សមុទ្រហ្វីលីពីន
សមុទ្រហ្វីលីពីន (ជាភាសាអង់គ្លេស៖Philippine Sea) ជាសមុទ្រស្ទើរបិទនៅខាងកើតនិងខាងជើងប្រទេសហ្វីលីពីន ដែលមានផ្ទៃទឹកប្រហែល១លានគ.ម២។ វាហ៊ុមព័ទ្ឋដោយ កំរងកោះហ្វីលីពីន (កោះលុហ្សុង កោះសាម៉ារ កោះលេយតេ និង កោះមិនដាណាវ)ពីទិសនិរតី, ដោយ កំរងកោះការ៉ូលីន (កោះប៉ាឡាវ កោះយ៉ាប និង កោះយូលីធី)ពីទិសអាគ្នេយ៍, ដោយ កំរងកោះម៉ារីយ៉ាណា (កោះហ្គាំ កោះសៃប៉ាន់ និង កោះទីនៀន)ពីទិសខាងកើត, ដោយ កោះបូនីន និង កោះបូជីម៉ា ពីទិសឦសាន, ដោយកំរងកោះជប៉ុន (កោះហុងស្សឺ កោះស៊ីកុគឹ និង កោះឃ្សឺស្សឺ) ពីទិសខាងជើង, កំរងកោះរ្យឺឃ្សឺ (កោះអូគីណាវ៉ា កោះមីយ៉ាកុ និង កោះយ៉ាអិយ៉ាម៉ា) ពីទិសពាយ័ព្យ និង ដោយកោះតៃវ៉ាន់ពីខាងលិច។
សមុទ្រហ្វីលីពីន | |
ផ្ទៃទឹក | ១ ០០០ ០០០គ.ម២ |
---|---|
ជំរៅ | ១០ ៩១១ម (អតិបរមា) |
ប្រភេទ | សមុទ្រ |
ទីតាំង | មហាសមុទ្រប៉ាស៊ីហ្វិក |
ប្រទេសជាប់ជុំវិញ | ជប៉ុន ប៉ាឡាវ ហ្វីលីពីន តៃវ៉ាន់ |
សមុទ្រហ្វីលីពីនមានសណ្ឋានដីបាតសមុទ្រស្មុគស្មាញនិងមានភាពសំបូរបែប។ ប្រព័ន្ឋអេកូឡូស៊ីសំបូរដោយប្រភេទសត្វកំរៗ។ គេសង្កេតឃើញមានផ្កាថ្មរឹងនិងទន់ប្រមាណ៥០០ប្រភេទ និងងាវគ្រំ២០%របស់ពិភពលោក មាននៅទីនេះ។ ក្រៅពីនេះនៅមាន អណ្ដើកសមុទ្រ ឆ្លាម អន្ទង់មូរេយ មឹក ពស់សមុទ្រ និងត្រីធូណា (ម៉ាហ្គឹរ៉ុ) ជាដើម។ លើសពីនេះទៅទៀត ទីនេះជាកន្លែងបន្តពូជរបស់ អន្ទង់ជប៉ុន ត្រីធូណា និង ត្រីបាឡែន ជាច្រើនប្រភេទទៀតផង។