វិគីភីឌា:គោលការណ៍នៃការការពារ
ទំព័រនេះដោយសង្ខេប: While Wikipedia strives to be as open as possible, sometimes it is necessary to limit editing of certain pages in order to prevent vandalism, edit warring, or other disruptive edits. |
តើអ្នកនៅកន្លែងត្រឹមត្រូវទេ? | |
---|---|
This page documents the protection policy on Wikipedia. | |
If you are trying to... | Then... |
make a request to protect or unprotect a page | see Wikipedia:Requests for page protection |
make a request to edit a page | see Wikipedia:Edit requests |
obtain user rights to edit protected pages | request user rights |
report a user for persistent vandalism or spam | file a vandalism report |
report a user for edit warring or violating revert restrictions | open an edit warring report |
គោលការណ៍ដែល អនុវត្ត |
---|
* អ្នកគ្រប់គ្រង/រដ្ឋាបាល |
រូបតំណាង | ប្រភេទ |
---|---|
ស | ការពារកំឡុងពេលរងចាំការផ្លាស់ប្ដូរ |
ប្រាក់ | ការពារមធ្យម |
ខៀវ | ការពារសម្រាប់តែអ្នកមានសមត្ថភាពពង្រីក |
ផ្កាឈូក | ការពារទំព័រគំរូ |
មាស | ការពារយ៉ាងពេញលេញ |
ក្រហម | Interface protected |
បៃតង | ការពារការផ្លាស់ទី |
ផ្ទៃមេឃ | Create protected |
ស្វាយ | ការពារការផ្ទុកឡើង |
កាប់ស្តាំង | Cascade protected |
ខ្មៅ | ការពារដោយការិយាល័យ |
ក្នុងកាលៈទេសៈខ្លះ ទំព័រអាចនឹងត្រូវការពារពីការកែប្រែ របស់ក្រុមអ្នកកែសម្រួលមួយចំនួន។ ទំព័រត្រូវបានការពារនៅពេលដែលមានការបំផ្លិចបំផ្លាញដែលមិនអាចទប់ស្កាត់បានតាមរយៈមធ្យោបាយផ្សេងទៀតដូចជាប្លុកជាដើម។ វិគីភីឌាត្រូវបានបង្កើតឡើងនៅលើគោលការណ៍ដែលបានចែងថា អ្នកណាៗក៏អាចកែសម្រួលបាន ដូច្នេះហើយយើងមានគោលបំណងដើម្បីឱ្យមានទំព័រច្រើនតាមដែលអាចធ្វើទៅបាន សម្រាប់ការកែសម្រួលជាសាធារណៈ ដូច្នេះអ្នកណាៗអាចបន្ថែមបន្ថយអត្ថបទ និងកែកំហុសបាន។ គោលការណ៍នេះចែងយ៉ាងលម្អិតអំពីប្រភេទការការពារ និងនីតិវិធីសម្រាប់ការការពារ និងការមិនការពារទំព័រ ហើយនៅពេលដែលការការពារនីមួយៗគួរ និងមិនគួរត្រូវបានអនុវត្ត។
ការពារគឺជាវិធានការបច្ចេកទេសដែលអាចអនុវត្តបានតែដោយអ្នកគ្រប់គ្រង ឬ អ្នកអភិបាលប៉ុណ្ណោះ ប៉ុន្តែអ្នកប្រើប្រាស់ណាក៏អាចស្នើសុំការពារបាន។ ការពារអាចមានរយៈពេលអចិន្រ្តៃយ៍ ឬផុតកំណត់បន្ទាប់ពីពេលដែលកំណត់។ កម្រិតនៃការពារនានាត្រូវបានបញ្ជាក់នៅខាងក្រោម ហើយអាចអនុវត្តចំពោះការកែប្រែទំព័រ ការផ្លាស់ទីទំព័រ ការបង្កើតទំព័រ និងការផ្ទុកឯកសារឡើង។ ទោះបីជាទំព័រត្រូវបានការពាពីការកែប្រែក៏ដោយ កូដប្រភព (wikitext) របស់ទំព័រនឹងនៅតែអាចមើល និងចម្លងដោយអ្នកណាក៏បាន។
