កម្ពុជាប្រជាធិបតេយ្យ
Coordinates: 12°15′N 105°36′E / 12.250°N 105.600°E
ប្រទេសកម្ពុជា ដែលកាលនុះមានឈ្មោះជាផ្លូវការថា៖ កម្ពុជាប្រជាធិបតេយ្យ (ឬត្រូវប្រជាជនខ្មែរជាទូទៅសម្តៅថា៖ របបប្រល័យពូជសាសន៍) គឺជាឈ្មោះតំណាងឱ្យរបបផ្តាច់ការនៅប្រទេសកម្ពុជាពីចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ដែលដឹកនាំដោយពួកខ្មែរក្រហម។ វាត្រូវបានបង្កើតឡើងបន្ទាប់ពីកងកម្លាំងខ្មែរក្រហមវាយដណ្តើមបានទីក្រុងភ្នំពេញពីកងទ័ពសាធារណរដ្ឋរបស់សេនាប្រមុខលន់ នល់។
កម្ពុជា (១៩៧៥–១៩៧៦) កម្ពុជាប្រជាធិបតេយ្យ (១៩៧៦–១៩៨២) | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
១៩៧៥–១៩៧៩ (របប) ១៩៧៥–១៩៨២ (អត្ថិភាពរដ្ឋ) | |||||||||||
ទីតាំងនៃកម្ពុជាប្រជាធិបតេយ្យ (ក្រហម) នៅលើភូគោល | |||||||||||
រដ្ឋធានី | ភ្នំពេញ | ||||||||||
ភាសាទូទៅ | ភាសាខ្មែរ | ||||||||||
សាសនា | អទេវនិយមរដ្ឋ[១] | ||||||||||
រដ្ឋាភិបាល | ១៩៧៥–១៩៧៦៖ រដ្ឋឯកភូត រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅក្រោមអំណាចផ្តាច់ការម៉ាក្ស–លេនីន ១៩៧៦–១៩៨១៖ រដ្ឋឯកបក្សប្រកាន់លទ្ធិម៉ាក្ស–លេនីន សាធារណរដ្ឋសង្គមនិយមនៅក្រោមអំណាចផ្តាច់ការ[២][៣][៤] ១៩៨១–១៩៨២៖ រដ្ឋឯកបក្ស សាធារណរដ្ឋសង្គមនិយមនៅក្រោមរដ្ឋាភិបាលបណ្តោះអាសន្ន | ||||||||||
អគ្គលេខាធិការបក្ស | |||||||||||
▪ ១៩៧៦–១៩៧៩ | ប៉ុល ពត | ||||||||||
គណៈប្រធានរដ្ឋ | |||||||||||
▪ ១៩៧៥–១៩៧៦ | នរោត្តម សីហនុ | ||||||||||
▪ ១៩៧៦–១៩៧៩ | ខៀវ សំផន | ||||||||||
នាយករដ្ឋមន្រ្តី | |||||||||||
▪ ១៩៧៥–១៩៧៦ | ប៉ែន នុត | ||||||||||
▪ ១៩៧៦ | ខៀវ សំផន | ||||||||||
▪ ១៩៧៦–១៩៧៩ | ប៉ុល ពត | ||||||||||
នីតិបញ្ញត្តិ | សភាតំណាងប្រជាជនបដិវត្តន៍ | ||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមត្រជាក់ | ||||||||||
១៧ មេសា ១៩៧៥ | |||||||||||
▪ ប្រកាសរដ្ឋធម្មនុញ្ញ | ៥ មករា ១៩៧៦ | ||||||||||
៧ មករា ១៩៧៩ | |||||||||||
▪ រ.ច.ក.ប. បានបង្កើតឡើង | ២២ មិថុនា ១៩៨២ | ||||||||||
ក្រឡាផ្ទៃ | |||||||||||
១៨១០៣៥ គ.ម២ (៦៩៨៩៨ ម៉ាយ ក.) | |||||||||||
រូបិយវត្ថុ | គ្មាន (ពេលនោះលុយត្រូវបានគេបំបាត់ចោល) | ||||||||||
ទិសបើកបរ | ស្តាំ | ||||||||||
កូដហៅទូរសព្ទ | ៨៥៥ | ||||||||||
| |||||||||||
ឥឡូវជាផ្នែកនៃ | កម្ពុជា |
រវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្មែរក្រហមគឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ប្រជាជនកម្ពុជារាប់លាននាក់តាមរយៈការបង្ខំឱ្យធ្វើពលកម្មធ្ងន់ៗ និងអំពើប្រល័យពូជសាសន៍ខ្មែរគ្នាឯង។ បន្ទាប់ពីបាត់បង់ការគ្រប់គ្រងភាគច្រើននៃទឹកដីកម្ពុជាទៅក្រោមការកាន់កាប់របស់វៀតណាម រដ្ឋនេះក៏បានក្លាយជារដ្ឋស្រមោលដែលគាំទ្រដោយប្រទេសចិន។ នៅខែមិថុនា ឆ្នាំ១៩៨២ ខ្មែរក្រហមបានបង្កើតរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យជាមួយក្រុមបក្សសម្ព័ន្ធមិនមែនកុម្មុយនីស្តចំនួនពីរទៀតហើយបានការទទួលស្គាល់ពីសំណាក់អន្តរជាតិ។[៥]
ប្រវត្តិសាស្ត្រ
កែប្រែនៅឆ្នាំ១៩៧០ នាយករដ្ឋមន្រ្តីលន់ នល់ និងរដ្ឋសភាបានធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុចេញពីតំណែងជាព្រះប្រមុខរដ្ឋ។ សីហនុបានប្រឆាំងនឹងរដ្ឋាភិបាលន់ នល់ដោយបានចូលជាសម្ព័ន្ធមិត្តជាមួយពួកខ្មែរក្រហម។ ដោយទទួលបានប្រយោជន៍ពីការកាន់កាប់របស់កុម្មុយនីស្តវៀតណាមនៅទឹកដីភាគខាងកើតប្រទេសកម្ពុជាបូករួមទាំងការទម្លាក់គ្រាប់បែកក្រាលព្រំដោយសហរដ្ឋអាមេរិកដ៏ច្រើនសន្ធឹកជាជួរឆ្លងកាត់ប្រទេស និងកិត្តិនាមរបស់សីហនុក្នុងជួររបស់ខ្លួន ចលនាខ្មែរក្រហមក៏លេចមុខចេញជាបក្សពួកនយោបាយតែមួយគត់ដែលអាចដឹកនាំប្រទេសកម្ពុជាឱ្យឆ្ពោះទៅរកសន្តិភាពម្តងទៀតបាន។ ដោយមានការគាំទ្រប្រកបដោយប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាជនតាមទីជនបទ ខ្មែរក្រហមក៏ដណ្ដើមយកបានរដ្ឋធានីភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រោយឡើងកាន់កាប់អំណាច