិញ ។​ បីបួនឆ្នាំក្រោយបន្ទាប់ ពីការមកដល់នៃស្ថាវិរៈ មហិន្ទៈ, សង្ឃមិត្តដែលគេជឿថាជាបុត្រីរបស់អធិរាជអាសោក បានមកកាន់ស្រីលង្កា ។ ព្រះនាងសង្ឃមិត្តបានបង្កើតឲ្យមាន ក្រុមភិក្ខុនីជាលើកដំបូង ក្នុងស្រីលង្កា ប៉ុន្តែក្រុមភិក្ខុនី ត្រូវសាបសូន្យទៅវិញ ក្នុងសតវត្សរ៍ទី១១នៅស្រីលង្កា និងសតវត្សរ៍ទី១៣នៅក្នុងភូមា ។ នៅគ្រឹស្តសករាជ៤២៩ តាមសេចក្តីសុំពីអធិរាជប្រទេសចិន ភិក្ខុនីជាច្រើនពីអនុរធបុរៈ បានបញ្ជូនឲ្យទៅកាន់ប្រទេសចិន ដើម្បីបង្កើតក្រុមភិក្ខុនីនៅទីនោះ ។ វិន័យភិក្ខុនីបានរីកចម្រើនទៅដល់ប្រទេសកូរេ ។ ក្នុងឆ្នាំ១,៩៩៦ ភិក្ខុនី១១រូបបានត្រូវជ្រើសរើសពីស្រីលង្កា ហើយបំបួសជាភិក្ខុនី ពេញលក្ខណៈដោយ ក្រុមភិក្ខុថេរវាទី រួមជាមួយនឹងភិក្ខុនីពីកូរេ នៅក្នុងប្រទេសឥណ្ឌា ។ មានការមិនយល់ស្របក្នុងចំណោម អ្នកគ្រប់គ្រងវិន័យថេរវាទី ថាតើការបំបួសបែបនេះមិនត្រឹមត្រូវ ។ ក្នុង២ឬ៣ឆ្នាំកន្លងមក អ្នកដឹកនាំគណៈទម្ពុល្លៈ Dambulla (ខេត្តមួយក្នុងភូមិភាគកណ្តាលនៃស្រីលង្កា) បានធ្វើពិធីបំបួសដល់ភិក្ខុនីជាច្រើនរយអង្គ ។ ព្រឹត្តិការណ៍នេះបានត្រូវអ្នកដឹកនាំឯទៀត ក្នុងនិកាយសៀម Siam Nikaya និងអមរបុរៈនិ កាយ Amarapura Nikaya ពោលនិន្ទា ហើយនិងគណៈដឹកនាំព្រះពុទ្ធសាសនាភូមា បានប្រកាសថាការបំបួសភិក្ខុនីក្នុងសម័យថ្មី មិនត្រឹមត្រូវឡើយ ពិតមែនតែមានភិក្ខុភូ មាខ្លះមិនយល់ស្រប ។

តាមគម្ពីរមហាវង្សនៃស្រីលង្កា បន្ទាប់អំពីសង្គាយនាលើកទី៣បានចប់សព្វគ្រប់ ព្រះសង្ឃ២អង្គគឺសោណៈ និងឧត្តរៈ បានត្រូវបញ្ជូនឲ្យទៅធ្វើ បេសកកម្មផ្សាយសាសនានៅសុវណ្ណភូមិ Suvannabhumi ។ អ្នកសិក្សាស្រាវជ្រាវមានយោបល់ផ្សេងៗគ្នា ចំពោះទីកន្លែងពិតប្រាកដនៃសុវណ្ណភូមិ ប៉ុន្តែគេជឿថាសុវណ្ណភូមិ ស្ថិតនៅកន្លែងណាមួយ ក្នុងប្រទេសភូមាខាងក្រោម តំបន់ដីសន្តរ South-East Asia កោះសុមត្រា ។

