សនសៃ ស៊ីផាន់ដន ឬ សនសៃ ស៊ីពាន់ដន ( លាវ: ສອນ​ໄຊ ສີ​ພັນ​ດອນ ; កើតថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៦៦) [] គឺជាអ្នកនយោបាយឡាវ ដែលកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីឡាវតាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ សមាជិក​នៃគណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ (LPRP) លោក​ធ្លាប់​ធ្វើ​ជាឧបនាយករដ្ឋមន្ត្រី ​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០២២។ លោក​ជា​កូន​ប្រុស​របស់​អតីត​ប្រធាន​គណបក្ស​ប្រជាជនបដិវត្តន៍ ខាំតៃ ស៊ីផាន់ដន និង​ជា​ប្អូន​ប្រុស​របស់ ​វៀងថុង ស៊ីផាន់ដន

លោក សនសៃ ស៊ីផាន់ដននៅក្នុងប្រទេសឥណ្ឌូនេស៊ី

[]

អាជីពនយោបាយ

កែប្រែ

លោកត្រូវបានជ្រើសរើសជា គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនបដិវត្តឡាន៍ នៅសមាជជាតិលើកទី៨ក្នុងឆ្នាំ២០០៦ [] និងទៅការិយាល័យនយោបាយគណបក្សប្រជាជនបដិវត្តន៍ឡាវនៅ សមាជជាតិលើកទី១០ ក្នុងឆ្នាំ២០១៦ ។ លោកជា ឧបនាយករដ្ឋមន្ត្រី ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២។[ត្រូវការអំណះអំណាង][ ត្រូវការដកស្រង់ ]

នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ សភាបានអនុម័ត លោក សនសៃ ស៊ីផាន់ដន ជានាយករដ្ឋមន្ត្រី (១៤៩ ក្នុង ១៥១ សំឡេង)។

ឯកសារយោង

កែប្រែ
  1. Thủ tướng Chính phủ Lào Sonexay Siphandone thăm chính thức Việt Nam (in Vietnamese)
  2. ២,០ ២,១ Creak & Sayalath 2017.