ពួកគេនូវតែបន្តប្រើប្រាស់ព្រះនាមរបស់សម្តេចនរោត្តម សីហនុជាមេដឹកនាំដែលមានតែឈ្មោះក្នុងរដ្ឋាភិបាលខ្លួនរហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ១៩៧៦ ជាថ្ងៃដែលព្រះអង្គបានសម្រេចលាលែងចេញពីតំណែងជាប្រមុខរដ្ឋ។ សីហនុក៏ត្រូវខ្មែរក្រហមចាប់ព្រះកាយដាក់ឃុំក្នុងរាជដំណាក់នៅភ្នំពេញជាមួយនឹងសមាជិករាជវង្សដទៃទៀតរហូតទាន់តែសង្គ្រាមជាមួយវៀតណាមបានផ្ទុះឡើងទើបទ្រង់បានចាកចេញទៅសហរដ្ឋអាមេរិកដើម្បីធ្វើរឿងក្តីរបស់កម្ពុជាប្រជាធិបតេយ្យចំពោះមុខក្រុមប្រឹក្សាសន្តិសុខ។ ក្រោយមក ទ្រង់ក៏បានយាងទៅគង់នៅប្រទេសចិន។
មុនពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទី៣ រួចទៅហើយ និងក្រោយខែមេសា ឆ្នាំ១៩៧៥ ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងវៀតណាមក៏កាន់តែមានភាពតានតឹងបន្ថែមព្រោះប្រទេសទាំងពីរបានប្រកាន់យកខ្សែគំនិតមនោគមវិជ្ជាកុម្មុយនីស្តខុសពីគ្នា និងដោយមានវត្តមាននៃកងកម្លាំងវៀតណាមខ្លះៗនៅក្នុងទឹកដីប្រទេសកម្ពុជាផង។ បរិបទនៃសង្គ្រាមស៊ីវិលនៅកម្ពុជាបានបង្កឱ្យមានអស្ថិរភាពនៅក្នុងប្រទេសនិងបានបង្ខំឱ្យប្រជាជនជាច្រើនផ្លាស់ប្តូរទីលំនៅ ខណៈពេលដែលខ្មែរក្រហមបានកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួនទៅពាសពេញផ្ទៃប្រទេស។ ដោយសារតែសង្គ្រាមកំពុងឆាបឆេះនៅក្បែរព្រំដែន កងកម្លាំងខ្មែរក្រហមក៏ចាប់ផ្តើមរីកធំឡើងៗហើយបានចាប់អនុវត្តអំពើឃោរឃៅនៅក្នុងសង្គ្រាម។ នេះប្រហែលជាចំណុចមួយដែលធ្វើឱ្យពួកខ្មែរក្រហមចាប់អនុវត្ត ឬប្រកាន់យកអំពើហិង្សានិងគោលនយោបាយមូលវិវដ្តនៅក្នុងរបបរបស់ពួកគេ។[៧] រដ្ឋកម្ពុជាប្រជាធិបតេយ្យនិងទំនោររបស់វាចំពោះអំពើហិង្សាអាចជាគន្លឹះរបស់ក្រុមខ្មែរក្រហមក្នុងការពង្រឹងប្រជាជនខ្មែរឱ្យមានភាពមាំមួននិងបង្កើនភាពអត់ធ្មត់និងត្រៀមខ្លួន ត្រៀមចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងវៀតណាម។ បើយោងទៅតាមហេតុផលនិងចំណុចខាងលើ យើងអាចសន្មតបានថា ខ្មែរក្រហមបានចាប់មានអច្ចន្តិភាពនៅអំឡុងពេលសង្គ្រាមហើយបានលើកវាមកដាក់លើខ្នងប្រជាជនដោយរំពឹងថាវានឹងបណ្តុះស្មារតីអ្នកទាំងនោះឱ្យមានភាពក្លាហាន លុតដំ មិនខ្លាចខ្មាំងសត្រូវ។[៨] ស្ថានភាពនៃអំពើហិង្សានិងភាពសាហាវឃោរឃៅរបស់ខ្មែរក្រហមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជានាសម័យនោះដោយវាបានបង្ខំឱ្យមនុស្សចំនួនប្រព្រឹត្តិអំពើឃោរឃៅទាំងឡាយណាដែលពួកគេមិនគួរធ្វើឡើយជាពិសេសគឺយុវវ័យនិងយុវនារីខ្មែរ។
ភ្នំពេញត្រូវបានធ្លាក់មកក្នុងដៃខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ សីហនុត្រូវខ្មែរក្រហមផ្តល់តំណែងជាប្រមុខរដ្ឋ (មានតំណែងមែន តែគ្មានអំណាច) សម្រាប់រដ្ឋាភិបាលថ្មីនៃកម្ពុជាប្រជាធិបតេយ្យហើយនៅខែកញ្ញា ឆ្នាំ១៩៧៥ ព្រះអង្គក៏បានត្រឡប់ពីចិនមកកម្ពុជាវិញ។ សីហនុបានលាលែងពីតំណែងនៅពាក់កណ្តាលខែមេសា ឆ្នាំ១៩៧៦ និងត្រូវបានគេឃុំព្រះកាយព្រះអង្គនៅក្នុងរាជតំណាក់រហូតដល់ឆ្នាំ១៩៧៩, បណ្តាលឱ្យពួកខ្មែរក្រហមក្តោបក្តាប់អំណាចតែម្នាក់ឯង។
អង្គការខ្មែរក្រហម
កែប្រែនៅខែមករា ឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជា (ប.ក.ក.) បានប្រកាសដាក់ឱ្យប្រើប្រាស់នូវរដ្ឋធម្មនុញ្ញនៃកម្ពុជាប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញបានអនុញ្ញាតឱ្យមានការបោះឆ្នោតជាសម្ងាត់មួយនៅក្នុងសភាតំណាងប្រជាជនកម្ពុជា (ស.ត.ប.ក.) ហើយគណៈប្រធានរដ្ឋត្រូវបានជ្រើសរើសនិងតែងតាំងរាល់ប្រាំឆ្នាំម្ដងដោយ ស.ត.ប.ក.។ ស.ត.ប.ក. មានការប្រជុំតែម្ដងគត់គឺនៅអំឡុងខែមេសា ឆ្នាំ១៩៧៦។ សមាជិក ស.ត.ប.ក. គឺមិនដែលបានគេបោះឆ្នោតជ្រើសរើសឡើយ ផ្ទុយទៅវិញគណៈកម្មាធិការបជ្ឈិមបក្សកុម្មុយនីស្តកម្ពុជាគឺជាអ្នកតែងតាំងជ្រើសយកប្រធាននិងពួកមន្ត្រីជាន់ខ្ពស់ធ្វើជាសមាជិកសភានិងគណៈប្រធានរដ្ឋតែម្តង។ ផែនការក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភាត្រូវបានពិភាក្សា ក៏ប៉ុន្តែតាមការពិត សមាជិកទាំង ២៥០ រូបនៃ ស.ត.ប.ក. ត្រូវបានតែងតាំងដោយអ្នកថ្នាក់លើទាំងអស់។