មន Mon និងព្យូ Pyu ជាអ្នកស្រុកនៅក្នុងចំណោមជនជាតិដើម ដែលរស់នៅក្នុងភូមាមុនគេ ។ តាមការស្រាវជ្រាវថ្មីៗផ្នែកបុរាណវត្ថុវិទ្យា នៅកន្លែងតាំងលំនៅដ្ឋានមួយរបស់ជនជាតិព្យូ ក្នុងជ្រលងភ្នំ សាមោន (ប្រហែល១រយគីឡូមែត្រខាងទិសនិរតីនៃ Bagan) បានបង្ហាញថាពួកគេមានការទាក់ទងពានិជ្ជកម្ម ជាមួយឥណ្ឌាតាំងពី៥រយ ទៅ៤រយឆ្នាំមុនគ្រឹស្តសករាជ ជាមួយនឹងប្រទេសចិនតាំងពី២រយឆ្នាំ មុនគ្រឹស្តសករាជ ។ ប្រភពឯកសារចិនពីគ្រឹស្តសករាជ២៤០ បានឲ្យដឹងថាមានរាជាណាចក្រកាន់ព្រះពុទ្ធ សាសនាមួយ ហៅថាលិន-យាង Lin Yang ដែលពួកអ្នកសិក្សាខ្លះ បានស្គាល់ថារាជាណាចក្រ បេកថាណូ Beikthano របស់ជនជាតិព្យូ ៣០០គ.មខាងជើងយ៉ង់គន Yangon​ ។ ជនជាតិភូមាក៏ក្លាយបន្តិចម្តងៗទៅជាថេរវាទីិន នៅពេលជួបនឹងអារ្យធម៌របស់មន និងព្យូមក ។ ជនជាតិថៃក៏ទៅជា អ្នកកាន់និកាយថេរវាទីដែរ បន្តិចម្តងៗបន្ទាប់ពីបានជួបនឹងអារ្យធម៌មន ។ ពិតមែនតែមានជោគជ័យនៅក្នុងអាស៊ីផ្នែកអគ្នេយ៍ ព្រះពុទ្ធ សាសនាថេរវាទីក្នុងប្រទេសចិន ស្ថិតនៅតែក្នុងតំបន់ជាប់ព្រំដែន នឹងប្រទេសថេរវាទីតែប៉ុណ្ណោះ ។

