វិឡាវិន័យ
ព្រាហ្មណ៍វិឡាវិន័យ (អានថា: វិឡា-វិនៃ) ជាព្រាហ្មណ៍ស្ថិតក្នុងសម័យរាជ្យនៃព្រះបាទរុទ្រវម៌្ម តាមសិលាចារឹក K.៥៤ នៃអង្គជំនីកវិញ ដែលមានកាលបរិច្ឆេទយ៉ាងច្បាស់លាស់ គឺឆ្នាំ៥៥១ នៃ គ.ស ដែលត្រូវនឹងឆ្នាំ ៦២៩ នៃគ.ស យើងអាចដឹងទៀតថា ក្នុងរជ្ជកាលនៃព្រះមហាក្សត្រខ្មែរអង្គនេះ មានការសាងសង់នូវព្រះសិវលិង្គថ្ម និងអាស្រមមួយដែលមានឈ្មោះថា រុទ្រស្រម។ បូជនីយដ្ឋាននេះ បានសាងសង់ឡើងដោយព្រាហ្មណ៍ម្នាក់ឈ្មោះ វិឡាវិន័យ ដោយអំណោយជាទ្រព្យ និងជាអ្នកបំរើទេវស្ថាន នេះ ពីសំណាក់មន្ត្រីម្នាក់ឈ្មោះ សិវទត្ត មានងារជា ប៉ោញ។
ឯកសារយោង
កែប្រែ- វិគីភីឌាខ្មែរ