កម្ពុជាប្រជាធិបតេយ្យគឺជាអទេវនិយមរដ្ឋ ពោលគឺជារដ្ឋគ្មានជឿលើជំនឿសាសនា ឬជំនឿអ្វីឡើយ។[៩] រាល់សាសនាទាំងអស់ត្រូវបានហាមឃាត់មិនឱ្យអនុវត្ត ដូចជាសាសនាឥស្លាម[១០] សាសនាគ្រិស្ត[១១] និងជាពិសេសគឺសាសនាព្រះពុទ្ធ។ ព្រះសង្ឃជិត ២៥,០០០ អង្គត្រូវបានខ្មែរក្រហមធ្វើគុត។[១២]
អំណាចទាំងអស់គឺស្ថិតនៅក្នុងដៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្ស ដែលមានលោកប៉ុល ពត នួន ជា និងមនុស្សប្រាំពីររូបទៀតជាសមាជិក។ គណៈកម្មាធិការអចិន្រ្តៃយ៍នេះត្រូវបានមនុស្សភាគច្រើនស្គាល់ថា"អង្គការ" ហើយកិច្ចការរបស់វាត្រូវបានប្រព្រឹត្តិនៅការិយាល័យលេខ ៨៧០ នៅឯក្រុងភ្នំពេញ។ ជាជាងរយៈពេលពីរឆ្នាំបន្ទាប់ពីបានកាន់កាប់អំណាច ខ្មែរក្រហមបានសម្តៅមកលើខ្លួនឯងថា"អង្គការ"។ នៅខែមីនា ឆ្នាំ១៩៧៧ ទើបប៉ុល ពតបានបង្ហាញពីអត្ថិភាពនៃបក្សកុម្មុយនីស្តកម្ពុជានៅក្នុងសុន្ទរកថារបស់គាត់។ នាពេលនោះដែរ ទើបគេបានដឹងថាប៉ុល ពត និងសាឡុត ស គឺជាមនុស្សតែមួយ ហើយត្រូវជាមេដឹកនាំខ្មែរក្រហម។
បំណែងចែករដ្ឋបាល
កែប្រែនៅក្នុងឆ្នាំ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានលុបបំបាត់នូវលំនាំបែងចែករដ្ឋបាលប្រទេសកម្ពុជាពីមុនៗមកទាំងអស់។ កម្ពុជាប្រជាធិបតេយ្យត្រូវបានបែងចែកជាតំបន់ភូមិភាគចំនួន ៨ ហើយគំនិតផែនទីតំបន់ទាំងនោះគឺបានមកពីពេលដែលពួកគេកំពុងប្រយុទ្ធប្រឆាំងនឹងសាធារណរដ្ឋខ្មែរ។[១៣] ភូមិភាគទាំង ៨ នោះរួមមាន៖ តំបន់ពាយព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និងកណ្ដាល ហើយបូករួម តំបន់ពិសេស ពីរទៀតគឺ៖ តំបន់ពិសេសក្រចេះលេខ ៥០៥ និង (មុនពាក់កណ្ដាលឆ្នាំ១៩៧៧) តំបន់ពិសេសសៀមរាបលេខ១០៦។[១៤] ភូមិភាគទាំងនេះត្រូវបានចែកបន្តទៅជាតំបន់តូចៗច្រើនទៀត។ ភូមិនីមួយៗត្រូវបានបែងចែកទៅជាក្រុម ហើយក្នុងក្រុមនីមួយៗគឺមានក្រុមគ្រួសារពីចំនួន ១៥-២០ ហើយគ្រប់គ្រងនិងដឹកនាំដោយមេក្រុម។
នីត្យានុកូល
កែប្រែពួកខ្មែរក្រហមបានកម្ទេចរចនាសម្ព័ន្ធនីត្យានុកូល និងតុលាការនៃរបបសាធារណរដ្ឋខ្មែរចោលទាំងអស់។ នៅក្នុងសង្គមកម្ពុជាប្រជាធិបតេយ្យគឺគ្មានតុលាការ ចៅក្រម ច្បាប់ ឬ ការជំនុំជម្រះអ្វីទេ។ តុលាការប្រជាជន ដែលបានចែងនៅក្នុងមាត្រា ៩ នៃរដ្ឋធម្មនុញ្ញនោះគឺមិនដែលបានឃើញបង្កើតឡើងឡើយ។ រចនាសម្ព័ន្ធនីត្យានុកូលចាស់ៗត្រូវបានជំនួសមកវិញដោយការចាប់យកទៅអប់រំ ការសួរចម្លើយ និងយកទៅមណ្ឌលសន្តិសុខ ដែលជាកន្លែងដែលពួកមន្ត្រីរដ្ឋការនិងអ្នកគាំទ្ររបបសាធារណរដ្ឋខ្មែរ និងមនុស្សផ្សេងៗទៀត ត្រូវបានឃុំឃាំងនិងប្រហារជីវិត។[១៥]
ទំនាក់ទំនងបរទេស
កែប្រែកម្ពុជាប្រជាធិបតេយ្យបានរក្សាទំនាក់ទំនងជិតស្និទជាមួយប្រទេសចំនួនពីរគឺ សាធារណរដ្ឋប្រជាមានិតចិន និងកូរ៉េខាងជើង។ នៅក្នុងគម្របខួប ១៧ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តកម្ពុជាគឺក្នុងឆ្នាំ១៩៧៧ លោកគីម ចុងអ៊ីល (មេដឹកនាំកូរ៉េខាងជើង]] បានបញ្ជូនសារសរសើរប្រជាជនកម្ពុជាថា"បានកម្ចាត់ចោលរាល់អ្នកប្រឆាំងនឹងបដិវត្តន៍ដែលអ្នកទាំងនោះជា'ឈ្លើងសង្គម' និងមានគោលបំណងចង់'បំផ្លាញ'ប្រទេសជាតិ។"[១៦] កាលនុះ មានតែប្រទេសចិន កូរ៉េខាងជើង អេហ្ស៊ីប អាល់បានី គុយបា ឡាវ វៀតណាម (ត្រឹមខែធ្នូ ឆ្នាំ១៩៧៧) រ៉ូម៉ានី និងយូហ្គោស្លាវីទេដែលមានទំនាក់ទំនងការទូតជាមួយកម្ពុជាប្រជាធិបតេយ្យ។[១៧]
កងយោធាខ្មែរក្រហម
កែប្រែកងកម្លាំងខ្មែរក្រហមប្រមាណ ៦៨,០០០ រូបបានប្តូរឈ្មោះរបស់ខ្លួនមកជាកងទ័ពបដិវត្តន៍កម្ពុជា (ក.ប.ក.) បន្ទាប់ពីពួកគេបានដណ្តើមទីក្រុងភ្នំពេញបាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ឈ្មោះនេះគឺមានប្រភពមកពីការប៉ះបោរនៅស្រុកសំឡូត ខេត្តបាត់ដំបងនៅអំឡុងឆ្នាំ១៩៦៧ ដោយមានការចូលរួមពីប្រជាកសិករជាច្រើន។ នៅក្រោមការដឹកនាំរបស់លោកសុន សេន ដែលពេលនោះត្រូវជាមេបញ្ជាការនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិ កបក មានកងវរសេនាតូចចំនួន ២៣០ ក្រុម កងវរសេនាធំពី ៣០ ទៅ ៤០ ក្រុម និងកងពលតូចពី ១២ ទៅ ១៤ ក្រុម។ រចនាសម្ព័ន្ធនៃកិច្ចបញ្ជាការនៅក្នុងអង្គភាពនីមួយៗត្រូវផ្អែកលើគណៈកម្មាធិការ ៣ រូប ក្នុងនោះ គណៈកម្មាធិការនយោបាយគឺមានអំណាចជាងគេ បន្ទាប់មកគឺគណៈកម្មការយោធា និងអនុកម្មការ។
កម្ពុជាត្រូវបានចែកទៅជាភូមិភាគ និងតំបន់ពិសេសៗដោយ ក.ប.ក.។ ភារកិច្ចដំបូងៗរបស់ កបក គឺត្រូវប្រហារជីវិតអតីតមន្រ្តីខ្មែរសាធារណរដ្ឋនិងគ្រួសាររបស់ពួកគេដោយគ្មានការវិនិច្ឆ័យ ឬការប្តេជ្ញាចិត្តក្នុងការកំចាត់សត្រូវពួកគេ។
អាទិភាពបន្ទាប់គឺពួកគេត្រូវបង្រួមចូលទៅជាកងទ័ពជាតិមួយ ដែលកំពុងខ្វះកម្លាំងក្នុងការធ្វើប្រតិបត្តិការនៅតាមតំបន់ភូមិភាគនីមួយៗ។ អង្គភាពខ្មែរក្រហមត្រូវបានបញ្ជាដោយលេខាធិការភូមិភាគដែលជាបក្សនិងមន្រ្តីយោធាក្នុងពេលដំណាលគ្នា, អ្នកខ្លះបាននិយាយថា អ្នកលេខាធិការភូមិទាំងនោះគឺមានអំណាចព្រៀបបាននឹងស្តេចត្រាញ់អញ្ចឹង។ ជាញឹកញាប់ កងទ័ពខ្មែរក្រហមត្រូវបានគេបញ្ជូនពីភូមិភាគមួយទៅកាន់ភូមិភាគមួយផ្សេងទៀតដើម្បីអនុវត្តវិន័យ។ កិច្ចប្រឹងប្រែងទាំងនេះគឺដើម្បីបន្ថែមវិន័យមកលើលេខាភូមិ ឬកម្មាភិបាលណាដែលពួកគេគិតថាប្រកាន់មនោគមវិជ្ជាខុសប្លែកពីគេ។ ការធ្វើបែបនេះគឺមានគោលបំណងចង់កម្ចាត់និងដកឫសគល់ណាដែលមើលទៅជាឧបសគ្គរារាំងវឌ្ឍនភាពរបបពួកគេ។ ទាំងនេះគឺជាមូលហេតុដែលបណ្តាលឱ្យមានការបាត់បង់ជំនឿចិត្តមកលើគ្នា ហើយបាននាំឱ្យមានការសម្លាប់គ្នីគ្នាឯង។[១៨] និយាយជារួមគឺ ខ្មែរក្រហមបានប្រើប្រាស់កងកម្លាំងខ្លួនឱ្យអនុវត្តគោលការហិង្សាសាហាវឃោរឃៅនេះ។
មនោគមវិជ្ជាខ្មែរក្រហម
កែប្រែឥទ្ធិពលនៃមនោគមវិជ្ជា
កែប្រែមនោគមវិជ្ជាខ្មែរក្រហមភាគច្រើនគឺទទួលឥទ្ធិពលពីលទ្ធិម៉ៅនិយម[១៩] បក្សកុម្មុយនីស្តបារាំង ហើយនិងសំណេរដែលនិពន្ធដោយកាល់ ម៉ាក្ស និងវ៉្លាឌីមៀ លេនីន[២០] ក៏ដូចនឹងគំនិតឧត្តមភាពនៃពូជសាសន៍ខ្មែរ។[២១] បើយើងជីករកមើលឫសដើមនៃមនោគមវិជ្ជាខ្មែរក្រហមនោះ យើងនឹងដឹងថាហេតុអ្វីបានជាបញ្ញាវន្តខ្មែរក្រហមទាំងនេះបានប្រកាន់យកអំពើហិង្សាសាហាវឃោរឃៅសម្រាប់បដិវត្តន៍របស់ពួកគេ។ វាពិតជាច្បាស់ណាស់ថាគំនិតមូលវិវដ្តបែបនេះគឺបានមកពីការទៅរៀនសូត្រនៅឯប្រទេសបារាំង។ មន្រ្តីខ្មែរក្រហមភាគច្រើនគឺទទួលបានការបង្ហាត់បង្រៀននៅឯទីក្រុងប៉ារីសដែលជាកន្លែងដែលធ្វើឱ្យពួកគេចាប់គិតថា លទ្ធិកុម្មុយនីស្តគឺចាំបាច់ត្រូវទាមទារឱ្យមានអំពើហិង្សា។[២២][២៣] បានទទួលឥទ្ធិពលពីបដិវត្តន៍បារាំង វាបាននាំឱ្យបុគ្គលជាច្រើននាក់ដែលបានសិក្សានៅទីក្រុងប៉ារីសជឿថា ទ្រឹស្តីនយោបាយម៉ាក្សនិយមដែលផ្អែកលើការតស៊ូប្រឆាំងវណ្ណៈ អាចនឹងយកមកអនុវត្តចំពោះបុព្វហេតុជាតិដែលកំពុងកើតមាននៅកម្ពុជា។[២៤] បុព្វហេតុនៃការតស៊ូប្រកាន់វណ្ណៈបានបណ្តុះឫសមនោគមវិជ្ជាមេដឹកនាំខ្មែរក្រហមឱ្យងាកទៅរកអំពើហិង្សា ហើយវាគឺជាផ្នែកដ៏ចាំបាច់មួយដើម្បីធ្វើឱ្យបដិវត្តន៍អ្នកទាំងនោះទទួលបានជោគជ័យ។ លើសពីនេះទៅទៀត ដោយសារតែមន្ត្រីជាន់ខ្ពស់ខ្មែរក្រហមជាច្រើននាក់នាពេលនោះដូចជា ប៉ុលពត ខៀវ សំផន និងកាំង ហ្កិច អ៊ាវ (ហៅ ឌុច) គឺជាអ្នកអប់រំនិងបញ្ញាវន្ត ដូច្នេះហើយ ពួកគេមិនអាចបង្កើតទំនាក់ទំនងអ្វីជាមួយនឹងមហាជនបានឡើយ ហើយត្រូវបានផ្តាច់ឆ្ងាយពីមហាជននៅពេលបានត្រឡប់មកប្រទេសកម្ពុជាវិញ មូលហេតុនេះហើយដែលបានជំរុញឱ្យគំនិតមូលវិវដ្តរបស់ពួកគេកាន់តែកើនទៅៗ។[២៥] ទោះជាយ៉ាងណាក៏ដោយ លោកវីកឃឺរីបានបង្ហាញពីចំណុចសំខាន់មួយនៃបុគ្គលិកលក្ខណៈអ្នកនោះនៅក្នុងការពន្យល់ពី'បាតុភូតកម្ពុជាប្រជាធិបតេយ្យ'របស់លោក ដោយកត់សំគាល់ថា មេដឹកនាំកម្ពុជាប្រជាធិបតេយ្យមិនដែលត្រូវបានគេចាត់ទុកថាអាក្រក់ដោយមនុស្សសម័យមុន"រំដោះ"ឡើយ។ ក៏ប៉ុន្តែ ទស្សនៈនេះត្រូវបានជំទាស់ដោយអ្នកខ្លះ រួមមានលោករិទ្ធី-ផាន។ បន្ទាប់ពីផានបានសម្ភាសមិត្តឌុចដែលជាអតីតប្រធានគុកទួលស្លែង លោកបានលើកឡើងថា ឌុចគឺជាបុគ្គលដែលគួរឱ្យខ្លាចព្រោះឌុចតែងតែឃ្លាំមើលនិងចាប់យកចំណុចខ្សោយរបស់អ្នកដទៃជានិច្ច។[២៦][២៧] និយាយជារួម បរិបទប្រវត្តិសាស្រ្តនៃសង្គ្រាមស៊ីវិលនៅកម្ពុជា រួមនឹងការកើនឡើងនៃមនោគមវិជ្ជារបស់បញ្ញវន្តខ្មែរដែលបានត្រឡប់មកពីប្រទេសបារាំងវិញ គឺជាដំណាក់កាលដំបូងឈានទៅរកបដិវត្តន៍ខ្មែរក្រហមនិងការរីករាលដាលនៃអំពើសាហាវឃោរឃៅនៅពាសពេញផ្ទៃប្រទេសកម្ពុជា។