ទិដ្ឋភាពទូទៅនៃទស្សនវិជ្ជា

កែប្រែ

ថេរវាទីបង្កើតនូវគំនិតនៃ វិភជ្ជវាទ ពាក្យនេះមានន័យថា ការបង្រៀនពីការវិភាគ (teaching of analysis) ។ ទ្រឹស្តីនេះនិយាយថា បញ្ញាត្រូវតែកើតមកពីការពិសោធន៍ របស់អ្នកស្វែងរក ការស៊ើបអង្កេតល្អិតល្អន់ ហើយវិនិច្ឆ័យ ជាជាងសទ្ធាងងឹតងងល់។ យ៉ាងណាក៏ដោយ គម្ពីរប្រពៃណីថេរវាទីសង្កត់ខ្លាំង ទៅលើការប្រុងប្រយ័ត្ន ចំពោះដំបូន្មានរបស់អ្នកវៃឆ្លាត ដោយគិតថាដំបូន្មាននោះនិងការពិសោធន៍ផ្ទាល់ខ្លួន ត្រូវយកមកប្រៀបធៀប ដើម្បីវិនិច្ឆ័យសម្រាប់ការប្រតិបត្តិ ។ នៅក្នុងថេរវាទី ហេតុនៃការកើតឡើងនិងសេចក្តីទុក្ខរបស់មនុស្ស គឺតណ្ហាដែលផ្ទុកទៅដោយកិលេស ។ កិលេសទាំងនោះដែលចងមនុស្ស ឲ្យជាប់ក្នុងការវិលកើតវិលស្លាប់ ចាត់ថ្នាក់ចូលទៅក្នុងសំយោជនៈ១០ (ten fetters) ហើយកិលេសដែលរារាំងមិនឲ្យសមាធិកើតឡើង មាន៥គឺ នីវរណធម៌៥ Five hindrances ។ ថ្នាក់របស់កិលេសអាច គ្រោតក្រាត មធ្យម ឬសុខុម ។ វាជាបាតុភូតដែលកើតឡើង ស្ថិតនៅមួយរយៈ ហើយវិនាសសានសូន្យទៅវិញ ជាញឹកញយ ។ អ្នកកាន់ថេរវាទីយល់ឃើញថា កិលេសមិនត្រឹមតែឲ្យទុក្ខទោសដល់ខ្លួនឯង ប៉ុណ្ណោះទេ វាឲ្យទុក្ខទោសដល់អ្នកដទៃទៀតផងដែរ វាជាកម្លាំងរុញច្រាន ឲ្យមនុស្សធ្វើអំពើអមនុស្សធម៌ទាំងអស់ ។ អ្នកកាន់ថេរវាទីជឿថា កិលេសជាទម្លាប់កើតឡើង ដោយសារអវិជ្ជា Avijja ដែលផ្តល់ ការឈឺចាប់ ដល់ចិត្តរបស់អ្នកមិនត្រាស់ដឹង ដែលជាប់ជំពាក់ទៅលើវា និងឥទ្ធិពលរបស់វាក្នុងសេចក្តីមិនយល់ដឹងនូវសេចក្តីពិត ។ ប៉ុន្តែតាមការពិត កិលេសទាំងនោះ គ្រាន់តែជាគ្រឿងពិសពុលដល់ចិត្ត បង្កើតឲ្យមានសេចក្តីឈឺចាប់ និងការចង្អៀតចង្អល់តែប៉ុណ្ណោះ ។ អ្នកគ្មានការត្រាស់ដឹង ជាប់ជំពាក់ចិត្តទៅលើរូបកាយ ក្នុងការសន្មត់ថាកាយនេះជារបស់ខ្លួន តែតាមការពិតកាយនេះ ជាបាតុភូតមិនទៀង (មិនស្ថិតស្ថេរ) កើតឡើងដោយសារ មហាភូតរូប៤ four basic elements ។ ក្នុងគម្ពីរព្រះពុទ្ធសាសនាជំនាន់ដើម មហាភូតរូប៤នេះជាញឹកញយ មានលក្ខណៈជាដី ទឹក ភ្លើង ខ្យល់ ត្រូវគេផ្តល់អត្ថន័យតាម ការដឹងដោយវិញ្ញាណថា រឹង កំដៅ រាវ កំរើក ។ គេជឿថាជារឿយៗ កិលេសដែលបង្ខិតបង្ខំ និងចាត់ចែងចិត្តរបស់គេ រារាំងមិនឲ្យគេមើលឃើញ នូវធម្មជាតិពិតនៃសេចក្តីពិត ។ អាកប្បកិរិយាឆ្គាំឆ្គងនឹងជួយ ពង្រឹងកិលេស ឲ្យកាន់តែមាំមួនថែមទៀត ប៉ុន្តែការប្រតិបត្តិតាម អរិយអដ្ឋង្គិកមគ្គ Noble Eightfold Path អាចធ្វើឲ្យកិលេសចុះអន់ថយ ឬក៏ផ្តាច់ឫសរបស់វាបាន ។

គេជឿថាបុគ្គលគ្មានការត្រាស់ដឹង ពិសោធន៍ឃើញលោកនេះ តាមទ្វារវិញ្ញាណមិនសុក្រិត៦របស់គេ (ទ្វារភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត) ហើយប្រើប្រាស់ចិត្ត ដែលស្រអាប់ទៅដោយកិលេស សម្រាប់ការបកស្រាយ ការដឹង និងការទាញយក យោបល់ ។ ក្នុងសភាពការបែបនេះ ការដឹងនិងយោបល់ត្រូវធ្វើឡើង តាមតែមាយាការនៃសេចក្តីពិត របស់បុគ្គលនោះ ។ ពេលស្ថិតនៅក្នុងឈាន (ចិត្តចុះស៊ប់ក្នុងសមាធិ) ទ្វារវិញ្ញាណ របស់រូបនឹងមិនសកម្ម កិលេសរបស់ចិត្តនឹងត្រូវកំចាត់បង់ ហើយកុសលចិត្តនឹងត្រូវកើនកម្លាំង ។ ពេលនេះចិត្ត (mind) អាចយកមកប្រើ ដើម្បីពិនិត្យនិងកើតបញ្ញា ក្នុងការរកធម្មជាតិពិតនៃសេចក្តីពិត ។

