ស៊ុន ចាន់ថុល (កើតថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៥៦) ជាអ្នកនយោបាយខ្មែរ ជាឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ និងពីមុនពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។ លោកធ្លាប់ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។

ស៊ុន ចាន់ថុល
ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា
ក្នុងការិយាល័យ
២២ សីហា ២០២៣
នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
ក្នុងការិយាល័យ
៥ មេសា ២០១៦ – ២២ សីហា ២០២៣
នាយករដ្ឋមន្ត្រីហ៊ុន សែន
មុនត្រាំ អ៊ីវតឹក
បន្ទាប់ប៉េង ពុទ្ធីណា
ក្នុងការិយាល័យ
១៦ កក្កដា ២០០៤ – ២៤ កញ្ញា ២០០៨
នាយករដ្ឋមន្ត្រីហ៊ុន សែន
បន្ទាប់ត្រាំ អ៊ីវតឹក
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត (1956-06-30) 30 June 1956 (អាយុ 67)
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
ពលរដ្ឋ
  • ខ្មែរ
  • អាមេរិក
គណបក្ស​នយោបាយគណបក្សប្រជាជនកម្ពុជា (ចាប់ពីឆ្នាំ២០០៩)
ហ្វ៊ុនស៊ិនប៉ិច (រហូតដល់ឆ្នាំ២០០៩)[១]
ពន្ធភាពស៊ុន សុថា
កូន
សាលាមាតាសាលាពាណិជ្ជកម្មកូហ្គោដ (បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ)
សាលាវ័រតុននៃសាកលវិទ្យាល័យផេនស៊ីលវ៉ានៀ
សាលាហាវ៉ាដកេណ្ណឺឌី (អនុបណ្ឌិតរដ្ឋបាលសាធារណៈ)[១]
គេហទំព័រGovernment website


ពីមុនលោកជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ លោក​បាន​ជាប់​ឆ្នោត​ជា​តំណាងខេត្តកណ្តាល​ក្នុងរដ្ឋសភាកម្ពុជា ​ក្នុង​ឆ្នាំ២០០៣។

លោក ស៊ុន ចាន់ថុល ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ និងម្តងទៀតពីឆ្នាំ២០១៦។

លោកជាប្រធានក្រុមហ៊ុន អេសស៊ីអ៊ិនវេសមិន ខូ.អិលធីឌី (SC Investment Co., Ltd) និងបានបម្រើការជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រធានរដ្ឋសភាពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣។

លោកធ្លាប់ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧។

លោកបានធ្វើការនៅក្រុមហ៊ុន ជេណឹរ៉ល់អឺឡេកទ្រិក (General Electric) អស់រយៈពេល១៦ឆ្នាំ ហើយបានកាន់មុខតំណែងប្រតិបត្តិជាន់ខ្ពស់ជាច្រើននៅក្នុងមុខងារគ្រប់គ្រងទូទៅ និងហិរញ្ញវត្ថុទាំងនៅសហរដ្ឋអាមេរិក និងនៅអាស៊ី។ លោកបានចាប់ផ្តើមអាជីពរបស់លោកជាមួយក្រុមហ៊ុន ជេណឹរ៉ល់អឺឡេកទ្រិក ជាសិក្ខាកាមគ្រប់គ្រង និងធ្វើការរហូតដល់ថ្នាក់គ្រប់គ្រងអន្តរជាតិជាន់ខ្ពស់។

លោកបានទទួលបរិញ្ញាបត្រផ្នែករដ្ឋបាលធុរកិច្ចពីសាកលវិទ្យាល័យអាមេរិក ដែលជាកម្មវិធីគ្រប់គ្រងកម្រិតខ្ពស់ (AMP) ពី សាលាវ័រតុននៃសាកលវិទ្យាល័យផេនស៊ីលវ៉ានៀន និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ (MPA) ពីសាកលវិទ្យាល័យហាវ៉ាដ ។

លោក ត្រូវបានជ្រើសរើសជាអ្នកដឹកនាំសកលសម្រាប់ថ្ងៃស្អែកនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ១៩៩៥។ គាត់ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិវ័រតុន សម្រាប់អាស៊ីតាំងពីឆ្នាំ២០០២ ហើយត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិវ័រតុន ដំបូងសម្រាប់អាស៊ីក្នុងខែកក្កដា ឆ្នាំ ២០០៩។ [២]

ឯកសារយោង កែប្រែ

  1. ១,០ ១,១ "A Chat With Cambodia's Commerce Minister Chanthol Sun--On Making Business Easier". Forbes. 2 December 2015. Retrieved 21 December 2020.
  2. .