ការអនុវត្តមនោគមវិជ្ជាតាមរយៈអំពើហិង្សា
កែប្រែខ្មែរក្រហមបានប្តេជ្ញាចិត្តប្រែក្លាយប្រទេសកម្ពុជាទៅជាប្រជាជាតិកសិករមួយ ដែលអំពើពុករលួយនិង"ប៉ារ៉ាស៊ីត"នៃជីវិតទីក្រុងនឹងត្រូវបានដកហូតចេញទាំងស្រុង។ សហគមនីយកម្មត្រូវបានអនុវត្តដោយការដាក់បុរសៗ ស្ត្រីៗ និងកុមារអោយធ្វើការក្នុងវាលស្រែ ដែលជាហេតុនាំឱ្យបែកបាក់គ្រួសារ។ របបកម្ពុជាប្រជាធិបតេយ្យបានអះអាងថាខ្លួនបាន"រំដោះ"ស្រ្តីតាមរយៈការអនុវត្តខាងលើនេះ។ បើយោងទៅតាមលោកហ្សាល កាការីបានឱ្យដឹងថា"កម្ពុជាប្រជាធិបតេយ្យបានអនុវត្តតាមគោលលទ្ធិរបស់លោកអេហ្គលដោយថា៖ ស្រ្តីមានភារកិច្ចធ្វើការបានផលស្មើនឹងបុរស នេះមានន័យថាពួកគេបានទទួលសេរីភាពពិតប្រាកដហើយ។"[៦] នៅក្នុងសង្គមកម្ពុជាប្រជាធិបតេយ្យគឺមិនមានសមភាពដូចដែលបានចែងនោះឡើយ។ ប៉ុន្តែនេះមិនមែនជាករណីជាក់ស្តែងទេព្រោះថាបុគ្គលដែលមានឋានៈជាសមាជិកបក្ស ឫមេដឹកនាំមូលដ្ឋានដែលមានប្រវត្តិជាប្រជាកសិករក្រីក្រ ឫនរណាដែលសហការជាមួយ'អង្គការបដិវត្តន៍' ឫកងកម្លាំងយោធា គឺសុទ្ធតែមានកម្រិតជីវភាពខ្ពស់ជាងអ្នកផ្សេងៗទាំងអស់។[ត្រូវការអំណះអំណាង]
ក្រោមការដឹកនាំរបស់ប៉ុល-ពត ទីក្រុងនានាបានក្លាយជាទីក្រុងខ្មោច (គ្មានមនុស្សរស់នៅ) សាសនាត្រូវបានគេលុបបំបាត់ចោល ហើយកម្មសិទ្ធិឯកជន លុយ និងទីផ្សារនានាក៏ត្រូវបានបំបាត់ចោលដែរ។[២៨] យុទ្ធនាការប្រល័យពូជសាសន៍ដែលមិនធ្លាប់មានពីមុនមកបានធ្វើឱ្យស្លាប់ប្រជាជនប្រមាណ ២៥% នៃចំនួនប្រជាជនសរុបហើយការសម្លាប់ជីវិតទាំងនេះភាគច្រើនគឺមកពីមនោគមវិជ្ជាខ្មែរក្រហម ដែលបានជំរុញឱ្យមាន"ការសងសឹក"ទៅនឹងអ្នកជិះជាន់គេ អ្នកមាន និងអ្នកមានអំណាចផ្សេងៗ។[២៩][៣០][៣១] ជនរងគ្រោះនៅក្នុងរបបនេះសុទ្ធតែជាសត្រូវរបស់ពួកខ្មែរក្រហមមានដូចជា អ្នកមានដើមទុន អ្នកជំនាញ បញ្ញវន្ត ប៉ូលីស និងបុគ្គលិករដ្ឋាភិបាល (រួមទាំងក្រុមមេដឹកនាំរបស់លន់ នល់)[៣២] ហើយក៏មានជនជាតិចិន យួន លាវ និង ចាមផងដែរ។[៣៣]
របបខ្មែរក្រហមគឺជារបបមួយដែលឃោរឃៅបំផុតនៅក្នុងប្រវត្តិសាស្រ្ត ជាពិសេសបើយើងប្រៀបរបបនេះទៅនឹងរបបនយោបាយសាហាវឃោរឃៅនៅជុំវិញពិភពលោក របបខ្មែរក្រហមគឺគ្រប់គ្រងអំណាចបានរយៈពេលតិចណាស់ (៣ឆ្នាំ ៨ខែ ២០ថ្ងៃ)។ ផ្អែកលើការវិភាគនៃកន្លែងបញ្ចុះសពដ៏ធំទាំងប៉ុន្មាននៅកម្ពុជា និងកម្មវិធីផែនការឌីស៊ី–ខេមនិងសាកលវិទ្យាល័យយេល បានប៉ាន់ស្មានថា ខ្មែរក្រហមបានសម្លាប់ប្រជាជនជាង ១.៣៨ លាននាក់។[៣៤][៣៥] ប៉ុន្តែបើយើងគិតទាំងករណីអ្នកស្លាប់ដោយជំងឺនិងការអត់ឃ្លានទៀតនោះ ចំនួនអ្នកស្លាប់នៅក្នុងរបបខ្មែរក្រហមនឹងកើនដល់ ២.៥ លាននាក់ (រាប់បញ្ចូលទាំងជនជាតិភាគតិចនៅកម្ពុជា)។[៣៦] ឧទាហរណ៍៖ ជនជាតិវៀតណាមដែលមានវត្តមានលើទឹកដីកម្ពុជាត្រូវបានពួកខ្មែរក្រហមសម្លាប់ចោលស្ទើរគ្មានសល់។ មន្ទីរស.២១ (ឥឡូវជាសារមន្ទីរប្រល័យពូជាសាសន៍ទួលស្លែង) បានឃុំខ្លួននិងសម្លាប់មនុស្សប្រមាណ ១៧,០០០ នាក់ ហើយមានតែមនុស្សចំនួន ៧ នាក់ទេដែលបានរត់គេចខ្លួនរួចពីស.២១។
អនុស្សាវរីយ៍ និងការចងចាំ
កែប្រែកេរ្តិ៍ដែលបានបន្សល់ទុកពីរបបកម្ពុជាប្រជាធិបតេយ្យនូវតែធ្វើឱ្យប្រជាជនខ្មែរបច្ចុប្បន្នមានការឈឺចាប់និងតែងតែចងចាំជានិច្ចនូវសកម្មភាពដ៏សាហាវឃោរឃៅរបស់ពួកខ្មែរក្រហមដែលប្រព្រឹត្តិមកលើប្រជាជនស្លូតត្រង់ ពូជសាសន៍តែជាមួយគ្នា។ នៅប្រទេសកម្ពុជាបច្ចុប្បន្នមាន សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនិងវាលពិឃាតជើងឯក ដែលជាកន្លែងសំខាន់ពីរដែលបើកចំហសម្រាប់សាធារណជនទស្សនា ទាំងបរទេសនិងខ្មែរដើម្បីចងចាំនូវអំពើប្រល័យពូជសាសន៍នៅកម្ពុជាក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ ដើមឡើយ ទួលស្លែងគឺជាអគារវិទ្យាល័យសិក្សាហើយក៏ត្រូវបានផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលសួរចម្លើយ និងធ្វើទារុណកម្ម ដែលគេហៅថាស-២១ នៅក្នុងរបបខ្មែរក្រហម។ សព្វថ្ងៃនេះ ទួលស្លែងត្រូវបានបើកឱ្យភ្ញៀវទេសចរណ៍ទស្សនាពីទិដ្ឋភាពដ៏អាក្រក់មានដូចជា បន្ទប់និងឧបករណ៍ធ្វើទារុណកម្ម និងគុកឃុំខ្លួនជាដើម។ ជើងឯកគឺជាកន្លែងបញ្ចុះសពដ៏ធំមួយនៅខាងក្រៅទីក្រុងភ្នំពេញ ហើយនៅក្រោមការដឹកនាំរបស់ខ្មែរក្រហម ជើងឯកក៏ក្លាយទៅជាកន្លែងដែលគេយកអ្នកទោសទៅសម្លាប់។ សព្វថ្ងៃនេះ ជើងឯកគឺជាកន្លែងអនុស្សាវរីយ៍និងជាកន្លែងរំលឹកដល់វិញ្ញាណខ័ន្តអ្នកដែលបានស្លាប់នៅទីនោះ។