កិលេសមាន៣ជាន់ ក្នុងជាន់អសកម្ម វាដេកសម្ងំស្ងៀមនៅបាតនៃសន្តានចិត្ត រង់ចាំឱកាសល្អ (អនុសយកិលេស) ប៉ុន្តែកាលណាមានការកំរើករញ្ជួយ លើផ្ទៃវិញ្ញាណ វានឹងបង្ហាញខ្លួននៅផ្ទៃខាងលើនៃចិត្ត ជាអកុសលចិត្ត ជាអារម្មណ៍ ជាចេតនា ។ កាលបើវាមានកម្លាំងគ្រប់គ្រាន់ កិលេសនឹងដល់នូវការប្រព្រឹត្តកន្លង (វិតិក្កមៈ) ប្រកបដោយគ្រោះថ្នាក់ ដែលបណ្តាលឲ្យគេ ធ្វើអំពើដោយកាយ ឬ ដោយវាចា ។ ដើម្បីរំដោះចេញពីការឈឺចាប់ និងសេចក្តីតានតឹងចិត្ត អ្នកកាន់ថេរវាទី មានជំនឿថាត្រូវតែផ្តាច់ឫសកិលេស ឲ្យវិនាសរហូត ។ ជាដំបូងគេត្រូវធ្វើសតិចំពោះការអត់ធ្មត់ ដើម្បីការពារកុំឲ្យវាត្រួតត្រាលើអំពើ ដោយចិត្តនិងកាយ ។ បន្ទាប់មក គេនឹងផ្តាច់ឫសរបស់វា តាមរយៈនៃការស្រាវជ្រាវផ្ទៃក្នុងនៃចិត្ត ការពិចារណា ការពិសោធន៍ និងសេចក្តីយល់ដឹងនូវធម្មជាតិពិតរបស់វា ដោយប្រើឈាន ។ ពិធីការនេះ តម្រូវឲ្យគេធ្វើសារឡើងវិញ ចំពោះកិលេសនិមួយៗ ។ ការអនុវត្តន៍នឹងនាំអ្នកធ្វើឈាន ឲ្យដល់នូវអរិយសច្ចៈ៤ ការត្រាស់ដឹង និងព្រះនិព្វាន ។ និព្វានជាគោលបំណងទីបំផុត របស់អ្នកកាន់ថេរវាទី ហើយគឺជាទីបរមសុខ ដែលបុគ្គលបានរួចរំដោះ ពីសង្សារវដ្តនៃការកើត ឈឺចាស់ ស្លាប់ ។

