សម្លកកូរ
សម្លកកូរ គឺជាសម្លបែបប្រពៃណីរបស់កម្ពុជា។ សម្លនេះត្រូវបានគេចាត់ទុកជាមុខម្ហូបមួយចំណោមសម្លផ្សេងៗទៀតរបស់ជាតិខ្មែរផងដែរ។ [៣]
ឈ្មោះផ្សេងទៀត | សម្លបន្លែកកូរ,[១] , "សម្លកកូរ"[២] |
---|---|
ប្រភេទ | សម្ល |
ទីកន្លែងដើម | ព្រះរាជាណាចក្រកម្ពុជា |
តំបន់ ឬ រដ្ឋ | អាស៊ីអាគ្នេយ៍ |
ម្ហូបជាតិ ដែលពាក់ព័ន្ធ | កម្ពុជា |
សីតុណ្ហភាពបម្រើ | ក្តៅ |
គ្រឿងផ្សំសំខាន់ៗ | គ្រឿងស្លឹកគ្រៃ, ប្រហុក, ស្លឹកក្រូចសើច,សាច់ជ្រូកឬសាច់មាន់,អង្ករលីង,ល្ហុង,ល្ពៅ,ចេកខ្ចី,ទឹកត្រី,ស្ករ,ប៊ីចេង,រមៀត,រំដេង,ខ្ទឹមស |
ខុសពីមុខម្ហូបខ្មែរផ្សេងទៀត ម្ហូបនេះអាចធ្វើជាម្ហូបមួយចានបាន ព្រោះវាជាអាហារដែលមានតុល្យភាពល្អដោយខ្លួនឯង។ អ្នកខ្លះពេញនិយមចូលចិត្តសម្លកកូរដែលជាម្ហូបមានឱជារសជាតិឆ្ងាញ់ពិសា ។ សម្លកកូរមានគ្រឿងផ្សំច្រើនបន្តិចតែសុទ្ធតែជាបន្លែធម្មជាតិ និងប្រើរយៈពេលយូរបន្តិចក្នុងការចម្អិនម្ហូបបែបនេះ។ សម្លកកូរជាអាហារបែបធម្មជាតិភាគច្រើនផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពបានល្អប្រសើរនៅពេលបរិភោគអាហារនេះ។
រូបភាព
កែប្រែ-
សម្លកកូរ
ឯកសារយោង
កែប្រែ- ↑ Sao Sopheak, រៀ. (2020). The Taste of Angkor. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា. p. 60. ល.ស.ប.អ. 978-9924-9486-0-5.
- ↑ Terei-Vigh, Kriszti (11 August 2018). "Samlor Kako". 196 flavors. Retrieved 25 October 2019.
- ↑ Dunston, Lara (26 June 2020). "Samlor Korko Recipe - How to Make Cambodian Stirring Pot Soup". Grantourismo Travels. Retrieved 7 January 2021.