សន្ធិសញ្ញាប្រេស្ត-លីតូវស្ក

សន្ធិសញ្ញាប្រេស្ត-លីតូវស្ក (The Treaty of Brest-Litovsk) គឺជា​សន្ធិសញ្ញា​សន្តិភាព​មួយ ដែល​ត្រូវ​បាន​ចុះហត្ថលេខា នា​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​១៩១៨ នៅ​ទីក្រុងប្រេស្ត-លីតូវស្ក (បច្ចុប្បន្ន​ទីក្រុងប្រេស្ត ប្រទេស​បេឡារុស) ដោយ​សូវៀតរុស្ស៊ី និង មហាអំណាច​កណ្ដាល (ចក្រភពអាល្លឺម៉ង់ អូទ្រីស-ហុងគ្រី អូតូម៉ង់ និង បុលការី) ដែល​បាន​ដក​ប្រទេស​រុស្ស៊ី​ចេញពី​សង្គ្រាមលោកលើកទី១​។

កិច្ចចរចា​សន្តិភាព

កែប្រែ

កិច្ចចរចា​សន្តិភាព បាន​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​១៩១៧ មួយ​សប្ដាហ៍​ក្រោយពី​បញ្ចប់​ការឈប់បាញ់​រវាង​រុស្ស៊ី និង មហាអំណាច​កណ្ដាល នៅ​ទីក្រុងប្រេស្ត-លីតូវស្ក​។ ភាគី​ចក្រភពអាល្លឺម៉ង់ តំណាងដោយ​អនុរដ្ឋមន្ត្រី​ការបរទេស Richard von Kühlmann, ចក្រភពអូទ្រីស-ហុងគ្រី តំណាងដោយ​រដ្ឋមន្ត្រី​ការបរទេស Ottokar Czernin, ចក្រភពអូតូម៉ង់ អញ្ជើញ​ចូលរួម​ដោយ Talat Pasha ។