អ្នកកាន់ថេរវាទីមានជំនឿថា បុគ្គលម្នាក់ៗទទួលខុសត្រូវដោយខ្លួនឯង ចំពោះការ ត្រាស់ដឹងនិងការរំដោះខ្លួន ព្រោះថាគេជាទទួលខុសត្រូវ លើកម្មផលរបស់គេ ។ ដោយគ្រាន់តែសិក្សានិងជឿតាមសេចក្តី ពិតនៃសច្ចធម៌ ដែលព្រះពុទ្ធបានពន្យល់ប្រាប់ មិនគ្រប់គ្រាន់ឡើយ ការត្រាស់ដឹងអាចសម្រេចបាន តែតាមការពិសោធន៍និងការយល់ ដឹងផ្ទាល់ខ្លួនប៉ុណ្ណោះ ។ បុគ្គលម្នាក់ៗត្រូវប្រតិបត្តិ អរិយអដ្ឋង្គិកមគ្គ តាមការបង្រៀនរបស់ព្រះពុទ្ធ ដើម្បីរកឃើញសេចក្តីពិតសម្រាប់ខ្លួនគេ ។ តាមជំនឿក្នុងថេរវាទី ព្រះពុទ្ធ ព្រះអាទិទេព ឬទេព្តា មិនអាចឲ្យការត្រាស់ដឹង ដល់មនុស្សណាមួយ ឬរំដោះអ្នកនោះឲ្យផុតពីការ វិលវល់នៃការកើត ឈឺ ចាស់ ស្លាប់ Samsara បានឡើយ ។ ចំពោះអ្នកកាន់ថេរវាទី ព្រះពុទ្ធគ្រាន់តែជាអ្នកបង្រៀនអដ្ឋង្គិកមគ្គ ចំណែកឯអាទិទេពនិងទេព្តានៅតែមានកំហឹង សេចក្តីច្រណែន សេចក្តីស្អប់ ការព្យាបាទ តណ្ហា លោភៈ មោហៈនិងសេចក្តីស្លាប់ ។

គេជៀថាបុគ្គលខ្លះដែលបតិបត្តិដោយវិរិយភាព និងថាមពល អាចសម្រេចព្រះនិព្វានបានតែក្នុង១ជាតិ ដូចជាសាវ័ករបស់ព្រះពុទ្ធជាច្រើនរូប នៃជំនាន់ដំបូងពីរបីជំនាន់ ។ ចំពោះអ្នកដទៃទៀត ដំណើរទៅកាន់ ព្រះនិព្វាន ត្រូវការពេលអស់ជាច្រើនជាតិ តាមលំដាប់លំដោយ ម្នាក់ៗនឹងឡើងថ្នាក់កាន់តែខ្ពស់ទៅ ។ អ្នកបានសម្រេចព្រះនិព្វាន គេហៅថា អរហន្ត ។ ដោយមានជំនឿថា ព្រះបរមសម្ពុទ្ធមានបញ្ញាញាណ ដ៏បរិសុទ្ធក្នុងការបង្ហាញ ផ្លូវទៅកាន់សេចក្តីត្រាស់ដឹង អ្នកកាន់ថេរវាទីជឿថា សាវ័កផ្ទាល់របស់ព្រះពុទ្ធ សម្រេចការត្រាស់ដឹងបានយ៉ាងឆាប់បំផុត ។ តាមគម្ពីរដីកាបូរាណ និព្វានដែលព្រះអរហន្តសម្រេច ក៏ដូចគ្នានឹងនិព្វានរបស់ព្រះពុទ្ធដែរ ព្រោះនិព្វានមានតែមួយប្រភេទ ។ ព្រះពុទ្ធប្រសើរជាងព្រះអរហន្តទាំងឡាយ ព្រោះព្រះអង្គបានរកឃើញមគ្គដោយ ផ្ទាល់ខ្លួនព្រះអង្គ ហើយបង្រៀនមគ្គដល់អ្នកដទៃម្យ៉ាងទៀត ព្រះអរហន្តសម្រេចព្រះនិព្វានបាន ក៏ដោយសារការប្រៀនប្រដៅ របស់ព្រះពុទ្ធមួយភាគដែរ ។ អ្នកកាន់ថេរវាទីគោរពបូជាព្រះពុទ្ធ ក្នុងភាពព្រះអង្គ ជាមហាបុរសតែមួយ ប៉ុន្តែទទួលស្គាល់ថាមានព្រះពុទ្ធផ្សេងទៀតដូចគ្នា ក្នុងអតីតកាលនិងអនាគតកាលដ៏យូរអង្វែង ។ ដូចជាក្នុងគម្ពីរបាលី មានការរៀបរាប់យ៉ាងខ្លីថា ព្រះមេត្តេយ្យ (សិអារ្យមេត្រី) នឹងមកកាន់លោកនេះជាព្រះពុទ្ធ ក្នុងអនាគតយ៉ាងយូរ ។ ជាប្រពៃណី អ្នកកាន់ថេរវាទីអាចមានសទ្ធា ចំពោះការប្រៀនប្រដៅរបស់ព្រះពុទ្ធ ហើយរក្សាសីលថ្នាក់ក្រោម ដោយសង្ឃឹមថានឹងបានកុសលខ្លះ ឬក៏គេអាចធ្វើការស្រាវជ្រាវ ដោយការពិសោធន៍ផ្ទាល់ខ្លួន បញ្ជាក់សេចក្តីពិតនៃការបង្រៀនរបស់ព្រះពុទ្ធ ដោយការបំពេញឈាន Jhana ដែលជាផ្នែកមួយក្នុងអរិយអដ្ឋង្គិកមគ្គ ដើម្បីការត្រាស់ដឹងរបស់ខ្លួន ។

