ព្រាហ្មណ៍ឝិវកៃវល្យ (សម័យជយវម៌្មទី៣) ជារាជគ្រូរបស់វ្រះបាទជយវម៌្មទី៣

ប្រវត្តិទាក់ទងនឹងវិធីទេវរាជ

កែប្រែ

ព្រាហ្មណ៍​ព្រះ​គ្រូ​ហិរណ្យទាម បាន​បង្ហាត់បង្រៀន​សាស្ត្រ​ទាំងបួន​ក្នុង​គម្ពីរ​ព្រះឥសូរ (សាស្ត្រា​ទាំងបួនមាន ៖ វិន័យ សិក្ខានយោត្តរៈ សម្មោអៈ និង សិររិឆេ) ដល់ ព្រាហ្មណ៍​សិវកៃវល្យ ទីប្រឹក្សា​ជំនិត ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ចេះចាំក្បួន​វិធី រៀបចំ​ធ្វើ​សក្ការៈបូជា គោរព​ទេវរាជ​ធម៌‌​ទាំងនេះ​ពួក​ព្រាហ្មណ៍​ត្រូវ​រៀន​សូត្រ សូត្រ​ស្វាធ្យាយ និង​ត្រូវ​រៀបចំ​ធ្វើ​ពិធី​ផ្សេងៗ ដើម្បី​កំចាត់​សត្រូវ ដើម្បី​ប្រកាស​តាំង​ខ្លួន​ជា​អ្នកជា​មាន​ឯករាជ​ភាព មាន​ឥស្សរភាព និង​បួងសួង​សុំ​ឲ្យ​មាន​នូវ​សេចក្ដី​ចំរុងចំរើន សំបូរសប្បាយ ដល់​ប្រជាជាតិ​។ គឺ​អាច​ជា​ទ្រឹស្ដី ជា​ក្បួន​តំរា​គម្ពីរ​សំរាប់ រៀបចំ​កសាង​នគរឲ្យ​មាន​ឯកភាព​ខ្លាំងពូកែ​ល្អ​។ ជា​គុណបំណាច់​ដល់ ព្រាហ្មណ៍សិវកៃវល្យ ព្រះមហាក្សត្រ បាន​សច្ចា​ប្រគល់​សិទ្ធិ​ផ្ដាច់មុខ​ដល់​គ្រួសារ​ព្រាហ្មណ៍​តពូជ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ជាលំដាប់លំដោយ តាម​ត្រកូល​ខាង​ម្ដាយ ឲ្យ​មាន​ឋានៈជា​អ្នក​ទទួលបន្ទុករៀបចំ​ពិធី​បូជា ទេវរាជ​តទៅ​អនាគត​។ ដូច្នេះ​ហើយ បាន​ជា​យើង​ឃើញ​មាន ក្រុម​ព្រាហ្មណ៍​បាគូបុរោហិត​នៅ​ជិត​ជាប់​ព្រះមហាក្សត្រដើម្បីជា​សក្ខីភាព​នៃ​ការ​គោរព​ប្រពៃណី​។ តែ​ក្រុម​ព្រាហ្មណ៍​បុរោហិត ដែល​មាន​ពូជពង្ស​ចុះ​មក​ពី​ព្រាហ្មណ៍ សិវកៃវល្យ ប្រហែល​ជា​ផុតពូជ​ក្នុង​សម័យស្ដេច​ត្រសក់ផ្អែម ពីព្រោះ​ស្ដេច​អង្គ​នេះ​គ្មាន​បញ្ចក្សត្រ គ្មាន​ព្រះខ័នរាជ គ្មានអ្វី​ជា​សំគាល់​ជា​ស្ដេច​ពេញ​គ្រប់​លក្ខណៈ តាម​ច្បាប់​ក្រឹត្យក្រម វិន័យ​ខ្មែរ​ឡើយ (ពូជពង្ស វង្សត្រកូល ព្រាហ្មណ៍ សិវកៃវល្យ ប្រហែល​ជា​ត្រូវរលត់​ផុត​អស់​លែង​មាន​ក្នុង​សម័យ​ព្រឹត្តិការណ៍​តាត្រសក់ផ្អែម ដណ្ដើមរាជ្យ ដែល​បាន​កាប់សំលាប់បំផ្លាញ​អ្វី​ជា​ព្រហ្មញ្ញសាសនា​។ ដូច្នេះ​ហើយ ទើប​បាន​ជា​ស្ដេច​ត្រសក់​ផ្អែមបញ្ជា​ឲ្យ​បង្កើត​ក្រុម​ព្រាហ្មណ៍​បុរោហិត និង​បញ្ចក្សត្រ​សំរាប់​តំណាង​រាជបល្លង្ក)​។ ឯ​ពិធី​ធ្វើ​សក្ការៈបូជា ទេវរាជ​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ជំនាន់​ក្រោយ គោរព​ប្រណិប័តណ៍​អនុវត្ត​ធ្វើ​តាម​រហូតមកដល់​សព្វថ្ងៃ​។ មិន​តែ​ប៉ុណ្ណោះ ព្រាហ្មណ៍​សិវកៃវល្យ បាន​ទទួល​ឋានៈ ជា​ព្រះរាជគ្រូ​របស់​ព្រះមហាក្សត្រ​។

ឯកសារយោង

កែប្រែ
  • វិគីភីឌាខ្មែរ