ទោះជាយ៉ាងណា ក្រៅពីកន្លែងទាំងពីរនេះ រដ្ឋាភិបាលកម្ពុជាមិនសូវបានផ្សព្វផ្សាយអ្វីដើម្បីរំលឹកប្រជាជនអំពីការប្រល័យពូជសាសន៍ដែលបានកើតឡើងនោះទេ។ ព្រោះបន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ កម្មាភិបាលខ្មែរក្រហមជាច្រើននៅតែមានឥទ្ធិពលនៅក្នុងនយោបាយកម្ពុជា។ ឥទ្ធិពលរបស់កម្មាភិបាលខ្មែរក្រហមនៅក្នុងកិច្ចការនយោបាយរបស់ប្រទេសកម្ពុជាបាននាំឱ្យមានការធ្វេសប្រហែស ឫការមិនទៀងទាត់នៅក្នុងការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហមទៅកុមារកម្ពុជា។ ដោយសារតែមានការដាក់សម្ពាធពីអន្តរជាតិ ទីកន្លែងប្រល័យពូជសាសន៍មួយចំនួនក៏បានបើកជាសាធារណៈដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយៗយល់ដឹងពីរបបដ៏សាហាវឃោរឃៅរបស់ខ្មែរក្រហម។
ក្នុងផ្នែកអក្សរសិល្ប៍
កែប្រែអំពើប្រល័យពូជសាសន៍នៅកម្ពុជាត្រូវបានបរទេសនិងខ្មែរយកមកសរសេរផ្សព្វផ្សាយក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវដួលរលំ។ អ្វីដែលសំខាន់នោះគឺការសរសេរកំណត់ប្រវត្តិខ្មែរក្រហមដោយអ្នកដែលបានរស់រានមានជីវិតហើយត្រូវបានបោះពុម្ពផ្សាយជាភាសាអង់គ្លេស ដែលជាមធ្យោបាយមួយដើម្បីចងចាំពីអតីតកាល។ រលកទីមួយនៃកំណត់ប្រវត្តិខ្មែរក្រហមបានចាប់ផ្តើមលេចឡើងនៅចុងទសវត្សឆ្នាំ១៩៧០ និងឆ្នាំ១៩៨០។ ភ្លាមៗបន្ទាប់ពីបានគេចផុតពីរបបខ្មែរក្រហម ពួកគេទាំងនោះក៏ចាប់ផ្តើមសរសេររៀបរាប់ពីជីវិតរបស់គេនៅក្រោមរបបខ្មែរក្រហម ភាគច្រើនជាភាសាខ្មែរ ចំណែកឯភាសាអង់គ្លេសនិងភាសាបារាំងវិញគឺមានតិចតួចណាស់។ ឯកសារទាំងនោះបាននិពន្ធឡើងគឺដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីរបបខ្មែរក្រហម ឯកសារចងចាំរបស់មនុស្សទាំងនោះគឺច្រើនរៀបរាប់ពីបរិយាកាសនយោបាយនៅកម្ពុជាមុនរបបនេះហើយឱ្យអំពាវនាវរកយុត្តិធម៌ដល់អ្នកដែលបានបាត់បង់ជីវិតទាំងឡាយ។ សៀវភៅដំបូងៗគេដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនទូទាំងពិភពលោកមានដូចជា A Cambodian Odyssey និពន្ធដោយហាំង ង៉ោ (បោះពុម្ភផ្សាយក្នុងឆ្នាំ១៩៨៧) L'Utopie meurtrière និពន្ធដោយពិន យ៉ាថៃ (១៩៧៩) Au-delà du ciel របស់លូរ៉ង់ ភីគ៍ (១៩៨៤) និងកម្ពុជា, ឆ្នាំសូន្យ (Cambodge, annee zero – ១៩៧៧) របស់លោកហ្រ្វង់ស្វ័រ ពុនឆុដ។ សៀវភៅ និងអក្សរសិល្ប៍ទាំងអស់នេះហើយដែលបាននាំរឿងរ៉ាវនៃជីវិតនៅក្រោមរបបខ្មែរក្រហមទៅឱ្យពិភពលោកបានស្គាល់។
រលកទីពីរ នៃកំណត់ប្រវត្តិខ្មែរក្រហមត្រូវបានបោះពុម្ពផ្សាយនៅសតវត្សទី២១ ហើយមានភាពខុសគ្នាឆ្ងាយពីរលកទីមួយ។ កំណត់ប្រវត្តិរលកទីពីរមានដូចជា៖ When Broken Glass Float និពន្ធដោយចាន់រិទ្ធី ហ៊ីម (បោះផ្សាយឆ្នាំ២០០០) First They Killed My Father របស់អ្នកស្រីអ៊ឹង លឿង (២០០០) On the Wings of a White Horse ដោយ Oni Vitandham (២០០៥) ហើយនិងGolden Leaf និពន្ធដោយលោកអ៊ឹង គីឡុង (២០០៩)។ អ្នកដែលនិពន្ធសៀវភៅប្រវត្តិរលកទីពីរនេះគឺភាគច្រើនមានវ័យជាកុមារនៅក្នុងសម័យខ្មែរក្រហម, សៀវភៅទាំងអស់នោះគឺបានបង្ហាញពីដំណើរឆាកជីវិតរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាដែលហែកហួរដោយសង្គ្រាមទៅការចាប់ផ្តើមជីវិតសារជាថ្មីនៅប្រទេសលោកខាងលិច។ ការតែងនិពន្ធរបស់ពួកគេគឺមានភាពខុសពីរលកទីមួយខ្លាំង ព្រោះថាអ្នកនិពន្ធរលកទីពីរបានតែងរៀបរាប់ពីបទពិសោធន៍របស់ពួកគេមុនពេលចាកចេញពីប្រទេសកម្ពុជា។ ដោយបានចាកឆ្ងាយពីប្រទេសកម្ពុជា បុគ្គលទាំងនេះបានប្រើសៀវភៅកំណត់ហេតុរបស់ពួកគេជាឈ្នាន់មួយដើម្បីសារភ្ជាប់ទៅនឹងកុមារភាពដែលបានបាត់បង់ទៅ សារភ្ជាប់ទៅនឹងឫសគល់នៃវប្បធម៌ដើមរបស់ពួកគេហើយនិយាយប្រាប់រឿងរ៉ាវទាំងនោះទៅកូនៗជំនាន់ក្រោយរបស់គេ។ គួរកត់សម្គាល់ដែរថា អ្នកនិពន្ធរលកទីពីរបានគូសនូវមែកធាងគ្រួសាររបស់ពួកគេនៅមុនរបបខ្មែរក្រហមដើម្បីងាយស្រួលក្នុងការស្រង់ប្រវត្តិគ្រួសារអ្នកនិពន្ធទាំងនោះ។ លើសពីនេះ អ្នកនិពន្ធខ្លះក៏បានកត់សម្គាល់ផងដែរថាទោះបីពួកគេចងចាំព្រឹត្តិការណ៍ទាំងអស់បានយ៉ាងរស់រវើកក៏ដោយ តែឯកសាររបស់ពួកគេក៏ត្រូវបានបន្ថែមព្រឹត្តិការណ៍ខ្លះៗដោយញាត្តសន្តានដែលបានរៀបរាប់ពីព្រឹត្តិការណ៍បន្ថែមទាំងនោះដល់ពួកគេនៅពេលធំពេញវ័យ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថាសៀវភៅនិងឯកសារទាំងអស់នោះត្រូវបានបោះពុម្ភផ្សព្វផ្សាយស្របទៅជាមួយនឹងសាលាក្ដីខ្មែរក្រហម។
ក្នុងប្រព័ន្ធផ្សព្វផ្សាយ
កែប្រែដូចអក្សរសិល្ប៍ដែរ ខ្សែភាពយន្តទាក់ទងនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហមក៏បានចាប់ផ្តើមចេញផ្សាយ។ ខ្សែភាពយន្តភាគច្រើនត្រូវបានផលិតជាលក្ខណៈឯកសារ ហើយជាញឹកញាប់មានគោលបំណងបង្ហាញពីអ្វីដែលបានកើតឡើងក្នុងរបបខ្មែរក្រហមនិងសារភ្ជាប់រូបភាពជីវិតនៃបុគ្គលទាំងនោះនៅក្នុងរបបប្រល័យពូជសាសន៍ជាតិឯង។ មនុស្សដែលគួរឱ្យកត់សម្គាល់ជាគេនោះគឺ លោកប៉ាន់ រិទ្ធី ដែលបានគេចផុតពីការកាប់សម្លាប់នៅឯវាលពិឃាតខ្មែរក្រហម និងបច្ចុប្បន្នជាអ្នកដឹកនាំខ្សែភាពយន្តដ៏ល្បីល្បាញម្នាក់។ លោកបានផលិតខ្សែភាពយន្តជាច្រើនដែលទាក់ទងនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជា មានដូចជា៖ កម្ពុជា៖ ចន្លោះសង្គ្រាមនិងសន្តិភាព ទឹកដីវិញ្ញាណវិលវល់ ហើយនិងខ្សែភាពយន្តជាច្រើនទៀត។ ខ្សែភាពយន្តឯកសារក្រោយគេបង្អស់របស់លោកគឺមានចំណងជើងថា រូបភាពដែលបាត់បង់ ផលិតនៅឆ្នាំ២០១៣។ ក្រៅពីរិទ្ធី នៅមានបុគ្គលជាច្រើនទៀត (ទាំងខ្មែរនិងបរទេស) ដែលបានផលិតខ្សែភាពយន្តឯកសារស្តីពីរបបខ្មែរក្រហម។ Year Zero: The Silent Death of Cambodia គឺជាឯកសារប្រវត្តិសាស្រ្តអង់គ្លេសពីរបបខ្មែរក្រហម ផលិតនិងដឹកនាំដោយដេវីត-មូនរូ នៅក្នុងឆ្នាំ១៩៧៩។ ឯកសារនេះបានរៃអង្គាសប្រាក់បានចំនួន ៤២ លានផោនដើម្បីយកមកឧបត្ថមជួយប្រជាជនខ្មែរកាលពីពេលនោះ។
មើលផងដែរ
កែប្រែ- សង្គមនិយមកសិកម្ម
- ប្រវត្តិសាស្ត្រខ្មែរ
- ឥណ្ឌូចិននៃបារាំង
- សង្គ្រាមឥណ្ឌូចិនលើកទី១
- មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ (ភាពយន្ត)
- សាធារណរដ្ឋខ្មែរ
- ការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជា (១៩៧៥–១៩៧៩)
- ភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យ
- សាធារណរដ្ឋប្រជាមានិតកម្ពុជា (ការកាន់កាប់របស់វៀតណាម ១៩៧៩–១៩៨៩)
- វាលពិឃាត (ភាពយន្ត)
- បញ្ជីរាយរដ្ឋសង្គមនិយម
ឯកសារយោង
កែប្រែ- ↑ "Cambodia - Religion". Britannica. Retrieved 29 មិថុនា 2020.
- ↑ Jackson, Karl D.. Cambodia, 1975–1978: Rendezvous with Death. Princeton University Press. p. 219. ល.ស.ប.អ. 0-691-02541-X.
- ↑ "Khmer Rouge's Slaughter in Cambodia Is Ruled a Genocide". The New York Times. 15 ខែវិច្ឆិកា 2018. Archived from the original on 13 ខែមេសា 2019. Retrieved 13 ខែមេសា 2019.
- ↑ Kiernan, B. (2004) How Pol Pot came to Power. New Haven: Yale University Press, p. xix
- ↑ "Coalition Government of Democratic Kampuchea". countrystudies.us. Archived from the original on 5 ខែសីហា 2011. Retrieved 16 ខែវិច្ឆិកា 2007.
- ↑ ៦,០ ៦,១ Karkaria, Zal. Failure "Through Neglect: The Women's Policies of the Khmer Rouge in Comparative Perspective". Concordia University Department of History. Archived 26 July 2011 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ Kiernan, Ben. "The Pol Pot Regime: Race, Power, and Genocide in Cambodia Under the Khmer Rouge, 1975-79." New Haven, Conn: Yale University Press, 2002. p. 19.
