វត្តលង្កា ឬ វត្តលង្កាកុសុមារាម (Wat Langka) គឺជាវត្តអារាមខ្មែរមួយបែបព្រះពុទ្ធសាសនាថេរវាទ ដែលស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា វត្តលង្ការមានទីតាំងស្ថិតនៅទិសនិរតីនៃវិមានឯករាជ្យ វិថីព្រះសីហនុ និងផ្លូវលេខ៥១។

វត្តលង្កា
ពត៌មាន
បង្កើត ឆ្នាំ ១៤២២
អាសយដ្ឋាន ទិសនិរតីនៃវិមានឯករាជ្យ វិថីព្រះសីហនុ និងផ្លូវលេខ៥១, ក្រុងភ្នំពេញ
ប្រទេស កម្ពុជា

ក្លោងទ្វារ:ពុទ្ធសាសនា

វត្តលង្កា

អំពីឈ្មោះ

កែប្រែ

ការកសាងដំបូងគឺជាទីបដិសរណដ្ឋាន(ជាទីសំរាប់ជ្រកកោន) សំរាប់ជាកន្លែងតំកល់គម្ពីរព្រះត្រៃបិតក និងជាកន្លែងជួបជុំនៃព្រះសង្ឃខ្មែរនិងព្រះសង្ឃស្រីលង្កា។ ដើម្បីជាការរំលឹកនៃពិធីជួបជុំនេះ គេក៏បានហៅវត្តនេះថាជាវត្តលង្កា

ប្រវត្តិ

កែប្រែ

វត្តលង្កាកុសុមារាម គឺជាវត្តអារាមដ៏ចំណាស់មួយដែលមានដើមកំនើតក្នុងចំណោមវត្តអារាមចំនួន៥ទៀតនៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានកសាងឡើងតាំងពីឆ្នាំ១៤២២មកម្ល៉េះ។ ក្នុង សម័យ​ខ្មែរ​ក្រហម វត្តអារាមមួយនេះ​ត្រូវ​បាន​ប្រើ​ជា​ឃ្លាំង ​ក្រោយពីសម័យខ្មែរក្រហមមក ​បានរួចនៃវត្តពីការ​បំផ្លិចបំផ្លាញ​ទាំងស្រុង​ពី​របប​ខ្មែរ​ក្រហម ។

សូមមើលផងដែរ

កែប្រែ

វត្តភ្នំដូនពេញ

វត្តបុទម

វត្តឧណ្ណាលោម

វត្តព្រះពុទ្ធឃោសាចារ្យ

វត្តព្រះកែវមរកត

វត្តព្រះពុទ្ធមានបុណ្យ

តំនភា្ជប់

កែប្រែ