សារធាតុគីមី
សារធាតុគីមី ជាពាក្យបច្ចេកទេសដែលបកប្រែមកពីពាក្យថា «chemical substance» ឬ «chemical»។ សារធាតុគីមី គឺជាអង្គធាតុដែលមានធាតុបន្សំគីមី ជាក់លាក់មួយពោលគឺផ្សំឡើងដោយចំនួននិងប្រភេទអាតូមជាក់លាក់មួយ។ សារធាតុគីមី ទាំងអស់អាចមានទម្រង់ផ្សេងៗដូចជា រឹង រាវ ឧស្ម័ន ឬ ផ្លាស្មា។ សារធាតុគិមី និមួយៗអាចមាន រូបរាងដូចគ្នា ឬ ក្លិនដូចគ្នាតែធាតុបន្សំនៃសារធាតុទាំងនោះអាចមានភាពខុសគ្នា។ សារធាតុគីមី និមួយៗមានការតំរៀបនៃអាតូមខុសៗគ្នាទាំងអស់សូម្បីតែមានការផ្លាស់ប្តូរលំដាប់នៃការរៀបអាតូមតែមួយក៏ដោយក៏អាចធ្វើឲ្យសារធាតុគីមីនោះ មានភាពខុសគ្នាទាំងស្រុងតែម្តង។ ការតម្រៀបនេះជាលក្ខណមួយដែលកំណត់រូបរាងនិងលក្ខណៈរបស់សារធាតុគីមីនោះ។ ដោយសារសារធាតុគីមីទាំងនេះជាធាតុផ្សំសំខាន់ដើម្បីបង្កើតបានជាវត្ថុទាំងអស់នៅក្នុងសកលលោកទាំងមូលនេះហើយទើបការសិក្សាវាដែលគេឲ្យឈ្មោះថា«គីមីវិទ្យា» ឬ «វិទ្យាសាស្រ្តស្នូល» មានសារសំខាន់ជាខ្លាំងសម្រាប់មនុស្សជាតិ។ អ្នកវិទ្យាសាស្រ្ត ផ្នែក គីមី វិភាគមានតួនាទីចំបង់ក្នុងការ វិភាគនិងសម្គាល់សារធាតុទាំងនោះ។ ពួកគេប្រើវិធីនិងឧបករណ៍វិភាគសំខាន់ៗផ្សេងៗដូចជា ឧបករណ៍ ស្ពិចត្រូម៉ែត្រនៃម៉ាស Nuclear Magnetic Resonance (NMR) ឬ ក្រហមអាំងហ្វ្រា ។ល។
ឯកសារយោង
កែប្រែអត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |