វិក្រាន្តវម៌្មទី១
ព្រះបាទវិក្រាន្តវម៌្មទី១ (ភិងអ៊ិងចិន: Zhuge Di [ជូកឺទី]) (គ.ស ?-ប្រ.៦៨៦) រជ្ជកាល (គ.ស ៦៥៣-ប្រ.៦៨៦) ត្រូវជាក្សត្រនៃនគរចាម្ប៉ា ព្រះមាតាជាបុត្រីនៃព្រះបាទឦឝានវម៌្មទី១ ដែលត្រូវជាព្រះមហាក្សត្រនៃដែនកម្វុជ ហើយទ្រង់ជាបុត្ររបស់ចៅទួតស្ដេចចាម។
វិក្រាន្តវម៌្មទី១ | |
---|---|
ព្រះបាទ | |
រជ្ជកាល | គ.ស ៦៥៣-ប្រ.៦៨៦ |
រាជ្យមុន | ព្រះនាងឦឝានវម៌្មា |
រាជ្យបន្ត | ព្រះបាទវិក្រាន្តវម៌្មទី២ |
ស្វាមី/មហេសី | មិនស្គាល់ |
សន្តតិវង្ស | សន្តតិវង្សទី៤ |
មាតា | ព្រះនាងសុវណ៌ |
ប្រសូត | ចាម្ប៉ា |
សុគត | ចាម្ប៉ា |
ប្រវត្តិ
កែប្រែក្នុងគ.ស៦១៦ ប្រហែលជាក្នុងន័យរារាំងបរទេសកុំឲ្យលូកដៃចូលក្នុងរឿងខ្មែរ ទើបបានជាព្រះអង្គបញ្ជូនព្រះតំណាងឲ្យទៅគាល់ស្ដេចចិន ដោយមានទាំងនាំយកទៅថ្វាយនូវរបស់របរដ៏មានតំលៃជាច្រើនផង។ ក្នុងគ.ស ៦២៣ និង៦២៨ ព្រះរាជតំណាងខ្មែរបានទៅគាល់ស្ដេចចិនពីរលើកទៀត។ ប្រហែលជាក្នុងន័យដដែលនេះដែរ ទើបបានជាព្រះអង្គសុខចិត្តរៀបការបុត្រីព្រះអង្គព្រះនាមម្ចាស់ក្សត្រីសុវណ្ណី ជាមួយនឹងចៅទួតរបស់ព្រះមហាក្សត្រនគរចាម្ប៉ា។ ថ្ងៃក្រោយ ព្រះនាងប្រសូត្របានរាជបុត្រមួយព្រះអង្គដែលក្នុងគ.ស៦៥៣ បានឡើងសោយរាជ្យសម្បត្តិនៅនគរចាម្ប៉ា ។ ព្រះនាមព្រះអង្គជាក្សត្រគឺ វិក្រាន្តវម៌្មទី១។
ឯកសារយោង
កែប្រែ- វិគីភីឌាខ្មែរ
មុនដោយ ព្រះនាងឦឝានវម៌្មា |
ក្សត្រចាម្ប៉ា ៦៥៣-ប្រ.៦៨៦ |
តដោយ ព្រះបាទវិក្រាន្តវម៌្មទី២ |