ទំព័រដែលបានការពារត្រូវបានសម្គាល់នៅផ្នែកខាងលើស្ដាំដោយរូបសញ្ញាកូនសោ ដែលជាធម្មតាត្រូវបានបន្ថែមដោយគំរូបែបនេះ {{pp-protected}}
។
ការការពារទុកជាមុន
កែប្រែការដាក់ការពារទំព័រដោយគ្រាន់តែជាវិធានការបង្ការតែមួយគឺផ្ទុយទៅនឹងលក្ខណៈបើកចំហររបស់វិគីភីឌានិងមិនត្រូវបានអនុញ្ញាតទេ។ ជំនួសវិញ ការពារត្រូវបានប្រើនៅពេលមានអំពើវិនាសកម្ម ការរំខាន ឬការរំលោភបំពានដោយអ្នកប្រើប្រាស់ជាច្រើនកំពុងកើតឡើងជាញឹកញាប់ដែលត្រូវការការពារ។ រយៈពេលការពារគួរតែខ្លីបំផុត ហើយមានកម្រិតការពារតិចបំផុតដែលគ្របដណ្តប់ការរំខាន ដើម្បីអនុញ្ញាតឱ្យអ្នកកែប្រែ នឹងកែប្រែអត្ថបទរបស់ពួកគេ ដោយពុំមានការរំខាន។
ទំព័រដើម និងម៉ូឌុលរបស់វា រួមទាំងរូបភាព ត្រូវបានការពារដោយសារ៉េ និងអាចកែប្រែបានតែអ្នកអភិបាលប៉ុណ្ណោះ។ អត្ថបទពិសេសប្រចាំថ្ងៃ ដែលត្រូវបានបង្ហាញលើទំព័រដើម ត្រូវបានការពារដោយផ្នែកចាប់ពីមួយថ្ងៃមុនពេលវាត្រូវបានបង្ហាញ លើទំព័រដើម រហូតដល់មួយថ្ងៃបន្ទាប់ពីវាត្រូវបានដកចេញ។
ស្នើសុំការការពារ
កែប្រែប្រភេទនៃការការពារ
កែប្រែប្រភេទការពារដែលអាចប្រើបានសម្រាប់អ្នកគ្រប់គ្រងដើម្បីការពារសកម្មភាពផ្សេងៗលើទំព័រ មានដូចជា:
- ការពារការកែប្រែ (ការពារក្នុងការកែប្រែទំព័រ)
- ការពារការផ្លាស់ទី (ការពារក្នុងការផ្លាស់ទី ឬប្ដូរឈ្មោះទំព័រ)
- ការពារការបង្កើត (បញ្ឈប់ការបង្កើតទំព័រ)
- ការពារការផ្ទុកឡើង (បញ្ឈប់ការផ្ទុកឡើងជំនាន់ថ្មីរបស់ឯកសារ) ប៉ុន្តែមិនការពារការកែប្រែទំព័រសំគាល់នៃឯកសារទេ ទាល់តែបានអនុវត្តការពារការកែប្រែលើឯកសារនោះ។
កម្រិតការពារ
កែប្រែអ្នកគ្រប់គ្រងអាចប្រើកម្រិតការពារខាងក្រោម ដើម្បីការពារសកម្មភាពផ្សេងៗលើទំព័រ
- ការពារការផ្លាស់ប្ដូររង់ចាំ (មានសម្រាប់ការពារកែប្រែប៉ុណ្ណោះ) ទាមទារឲ្យកំណែប្រែដែលធ្វើដោយអ្នកប្រើប្រាស់ដែលមិនបានចុះឈ្មោះ និងគណនីដែលមិនទាន់បានបញ្ជាក់ ត្រូវបានអនុម័តដោយអ្នកត្រួតពិនិត្យកំណែប្រែ រឺអ្នកគ្រប់គ្រង មុនពេលកំណែប្រែអាចឃើញដោយអ្នកអានដែលមិនបានចូល។
- ការការពារមធ្យម បញ្ឈប់សកម្មភាពពីអ្នកប្រើប្រាស់ដែលមិនបានចុះឈ្មោះ និងគណនីដែលមិនទាន់បានបញ្ជាក់។
- ការពារជាក់លាក់បន្ថែម ដែលពីមុនត្រូវបានគេដឹងថាជាការពារ 30/500 បញ្ឈប់សកម្មភាព បើគណនីរបស់អ្នកប្រើប្រាស់មិនបានបន្ថែមជាក់លាក់ (យ៉ាងហោចណាស់ 30 ថ្ងៃចាស់ និងមានច្រើនជាង 500 ការកែប្រែ)។ ជាទូទៅ វាមិនគួរត្រូវបានប្រើជាកម្រិតការពារដំបូង ហើយគួរត្រូវបានប្រើនៅពេលដែលការពារការកែប្រែផ្នែកខ្លះមិនមានប្រសិទ្ធិភាព។ ការបើកឬអនុវត្តការពារកម្រិតនេះ ត្រូវបានកត់ត្រានៅបន្ទប់សមាជិកអ្នកគ្រប់គ្រង។
- ការពារទំព័រគំរូ បញ្ឈប់សកម្មភាពពីអ្នកប្រើប្រាស់ទាំងអស់ លើកលែងតែអ្នកបង្កើតទំព័រគំរូនេះ និងអ្នកអភិបាល (ដែលមានសិទ្ធិរបស់ពួកគេ)។
- ការពារទាំងស្រុង បញ្ឈប់សកម្មភាពពីអ្នកប្រើប្រាស់ទាំងអស់ លើកលែងតែអ្នកអភិបាល។