ស្ងោរជ្រក់សាច់មាន់
គ្រឿងផ្សំ
កែប្រែគ្រឿងផ្សំខាងក្រោមនេះគឺតម្រូវសម្រាប់មនុស្សបីនាក់៖
- មាន់១គីឡូក្រាម(មាន់ញី)
- ទឹកត្រី២ស្លាបព្រាបាយ
- អំបិល១ភាគ២ស្លាបព្រាបាយ
- អង្ករ១ស្លាបព្រាបាយ
- ម្សៅស៊ុប១ភាគ២ស្លាបព្រាបាយ
- គល់ស្លឹកគ្រៃ២គល់
- ស្លឹកក្រូចសើច១សន្លឹក(តាមចំណូលចិត្ត)
- ខ្ទឹមស៤ ឬ៥កំពឹស ម្ទេសខ្មាំង៣ផ្លែ ក្រូចឆ្មារ២ផ្លែ
- ស្ករស ឬស្ករត្នោត១ស្លាបព្រាកាផែ
វិធីធ្វើ
កែប្រែ- មាន់ធ្វើរួច លាងទឹកឲ្យស្អាត កាត់ជើងចេញត្រឹមជង្គង់រួចពុះជាពីរ។ ជើងត្រូវកាត់ក្រចកចេញ ដំឲ្យទក់បន្តិច។ កោះ ថ្លើម លាងទឹកឲ្យស្អាត។ កោះហាន់ជាផ្កា ទុកឲ្យស្រស់ទឹក។
- គល់ស្លឹកគ្រៃ ដំឲ្យទក់បន្តិច។
- ស្លឹកក្រូចសើច លាងទឹកឲ្យស្អាត។
- ដាក់ទឹកក្នុងឆ្នាំង(ស្មានល្មមនឹងសាច់) បង់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច(តាមចំណូលចិត្ត) អង្ករដាក់ដាំឲ្យពុះ បង់អំបិល ទុកឲ្យពុះយូរបន្តិច ទើបបង់សាច់មាន់ ម្សៅស៊ុប ស្ករ ភ្លក់ មើលឲ្យល្មមតាមចំណូលចិត្ត។ ទុកឲ្យសាច់ឆ្អិន(កុំឲ្យផុយពេក) ទើបដាក់ចុះ។ ស្រង់សាច់មាន់ទុកឲ្យត្រជាក់ បេះជាដុំតូចៗ សាច់បេះជាសរសៃធំៗ រួចចាក់ចូលក្នុងឆ្នាំងវិញ ដាក់ឆ្នាំងកម្ដៅលើភ្លើងឲ្យនៅក្ដៅៗ។
- ស្លឹកជីរ ខ្ទឹម បេះលាងទឹក ហាន់តូចៗ ក្រូចឆ្មារចិតជាចំនិត ឆ្កឹះយកគ្រាប់ចេញដាក់ចានទុកមួយកន្លែង។
ពេលបរិភោគ ដួសស្ងោរដាក់ចានសម្ល បង់ស្លឹកជីរ ខ្ទឹម ច្របាច់ក្រូចឆ្មារភ្លក់ឲ្យល្មមតាមចំណូលចិត្ត ឬជ្រក់ក្នុងឆ្នាំងទាំងអស់តែម្ដង ទើបដួសដាក់ចានបរិភោគក៏បាន។
របៀបធ្វើទឹកជ្រលក់ ខ្ទឹមស ម្ទេស ដុតឲ្យឆ្អិន(ប្រយ័ត្នកុំឲ្យខ្លោច) បុកឲ្យម៉ដ្ឋ ដួសដាក់ក្នុងចាន ចាក់ទឹកត្រី ស្ករ ម្សៅស៊ុបបន្តិច ច្របាច់ក្រូចឆ្មារ កូរឲ្យសព្វ ភ្លក់មើលតាមចូលចិត្ត ទុកជ្រលក់សាច់នៅពេលបរិភោគ។ ទឹកជ្រលក់នេះអាចដាក់ប្រហុកដុតជំនួសទឹកត្រីវិញក៏បានតាមចំនូលចិត្ត។