ទ្រឹស្តី​គោល នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទី

កែប្រែ

ទ្រឹស្តី​សំខាន់បំផុត​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទី គឺ ទស្សនវិជ្ជា ​នៃ​ការ​​វិភាគ ឥតឈប់ឈរ នៃដំណើរជីវិត ពោល​គឺ​មិន​មែន​ជា​ការ​គោរព​ត្រឹម​តែ​​ច្បាប់សីលធម៌ ឬ ពិធីបុណ្យ​ខាង​សាសនា​នោះ​ទេ ។ ទ្រឹស្តីចម្បង​បំផុត នៃពុទ្ធសាសនា​និកាយ​ថេរវាទី គឺ​ អរិយសច្ចៈ​ ៤ (ចតុរារិយសច្ច) ។ អរិយសច្ច គឺ​ ការពិត​ដ៏​ប្រពៃ​បំផុត ​ឥត​ក្លែង​បន្លំ​កើត ពោល​គឺ ទុក្ខ, ទុក្ខសមុទយ, ទុក្ខនិរោធ, និង ទុក្ខនិរោធគាមិនីបដិបទា ។ បើ​និយាយ​តាម​ភាសា​សាមញ្ញ អរិយសច្ចៈ ៤ គឺ ការ​ស្គាល់​​​បញ្ហា, ការ​រក​​មូល​ហេតុ​នៃ​បញ្ហា, ការ​ដឹង​ថា​បញ្ហា​អាច​ដោះ​ស្រាយ​បាន, និង ការ​រក​​​វិធី​ដោះស្រាយបញ្ហា និង ការ​អនុវត្តន៍​​តាម​វិធី​នោះ(ប្រតិបត្តិ)​ ដោយ​ខ្លួន​ឯង​ លុះ​ត្រា​តែ​​ដោះ​ស្រាយ​បញ្ហា​រួច ។ ចំណុច​សំខាន់​បំផុត​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទី គឺ ​ម្ចាស់​បញ្ហា ​ជា​ អ្នក​ដោះ​ស្រាយ​បញ្ហា ដោយ​ខ្លួន​ឯង ពោល​គឺ ​មិន​ទំលាក់​កំហុស​​ឲ្យ​អ្នក​ដទៃ​ដោះ​ស្រាយ ឬ​ ពឹង​អាទិទេព (God) ឬ ព្រះ​ពោធិសត្វ ណា​មួយ ឲ្យ​​ជួយ​ដោះស្រាយទេ ។ ដូច​ជា​ពុទ្ធភាសិត​ នៅ​ក្នុង​ គាថា​ធម្មបទ ថា "អត្តា ហិ អត្តនោ នាថោ កោ ហិ នាថោ បរោ សិយា ។ អត្តនា ហិ សុទន្តេនា នាថំ លភតិ ទុល្លភំ" "ខ្លួន​ជា​ទីពឹង​របស់​ខ្លួន អ្នក​ដទៃ​ជា​ទីពឹង​ដូច​ម្តេច​បាន ព្រោះ​បុគ្គល​អ្នក​មាន​ខ្លួន​ហ្វឹកហ្វឺន​ល្អ​ហើយ រមែង​បាន​នូវ​ទីពឹង ដែល​គេ​បាន​ដោយ​កម្រ" ។