- ↑ Jackson, Karl D (ed.). "Cambodia, 1975-1978: Rendezvous with Death." Princeton, N.J: Princeton University Press, 1992, p215.
- ↑ Wessinger, Catherine (2000) (ជាEnglish). Millennialism, Persecution, and Violence: Historical Cases. Syracuse University Press. p. 282. ល.ស.ប.អ. 9780815628095. "Democratic Kampuchea was officially an atheist state, and the persecution of religion by the Khmer Rouge was matched in severity only by the persecution of religion in the communist states of Albania and North Korea, so there were no direct historical continuities with Buddhism into the Democratic Kampuchean era."
- ↑ Juergensmeyer, Mark. The Oxford Handbook of Global Religions. Oxford University Press. p. 495.
- ↑ Quinn-Judge, Westad, Odd Arne, Sophie. The Third Indochina War: Conflict Between China, Vietnam and Cambodia, 1972-79. Routledge. p. 189.
- ↑ Philip Shenon, Phnom Penh Journal; Lord Buddha Returns, With Artists His Soldiers Archived 15 June 2018 at the វេយប៊ែខ ម៉ាស៊ីន. The New York Times - January 2, 1992
- ↑ Tyner, James A. (2008). The Killing of Cambodia: Geopolitics, Genocide, and the Unmaking of Space. Burlington, VT: Ashgate. ល.ស.ប.អ. 978-0-7546-7096-4.
- ↑ Vickery, Michael (1984). Cambodia : 1975–1982. Boston: South End Press. ល.ស.ប.អ. 0-89608-189-3.
- ↑ "Judgement of the Trial Chamber of the Extraordinary Chambers in the Courts of Cambodia". Archived from the original (PDF) on 2020-09-28. Retrieved 2012-05-09.
- ↑ Martin, M.A. Cambodia: A Shattered Society. University of California, 1994. p 204.
- ↑ Martin 1994, p. 204.
- ↑ Becker, Elizabeth (1986). When the War Was over: Cambodia and the Khmer Rouge Revolution. New York: Simon and Schuster. ល.ស.ប.អ. 0-671-41787-8.
- ↑ Jackson, Karl D. Cambodia, 1975–1978: Rendezvous with Death. Princeton University Press. p. 219. ល.ស.ប.អ. 0-691-02541-X.
- ↑ Ervin Staub. The roots of evil: the origins of genocide and other group violence. Cambridge University Press, 1989. p. 202 Archived 3 June 2016 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ David Chandler & Ben Kiernan, រៀ. (1983). Revolution and its Aftermath. New Haven.
- ↑ Kiernan, Ben. "The Pol Pot Regime: Race, Power, and Genocide in Cambodia Under the Khmer Rouge, 1975-79." New Haven, Conn: Yale University Press, 2002. p11.
- ↑ Jackson, Karl D (ed.). "Cambodia, 1975-1978: Rendezvous with Death." Princeton, N.J: Princeton University Press, 1992, p231.
- ↑ Etcheson, Craig. "The Rise and Demise of Democratic Kampuchea." Boulder, Colo: Westview, 1984. p27.
- ↑ Jackson, Karl D (ed.). "Cambodia, 1975-1978: Rendezvous with Death." Princeton, N.J: Princeton University Press, 1992, p232.
- ↑ Phan, Rithy and Bataille, Christopher. "The Elimination: a Survivor of the Khmer Rouge Confronts His Past." Clerkenwell Press, 2012. p34.
- ↑ Vickery, Michael. "Cambodia, 1975-1982." Boston, MA: South End Press, 1984. p152.
- ↑ Final Solutions: Mass Killing and Genocide in the Twentieth Century Cornell University Press, 2004. ISBN 0-8014-3965-5 p. 127 Archived 4 May 2016 at the វេយប៊ែខ ម៉ាស៊ីន..
- ↑ Locard, Henri, State Violence in Democratic Kampuchea (1975-1979) and Retribution (1979-2004) Archived 30 October 2013 at the វេយប៊ែខ ម៉ាស៊ីន., European Review of History, Vol. 12, No. 1, March 2005, pp.121–143.
- ↑ Nicholas A. Robins, Adam Jones. Genocides by the oppressed: subaltern genocide in theory and practice. Indiana University Press, 2009. p. 98 Archived 25 April 2016 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ Alexander Laban Hinton. A Head for an Eye: Revenge in the Cambodian Genocide. American Ethnologist, Vol. 25, No. 3 (Aug. 1998), pp. 352–377
- ↑ Nicholas A. Robins, Adam Jones. Genocides by the oppressed: subaltern genocide in theory and practice. Indiana University Press, 2009. p. 97
- ↑ Helen Fein. Revolutionary and Antirevolutionary Genocides: A Comparison of State Murders in Democratic Kampuchea, 1975 to 1979, and in Indonesia, 1965 to 1966. Comparative Studies in Society and History, Vol. 35, No. 4 (Oct., 1993), pp. 796–823
- ↑ Documentation Center of Cambodia Archived 28 July 2011 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ "Yale Cambodian Genocide Program". Archived from the original on 16 ខែកញ្ញា 2013. Retrieved 19 ខែកញ្ញា 2013.
- ↑ Bruce Sharp, Counting Hell: The Death Toll of the Khmer Rouge Regime in Cambodia Archived 15 November 2013 at the វេយប៊ែខ ម៉ាស៊ីន., Mekong.net, 2008.
អានបន្ថែម
កែប្រែ- Beang, Pivoine, and Wynne Cougill. Vanished Stories from Cambodia's New People Under Democratic Kampuchea. Phnom Penh: Documentation Center of Cambodia, 2006. ISBN 99950-60-07-8.
- Chandler, David P. "A History of Cambodia." Boulder: Westview Press, 1992.
- Dy, Khamboly. A History of Democratic Kampuchea (1975–1979). Phnom Penh, Cambodia: Documentation Center of Cambodia, 2007. ISBN 99950-60-04-3. Foreword.
- Etcheson, Craig. The Rise and Demise of Democratic Kampuchea. Westview special studies on South and Southeast Asia. Boulder, Colo: Westview, 1984. ISBN 0-86531-650-3.
- Hinton, Alexander Laban. "Why did they Kill? : Cambodia in the Shadow of Genocide." Berkeley: University of California Press, 2005.
- Kiernan, Ben. "The Pol Pot Regime: Race, Power, and Genocide in Cambodia Under the Khmer Rouge, 1975-79." New Haven, Conn: Yale University Press, 2002.
- Vickery, Michael. "Cambodia, 1975-1982." Boston, MA: South End Press, 1984.
- Piergiorgio Pescali: "S-21 Nella prigione di Pol Pot". La Ponga Edizioni, Milan, 2015. ISBN 978-8897823308.
តំណភ្ជាប់ក្រៅ
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: កម្ពុជាប្រជាធិបតេយ្យ |
- "Countrystudies.us: Democratic Kampuchea"
- Archive.org: "Democratic Kampuchea is moving forward"
- Archive.org: "Democratic Kampuchea, a workers' and peasants' state in South-East Asia"
- រដ្ឋធម្មនុញ្ញនៃកម្ពុជាប្រជាធិបតេយ្យ (ភាសាអង់គ្លេស)
- BBC News: "Dark memories of Cambodia's killing spree" — commemorating the 30th anniversary of the Khmer Rouge's demise